បុព្វប្រវត្តិសាស្ត្រតិ

(ត្រូវបានបញ្ជូនបន្តពី កាលសម័យបុរេប្រវត្តិ)

បុព្វប្រវត្តិសាស្ត្រ (prehistory) គឺជាការសិក្សាប្រវត្តិមនុស្សលោក មុនពេលមានឯកសារសរសេរ។ គេអាចតាមដានបាន ដោយសិក្សាសំណល់ឆ្អឹង និងសំណល់ឧបករណ៍ផ្សេងៗ ដែលគេបានគាស់កាយឃើញ គេបែងចែកបុព្វប្រវត្តិសាស្ត្រជាបី យុគ ដែលមានដូចតទៅ៖ ១-

  • យុគថ្មចាស់ (paléolithique) ៖ ភាគច្រើននៃជីវិតទី៤នៃធរណី (quaternaire) មកដល់ឆ្នាំ ៨០០០ មុនគ.ស.។ ជីវិតទី ៤ នៃធរណី គឺសម័យដែលធាតុអាកាសចាប់ត្រជាក់ខ្លាំង ហើយទឹកកករឹងទាំងអស់ (ចាប់ផ្តើមពី ២ ទៅ ៣ លានឆ្នាំមុន)។ មនុស្ស លោកកើតឡើងក្នុងជីវិតទី ៤ នៃធរណីនោះ។ ក្នុងយុគថ្មចាស់, មនុស្សកាន់តែចេះធ្វើឧបករណ៍ផ្សេងៗ (វាយបំបកថ្ម ហើយ ចាំងឲ្យស្រួច), បើឆ្អឹងនឹងភ្លុក, មានសិល្ប:ខ្លះ (គំនូរក្នុងរូងភ្នំឡាស្កូ, បារាំង) ។
  • យុគថ្មកណ្ដាល (mésolithique ពីឆ្នាំ ៨០០០ មុន គ.ស. ដល់ ៣០០០ មុន គ.ស. ហួសពីការរកចិញ្ចឹមជីវិត ដោយបរបាញ់ គេឃើញលេចចេញនូវសេដ្ឋកិច្ចជាដំណាំដាំដុះ។ ការចេះប្រើប្រាស់ដែក ក៏ចាប់ផ្ដើមឡើងហើយ។
  • យុគថ្មថ្មី (néolithique ពី ៣០០០ មុន គ.ស. ដល់ ១៥០០ មុន គ.ស. ។ មនុស្សចេះកាត់សំលៀងថ្ម, ធ្វើ និង បំពង់[១]

រីឯកាលសម័យបុរេប្រវត្តិ (អង់គ្លេស: prehistoric times, បារាំង: temps prèhistoriques) គឺជាកាលសម័យដែលចាប់ផ្ដើមពីការកកើតមនុស្សលើផែនដី ប្រហែល ៥ លានឆ្នាំមុន និង បញ្ចប់ដោយការបង្កើតអក្សរប្រហែល ៦០០០ ឆ្នាំកន្លងទៅ។

ឯកសារយោង កែប្រែ

  1. ចាន់ ដារា (១៩៧៨) «កម្ពុជា និងសហពន្ធ័ឥណ្ឌូចិន​»​ ទំព័រទី៦