កូរ៉ាហ្សុន អាគីណូ

(ត្រូវបានបញ្ជូនបន្តពី កូរ៉ាស៊ូន អាគីណូ)

ម៉ារីយ៉ា កូរ៉ាហ្សុន ស៊ូម៉ូឡុង កូជួងកូ អាគីណូ (Maria Corazon Sumulong Cojuangco-Aquino) (២៥ មករា ១៩៣៣ – ១ សីហា ២០០៩) បានក្លាយជា ប្រធានាធិបតីទី១១ របស់ប្រទេសភីលីពីន និង ជាមនុស្សស្រីដំបូងដែលកាន់កាប់ ការិយាល័យនោះ។ អាគីណូ ក៏ជាមនុស្សដំបូងដែលមានប្រជាប្រិយ ភាព និងជាប្រធានាធិបតី ដែលជាប់ឆ្នោតបែបប្រជាធិបតេយ្យ ព្រមទាំងជាប្រមុខរដ្ឋនៅអាស៊ីទៀតផង។ [][] គាត់ត្រូវបានគេចងចាំទុកថាជាអ្នកដឹកនាំ បដិវត្តន៍អំណាចប្រជាជន១៩៨៦ (People Power Revolution), ដែលផ្តួលរំលំលោក ហ្វែរឌីណង់ម៉ាកូស (Ferdinand Marcos) ហើយនាំយកលទ្ធិប្រជាធិតេយ្យ មកកាន់ប្រទេសភីលីពីនវិញ។ "Tita (អ្នកមីង) Cory", គាត់ត្រូវបានគេស្គាល់ និង ជនជាតិភីលីពីនជាច្រើនគោរពគាត់ទុកជានិមិត្តរូបនៃលទ្ធិប្រជាធិបតី ក្នុងទស្សនាវដ្តី Time Magazine ក្នុងឆ្នាំ ១៩៨៦ ថាជា [ស្ត្រីប្រចាំឆ្នាំ (Woman of the Year)]។

លោកជំទាវ
កូរ៉ាហ្សុន អាគីណូ
ប្រធានាធិបតីហ្វីលីពីន​ទី 11
ក្នុងការិយាល័យ
25 កុម្ភៈ 1986 – 30 មិថុនា​1992
នាយករដ្ឋមន្ត្រីសាល់វ៉ាឌ័រ ឡូរ៉ល (25 កុម្ភៈ 1986 – 25 មីនា 1986)
អនុប្រធានសាល់វ៉ាឌ័រ ឡូរ៉ល
មុនហ្វឺឌីណាន់ ម៉ាកូស
បន្ទាប់ហ្វីឌែល វី. រ៉ាម៉ូស
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ម៉ារីយ៉ា កូរ៉ាហ្សុន ស៊ូម៉ូឡុង កូជួងកូ អាគីណូ
(Maria Corazon Sumulong Cojuangco)

(1933-01-25)25 មករា 1933
ប៉ានីគី, ខេត្តតាឡាក, កោះហ្វីលីពីន
ស្លាប់1 សីហា 2009(2009-08-01) (អាយុ 76 ឆ្នាំ)
ម៉ាកាទី, ហ្វីលីពីន
កន្លែងបញ្ចុះសពឧទ្យានអនុស្សាវរីយ៍ម៉ានីល–ស៊ូកាត
គណបក្ស​នយោបាយគណបក្សប្រជាធិបតេយ្យហ្វីលីពីន–អំណាចប្រជាជន
ទំនាក់ទំនងនយោបាយ
ផ្សេងទៀត
អង្គការជាតិនិយមប្រជាធិបតេយ្យ (1980–1987)
ពន្ធភាពបេនីកណូ អាគីណូ ជូញៀរ (m. 1954 – 1983) «Did not recognize date. Try slightly modifying the date in the first parameter.–Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: បេនីកណូ អាគីណូ ជូញៀរ to កូរ៉ាហ្សុន អាគីណូ" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%80%E1%9E%BC%E1%9E%9A%E1%9F%89%E1%9E%B6%E1%9E%A0%E1%9F%92%E1%9E%9F%E1%9E%BB%E1%9E%93_%E1%9E%A2%E1%9E%B6%E1%9E%82%E1%9E%B8%E1%9E%8E%E1%9E%BC)
កូន5 នាក់, រួមទាំង បេនីកណូទី 3 និងគ្រីស[]
ឪពុកម្តាយ(s)
សាច់ញាតិ
សាលាមាតាមហាវិទ្យាល័យម៉ៅត៍ សាំង វ៉ាំងសង់ (ប.ប.ស.)
សាកលវិទ្យាល័យហ្វាអ៊ីស្តឺន
ហត្ថលេខា
គេហទំព័រcoryaquino.ph
ឈ្មោះហៅក្រៅកូរី (Cory)

រឿងផ្ទាល់ខ្លួន "មេផ្ទះ",[] បានរៀបការជាមួយ លោក ប៊ីនីងណូ អាគីណូ ដែលជាអ្នកព្រឹទ្ធសភា និង ជាអ្នកដឹកនាំបក្សប្រឆាំង ដែលគេពេញនិយមម្នាក់ ព្រមទាំងជាអ្នកការពារ ការរិះគន់ពីលោក ប្រធានាធិបតី ហ្វែរឌីណង់ម៉ាកូស។ អ្នកព្រឹទ្ធសភា អាគីណូ បានត្រូវគេធ្វើឃាត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៣ អំឡុងពេលត្រឡប់ទៅហ្វីលីពីនវិញ បន្ទាប់ពីការនារទេស ទៅអាមេរិចបានបីឆ្នាំ។

បន្ទាប់ពីការធ្វើឃាត់ប្តីរបស់គាត់ អាគីណូបានក្លាយជាស្រ្តីមេម៉ាយ ក្លាយជាមេដឹកនាំស្ទាក់ស្ទើរ ក្នុងការទប់ទល់និងបក្សប្រឆាំងដែលគ្រប់គ្រងតាម អំណាចផ្តាច់ការ ក្នុងរបបម៉ាកូស។ នៅក្រោយឆ្នាំ១៩៨៥ ពេលប្រធានាធិបតីម៉ាកូស ទៅសូរសុខទុក្ខចំៗ ពីការបោះឆ្នោត ដែលខូរី អាគីណូ បានប្រណាំងប្រជែងពីរបបរបស់គាត់។ អាគីណូ មានការជឿជាក់លើខ្លួនឯង ក្នុងការប្រឡូកក្នុងនយោបាយ ក្រោយពីមាន ហត្ថលេខាមួយលាន ជម្រុញអោយគាត់ក្លាយទៅជាប្រធានាធិបតី នាពេលនោះ។

ទោះបីជាពុំមានបទពិសោធន៍ក្នុងនយោបាយក៏ដោយ អាគីណូបានបង្ហាញអោយឃើញ ភាពជាអ្នកដឹកនាំ ញ៉ាំងអោយគាត់ ក្លាយជាអ្នកមានវោហារ និង ជាអ្នកឃោសនាយ៉ាងជំនាញ។ គាត់ក៏បានក្លាយជាប្រធានាធិបតី មុននឹងអតីតអ្នកព្រឹទ្ធសភា សាលវាដ័រ លូរ៉ល ខណៈដែលគាត់ជាអនុប្រធានាធិបតី ក្នុងការយកឈ្នះជាដាច់ខាត។ ក្រោយពីការបោះឆ្នោត នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៨៦ អភិបាលរបស់ម៉ាកូស លោកបាតាសាង ផាមបានសា (Batasang Pambansa)បានប្រកាសខ្លួនថាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត។អាគីណូ បានប្រមូលផ្តុំប្រជាពលរដ្ឋ តវ៉ាប្រឆាំងនឹងគាត់ (បានសា) ថាមានការកេងបន្លំសន្លឹកឆ្នោតនិងថាអ្នកដែលឈ្នះ ក្នុងការបោះឆ្នោតពិតប្រកដគឺខ្លួនគាត់ (អាគីណូ) ។ ប្រជាជនហ្វីលីពីន មានការរំភើបយ៉ាងខ្លាំង និងយកចិត្តទុកដាក់ ព្រមទាំង គាំទ្រយ៉ាងខ្លាំងនៅពីក្រោយការប្រជុំរបស់គាត់។ ក្រុមទាំងនេះបានធ្វើការបណ្តេញលោកម៉ាកូស ចេញពីតំណែង និងតំឡើង អាគីណូទៅជាប្រធានាធិបតីភីលីពីន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ដោយចលនាបដិវត្តន៍អំណាចប្រជាពលរដ្ឋ។

