កោះត្រឡាច

កោះត្រឡាច ជាកោះរបស់ខ្មែរដែលស្ថិតនៅដែនដីកម្ពុជាក្រោម

កោះត្រឡាច ឈ្មោះជាភាសាវៀតណាម (យួន) ​ហៅថា កូ​ង​ដាវ​ (Côn Đảo) ឬ កូ​ង​ស៊ើ​ង​ (Côn Sơn) ឬ កូងឡុង (Côn Lôn) បារាំង​ហៅថា ពូ​លូ​កុង​ដ័​រ (Poulo Condor)។ នៅឆ្នាំ៧៧៤ ដល់ ៧៨៧ ពួកជ្វា(ប្រទេសជ្វា បានវាយលុកកោះត្រឡាចរាតត្បាតដល់ ប្រទេសចម្ប៉ា។ ប្រជុំ​កោះ​ត្រឡាច មាន​កោះ​ទាំងអស់​ចំនួន ១០ ទាំង​តូច​ទាំង​ធំ មាន​ផ្ទៃក្រឡា​ប្រមាណ ៧៦ km²។ យោងតាម​ជំរឿន ប្រជាជន​ឆ្នាំ ២០១០ ដោយ​រដ្ឋាភិបាល​វៀតណាម កោះ​នេះ មាន​ប្រជាជន​សរុប​ប្រមាណ ៦.០០០ នាក់។ ឆ្នាំ ១៩៧៧ រដ្ឋសភា​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានចេញ​សេចក្ដីសម្រេច​មួយ​ដាក់ឈ្មោះ កោះ​ត្រឡាច ជា​ផ្លូវការ ទៅជា​ភាសា​យួន​ថា “​កូ​ង​ដាវ​” (Côn Đảo)។ កោះ​ត្រឡាច សព្វថ្ងៃ ជា​ស្រុក​រដ្ឋបាល​មួយ​នៃ ខេត្ត​បា​រៀ និង ​ខេត្តអូ​រកាប់​ ខេត្ត​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម​បានដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅជា​ខេត្ត​មួយ​ថា ខេត្ត​បា​រៀ​វុង​តាវ (Bà Rịa-Vũng Tàu)។​ ​យោងតាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​សរសេរ​ដោយ សាស្ត្រាចារ្យ ត្រាំ​ង ឆាត ប៊ុត ឈ្មោះថា “​កម្ពុជា​ក្រោម អំណាច​គ្មាន ខ្មែរក្រោម​” បាន​បញ្ជាក់ថា កោះ​ត្រឡាច នៅ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ ស្រុកជ្រោយ ញ ខេត្តឃ្លាំង ឬ ១៨០ គីឡូម៉ែត្រ ពី​ខេត្តអូ​រកាប់​ ខេត្ត​មួយ​ដែល​យួន​ហៅថា ខេត្ត​វុង​តាវ (Vung Tau) បារាំង​ហៅថា “​កាប់​ស័ង​ស្ហា​ក់​” (Cap Saint Jacques )។

កោះត្រឡាច is located in Vietnam
កោះត្រឡាច
កោះត្រឡាច ដែលសព្វថ្ងៃកាន់កាប់ខុសច្បាប់ ដោយប្រទេសវៀតណាមដោយដាក់ឈ្មោះថ្មីថា Côn Sơn
កោះត្រឡាច ដែលសព្វថ្ងៃកាន់កាប់ខុសច្បាប់ ដោយប្រទេសវៀតណាមដោយដាក់ឈ្មោះថ្មីថា Côn Sơn

កោះត្រឡាច មានប្រជុំកោះតូចៗចំនួន ៨នៅជុំវិញ ទំហំប្រហែល ១៥០គីឡូម៉ែត្រក្រឡា មានចម្ងាយ ៣០០គីឡូម៉ែត្រពីដែនដីគោកកម្ពុជាក្រោម និង ២៣០គីឡូម៉ែត្រពី ទីក្រុងព្រៃនគរ សព្វថ្ងៃនេះ ដែលប្រទេសវៀតណាម បានប្ដូរឈ្មោះពីភាសាខ្មែរទៅជាភាសាយួនថា ទីក្រុងហូជីមិញ។

