កំណត់ហេតុរបស់ ជីវ តាក្វាន់

សេចក្តីផ្តើម

កែប្រែ

អត្ថ​បទ​​​នេះ​បាន​​​​ដក​ទាំង​ស្រុង​​ចេញ​ពី​សៀវ​ភៅ​កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា​ដែល​និពន្ធ​ដោយ​​លោក​លី ធាមតេង ។​ កំណត់ហេតុ​របស់ ជីវ តាក្វាន់ ​អំពី​ប្រពៃណី​នៃ​​អ្នក​​ស្រុក​ចេនឡា ​ដែល​មិត្ដ​អ្នក​អាន កំពុងកាន់នៅដៃនេះ ពិត​ជា​ឯកសារ​ពិសិដ្ឋ​​មួយ​​​នៃ​ប្រវត្ដិសាស្រ្ដខ្មែរយើង  ។​ សៀវភៅប្រវត្ដិវិទ្យា ឬ អត្ថបទណា​មួយ​​ដែល​ស្ដីពី​ស្រុក​ខ្មែរ មិន​​ដែល​​ចន្លោះឈ្មោះឯកសារជីវ តាក្វាន់នេះឡើយ  ។​ កូនខ្មែរគ្រប់រូបរៀនប្រវត្ដិប្រ​ទេ​សរបស់ខ្លួនមិន​ដែល​​នរណា​​មួយ​មិនស្គាល់ឈ្មោះ ជីវ តាក្វាន់​ទេ​ ប៉ុន្ដែ​ការ​​ដែល​យើងស្គាល់នោះ សុទ្ធតែឮពាក្យតៗគ្នា កត់ចម្លងតៗគ្នា ពីសៀវភៅ​មួយ​ទៅសៀវភៅ​មួយ​ តាម​រយៈ​សៀភៅ​ដើម​ជា​ភាសា​បារាំង​​ដែល​ លោក ប៉ូល ប៉ែល្លីយ៉ូត៍ (Paul Pelliot) ​បាន​ប្រែសំរួលចេញពីអត្ថបទ​ចិន​ ហើយ​បោះពុម្ព​ផ្សាយ​ដំបូង​​ក្នុង​​ព្រឹត្ដិបត្រ​​នៃ​​ភាសា​បារាំង​នៅ​ចុងបូព៌ា Bulletin de l' école Francaise d' Extrème-Orient (BEFEO) ពីឆ្នាំ ១៩០២ ហើយ​ក្រោយ​​មក​ ពេល​ដែល​លោក ប៉ែល្លីយ៉ូត៍ ទទួលមរណភាពទៅ លោក ហ្សក សឺដែស (George Cœdès) ​ក៏​​យក​ស្នាដៃនេះ ​មាន​ទាំងអត្ថាធិប្បាយបន្ថែមក្បោះក្បាយផង ទៅបោះពុម្ពរួបរួម​ជា​សៀវភៅ​មួយ​ឡើងពី គ.ស. ១៩៥១  ។​ លោក ប៉ែល្លីយ៉ូត៍ ​បាន​​បញ្ជាក់​​ក្នុង​​អារម្ភកថា ថាលោក​បាន​ព្យាយាមបកប្រែតាមការស្រាវជ្រាវរកឯកសាររបស់ ជីវ តាក្វាន់ ​ដែល​​មាន​លោក ហ្សង់-ព្យែរ អាបែល-រ៉េមុសាត៍ (Jean-Pierre Abel-Rémusat) ​បាន​ប្រែផ្សាយម្ដងហើយពី គ.ស. ១៨១៩ ប៉ុន្ដែមិនទាន់គ្រប់សព្វ  ។​ ខ្លួនលោក ​បាន​ទៅនៅប្រ​ទេ​ស​ចិន​អស់ច្រើនឆ្នាំ ​ទើប​ប្រែ​បាន​​ជា​ស្នាដៃនេះ  ។​​យើង​​ជា​ខ្មែរ យើងសូមគោរព អរគុណពិសេស ចំពោះលោក​អ្នក​ស្រាវជ្រាវជំនាញទាំងនេះ ទុក​ដូច​ជា​​ជួយ​រើ​កកាយ​កំណប់​ដ៏​​មាន​​តម្លៃ​​មួយ​​ឱ្យ​យើងដែរ ។​ ប៉ុន្ដែ ដោយលោក​អ្នក​ប្រែនោះឯង មិនមែន​ជា​ខ្មែរ ម្លោះហើយយើងចេះតែ​មាន​ចិត្ដតូច​មួយ​មមៃនឹក​ជា​និច្ចថា ប្រសិនបើ​​មាន​​ខ្មែរណាប្រែចេញពីអត្ថបទភាសា​ចិន​ផ្ទាល់តែម្ដង យើងដូច​ជា​អស់ចិត្ដជាង ទោះបី​ការ​បកប្រែ​នោះ​មិន​ជ្រៅជ្រះ​ឆ្អិនឆ្អៅ​ណាស់​ណា​​ក៏​​ដោយ  ។​​ខ្ញុំធ្លាប់​បាន​រៀនអក្សរ​ចិន​អស់បួនឆ្នាំ កាលនៅពីក្មេង តែភ្លេចភ្លាំងទៅវិញស្ទើរគ្មានសល់ នៅចាំ​បាន​តែតួអក្សរណាធ្លាប់ប្រើញឹកញាប់ ​និង​ នៅចេះសរសេរចំលងតាមគេកើត  ។​ ទាំងពាក្យ ទាំងអក្សរ​ចិន​​មក​បញ្ជាក់ផង ដូច​ជា​ឈ្មោះ​ស្រុក​ ឈ្មោះរបស់ ឈ្មោះការផ្សាយ ​ជា​ដើម ខ្ញុំ​ក៏​ចេះតែកត់ទុកៗ នូវអក្សរ​ចិន​ទាំងនោះគ្រាន់​ជា​ឯកសារ ។​​សំណាង​មាន​ នៅឆ្នាំ ១៩៦២ ខ្ញុំ​បាន​ទទួលបេសកកម្ម​មួយ​ខាងវប្បធម៌ ឱ្យខ្ញុំដឹកនាំគណៈប្រតិភូ​អ្នក​និពន្ធខ្មែរ ទៅកាន់ប្រ​ទេ​ស​ចិន​  ។​ ខ្ញុំនឹកជាប់​ក្នុង​ចិត្ដ​ជា​និច្ចថា ​ក្នុង​ដំណើរនេះ ខ្ញុំនឹងសាកសួរគេរកឯកសារស្នាដៃ ជីវ តាក្វាន់ ឱ្យ​បាន​ឃើញផ្ទាល់ភ្នែកតែម្ដង បំណាច់​​បាន​​​មក​​ជាន់​ដី​ស្រុក​កំណើត ជីវ តាក្វាន់ ហើយ  ។​ នៅពេល​ដែល​ខ្ញុំជួប​សន្ទនា​ជា​មួយ​នឹងរដ្ឋមន្រ្ដីក្រសួងវប្បធម៌​ចិន​ ​ដែល​​កាល​នោះ​ជា​ប្រធាន​សមាគម​​អ្នក​និពន្ធ​ចិន​ផងនោះ ខ្ញុំ​បាន​ស្នើនឹងគេ​អំពី​បំណងចង់ឃើញ ​និង​ ចង់ចំលងឯកសារ ជីវ តាក្វាន់នេះ  ។​ រដ្ឋមន្រ្ដីវប្បធម៌នោះឯង ទទួលរ៉ាប់រងបំពេញបំណងខ្ញុំ  ។​ យប់នោះខ្ញុំអរក្រៃលែង អរបន់ឱ្យតែភ្លឺឆាប់ នឹង​បាន​ទៅទស្សនាបណ្ណាល័យជាតិរបស់គេ តែ​មិន​ទាន់​​បាន​​ទៅភ្លាម​ទេ​ ព្រោះ​មាន​កម្មវិធីទៅទស្សនាទីឆ្ងាយៗពីនេះសិន  ។​ ទាល់តែប្រាំថ្ងៃក្រោយ​មក​​ទើប​គេនាំខ្ញុំទៅកាន់ទីទុកឯកសារនេះ ​ដែល​​គេ​​ហៅ​​ថា ផ្នែកខាងសៀវភៅកំរ ស្ថិតនៅ​ក្នុង​បណ្ណាល័យជាតិ ក្រុងប៉េកាំង  ។​ នា​យក​បណ្ណាល័យនាំសហការីគេពីរ នាក់​ទៀតនៅរង់ចាំខ្ញុំ គឺនាយផ្នែកខាងសៀវភៅកំរ ​និង​​អ្នក​ឯក​ទេ​សខាងការស្រាវជ្រាវ ប្រវត្ដិចុងបូព៌ាប្រ​ទេ​ស ឈ្មោះ ទា សីវម៉េង អាយុ ៦៩ ឆ្នាំ  ។​ គឺលោក ទា សីវម៉េង នេះហើយ​ដែល​​បាន​រើសៀវភៅក្រាស់ៗ​មួយ​គំនរ ​មក​ចាំបង្ហាញខ្ញុំ​ដែល​សុទ្ធសឹង​ជា​សៀវភៅ​មាន​ស្ដីទាក់ទងនឹងប្រវត្ដិសាស្រ្ដខ្មែរ ហើយសុទ្ធតែសៀវភៅ​ដែល​បោះពុម្ពតាំងពីសតវត្សទី ១៤, ១៥, ១៦ ​និង​ ១៧ ​មក​ម្ល៉េះ  ។​ គេសន្ទនានឹងខ្ញុំយ៉ាងច្រើន ហាក់ដូច​ជា​ចង់ល្បងថា តើខ្ញុំទទូចរកឯកសារនេះ ជា​អ្នក​ចេះដឹងខាងប្រវត្ដិ​ស្រុក​​ទេ​សមែនទែន ឬ ​ក៏​គ្រាន់តែរកៗទៅ​ទេ​? ​ជា​ភ័ព្វល្អ ខ្ញុំធ្លាប់​បាន​ មើលឯកសារច្រើន ស្ដីពីការទាក់ទងរវាង​ស្រុក​ទាំងពីរនេះ ហើយ​មុន​នឹងទៅ​ស្រុក​គេ ​ក៏​​ខ្ញុំ​​បាន​​កត់ត្រាឯកសារនេះច្បាស់ៗទៀត ព្រោះបេសកកម្មខ្ញុំ ចំលើរឿងវប្បធម៌នេះឯងផង ម៉្លោះហើយ ខ្ញុំឆ្លើយនឹងគេរហ័សហួនណាស់ រហូតគូសន្ទនាទាំងបី នាក់​នោះ នាំខ្ញុំទៅជួបនឹងបណ្ឌិតសភាខាងប្រវត្ដិសាស្រ្ដទៀត  ។​ ក្នុង​​បណ្តាសៀវភៅក្រាស់ៗទាំងនេះ ​មាន​ខ្លះនិយាយពី​ស្រុក​យើងតែ ១ ឬ ២ ទំព័រប៉ុណ្ណោះ​ទេ​ ​មាន​​តែ​​មួយ​​ប៉ុណ្ណោះ​​ដែល​​​មាន​​សេចក្ដី​វែង​ក្បោះក្បាយ គឺប្រវត្ដិ​ក្នុង​រាជសន្ដិវង្ស ម៉ុងហ្គោល ​ដែល​​មាន​​មួយ​ភាគធំ និយាយពីការចាត់​អ្នក​កត់ត្រា​មក​​ស្រុក​ ចេនឡា គឺលោក ជីវ តាក្វាន់ នេះឯង  ។​ ខ្ញុំសុំចម្លងអត្ថបទនេះទាំងស្រុង ​ដែល​​មាន​ចំនួន ៦៣ ទំព័រ គេ​ក៏​ព្រមថតចំលងអត្ថបទនេះឱ្យខ្ញុំ ​បាន​​ជា​ហ្វីល​​មួយ​​ខ្សែ​វែង  ។​ លុះ​មក​ដល់​ស្រុក​វិញ ខ្ញុំផ្ដិតចេញជាសន្លឹកអក្សរ ហើយអនិច្ចា! នៅតែអង្គុយមើល ៗ វាយសេចក្ដីមិនបែកសោះ  ។​ ខ្ញុំ​​បាន​​​យក​​អក្សរ​ថតផ្ដិតនេះ បិទ​ធ្វើ​​ជា​សៀវភៅ​មួយ​ ហើយ​យក​ទៅតំកល់ទុកនៅសមាគម​អ្នក​និពន្ធខ្មែរ ព្រោះ​សង្ឃឹម​ក្រែង​ថ្ងៃ​ក្រោយ​​មាន​​លោក​ណា​​មួយ​​​ក្នុង​បណ្តា​អ្នក​និពន្ធ ​អ្នក​ស្រាវជ្រាវ អាច​ធ្វើ​ការបកប្រែអត្ថបទនេះ​បាន​  ។​ ស្រាប់តែពីរឆ្នាំក្រោយ​មក​បាត់សៀវភៅនោះ​ជា​អាសារបង់ទៅ សួររកដើមចុងមិនឃើញ ខ្ញុំនឹកថា : ​អ្នក​​ដែល​ឆ្លៀតបំបាត់សៀវភៅនេះ ពិត​ជា​​មាន​បំណង​យក​ទៅ​ធ្វើ​ឯកសារផ្ទាល់ ឬ ​មួយ​លាក់កំបាំងកុំឱ្យយើង​ធ្វើ​ការបកប្រែ​បាន​  ។​ តែសំណាងល្អ ខ្ញុំនៅសល់ហ្វីល ​ក៏​ផ្ដិត​បាន​​មួយ​ច្បាប់ទៀត ហើយ​ក៏​ចាត់ចែងបកប្រែបោះពុម្ពឱ្យ​បាន​ទោះមិនទាន់ហ្មត់ចត់ ​ក៏​​បាន​​ជា​​ផ្លូវ​សំរាប់​អ្នក​សិក្សា ​អ្នក​ស្រាវជ្រាវ​​មួយ​​ផ្នែក​ធំដែរ  ។​ ​មួយ​ទៀតសំរាប់​អ្នក​សិក្សា​បាន​​ជា​ប្រភព​មួយ​ទៀតប្រៀបធៀបនឹងប្រភពដទៃ ៗ ផង  ។​ ការបកប្រែនេះ​បាន​​ធ្វើ​ទុក្ខខ្ញុំយ៉ាងខ្លាំង ព្រោះខ្ញុំត្រូវការពឹងរក​អ្នក​ចេះអក្សរ​ចិន​ ហើយរបៀប​ចិន​បុរាណទៀត ឯ​អ្នក​ចេះ​ចិន​សម័យ​ថ្មី​ អានមិនយល់ច្បាស់ វាយសេចក្ដីពុំ​បាន​ន័យឡើយ  ។​ មិត្ដ​ខ្ញុំ​ម្នាក់​ឈ្មោះ អ៊ឹង ឡាយ ​ជា​​អ្នក​និពន្ធប្រលោមលោកច្រើនរឿងដែរ តាំងពីឆ្នាំ ១៩៥៥ - ៥៦ ហើយត​មក​គាត់​ជា​​អ្នក​ឯក​ទេ​សប្រែរឿងភាពយន្ដ​ចិន​ ទោះ​ជា​រឿងបុរាណ​ដែល​ប្រើពាក្យជំនាន់ចាស់ៗ ​ក៏​គាត់ធ្លាប់ជួបប្រទះគ្មានសល់  ។​ មិត្ដ អ៊ឹង ឡាយ​បាន​ធានាជួយខ្ញុំពេញ​កម្លាំង​  ។​ លោកប្រែអត្ថបទនេះ​មួយ​ចប់ឱ្យខ្ញុំ ហើយ​ត្រង់​ពាក្យ​ណា​ពិបាក​ពេក​គាត់​ដេញ​សួរ​ទៅ​វចនានុក្រម​​ចិន​ហើ​យក​ត់ទាំងពាក្យពន្យល់ទុកឱ្យខ្ញុំផង ។​ ​មាន​មិត្ដខ្ញុំម្នាក់ទៀតឈ្មោះ ម៉ា អៀត ធ្លាប់​​ធ្វើ​​ជា​គ្រូបង្រៀន​អក្សរ​ខ្មែរ​នៅ​សាលា​​ចិន​ ​ក៏​​បាន​ជួយបកប្រែខ្ញុំ​មួយ​ចំណែកផ្សេងទៀតដោយអន្លើខ្លះ មិន​បាន​ចប់ចុងចប់ដើម​ទេ​  ។​ ខ្ញុំ​យក​សំណៅបកប្រែទាំងពីរនេះ​មក​មើល សំរួល​កែកុនផ្សំបញ្ចូលគ្នា ដោយផ្ទៀងផ្ទាត់ខ្លះ​ជា​​មួយ​អក្សរ​ចិន​​ជា​អត្ថបទដើម ​ដែល​ខ្ញុំមើល​បាន​ដោយអន្លើៗ ផ្សែផ្សំ​ផង​ហើយ​ខ្ញុំ​ផ្ទៀង​ជា​មួយ​​នឹងស្នាដៃប្រែរបស់លោក ប៉ែល្លីយ៉ូត៍ ​ជា​ភាសាបារាំងទៀត ។​ ប៉ុន្ដែនៅតែមិនអស់ចិត្ដ  ។​ លុះថ្ងៃ​មួយ​ ខ្ញុំជួបគ្រូចាស់ខ្ញុំ ​ដែល​​ឥលូវ​អាយុ ៧១ ឆ្នាំហើយ ឈ្មោះលោក តាំង ស៊ុយគង់  ។​ កាលខ្ញុំរៀនអក្សរ​ចិន​ (១៩៤០) លោក​ជា​សាស្រ្ដាចារ្យខាងអក្សរសាស្រ្ដ ធ្លាប់​ចេះចាំ​រឿងព្រេងសព្វគ្រប់​ជា​​អ្នក​សិក្សាដោយខ្លួនឯង តាមរបៀប​ចិន​បុរាណ  ។​ ឥលូវលោករស់នៅ​ជា​​មួយ​កូនចៅ ​ដែល​​សុទ្ធ​សឹង​ជា​មន្រ្ដី​រាជការ​យើងខ្លះ ​និង​ខ្លះ​ជា​​អ្នក​ជំនួញ  ។​ ខ្ញុំស្នើសុំឱ្យគាត់ជួយផ្ទៀង​ជា​​មួយ​ខ្ញុំ  ។​ លោកតាទទួលដោយរីករាយ ពេញចិត្ដនឹងកិច្ចការនេះ ដូច​មិត្ដ​ខ្ញុំទាំងពីរខាងលើដែរ  ។​ គាត់ពន្យល់ ខ្ញុំម្ដង​មួយ​វគ្គៗ ខ្ញុំផ្ទៀងមើល តើត្រូវន័យសព្វគ្រប់ដូចសេចក្ដីប្រែរបស់ខ្ញុំឬ​ទេ​? ​ប្រសិនបើ​ខ្វះខ្លះ ខ្ញុំ​​ក៏​​បន្ថែម​ ​ប្រសិនបើ​មិនងាយយល់ ខ្ញុំ​ក៏​​ធ្វើ​ន័យលក្ខណៈ ពន្យល់ខាងក្រោមតាមគាត់ប្រាប់  ។​ អស់រយៈបីខែទៀត ​ទើប​​​បាន​​សម្រេច​​យក​​សេចក្ដី​​បាន​​ហើយ​​ដែល​ចាត់ការបោះពុម្ពពេលនេះ  ។​ ម្យ៉ាង​ទៀត ​អំពី​សំនៀងភាសា​ចិន​ ​មាន​ច្រើនយ៉ាងតាមគ្រាមភាសា (Dialecte) ដូច​ជា​ភាសាប៉េកាំង ស៊ាងហៃ កន្ដាំង ទាជីវ ហុកគៀន ៘ ខ្ញុំសូមបញ្ជាក់ថា លោក ជីវ តាក្វាន់ ​មាន​ដើមកំណើតនៅ វ៉េង តា ខែត្រ ជាក់កាង ​ក្នុង​ភូមិភាគ​ចិន​ខាងត្បូង  ។​ ដូច្នេះ​សំដី​ភាសាលោក​ក៏​ពិសេសតាម​ស្រុក​នោះដែរ  ។​ តែ​មក​ដល់ប្រ​ទេ​ស ចេនឡា គ្មាន​ចិន​​ស្រុក​គាត់​មក​នៅ​ទេ​ ​មាន​តែ​ចិន​ខែត្រ គង់ទុង ឬ ក្វាងតាំង ខ្មែរយើងធ្លាប់​ហៅ​ ​ចិន​កន្ដាំង ​ចិន​ទាជីវ នេះឯង ​មក​រស់នៅ  ។​ ម្លោះ​ហើយ​​សម្លេង​​ពាក្យ​​ដែល​​គាត់​ប្រែ​ពី​ខ្មែរ​ទៅ​ពិបាក​ស្ដាប់​ណាស់ ព្រោះ​តាមសំនៀង​ពួក​កន្ដាំង ​និង​ ទាជីវ ជា​អ្នក​ប្រែឱ្យគាត់ផង ​និង​តាមសំនៀងភាសាផ្ទាល់របស់​ស្រុក​កំណើតគាត់ផង ។​ ​ក្នុង​​ការ​បកប្រែ​នេះ យើងខ្ញុំសំរេចគ្នាថា ​យក​តាមសំនៀង​ចិន​ទាជីវ​ជា​គោល ព្រោះ​មាន​តែ​ចិន​ទាជីវ ​ទេ​ ​ដែល​​រស់នៅ​ភាគ​ច្រើន​លើស​លុប​គេ​​ក្នុង​​​ស្រុក​​ខ្មែរ ហើយ​អ្នក​ចេះភាសា​ចិន​ ឬ ​ក៏​ពាក្យខ្មែរខ្លះ ​ដែល​ក្លាយ​មក​ពី​ចិន​ សុទ្ធតែអានតាមសំនៀង​ចិន​ទាជីវ ទាំងអស់  ។​ ដូច្នេះ​ខ្ញុំ សូមអភ័យទោស​ជា​​មុន​ ពីសំណាក់លោក​អ្នក​​ដែល​ចេះ​ចិន​ជ្រៅជ្រះ ក្រែងលោខ្ញុំ ​និង​គី្នគ្នាខ្ញុំ ផ្សំគ្នាប្រែនេះមិនទាន់សព្វគ្រប់ ខ្វះ​ចន្លោះ​ពាក្យពេចន៍  ។​ ភ្នំពេញ ខែ មិថុនា គ.ស. ១៩៧១ លី ធាមតេង។

