ក្រុងកំពង់ចាម
ក្រុងកំពង់ចាម | |
---|---|
ក្រុង | |
ភូមិបណ្ដែតទឹកនៅកំពង់ចាម | |
កូអរដោនេ: 12°00′N 105°27′E / 12.000°N 105.450°E | |
ប្រទេស | ![]() |
ខេត្ត | កំពង់ចាម |
ស្រុក | Kampong Cham District |
រដ្ឋាភិបាល | |
• ប្រភេទ | City municipality |
រយៈកំពស់ | ២០ m (៧០ ft) |
ប្រជាជន (2008)[១] | |
• សរុប | ១១៨២៤២ |
ល្វែងម៉ោង | កម្ពុជា (ម.ស.ស.+7) |
ក្រុងកំពង់ចាមកែប្រែ
ការវិវត្តន៍អត្តន័យនៃពាក្យកំពង់ចាមក្លាយមកពីពាក្យថាកំពង់ចាំ ដោយសារភាសានិយាយពាក្យថារង់ចាំអាចជំនួសពាក្យចាំ ទើបប្រជាជនយើងរស់នៅទីនេះទម្លាប់ហៅតៗគ្នាថាកំពង់ចាំ។ ក្រោយមកប្រជាជនចេះតែប្រផ្តុំគ្នាច្រើនមករស់នៅទីនេះបង្កើតជាមជ្ឃមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យកំពង់ចាំបានក្លាយជាកំពង់រង់ចាំក្រោយមកក្លាយជាទៅជាកំពង់ចាមមកដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា សម័យនោះកំពង់ចាមជាដីកោះ ឬជាទួលដែលជាកន្លែងសំចតមានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះយូរៗទៅគេនាំគ្នានិយាយតៗគ្នាថាកំពង់ចាំ ឬកំពង់រង់ចាំ រហូតត្រឹមពាក្យកំពង់ចាម។ ឈ្មោះកំពង់ចាមមិនមានទាក់ទងឈ្មោះជនជាតិភាគតិចរស់នៅតាមដងទន្លេមេគង្គទេ[២]។
រដ្ឋបាលកែប្រែ
ក្រុងកំពង់ចាមចែកចេញជា៤សង្កាត់មានចំនួន៣១ភូមិ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គត្រើយខាងលិចតភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គនៃស្រុកត្បូងឃ្មុំរបស់ខេត្តត្បូងឃ្មុំ ដោយស្ពានគីហ្សូណា ដែលកជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ហើយស្ពាននេះអាចសម្រួលដល់ការធ្វើដំណើរទៅបណ្តាលខេត្តនានាដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី និថខេត្តមណ្ឌលគីរី។ ក្រុងកំពង់ចាម ត្រូវបានបែងចែកជា ៤ សង្កាត់ រួមមាន ៖
ប្រវត្តិកែប្រែ
ក្រុងកំពង់ចាម ត្រូវបានបង្កើតឡើងតាមដំណាក់កាលដូចខាងក្រោម ៖
- ស្រុកកំពង់ចាម ត្រូវបានកាត់ចេញពី ស្រុកកំពង់សៀម ដោយយកឃុំចំនួន៤ មានឃុំបឹងកុក ឃុំកំពង់ចាម ឃុំវាលវង់ និង ឃុំសំបួរមាស ។ ទីតាំងសាលាស្រុកស្ថិតនៅតាមបណ្តោយផ្លូវ ទល់មុខមន្ទីរពេទ្យកុមារខេត្តកំពង់ចាម ។
- ស្រុកកំពង់ចាម ត្រូវបានផ្លាស់ឈ្មោះទៅជា ក្រុងកំពង់ចាម រីឯឃុំត្រូវផ្លាស់ឈ្មោះទៅជាសង្កាត់ ដែលមាន៤សង្កាត់ សង្កាត់បឹងកុក សង្កាត់កំពង់ចាម សង្កាត់វាលវង់ និង សង្កាត់សំបួរមាស ។ ចំណែកសាលាក្រុងស្ថិតនៅទីតាំងសាលាស្រុកចាស់ ។
វិស័យអប់រំកែប្រែ
វិស័យពុទ្ធចក្រកែប្រែ
សេដ្ឋកិច្ចកែប្រែ
កន្លែកំសាន្តកែប្រែ
តំណក្រៅកែប្រែ
ឯកសារពិគ្រោះកែប្រែ
- ↑ 2008 Census Archived from the original on 2013-01-11
- ↑ ដកស្រង់ចេញពីឯកសារបារាំង ឆ្នាំ១៩០៧