នៅពេលក្លាយជាប្រធានាធិបតី អាគីណូបានត្រួតពិនិត្យកែតម្រូវ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៅក្នុងប្រទេស ភីលីពីន និងប្រកាសអោយប្រើរដ្ឋធម្មនុញ្ញថ្មី ដែលកំណត់កម្លាំងប្រជាធិបតេយ្យ និងបង្កើតអោយមាននូវ អង្គនីតិបញ្ញត្តិពីរ។ ការគ្រប់គ្រងរបស់គាត់ គឺសង្កត់ធ្ងន់ទៅលើសិទ្ធសេរីភាពប្រជាពលរដ្ឋជាធំ និង សិទ្ធរបស់មនុស្សជាតិ បាននិយាយដោយ សន្តិភាព នឹង ធ្វើការចរចាជាមួយពួកឧទ្ទាមកម្មុយនីស្ត និងពួកបះបោរអ៊ីស្លាម។ អ្នកស្នងតំណែងពីគាត់គឺលោគ ហ្វីដែល វី រ៉ាមូស ក្លាយជាប្រធានាធិបតីនៅឆ្នាំ១៩៩២។ អាគីណូបានវិលត្រឡប់ ទៅកាន់ជីវិតឯកជនវិញ ទោះបីជាជាស្នាដៃរបស់គាត់ត្រូវបានគេដឹងលឺគ្រប់គ្នាក៏ដោយ ក៏គាត់នៅនិយាយជានិច្ច ព្រមទាំងមាន មតិយោបល់ និង មានជំនឿជាក់ ព្រមទាំងយកចិត្តទុកដាក់ជាខ្លាំងទៅលើរឿងនយោបាយនៅក្នុងប្រទេសរបស់គាត់។ នៅឆ្នាំ២០០៨ គាត់បានទៅពិនិត្យជម្ងឺ ដឹងថាមានជម្ងឺមហារីក លុះមួយឆ្នាំក្រោយមក គាត់ក៏ទទួលមរណៈភាព ដោយសារ ជម្ងឺនោះទៅ គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៩។

ពានរង្វាន់ និង សមទ្ធិផល

កែប្រែ

ឯកសារយោង

កែប្រែ
  1. Szczepanski, Kallie. "Corazon Aquino, First Female Philippines President". Thoughtco.com. Retrieved October 25, 2019.
  2. "News : Community News : Former Philippine President Corazon Aquino Dies". AAJA. 2009-07-31. Retrieved 2010-03-13.[តំណភ្ជាប់ខូច]
  3. "College of Mount Saint Vincent Mourns the Death of the Hon. Corazon Cojuangco Aquino, Former President of the Philippines". Mountsaintvincent.edu. Retrieved 2010-03-13.
  4. ទំព័រគំរូ:Cite speech
  5. "The Noel Foundation Life Awards". Noel Foundation. Retrieved 2010-01-07.

តំណ​ភ្ជាប់​ខាងក្រៅ

កែប្រែ
តំណែងនយោបាយ
មុនដោយ
Ferdinand Marcos
President of the Philippines
February 25, 1986 – June 30, 1992
តដោយ
Fidel V. Ramos

ទំព័រគំរូ:Corazon Aquino ទំព័រគំរូ:Noynoy Aquino

ទំព័រគំរូ:Time Persons of the Year 1976-2000 ទំព័រគំរូ:Cold War figures