កោះត្រឡាច ធ្លាប់ជាគុកនយោបាយរបស់អាណានិគមបារាំង ដែលបានចាប់ជនស្នេហាជាតិខ្មែរ ប្រឆាំងនឹងបារាំងទៅឃុំឃាំង ដូចជា លោកក្រឡាហោមគង់ ព្រះភិក្ខុ បវរជោតញ្ញណោ ឬ អាចារ្យ ហែម ចៀវ ពោធិ៍កំបោរ លោក ប៊ុណ្ណ ចន្ទម៉ុល និងវីរជនខ្មែរស្នេហាជាតិជាច្រើននាក់ផ្សេងទៀត ដែលបានស្លាប់បាត់បង់ជីវិតនៅទីនោះ។ ​មុន​សម័យ​បារាំង​

ដំបូង កោះ​ត្រឡាច ជា​កោះ​មួយ​របស់​ចក្រភព​ខ្មែរ ហើយ​ក្រោយមក​ត្រូវបាន​កាន់​កាន់​ដោយ​វៀតណាម​នៅក្នុង​សតវត្ស​ទី ១៧។ ​ដោយសារ កោះ​នេះ មាន​អំណោយផល​ជាទី​សំចត​ផ្លូវទឹក​ភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ទើប​ធ្វើ​ឲ្យ​ពួក​បស្ចិមប្រទេស​បាន​ស្គាល់ កាន់ តែ​ឆាប់ និង​ច្បាស់លាស់។​ ឆ្នាំ ១២៩១ សំពៅ ១៤ គ្រឿង របស់​អ្នកជំនួញ និង​អ្នកស្រាវជ្រាវ​ជនជាតិ​អ៊ីតាលី Marco Polo បានធ្វើ​ដំណើរ​ចេញពី ប្រទេស​ចិន​ត្រឡប់​ទៅ​ស្រុក​វិញ ត្រូវបាន​ព្យុះ​ធ្វើ​លិច​សំពៅ​អស់ ៨ គ្រឿង ហើយ​នៅសល់​ពីនេះ បាន​រសាត់​មក​ជាប់​នៅ លើ​កោះ​ត្រឡាច។ នៅក្នុង​អំឡុង​សតវត្សរ៍​ទី ១៥ ដល់ ១៦ មាន​អ្នកធ្វើដំណើរ​បស្ចិមប្រទេស​ជាច្រើន​បានមក​សំចត​នៅ​កោះ​ត្រឡាច។​ ចុង​សតវត្សរ៍​ទី ១៧ ដើម​សតវត្សរ៍​ទី ១៨ ក្រុម​មូលធន​អង់គ្លេស និង បារាំង​បានចាប់ផ្ដើម ងាក​មក​ចាប់អារម្មណ៍​មក ប្រទេស​លោក​ខាងកើត ។ ក្រុមហ៊ុន​អង់គ្លេស និង​បារាំង​បានមក​ពិនិត្យ និង​ស៊ើបអង្កេត កោះ​ត្រឡាច ជាច្រើន​សា ដើម្បី​ស្ទាបស្ទង់​គ្រប់​ស្ថានការណ៍ ក្នុង​គោលបំណង​កាន់កាប់​កោះ​នេះ។​ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៧០២ ក្រុមហ៊ុន​អង់គ្លេស​ឥណ្ឌា (English East India Company) មួយ​បាន​បង្កើតឡើង ជា​អចិន្ត្រៃយ៍​នៅលើ​កោះ​ត្រឡាច​នេះ សម្រាប់​ជាទី​សំចត​ពាក់​កណ្ដាលផ្លូវ​របស់​នាវា​ឥណ្ឌា និង​ចិន។ ៣ ឆ្នាំ ក្រោយ មក នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ ១៧០៥ ក្រុមហ៊ុន​របស់​អង់គ្លេស​ត្រូវបាន​វាយប្រហារ និង​រោងចក្រ​ត្រូវគេ​បាន​វាយកម្ទេច ហើយ​មនុស្ស​ដែល​រស់​នៅលើ​កោះ​នេះ​សេសសល់​ទាំង​ប៉ុន្មាន ត្រូវបាន​ចាប់​នីរ​ទេស​ដោយ​ជនជាតិ​យួន។ ពេលធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​រាជវង្ស​យួន​ភាគ​ខាងជើង​នៅ​ហ្វេ (Huế) រាជបុត្រ​ស្ដេច​យួន ង្វៀង ផុ​ក អាន់ (Nguyễn Phúc Ánh ) បានប្រគល់ កោះ​ត្រឡាច ឲ្យ​បារាំង ដោយ​ចុះសន្ធិសញ្ញា Versailles ឆ្នាំ ១៧៨៧ ដើម្បី​ប្ដូរ​យក​ជំនួយ យោធា។ ក្រោយមក សន្ធិសញ្ញា​នេះ ត្រូវបាន​លុបចោល ពេល​បារាំង​បរាជ័យ​ក្នុងការ​ផ្ដល់ជំនួយ។​

សម័យ​បារាំង​

ខែមេសា ឆ្នាំ ១៨៦១ បារាំង​បាន​ចូលកាន់​កាប់​ខេត្ត​មួយចំនួន​នៅ​តំបន់​ព្រៃនគរ ។ ក្នុងអំឡុង​ពេលនោះ បារាំង​បានគិត គូរ​ជាបន្ទាន់​ដល់​ការដណ្ដើមយក​កោះ​ត្រឡាច ព្រោះ​បារម្ភ​ខ្លាច​អង់គ្លេស​យក​តំបន់​ដ៏​សំខាន់​មួយ​នេះ ។ វេលា​ម៉ោង ១០ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៨៦១ ឧត្ដម​នាវិក​បារាំង លោក Bonard បានចេញ​បញ្ជា​ឲ្យ​កប៉ាល់​នាំសារ Norzagaray មកកាន់​កាប់​កោះ​ត្រឡាច ហើយ​បាន​លើក​ទង់​បារាំង​ឡើង ។​ ក្រោយមក អនុសេនីយ៍ឯក​ជើង​ទឹក​បារាំង លោក លី​ស្បែ​ស ស៊ី​បា​ជាង នី​កូ​ឡាស ជួ​អា​គីម (Lespès Sebastien Nicolas Joachim) បានប្រកាស “​សេចក្ដីប្រកាស​អធិបតេយ្យ​” របស់​បារាំង​នៅលើ​កោះ​ត្រឡាច ។​ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៨៦២ ស្ដេច​យួន​ក្រុង​ហ្វេ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​បារាំង ។ មាត្រា ៣ នៃ​កិច្ច​ព្រម ព្រៀង​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា រាជវង្ស ង្វៀង របស់​យួន​បានប្រគល់​ទាំងស្រុង​នូវ​អធិបតេយ្យ​កោះ​ត្រឡាច​ទៅ​ឲ្យ អធិរាជ​បារាំង ។​ ​ក្នុងអំឡុងពេល ៩៣ ឆ្នាំ គឺ​ចាប់តាំងពី ឆ្នាំ ១៨៦២ ដល់ ១៩៥៥ បារាំង​បាន​ផ្លាស់ប្ដូរ​អភិបាល​ជនជាតិ​បារាំង ដែល​មើល ការខុសត្រូវ នៅ​កោះ​ត្រឡាច ចំនួន ៤០ រូប ។

ទេសាអភិបាល​ទាំងនោះ​រួមមាន​៖
1.​ ​Felix Roussel (1862-1863)
2.​ Bizot (1863-1864)
3.​ ​Benoist (1864-1866)
4. Boubé (1866-1869)
5.​ Stiedel (1869-1870)
6.​ Claudot (1870-1871)
7.​ Gaudot (1871-1872)
8. Chevillet (1872-1874)
9.​ Symphor (1874-1875)
10.​ Morin (1875-1876)
11.​ Pasquet de la Broue (1876-1877)
12.​ Disnematin Dorat (1877-1878)
13.​ Pasquet de la Broue (1878-1882)
14.​ Bosquet (1882-1884)​ ​
15. Caffort (1884-1887)
16. Sellier (1887-1890)
17. René (1890-1892)
18. Jacquet (1892-1896)
19. De Colbert (1896-1898)
20. Morizet (1898-1908)
21. Melaye (1908-1909)
22. Cudenet (1909-1913)
23. De Gailland (1913-1914)
24. Joseph O’Connell (1914-1916)
25. Royer (1916-1917)
26. Andouard (1917-1919)
27. Lambert (1919-1927)
28. Bouvier (1927-1934)​ ​
29. Cremanzy (1934-1935)
30. Bouvier (1935-1942)
31. Brouillonet (1942-1943)
32. Tisseyre (1943-1945)
33. Hilaire (1945)
34. Lê Văn Trà (1945)
35. Gimbert (1946)
36. Honecker (1946-1947)
37. Jacques Brulé (1947-1948)
38. Henri Lafosse (1948-1951)
39. H. Jarty (1951-1953)
40. Aloise Blanck (1953-1955)

