កុសិនារា (Hindi: कुशीनगर), Kusinagar or Kusinara គឺជាឈ្មោះទីក្រុងមួយនៅក្នុងប្រទេសឥណ្ឌា
ក្នុងសម័យពុទ្ធកាលទីក្រុងនេះគ្រប់គ្រងដោយពួកមល្លក្សត្រ។ ទីក្រុងនេះ​គឺ​ជា​សំវេជ្ជនីយដ្ឋានធំទី៤ដែលព្រះពុទ្ធអង្គទ្រង់​បរិនិព្វាន​នៅលើគ្រែ​ក្រោមចន្លោះ​​ដើម​សាលព្រឹក្ស​ទាំងគូ។​

ព្រះវិហារនិងស្តូបបរិនិព្វានរបស់ព្រះសម្ពុទ្ធ
ពុទ្ធស្ថាន
ស្ថានធំទាំង៤ដែលជាសំវេជ្ជនីយដ្ឋាន
លុម្ពិនី · ពុទ្ធគយា
ឥសិបតនមិគទាយវ័ន · កុសិនារា
ពុទ្ធស្ថានធំៗដទៃ
សាវត្ថី · រាជគ្រឹះ
សង្កស្ស · វេសាលី
ពុទ្ធស្ថានផ្សេងទៀត
បាតលីបុត្រ · Gaya · កោសម្ពី
កបិលពស្តុ · ទេវទហៈ

Kesariya · បាវា
នាលន្ទា · ពារាណសី

Later Sites
Sanchi · Mathura
Ellora · អចិន្តា · Vikramshila
Ratnagiri · Udayagiri · Lalitgiri
Bharhut · Barabar Caves

ប្រជាជន

កែប្រែ

នៅកំឡុងឆ្នាំ ២០០១ ទីក្រុងកុសិនារា មានចំនួនប្រជាជន ១៧,៩៨២។ បុរស មានចំនួនប្រមាណជា ៥២% នៃចំនួនប្រជាជនទាំងអស់ និង ស្រី ៤៨%។ ប្រជាជនជាង​៦២%នៅក្នុងទី​ក្រុង​កុសិនារា​មាន​កំរិតវប្បធម៌ជាមធ្យម​, ៥៩.៥%​ មានកំរិតវប្បធម៌ខ្ពស់ (ក្នុងចំណោមនោះ ប្រុស​មាន​ចំនួន​៧០%​នៃ​ចំនួន​បុរស​ទាំង​អស់ និង​ស្រី្ត​មាន​ប្រមាណ​ ៥៤%នៃចំនួនស្រ្តីនៅក្នុងក្រុងនេះ)។ ក្មេងដែលមាន​អាយុ​ក្រោម​៦​ឆ្នាំមាន​១៥%។

ប្រវត្តិសាស្ត្រ

កែប្រែ

ដើមឡើយ​ទីក្រុង​នេះ​​មាន​ឈ្មោះ​ថា​កុសាវតី(តាម​សៀវភៅ​ព្រះ​ត្រៃបិដក​)។ ព្រះរាជា​គ្រប់​គ្រង​ដែន​នេះ​មាន​ព្រះ​នាម​ មហាសុទស្សនៈ ជាក្សត្របាន​មុទ្ធាភិសេក (ឥស្សរៈលើ​ផែនដី)។ កុសាវតី​រាជធានី មានបណ្តោយ​ពី​បុរត្ថិទិស ទៅ​បច្ចិមទិស​១២​យោជន៍ ទទឹងពី​ឧត្តរទិស ទៅទក្ខិណទិស​៧យោជន៍ ជានគរស្តុកស្តម្ភ ធំទូលាយ​មានជនច្រើន ជាស្រុកមានភិក្ខាហារបរិបូរណ៌។ ក្រោយមក​ក្នុង​សម័យ​ពុទ្ធ​កាល ក្រុង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​កុសិនារា ដែល​ជា​សំវេជ្ជនីយដ្ឋាន​ទី​៤ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​រំលត់​ខន្ធ​បរិនិព្វាន នៅ​ក្បែរ​ស្ទឹង​ហិរញ្ញវតី។

កុសិនារាក្នុងសម័យពុទ្ធកាល

កែប្រែ

នៅក្នុងសម័យពុទ្ធកាល កុសិនារា គឺ​ជា​ទីក្រុង​មួយ​ដែល​គ្រប់​គ្រង​ដោយ​ពួក​មល្លក្សត្រ។ ទីក្រុងនេះ​មាន​ចម្ងាយ​២៥យោជន៍ពី​ក្រុង​រាជគ្រឹះ និង ២៤យោជន៍ពី​ក្រុងកបិលវត្ថុ