ការពិភាក្សា:ខេត្តចំប៉ាសក្តិ
គួរហៅ និងសរសេរតាមសំនៀងខ្មែរតែម្ដង គឺ "ចម្ប៉ាស័ក" មិនគួរហៅ "ចាំប៉ាស័ក" បែបនេះទេ។ ខេត្តថៃ និងលាវ គួរហៅតាមសំនៀងខ្មែរទាំងអស់ទើបត្រឹមត្រូវ។
ឈ្មោះស្រុក៖ពីសូរសៀងឡាវទៅជាឈ្មោះខ្មែរឬបាឡី
កែប្រែខ្ញុំបាទសូមសួរដោយសេចក្ដីងឿងឆ្ងល់ត្រង់ដែលស្មេរ លោកបកប្រែឈ្មោះស្រុកមួយចំនួនពីសូរសៀងឡាវមកឈ្មោះខ្មែរឬបាឡី ដូចជា"សៈណៈស៊ុំប៊ូន"មកជា"ឈ្នះសម្បូរ" "ប៉ៈធុំផន" មកជា"បទុមពរ"ជាដើម ដូច្នេះតើលោកសម្អាងលើអ្វីទៅ។ ដ្បិតយើងនឹងមានអ្នកអានជាច្រើន(រួមទាំងខ្ញុំបាទផង)ឆ្ងល់អំពីចំណុចនេះ ការដាក់កំណត់សម្គាល់ឱ្យយល់អំពីការបកប្រែនេះនឹងមានប្រយោជន៍ទោះជាការប្រែនេះផ្អែកលើបទពិសោធន៍ក្ដី ផ្អែកលើឯកសារយោងណាមួយក្ដី។ ប្រសិនបើយើងអាចកត់សម្គាល់ពាក្យគូគ្នាដូច្នេះច្រើន ប្រហែលជាស្មេរអាចបង្កើតទំព័រមួយនិយាយអំពីពាក្យគូគ្នាក្នុងភាសាទាំងពីរ នោះរឹតតែប្រពៃទៅទៀត។ អរគុណច្រើនទាន! តាំង ប៊ុនហុង (ការពិភាក្សា) ម៉ោង១០:៥០ ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០១៤ (UTC)