សម័យ​សាធារណរដ្ឋ​វៀតណាម​

ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ប្រធានាធិបតី ង៉ោ ដិ​ន យេ​ម (Ngô Đình Diệm) បានចេញ​បទបញ្ជា លេខ 143-NV ក្នុងការ​ប្រកាស​បញ្ជី​ឈ្មោះ​រដ្ឋបាល​ភូមិសាស្ត្រ​នៅ​វៀតណាម​ខាងត្បូង ។ ក្នុងនោះ កោះ​ត្រឡាច ត្រូវបាន​ក្លាយជា “​ខេត្ត​កូ​ង​ស៊ើ​ង​” (tỉnh Côn Sơn) ។​ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៧៥ កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន នៃ​រណសិរ្ស​រំដោះ​វៀតណាម​ខាងត្បូង បាន​ចូល​កាន់កាប់ កោះ​ត្រឡាច បន្ទាប់ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម បាន​ផ្ដួលរំលំ​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត​យួន​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។​

អំពី​គុក​កោះ​ត្រឡាច​

​និយាយ​អំពី “​កោះ​ត្រឡាច​” គេ​មិនអាច​ភ្លេច​រំឭក​ដល់ “​គុក​កោះ​ត្រឡាច​” ទេ ។ យោងតាម គេហទំព័រ​ស​ព្វា​វចនាធិប្បាយ Wikipedia នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៨៦២ Bonard បាន​ចុះហត្ថលេខា​មួយ​ឲ្យ​បង្កើត “​គុក​កោះ​ត្រឡាច​” ដើម្បី​ដាក់​អ្នក ទោស​អ្នកនយោបាយ​ឲ្យ​ដាច់ស្រយាល​កុំ​ឲ្យ​មានការ​ទាក់ទង​នឹង​បក្សពួក​របស់គេ​បាន ។ ការបង្កើត​គុក​នេះ​ឡើង​បានធ្វើ​ឲ្យ​កោះ ត្រឡាច​មានឈ្មោះ​ល្បីល្បាញ​រហូតមកដល់​ស​ព្វ​ថ្ងៃ ។​

គុក​កោះ​ត្រឡាច ជា​មជ្ឈមណ្ឌល​ព្រហ្មទណ្ឌ​មួយ​បារាំង​ហៅថា “​បាញ​ញើ ឌឺ ពូ​លូ​កុង​ដ័​រ​” (Bagne de Poulo Condor) ។ គុក​នេះ​បារាំង​បង្កើតឡើង ដើម្បី​ឃុំឃាំង​អ្នកទោស​ពិសេស​ដែល​គេ​ចាត់ទុកថា​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​របប​អាណានិគម​របស់​បារាំង ដូចជា អ្នកនយោបាយ អ្នកទោស​ប្រហារជីវិត សមាជិក​បក្ស​កុ​ម្មុនិ​ស្ត និង​អ្នក​ជាតិនិយម​នៅ​ឥណ្ឌូចិន ដែល​ប្រឆាំងនឹង​របប អាណានិគម​បារាំង ។ នៅក្នុង “​គុក​កោះ​ត្រឡាច​” នេះ មាន​មន្ទីរ​មួយ​ដែល​របប​អាណានិគម​បារាំង​, របប​រដ្ឋ​វៀតណាម និង របប​សាធារណរដ្ឋ​វៀតណាម បាន​បង្កើតឡើង​ឲ្យ​ឈ្មោះថា “​ទ្រុងខ្លា​” ដើម្បី​ធ្វើ​ទារុណកម្ម​លើ​សមាជិក​ដឹកនាំ​កំពូល​នៃ​ពួក​កុ​ម្មុយ និ​ស្ត​និយម ក្នុងអំឡុងពេល​សង្គ្រាម​នៅ​វៀតណាម និង​ឥណ្ឌូចិន ។ អ្នក​ទោ​សនយា​បាយ​ខ្មែរ​ជាច្រើនរូប ក៏បាន​ស្លាប់​នៅ គុក កោះ​ត្រឡាច នេះដែរ មានដូចជា អាចារ្យ ហែម ចៀវ​, លោក ប៉ាច ឈឺ​ន លោក នួន ឌួង ជាដើម ។

