កោះទន្សាយ
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ |
អត្ថបទនេះអាចនឹងត្រូវការការរៀបរយដើម្បីឱ្យត្រូវនឹងបទដ្ឋានគុណភាពរបស់វិគីភីឌា។ សូមពិចារណាការប្រើប្រាស់សេចក្ដីណែនាំធ្វើឱ្យមានសណ្ដាប់ធ្នាប់ឱ្យចំកន្លែង។) សូមកែលម្អអត្ថបទនេះ បើសិនជាអ្នកអាច។ ទំព័រពិភាក្សានៃអត្ថបទនេះអាចនឹងមានសេចក្ដីណែនាំមួយចំនួន។ |
កោះទន្សាយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។https://www.facebook.com/Kohtonsay ទីនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ ហើយ ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹមក្នុងការ តស៊ូ ដោយមានការបែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលនៅសេសសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ពរនៅទីនោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។
កោះទន្សាយ | |
---|---|
កោះប្រទេសកម្ពុជា | |
កោះទន្សាយ | |
[[file:ទំព័រគំរូ:Location map កម្ពុជា|250px|កោះទន្សាយ is located in ទំព័រគំរូ:Location map កម្ពុជា]]<div style="position: absolute; z-index: 2; top: Expression error: Unrecognized punctuation character "[".%; left: Expression error: Unrecognized punctuation character "[".%; height: 0; width: 0; margin: 0; padding: 0;"> [[File:ទំព័រគំរូ:Location map កម្ពុជា|6x6px|កោះទន្សាយ|link=|alt=]] កោះទន្សាយ | |
ប្រទេស | កម្ពុជា |
ខេត្ត | កែប |
ផ្ទៃក្រឡា | |
• សរុប | ២ គម2 (០.៨ ម៉ាយ ការ) |
• ដី | ២ គម2 (០.៨ ម៉ាយ ការ) |
ល្វែងម៉ោង | ICT (ម.ស.ស.+7) |
កោះទន្សាយមានផ្ទៃដីប្រមាណ ២គីឡូម៉ែត្រការ៉េ ។ ពីដើមជាកន្លែងកែប្រែអ្នកទោសឱ្យកសាងជីវភាពថ្មី និង នៅការពារទឹកដីកោះផង។ ហេដ្ឋារចនាសម្ព័នទេសចរណ៍នៅកោះទន្សាយបានកសាងឡើងនៅសម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម មានដូចជាផ្លូវរទេះសេះជុំវិញដីកោះ ម៉ូតែលសង់អំពីឈើប្រក់ស្បូវ ភោជនីដ្ឋានសង់អំពីរឈើប្រក់ស័ង្កសី ប្រព័ន្ធទឹកស្អាត និង សំណង់រដ្ឋផ្សេងៗទៀត ។ល។ ធម្មជាតិ និង សង្រ្គាមជាង២ទស្សវត្សកន្លងមកនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នទាំងនេះស្ទើរតែទាំងអស់។ សព្វថ្ងៃមានប្រជាជនចំនួនប្រហែលជា ៧គ្រួសារបានបោះទីតាំងរស់នៅលើកោះនេះ ប្រកបរបររកស៊ីនេសាទសមុទ្រតូចតាច និង ថែរក្សាចំការដូង។ការធ្វើដំណើរមួយជុំធ្វើដំណើរទៅកោះនេះ និងត្រឡប់មកវិញ រត់បាន 20 ដុល្លារសម្រាប់ទូកទាំងមូលដូច្នេះនាំមកនូវ មិត្តភក្តិ មួយចំនួនដើម្បីបំបែកការចំណាយនេះ។ តម្លៃ ធ្វើដំណើរជុំគឺដូចគ្នាថាតើអ្នកស្នាក់នៅ ពីរបីម៉ោង ឬ ពីរឬបី ថ្ងៃ។ https://www.facebook.com/Kohtonsay
ឯកសារយោង
កែប្រែអត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |