ការពិភាក្សា:អង់គ្លេស
សូមជួយបកប្រែពាក្យមួយចំនួនជាភាសាខ្មែរផង៖
UK (The United Kingdom of Great Britain and Northern Ireland) =
GB (Great Britain) =
British Empire =
England =
ពាក្យទាំងនេះគេអាចចែកដាច់ពីគ្នាក្នុងភាសាអង់គ្លេស តែបើបកជាភាសាខ្មែរ អាចត្រូវជាន់គ្នា។
- តាមយោបល់ខ្ញុំ
- United Kingdom of Great Britain and Northern Ireland = ?
- UK៖ ជាអក្សរកាត់អាចសំដៅទៅពាក្យឬឃ្លាជាច្រើន
- England =អង់គ្លេស (ប្រទេសអង់គ្លេស)
- British Empire = ចក្រភពអង់គ្លេស
- Great Britain: ចំនងជើងនៅវិគីភីឌាភាសាអង់គ្លេស ប្រហែលជាសំដៅទៅឈ្មោះកោះដ៏ធំមួយនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិក ប៉ុន្តែនៅកន្លែងខ្លះវាក៏សំដៅលើ«ប្រទេសអង់គ្លេស»ផងដែរ (United Kingdom)
- Kingdom of Great Britain =?
នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំប៉ណ្ណោះ --Kiensvay ម៉ោង០៤:៣២ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
United Kingdom
កែប្រែបើតាមយោបល់ខ្ញុំ
England = អង់គ្លេស (ប្រទេសអង់គ្លេស)
Great Britain = សហភាពអង់គ្លេស គឺជាសហភាពរវាង England, Scotland និង Wales (នេះទំនងជាពាក្យថ្មី)
United Kingdom of Great Britain and Northern Ireland = រាជាណាចក្ររួមនៃសហភាពអង់គ្លេស និងអៀរឡង់ខាងជើង
UK or United Kingdom = រាជាណាចក្ររួម (ជាពាក្យកាត់នៃ United Kingdom of Great Britain and Northern Ireland)
British Empire = ចក្រភពអង់គ្លេស (ជាចក្រភពពីអតីតកាល)
បើយើងចេះតែបកថា អង់គ្លេស ទាំងអស់ពិតជារញេរញ៉ៃមិនខាន។ --ធារិត ម៉ោង០៩:៤៧ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
បើតាមគំនិតខ្ញុំយើងគួរបកដូច្នេះថា៖ UK (The United Kingdom of Great Britain and Northern Ireland) = ស.រា. (សហរាជាណាចក្រមហាប៊្រិតថេន និង អៀរឡង់ខាងជើង) GB (Great Britain) = មហាប៊្រិតថេន British Empire = ចក្រភព រឺ អធិរាជាណាចក្រប៊្រិតថេន England = អង់គ្លេស
តើអ្នកយល់យ៉ាងណាដែរ?? (Nisetpdajsankha (ការពិភាក្សា) ម៉ោង០៧:៣៥ ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០១៣ (UTC))