​យោងតាម សៀវភៅ “​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​វៀតណាម​” (Toàn cảnh kinh tế Việt Nam) ដែល​សរសេរ​ដោយ លោក ង្វៀង ថា​យ ហ្វា​ង (Quang Thái Nguyễn) បាន​បញ្ជាក់ថា នៅក្រោម​របប​អាណានិគមនិយម​បារាំង មាន​ពលរដ្ឋ​វៀតណាម គ្រប់​ស្រទាប់វណ្ណៈ ប្រមាណ ២.០០០០ នាក់ បាន​ស្លាប់​នៅក្នុង​គុក​កោះ​ត្រឡាច ហើយ​បាន​យកទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះសព​មួយ ឈ្មោះ ហាង​យឿ​ង (Nghĩa trang Hàng Dương) ។​

​បើ​យោងតាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ “​កម្ពុជា​ក្រោម អំណាច​គ្មាន​ខ្មែរក្រោម​” វិញ លោក​សាស្ត្រាចារ្យ ត្រាំ​ង ឆាត ប៊ុត បញ្ជាក់ថា “​ឆ្នាំ ១៩៣៩ នៅ​កោះ​នេះ មាន​អ្នក​គុក​នយោបាយ​ចំនួន ២.៤០០ នាក់ ហើយ​នៅពេល​សង្គ្រាមលោកលើកទី ២ ចំនួន​អ្នកទោស នយោបាយ​កើនឡើង​ដល់ ៦០០០ នាក់ និង​បន្ទាប់មក នៅ​ឆ្នាំ ១៩៤៦ ដល់ ឆ្នាំ ១៩៥៥ កើនឡើង​ដល់ ២.៤០០ នាក់​” ។​

​លែង​ជា​របស់​កម្ពុជា​៖ ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា កោះ​ត្រឡាច​លែង​ជា​របស់​ប្រទេស​កម្ពុជា ទៀតហើយ។

សង្គាមឆ័ត្រ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ សមណនិស្សិតនៃសាលាបាលីជាន់ខ្ពស់ និង សាលាបាលីរងនៅ រាជធានីភ្នំពេញ ព្រមទំាងប្រជាជននៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីធ្វើបាតុកម្មយ៉ាងធំមួយ ដើម្បីប្រឆាំងរដ្ឋអំណាចបារាំង ដែលបានបង្ខំឱ្យខ្មែរប្រើប្រាស់ អក្សររ៉ូម៉ាំង ជំនួសអក្សរខ្មែរ ។ ព្រះសង្ឃ ប្រើចុងឆត្រជាអាវុធ ដេញចាក់បារាំង ព្រោះឃើញបារាំង ធ្វើទង្វើមិនគប្បី និងមើលងាយដល់សាស្រ្តាចារ្យរបស់ខ្លួន ហេតុដូច្នេះហើយ ទើបគេហៅព្រឹត្តិការណ៍នេះថា សង្រ្គាមឆត្រ។ ចំណែកឯបាតុករ ដែលជាគ្រហស្ថ បានប្រើដុំថ្ម ដំបង ដុំឥដ្ឋ និងកូនតឹង ជាអាវុធផងដែរ ។ ក្នុងពេលកំពុងវាយប្រយុទ្ធគ្នានោះ ពួកបារាំងបានថតបាតុករ និងអ្នកដឹកនាំ ដើម្បីងាយស្រួលដើរចាប់ខ្លួន ក្រោយពេល ដែលបាតុកម្មនេះត្រូវបានបញ្ចប់។ ក្រោយមកព្រះភិក្ខុប៉ាង ខាត់ និងព្រះអាចារ្យ អ៊ុក ជា លោក ប៊ុណ្ណ ច័ន្ទម៉ុល លោក ជុំ មួង ភិក្ខុធម្មបាល ខៀវជុំ ។ល។ បានរត់គេចខ្លួនយ៉ាងរហ័ស។ ជនណាយឺតយ៉ាវ ត្រូវបារាំងចាប់ បាន ហើយបញ្ជូនទៅដាក់គុកទំាងអស់។ អាចារ្យ ហែម ចៀវ, នួន ឌួង, ប៉ាច ឈឺន, ប៉ាង ខាត់ ត្រូវបានតុលាការបារាំង កាត់ទោស ឱ្យជាប់គុក អស់មួយជីវិត ធ្វើទារុណកម្មនៅកោះត្រឡាច ។ លោក ស៊ឹង ង៉ុក ថាញ់ រត់ទៅជ្រកកោននូវប្រទេសជប៉ុន ។

សីតុណ្ហភាព

កែប្រែ
ទិន្នន័យអាកាសធាតុសំរាប់ កោះត្រឡាច
ខែ មករ កុម មីន មេស ឧសភ មិថ កក្ក សីហ កញ្ញ តុល វិច ធ្នូ ឆ្នាំ
កំណត់ត្រា
ខ្ពស់ °C (°F)
31.6
(88.9)
31.8
(89.2)
32.6
(90.7)
35.1
(95.2)
35.5
(95.9)
34.5
(94.1)
34.0
(93.2)
33.5
(92.3)
32.9
(91.2)
32.5
(90.5)
32.0
(89.6)
31.0
(87.8)
35.5
(95.9)
មធ្យមភាគ
ខ្ពស់ °C (°F)
27.8
(82)
28.6
(83.5)
30.2
(86.4)
31.7
(89.1)
31.9
(89.4)
30.9
(87.6)
30.5
(86.9)
30.3
(86.5)
30.2
(86.4)
29.9
(85.8)
29.1
(84.4)
27.9
(82.2)
29.9
(85.8)
មធ្យម
ប្រចាំថ្ងៃ °C (°F)
25.2
(77.4)
25.6
(78.1)
26.7
(80.1)
28.0
(82.4)
28.3
(82.9)
27.9
(82.2)
27.7
(81.9)
27.6
(81.7)
27.3
(81.1)
26.9
(80.4)
26.7
(80.1)
25.7
(78.3)
27.0
(80.6)
មធ្យមភាគទាប °C (°F) 24.0
(75.2)
23.9
(75)
24.4
(75.9)
25.2
(77.4)
25.2
(77.4)
25.0
(77)
25.0
(77)
25.0
(77)
24.7
(76.5)
24.5
(76.1)
25.0
(77)
24.4
(75.9)
24.7
(76.5)
កំណត់ត្រា
ទាប °C (°F)
17.9
(64.2)
17.7
(63.9)
19.0
(66.2)
19.2
(66.6)
21.3
(70.3)
21.5
(70.7)
20.6
(69.1)
21.0
(69.8)
21.4
(70.5)
21.1
(70)
19.0
(66.2)
19.7
(67.5)
17.7
(63.9)
Average precipitation mm (inches) 8
(0.31)
5
(0.2)
7
(0.28)
36
(1.42)
196
(7.72)
301
(11.85)
278
(10.94)
314
(12.36)
317
(12.48)
373
(14.69)
177
(6.97)
57
(2.24)
២០៦៩
(៨១.៤៦)
Average precipitation days 1.1 0.4 1.2 4.8 13.2 19.0 17.9 19.1 19.1 19.3 11.2 4.3 130.6
មធ្យមភាគ សំណើមសាបេក្ខៈ (%) 77.8 79.6 79.8 79.1 80.4 81.0 80.8 80.4 82.2 84.4 81.9 79.5 80.57
មធ្យមប្រចាំខែ ម៉ោងមានពន្លឺថ្ងៃ 211 222 268 270 219 169 181 174 159 156 156 168 ២៣៥១
Source: សីតុណ្ហភាពនៅកោះត្រឡាច

កំណត់ចំណាំ

កែប្រែ
Citations
References cited

អានបន្ថែម

កែប្រែ
  • Brown, Holmes and Don Luce (1973). Hostages of War; Saigon's Political Prisoners. Indochina Mobile Education Project. 
  • Valentine, Douglas (2000). The Phoenix Program. Backinprint.com. ល.ស.ប.អ. 978-0-595-00738-7. 

តំណភ្ជាប់ខាងក្រៅ

កែប្រែ