កិន្នរ
កិន្នរ និងកិន្នរី គឺជាសត្វដែលមាននៅក្នុងព្រៃហិមពាន្ត ដែលមានរាងកាយផ្នែកខាងលើជាមនុស្ស ខាងក្រោមជាសត្វ។ មានស្លាប អាចហោះហើរបាន។ នៅក្នុងវចនានុក្រមខ្មែរ បានផ្ដល់និយមន័យថា «ឈ្មោះបក្សីមួយប្រភេទ ថាមានរូបដូចមនុស្ស មានស្លាបហើរបាន មាននិយាយតែក្នុងរឿងបុរាណ។»
និយមន័យកែប្រែ
ពាក្យ «កិន្នរ» នេះសំដៅលើពពួកសត្វកិន្នរទាំងឡាយ មានទាំងញី មានទាំងឈ្មោល និងសំដៅកិន្នរឈ្មោលផងដែរ ចំណែកឯពាក្យ «កិន្នរី» សំដៅលើកិន្នរដែលជាភេទញី តែមួយមុខប៉ុណ្ណោះ។
និទានជាតកកែប្រែ
តាមតំណាលនិទានថា កិន្នរ និងកិន្នរី នេះអាស្រ័យនៅក្នុងព្រៃហិមពាន្ត ជើងភ្នំកៃលាស ហើយដែលជាសត្វមួយប្រភេទមានប្រាកដនៅក្នុងសិល្បៈបុរាណខ្មែរ ក៏ដូចជានៅក្នុងអក្សរសិល្ប៍ខ្មែរ ក៏មាននិយាយដល់ប្រភេទសត្វនេះដែរ ដូចជារឿងព្រះសុធន នាងកែវមនោរាហ៍ ជាដើម។ល។
នៅក្នុងជាតកវិញ នៅមាននិយាយអំពីរឿងកិន្នរនេះដែរ។[១]
ឈុតរបាំកែប្រែ
ឈុតកិន្នរ ជាសម្លៀកបំពាក់របាំបុរាណខ្មែរ ក្នុងសម័យរជ្ជកាលព្រះរាជាស៊ីសុវត្ថិច្នៃឡើងពីគ្រឿងសម្ភារឧបភោគ ។ ដែលត្រូវបានចំណាយពេលឌីហ្សាញ ។[២]
តន្ត្រីកែប្រែ
នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ គេតែងប្រដូច នារីក្រមុំស្អាត ទៅនឹងកិន្នរី ផងដែរ៕ ឧទាហរណ៍ បទ កិន្នរ ភ្លេងការប្រពៃណី ភ្លេងខ្មែរ ឬថ្មីៗនេះបទចម្រៀង «កិន្នរ» ជាមួយតារាចំរៀង នៅឆ្នាំ ២០២១ ផលិតដោយ ក្លាបយ៉ាហ៊ែន ផង ។