Ye Sopha
អបអរសាទរដល់សិស្សវិទ្យាល័យចម្រើនវិជ្ជា ខេត្តព្រៃវែង
កែប្រែពូកែមែន! យុវតី ទាវ ជាស៊ីញ ជាប់និទ្ទេស A គ្រប់មុខ មកពីវិទ្យាល័យចម្រេីនវិជ្ជា ខេត្តព្រៃវែង
-
ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា លំដាប់ពិន្ទុ ៩៩.៩៩៨%
ជាពិសេសទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុរតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ដែលមានសិស្សសរុបទាំងអស់ចំនួន ៤៤នាក់ ក្នុងនោះលទ្ធផលដែលទទួលបាននិទ្ទេសរួមគឹ
-
និទ្ទេសរួម
និទ្ទេស A ចំនួន ៣នាក់
កែប្រែនិទ្ទេស B ចំនួន ១៧នាក់
កែប្រែនិទ្ទេស C ចំនួន ១៧នាក់
កែប្រែនិទ្ទេស D ចំនួន ៦នាក់
កែប្រែនិទ្ទេស E ចំនួន ១នាក់
កែប្រែនិទ្ទេស F ចំនួន ០នាក់
កែប្រែវិទ្យាល័យ ចម្រើនវិជ្ជា
កែប្រែវិទ្យាល័យ ចម្រើនវិជ្ជា គឺជាស្ថាប័នអប់រំឯកជនមួយបង្កើតឡើងសម្រាប់ជួយដល់កូនខ្មែរទូទៅឱ្យទទួលបានការរៀនសូត្រដោយឥតគិតថ្លៃ ដែលមានបួនសាលាដូចជា សាខាគោលស្ថិតនៅក្នុងខេត្តព្រៃវែង សាខាទី២និងទី៣ស្ថិតនៅខេត្តត្បូងឃ្មុំ និងសាខាទី៤ស្ថិតនៅទីរួមខេត្តកំពង់ចាម។
ប្រវត្តិ
កែប្រែវិទ្យាល័យចម្រើនវិជ្ជា ត្រូវបានបង្កើតដំបូងនៅឆ្នាំ២០០៨ ដោយលោកបូជាចារ្យ អាល់ប៊ែរតូ កាការ៉ូ។ វិទ្យាល័យនេះ មានទីតាំងនៅភូមិបារាយណ៍កើត ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ប៉ុន្តែសព្វថ្ងៃរដ្ឋបាលខេត្តព្រៃវែងបានចាត់តំបន់នេះចូលទៅក្នុងរដ្ឋបាលក្រុង គឺភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ស្រុកកំពង់លាវ ក្រុងព្រៃវែង។