Vireak sc
ខេត្តកំពង់ធំ
ខេត្តកំពង់ធំ គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តសៀមរាប ព្រះវិហា ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ឆ្នាំង និងនៅជាប់បឹងទន្លេសាប។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ។[១]
ប្រវត្តិសាស្ត្រ
កែប្រែពីដើមជាយូរណាស់មកហើយ នៅឯកំពង់ស្ទឹងសែនដែលស្ថិនៅក្បែរបឹងមួយគឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។[២]
ភូមិសាស្ត្រ
កែប្រែខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត និង សត្វពាហនៈគឺអោយទិន្នផលល្អ។ ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លែសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។[៣]
សេដ្ឋកិច្ច
កែប្រែខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើនជាងគេបំផុត។[៤]
តំបន់ទេសចរណ៍
កែប្រែខេត្តកំពង់ធំ មានកន្លែងទេសចរណ៍ជាច្រើនដូចជា៖ ប្រាសាទសំបូរព្រៃគុក ភ្នំសន្ទុក ទំនប់ទឹកធ្លាក់៧មករានៅកំពង់ថ្ម សួនច្បារនៅទីរួមខេត្ត បុស្សម្កាក់នៅស្រុកកំពង់ស្វាយ ទឹកស្រះដងអន្ទាក់ និងតាមវត្តអារ៉ាមផ្សេងៗ ។[៥]
អាកាសធាតុ
កែប្រែនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។[៦]
ចំនួនប្រជាជន
កែប្រែចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប។[៧]
សូមស្វាគមន៍មកកាន់ទំព័រដើមរបស់ខ្ញុំ
ខ្ញុំបាទជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ៕
ខេត្តកំពង់ធំ
គឺជាខេត្តមួយដែលស្ថិតនៅចំកណ្ដាលផ្ទៃប្រទេសកម្ពុជាហើយមានព្រំប្រទល់ជាប់នឹងខេត្ត ព្រះវិហារ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ចាម កំពង់ឆ្នាំង ហើយជាប់បឹងទន្លេសាប ។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះ ក្រុងស្ទឹងសែន ហើយមានតំបន់ទេសចរណ៍ដូចជា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ហើយនិងរមណីយដ្ឋានភ្នំសន្ទុក ។
រដ្ឋបាល
ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក មានដូចជា៖ ស្រុក បារាយណ៍ ស្រុក កំពង់ស្វាយ ស្រុក ស្ទឹងសែន ស្រុក ប្រាសាទបល្ល័ង្ក ស្រុក ប្រាសាទសំបូរ ស្រុក សណ្ដាន់ ស្រុក សន្ទុក ស្រុក ស្ទោង
ប្រវត្តិ
កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល គេហៅថា កំពង់ធំ។
ភូមិសាស្រ្ត
ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
- ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត និង សត្វពាហនៈគឺអោយទិន្នផលល្អ។
- ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់បឹងទន្លែសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។
ចំនួនប្រជាជន
ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ឬក៏ ៤,៥ ភាគរយ ។
អាកាសធាតុ
នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។
សេដ្ឋកិច្ច
ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។
ឯកសារយោង
កែប្រែ- ↑ គេហទំព័រខេត្តកំពង់ធំ តំណទៅយកនៅលើថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦
- ↑ គេហទំព័រខេត្តកំពង់ធំ Mrs. Scilla(2015) :Angkor Focus Travel Great way to discover Angkor tours. Singapore
- ↑ គេហទំព័រខេត្តកំពង់ធំ Mia Pantic(2012 ) :History Kampong Thom Province. United States
- ↑ គេហទំព័រខេត្តកំពង់ធំ Nicky Sullivan(2006) :Kompong Thom Heartland. Cambodia
- ↑ [http://www.stat.go.jp/info/meetings/cambodia/pdf/06com_mp.pdf គេហទំព័រខេត្តកំពង់ធំ :(February/9/2009) :Map 8. Administrative Areas in Kampong Thom Province by District and Commune. Cambodia]
- ↑ គេហទំព័រខេត្តកំពង់ធំ Canby Publications Co :(1997 - 2015 ) :Map - Kampong Thom Province, Phnom Penh , Cambodia.
- ↑ របាយការណ៍ប្រចាំឆ្នាំ ២០១៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