កោះប៉ែនគឺជាកោះមួយនៅកណ្តាលទន្លេមេគង្គភាគខាងត្បូងក្រុងកំពង់ចាម។ វាមានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីក្រុងកំពង់ចាម។ វាបានសណ្តូកខ្លួនយ៉ាងច្រើនគីឡូម៉ែត្រនៅតាមបណ្តាយដងទន្លរមេគង្គ។ កោះប៉ែនជាគោលដៅទេសចរណ៍បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេមេគង្គ។ ប្រជាជន ដែលរស់នៅលើកោះប៉ែនប្រកបរបកសិកម្ម នេសាទ​ និងសិប្បកម្មតាមប្រពៃណីពីដូនតា។ ដំណើរឆ្ពោះទៅកាន់ទឹកដីកោះប៉ែនអ្នកស្រុកត្រូវជិះទូកដឆ្លងកាត់នៅរដូវវស្សា និងឆ្លះតាមស្ពានប្រដីសឬស្សីដ៏វែងនៅរដូវប្រាំង។ កោះប៉ែនមានទេសភាពយ៉ាងស្រស់បំព្រងនាគ្រប់រដូវកាល និងមានវាលខ្សាច់យ៉ាងស្អាតល្អ ដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទៅកំសាន្ត និងងូតទឹកលេងកំសាន្តនៅលើឆ្នេរខ្សាច់នៅរដូវប្រាំង និងទទួលទានអាហារផងដែរ។ នៅលើកោះមានទាំងផលដំណាំជាច្រើន ដែលប្រជាជនរស់នៅទីនោះបានដាំដូចជា ថ្នាំជក់ ដំឡូង ពោត អំពៅ ក្រូចថ្លុង ព្រមទាំងបន្លែជាច្រើន គួរឱ្យគយគន់យ៉ាងរីករាយនៅតាមដងផ្លូវថែមទាំងមានខ្សាល់អាកាសបរិសុទ្ធ[១]

ឯកសារយោង កែប្រែ

  1. សៀវភៅមគ្គុទ្ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០១៣ របស់មន្ទីរទេសណ៍ខេត្តកំពង់ចាម ទំព័រទី៨២