សេចក្ដីផ្ដើម ប្រពៃណី​អ្នក​​ស្រុក​ចេនឡា

កែប្រែ

រឿងរ៉ាវទាំងនេះ លោកជីវ តាក់គង់(១) ​បាន​និពន្ធឡើង​ក្នុង​សម័យសន្ដតិវង្ស ងន់(២) គឺនៅ​ស្រុក​ វ៉េងតា(៣) ហើ យ​​ក្រោយ​មក​លោកហ្កូវគង់ ​បាន​កែសំរួល​ក្នុង​រវាង រាជសន្តតិវង្ស ម៉េង(៤)​ក្នុង​​ស្រុក​សេងអាន(៥) ។​

  • ១ = នេះតាម​សម្លេង​​ចិន​ទាជីវ ​ប្រសិនបើ​អានតាម​សម្លេង​​ចិន​ប៉េកាំង : ចូវតាក្វាន់ តែយើងធ្លាប់​មក​ថា ជីវតាក្វាន់ៗ  ។​
  • ២ = សន្តតវង្សងន់នេះ ​មាន​ស្ដេចច្រើន​អង្គ​ តែនេះ​ក្នុង​ គ.ស. ១២៩៥ គឺត្រូវលើស្ដេចឈ្មោះ ងន់ សេងចុង នាម​សំរាប់​រាជវង្ស ងន់ចេង ។​
  • ៣ = ​ស្រុក​វេងតា នៅ​ក្នុង​ខេត្ដជាក់កាង (​ចិន​ខាងត្បូង)  ។​
  • ៤ = សន្តតិវង្សម៉េង ចូល​មក​​ក្នុង​សតវត្សទី ១៣ - ១៤ ​នៃ​គ.ស.  ។​
  • ៥ = នៅ​ក្នុង​ខេត្ដហោណាំ (ហូណាន់)  ។​

សេចក្ដីអធិប្បាយទាំងស្រុង​មាន​ដូចតទៅ៖

ចេនឡា ឬ ចាមឡា ​អ្នក​ប្រ​ទេ​ស​ហៅ​ខ្លួនឯង​ថា “កាន់ផៃចឺ” តាមកំណត់​ខ្លះ​របស់​ពួក​បស្ចឹមប្រ​ទេ​ស ​បាន​​ហៅ​ថាកាំ ពូចឺ ​ដែល​​មាន​​សម្លេង​ស្រដៀងនឹង “កាំពួចេ” ដែរ  ។​ ខ្ញុំចាប់​ធ្វើ​ដំណើរ​ចេញពី​ស្រុក​ “អ៊ូជីវ” ទៅដល់សមុទ្រ “កាវជីវ” ​ក៏​​​បាន​​ទៅ​ដល់​ទីក្រុង​ចាម្ប បន្ដដំណើរ​បណ្តោយ​ខ្យល់​​ចេញ​​ពី​ក្រុង​ចាម្ប ទៅអស់រយៈពេលកន្លះខែទៀត ​ក៏​​បាន​ទៅដល់​ស្រុក​ ចេញផូវ (ជម្ពូ?) ​ដែល​​ជា​ព្រំដែន​នៃ​ប្រ​ទេ​ស​នេះ  ។​ លុះចេញពីចេងផូវទៅទៀត ឆ្លងសមុទ្រ ឃុនលុន ​ក៏​ទៅដល់មាត់ពាម គឺ​បែក​ចេញ​ពីមាត់សមុទ្រទៅ​ជា​ដៃទន្លេច្រើនច្រកណាស់  ។​ ​ក្នុង​បន្ដាច្រកទាំងនោះ ​មាន​តែច្រកទី៤​ទេ​ ​ទើប​អាចចូលទៅ​បាន​ ក្រៅពី​នេះគេដឹងថា ​មាន​ទឹករាក់ណាស់ នាវាធំៗមិនអាច​ធ្វើ​ដំណើរ​​បាន​ឡើយ ត្រង់ពាម​មាន​ច្រកនោះ ឃើញ​មាន​​ព្រៃ​ទ្រុប ហើយ​ក្រៅពីនេះ​មាន​វាលខ្សាច់ពណ៌លឿង ​និង​​មាន​ដើមបបួស​និង​អំពៅ​ព្រៃ​ ដុះបែកផ្កាសសំព្រួស ម៉្លោះហើយ ​អ្នក​ដំណើរ​ពិបាក​ចំណាំ​ច្រកចូលទៅណាស់ ។​

ចូលផុតពីមាត់ពាម ​ធ្វើ​ដំនើរប្រមាណកន្លះខែទៀត ​ទើប​​បាន​ទៅដល់​ស្រុក​​មួយ​ឈ្មោះ ឆេនាំ (ឆ្នាំង?) ​ដែល​​ជា​ខេ ត្ដ​មួយ​​នៃ​ប្រ​ទេ​សនេះ ។​ លុះ​ធ្វើ​ដំនើរពី ឆេនាំ បន្ដោយតាមទឹកហូរទៅជើង អស់ពេល ១០ថ្ងៃទៀត កាត់ភូមិ ពូ លូវឈឹង (ប្រែថាភូមិកន្ដាល​ផ្លូវ​) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ)(១) ឆ្លងកាត់សមុទ្រទឹកសាប(២) ទៅទៀត ​ទើប​​បាន​ដល់ ទីក្រុង កាងពាងឈូ (កំពែងជូរ?) ។​ ​ក្នុង​នេះ ​មាន​ទំហំ ៥០ លី (១លីប្រវែង ១.៨០០ហត្ថ) ​ប្រសិនបើ​តាមសៀភៅ​ពួក​ប ស្ចឹមប្រ​ទេ​សសរសេរថា ប្រ​ទេ​សនេះ ​មាន​ទំហំដី៧.០០០លី ​និង​​មាន​ព្រំប្រទល់ ខាងជើងទល់នឹងក្រុងចំប៉ា គឺត្រូវ ​ធ្វើ​ដំនើរ អស់ពេលកន្លះខែ ខាងនិរតីនៅឃ្លាតពី​ស្រុក​សៀមចំងាយ​ផ្លូវ​កន្លះខែដែរ នៅខាងត្បូងឃ្លាតពីទីក្រុង “ហួងអ៊ូ” ចំងាយ​ផ្លូវ​១០ថ្ងៃ ឯខាងកើតប្រ​ទេ​សនេះគឺមហាសមុទ្រ ហើយ​ដែល​ប្រ​ទេ​ស​មួយ​ធ្លាប់ទាក់ទង ខាង សេដ្ឋកិច្ច​ជា​​មួយ​ ​ស្រុក​យើងតាំងពីដើមរៀង​មក​ផង ។​ ១ = លោក ប៉េលីយោត Pelliot សង្ស័យថា ពោធិសាត់ តែពិតគឺ ភូមិ​ព្រៃ​ភព ព្រោះ​ជា​ពាក្យសំគាល់នាមព្រះពុទ្ធ ដែរ ។​ ២ = ពាក្យ ទលេបាលី ប្រែថាសមុទ្ធ សព្វថ្ងៃក្លាយ​ជា​ ទន្លេសាបវិញ ។​

នៅគ្រា​ដែល​ប្រ​ទេ​ស​ចិន​ (​ក្នុង​រាជ្យសន្ដិវង្សម៉ុងហ្គោល) ​បាន​ត្រួត្រាលើមហាសមុទ្រ​ក្នុង​ទ្វីបលោកហើយ លោក ថមពល (មេទ័ពធំ) ឈ្មោះ ចុន តូវ ​ដែល​នៅឈរប្រចាំការត្រួតត្រាទីក្រុងចាម​បាន​ចាត់ មន្រ្ដីពីរ នាក់​គឺ លោក ហ៊ូ ប៉េក ហូវ ​អ្នក​​មាន​ប៉ានមាស១ ​និង​លោក ឆាយ ហូវ ​ឲ្យ​ទៅកាន់ប្រ​ទេ​សចេនលា តែត្រូវប្រ​ទេ​សនេះចាប់ឃុំ ទុកមិន​ឲ្យ​​មក​វិញ ។​ លុះ​មក​ដល់រដ្ឋកាលស្ដេច ងន់ ចេង (គ.ស.១២៩២) ខែទី៦ ព្រះរាជា​អង្គ​នេះ ទ្រង់ចាត់បេ សកម្មទូត​មួយ​​មក​ប្រ​ទេ​សចេនលា ហើយពេលនោះ ខ្លួនខ្ញុំ​ក៏​ត្រូវចាត់​មក​ជា​មួយ​ដែរ ។​ គឺនៅ​ក្នុង​ខែទី ២​នៃ​ឆ្នាំបន្ទា ប់​មក​ យើង​បាន​ចាកចេញពី​ស្រុក​ ម៉េងជីវ នោះ​មក​ទៀត ។​ លុះថ្ងៃ១៥ ខែទី៣ ​ទើប​ដល់ទីក្រុងចាម នៅកន្ដាល​ផ្លូវ​ ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខ​មក​វិញ ​ដែល​​ជា​ហេតុនាំ​ឲ្យ​​មាន​ការ រអាក់រអួល​ក្នុង​ដំនើរ ។​ ដល់​មក​ខែ ៧ដែ ល​ជា​សរទរដូវ ​ទើប​​បាន​​មក​ដល់ប្រ​ទេ​សនេះ ព្រមចំនុចចុះចូលទៅ(១) ។​

១ = ត្រង់នេះ តាមសេចក្ដីប្រែលោក ប៉េលីយោត មិន​ឮ​ថា ព្រមចំនុចចូល​ទេ​ តែនេះប្រែតាមប្រយោគ​ចិន​ អក្សរ ដូច្នេះន័យនេះ​បាន​ត្រឹមតែថាគេព្រមរាក់ទាក់ទទួលបេសកជនប៉ុណ្ណោះ ។​

លុះដល់​មក​រដ្ឋកាលស្ដេច តាយ តេក (គ.ស. ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រលប់​មក​វិញ ហើយដល់ថ្ងៃ ១២ ខែ ៨ ​ទើប​នាវាចូលចត ដល់កំពង់ផែ​ស្រុក​ស៊ីម៉េង ។​

ចំពោះរឿងប្រពៃណី ​និង​ កិច្ចការ​នៃ​ប្រ​ទេ​សចេនលានេះខ្ញុំមិន​បាន​ដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន តែខ្ញុំ ​បាន​ដឹងដោយត្រួសៗអាចនឹងជំរាប​បាន​ដែរ ។​

បរិវេណ​នៃ​ក្រុង

កែប្រែ

បរិវេណ​នៃ​ក្រុងនេះ ​មាន​ទំហំ ២០លី ​មាន​ទ្វារ ៥ ។​ ទ្វារទាំងនោះសុទ្ធតែសាងកំរាស់​ជា​ពីរជាន់​ក្នុង​ក្រៅ គឺនៅ ទិសខាងកើត​មាន​ទ្វារពីរ ។​ ក្រៅពីនេះ ​ក្នុង​​មួយ​ទិស ​មាន​ទ្វារតែ​មួយ​​ទេ​ ។​ នៅក្រៅកំពែងក្រុង សុទ្ធតែ​មាន​ប្រលា យទឹកធំៗ ពីក្រៅប្រលាយនោះ​មាន​​ផ្លូវ​​ដើរ​ទៅកាន់ស្ពានធំៗ ហើយនៅសងខាងស្ពាននិ​មួយ​ៗ​មាន​​ទេ​វរូបថ្ម ៥៤ ដូច​ជា​មេទ័ពថ្មដ៏ធំៗដូច្នេះដែរ ។​ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំងប្រាំ ។​ បង្កាន់ដៃស្ពានទាំងនេះគេ​ធ្វើ​​អំពី​ថ្ម ហើយ​មាន​ឆ្លាក់រូប ពស់ដ៏ធំ(១) ​ដែល​​មាន​ក្បាល៩ ឯរូបថ្មទាំង ៥៤នោះ សុទ្ធតែ​យក​ដៃចាប់ទាញពស់នេះឯង ហាក់ដូច​ជា​មិនចង់​ឲ្យ​ស្ទុះទៅរួច ។​ នៅខាង លើខ្លោងទ្វារ ​មាន​ពុទ្ធរូបថ្មប្រាំ​អង្គ​បែរភ័ក្រ្ដទៅទិសខាងលិច ហើ យ​មួយ​​អង្គ​​ដែល​ស្ថិតនៅចំកន្ដាលគេ​មាន​ទឹកមាសល្អស្រស់ផង ។​ នៅសងខាងទ្វារ ​មាន​ឆ្លាក់រូបដំរីថ្មទៀត ។​ ១ = ពស់នេះ ​ប្រសិនបើ​តាមខ្មែរគឺ​ជា​នាគ ។​ ជីវតាក្វាន់ធ្លាប់ស្គាល់នាគ​ចិន​ ​មាន​រូបផ្សេង​បាន​ជា​ហៅ​នាគខ្មែរថាពស់

កំពែងទីក្រុង គេ​ធ្វើ​ពីថ្មទាំងអស់ ​មាន​កំពស់ ២០ ហត្ថតំរៀបថ្មយ៉ាងជិត ហើយមាំណាស់ ។​ នៅពីលើគ្មានស្មៅដុះ ឡើយ តែនៅ ចន្លោះ​មួយ​ដុំៗ​មាន​ដាំដើមជ្រៃ ។​ ឯផ្ទៃ​ក្នុង​​នៃ​កំពែង​ដែល​​មាន​ចន្លោះពីគ្នាដល់ទៅ ១០០ហត្ថនោះ ស្ថិតនៅ​ជា​ដីជំរាល បីដូច​ជា​ជំរាល​នៃ​ភ្នំ រលីងស្អាតណាស់ ។​ លើកំពែង​ដែល​​មាន​ផ្ទៃ​ជា​ជំរាលនោះ ​មាន​ទ្វារធំៗ ​ដែល​បិទជិតនៅពេលយប់ ហើយបើកចំហរនៅពេលថ្ងៃតាំងពីព្រលឹម ​និង​​មាន​​អ្នក​យាមប្រចាំការ​ជា​និច្ច ។​ សត្វ ឆ្កែគេមិន​ឲ្យ​ចូល​ក្នុង​ទ្វារនេះ​ទេ​ ។​ ជនណា​ដែល​ធ្លាប់​មាន​ទោសត្រូវគេកាត់ម្រាមជើង ​ក៏​មិន​ឲ្យ​ចូលដែរ ។​ កំពែងព័ទ្ធជុំវិញនោះ​មាន​ជ្រុងជ្រោយល្អណាស់ ហើយនៅជ្រុងនិ​មួយ​ៗសឹង​មាន​ប្រាង្គថ្ម​មួយ​ខ្ពស់នៅប្រចាំគ្រប់ ជ្រុង ។​

នៅកន្ដាលទីក្រុងនេះ ​មាន​ប្រាសាទមាស​មួយ​(ក) ​និង​នៅជិតខាងនេះ​មាន​ប្រាង្គប្រាសាទជាង២០ទៀត ព្រមទាំង ​មាន​បន្ទប់ថ្មចំនួនច្រើនបន្ទប់ផង  ។​ នៅប៉ែងខាងកើត​មាន​ស្ពានមាស​មួយ​​មាន​រូបតោមាស២ ស្ថិតនៅអមខាង ឆ្វេង ​និង​ខាងស្ដាំស្ពានមាស ។​ ​មាន​ព្រះពុទ្ធរូបមាស ៨​អង្គ​ តំកល់នៅតំរៀបគ្នាចំពីក្រោមប្រាង្គសិលា ។​ នៅខាង ជើងប្រាសាទមាសចំងាយប្រមាណជាង​មួយ​លី ​មាន​ប្រាសាទស្ពាន់​មួយ​ទៀត​ដែល​​មាន​កំពស់ខ្ពស់ជាងប្រាសាទ មាស គួរ​ឲ្យ​គយគន់ណាស់ ។​ ចំពីក្រោមប្រាសាទស្ពាន់នោះ ឃើញ​មាន​បន្ទប់ថ្មប្រហែល​ជា​ដប់ដែរ ។​ ចេញពី នេះទៅខាងជើងថែម​មួយ​លីទៀត គឺ​ជា​ព្រះរាជដំ នាក់​​ដែល​ស្ដេចគង់នៅ ។​ នៅ​ក្នុង​ល្វែង​ដែល​​ជា​ព្រះដំ នាក់​នោះ ​មាន​ប្រាង្គមាស​មួយ​ទៀត ។​ ទំនង​ជា​ដោយហេតុនេះហើយ ​ដែល​​ពួក​ឈ្មួញបរ​ទេ​សតែងដំនាលថា ប្រ​ទេ​សចេន លាថ្កុំថ្កើងរុងរឿងណាស់ ។​

ក = លោកប៉េលីយោត យល់ថាប្រាសាទនេះ គឺប្រាសាទបាយ័ន ។​

ចេញពីកំពែងតាមទ្វារខាងត្បូងទៅ ចំងាយប្រមាណ​ជា​ជាងកន្លះលី តាមពាក្យចចាមអារាមគេនិយាយថាចេតិយ លូប៊ូន(១) សង់តែ​មួយ​យប់ ។​ ផ្នូរសព ឬ ចេតីយ លូប៊ូន ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយ​មាន​បរិវេណ ព័ទ្ធជុំវិញប្រមាណជាងដប់លី ​និង​​មាន​បន្ទប់ថ្មច្រើនរយទៀតផង ។​ នៅស្រះខាងកើតកំពែងនគរប្រមាណ១០លី ​មាន​ប្រាសាទ​ថ្មី​​មួយ​ទៀត(២) ​មាន​បរិវេណព័ទ្ធជុំវិញប្រវែង ១០០លី ។​ នៅ​ក្នុង​ប្រាសាទនេះ ​មាន​ព្រះពុទ្ធរូប​មួយ​ ​អង្គ​ទ្រង់ផ្ទុំ​ធ្វើ​ពីស្ពាន់ ហើយ​មាន​ទឹកចេញ​ជា​និច្ចពីផ្ចិត ហូរធ្លាក់ចុះទៅ​ក្នុង​ស្រះធំ​មួយ​ នៅពីខាងជើងប្រាសាទនេះ  ។​ នៅទិសខាងជើងកំពែងនគរចំងាយប្រមាណ ៥លី ​មាន​ប្រសាទមាសរាងបួនជ្រុង(៣) ​និង​​មាន​ បន្ទប់ថ្ម​ជា​ច្រើ នរយ ហើយនៅ​ក្នុង​នោះគេឃើញ​មាន​ព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី រូបគោ រូបសេះ ​និង​វត្ថុដទៃទៀត​ធ្វើ​ ពីស្ពាន់ ច្រើន​ឥត​គណនា ។​

១ = តាមសេចក្ដីប្រែរបស់លោក ប៉េលីយោត ថា Lou-Pan ហើយលោកចុះសេចក្ដីយល់ថា​ជា​ប្រសាទ​អង្គ​វត្ដ ។​ តាម​ចិន​លូប៊ូន ​ជា​ឈ្មោះមេជាងរចនា​ក្នុង​រឿងព្រង ដូចខ្មែរយើងនិយាយពីពិសនុការ​អ្នក​សាងប្រាសាទដែរ) ។​ ២ = លោក ប៉េលីយោត យល់ថា ​ជា​ប្រាសាទមេបុណ្យខាងលិច​ដែល​គាត់បន្ថែមថា ប្រហែល​ជា​គេច្រលំ ​ជា​ទិស ខាងកើតទៅវិញ ។​ ៣ =ទំនង​ជា​ប្រាសាទនាគព័ន្ធ ។​

ដំណាក់ ​លំនៅស្ថាន

កែប្រែ

ព្រះដំណាក់ ​ផ្ទះ​នាម៉ឺនមន្រ្ដី ​និង​​ផ្ទះ​​អ្នក​​មាន​ទាំងអស់សុទ្ធតែបែរមុខទៅកើត ។​ ព្រះរាជដំណាក់​ ស្ថិតនៅខាងជើងប្រាសាទមាស ​និង​ស្ពានមាស ហើយនៅជិតមាត់ទ្វារ​ក៏​​មាន​បន្ទាយព័ទ្ធជុំវិញប្រវែង ៥ ឬ ៦ លី ។​ ក្បឿងប្រក់តួប្រាសាទ កណ្តាល​ធ្វើ​ពីសំណរ ឯអគារផ្សេងទៀត សឹងប្រក់ក្បឿង​ធ្វើ​ពីដីដុតពណ៌លឿង ។​ សសរ​និង​ស៊ុមទ្វារសុទ្ធតែឆ្លាក់ ឬ គូររូបរចនាផ្សេងៗ តែភាគច្រើនគឺរូបព្រះពុទ្ធ ។​ ដំបូលទាំងនោះល្អមើលណាស់ ។​ របៀងប្រាសាទ ​និង​ ថែវយ៉ាង វែងអាច​ដើរ​​បាន​ ជា​ផ្លូវ​ខ្វាត់ខ្វែង ហើយដំបូលនោះ​ក៏​ខ្ពស់ៗសំបើមណាស់ ។​ ទីនេះ​ជា​កន្លែងព្រះរាជវាំង​ដែល​ ស្ដេចទ្រង់ប្រកបកិច្ចការផែនដី ​មាន​បង្អួចមាស​មួយ​នៅខាងស្ដាំ ​និង​ ខាងធ្វេង​នៃ​កន្លែងស្ដេចគង់ប្រថាប់ ​មាន​សរសរបួនជ្រុងតំកល់កញ្ចក់តំរៀបគ្នាប្រមាណ​ជា​៤០ ឬ ៥០ បន្ទះ ដាក់ដង្ហែតាមជ្រុងបង្អួចនេះ កំណល់​ទ្រ​មាន​រូបរាង​ជា​ដំរី (ត្រង់នេះគឺ​ជា​បុស្បុក​មួយ​ ​ដែល​​មាន​សសរបួន ​និង​ក្បាច់លម្អ​ដោ​យក​ញ្ចក់ជើងទ្រ​ធ្វើ​ពីរូបដំរី ប៉ុន្តែលោកជីវតាក្វាន់ សរសេរថា​​ជា​ស៊ុម​មួយ​ ព្រោះឃើញ​មាន​តែគ្របជុំវិញ) ។​

ខ្ញុំ​ឮ​គេនិយាយថា ទីត្រង់នេះ​មាន​របស់ប្លែកៗច្រើនណាស់ ប៉ុន្ដែបម្រាម​តឹងតែងពេក មិនអាចអនុញ្ញាត​ឲ្យ​ចូល​មើល​បាន​ ។​ ​ក្នុង​បណ្តារឿងប្លែកទាំងនោះ ​មាន​ការណ៍​​មួយ​ថា នៅកណ្តាលប្រសាទ​មាន​ប្រាង្គមាស​មួយ​ ហើយថា រាល់យប់ ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ ។​ ​អ្នក​​ស្រុក​គេ​មាន​ជំនឿហើយនាំគ្នានិយាយថា នៅ​ក្នុង​ប្រាសាទ​មាសនោះឯង ​មាន​បិសាច​មួយ​ ​មាន​រូបពស់ក្បាលប្រាំបួន (២) ។​ បិសាចនោះ​ជា​ព្រះភូមិរក្សាព្រះនគរ ។ ​រាល់យប់ បិសាចតែងដំណែង​ខ្លួន​ជា​មនុស្ស​ស្រី​ ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី ឬ ស្នំស្និទ្ធ ព្រះ​អង្គ​ ​ក៏​មិនហ៊ានចូលទៅ​ក្នុង​ទីនោះដែរ ។​ លុះដល់មជ្ឈឹមយាម ​ទើប​ស្ដេចចេញ​មក​ពីនាងពស់នោះ ​មក​រួមរ័កនឹងមហេសី ឬ ​ស្រី​ស្នំដទៃទៀត​បាន​ ។​ ​ប្រសិនបើ​បាត់ពស់នោះមិន និម្មិត​មក​​ទេ​ នោះថាគ្រោះថ្នាក់នឹង​មក​ដល់អាយុស្ដេច​ហើយ រឿងរ៉ាវអាក្រក់នឹងកើតឡើង ។​ ​ប្រសិនបើ​ស្ដេចមិន​បាន​យាងចូលទៅទីនោះ​មួយ​យប់ណា ហើយពេលនោះអពមង្គលនឹងពិត​ជា​កើតឡើងភ្លាមមិនខានដែរ ។​

(២) ពស់ក្បាលប្រាំបួននេះគឺ​ជា​នាគ ព្រោះនាគខ្មែរ​មាន​ខ្លួន​ជា​ពស់ ឯនាគ​ចិន​​មាន​ជើងក្បាលតូច​ឥត​ពពារ​ទេ​ ។

បន្ទាប់​មក​ ដំណាក់ញាតិវង្ស ឬលំនៅនាម៉ឺន មន្រ្ដីធំៗ សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពី​ផ្ទះ​​អ្នក​​ស្រុក​សាមញ្ញ ។​ ​ផ្ទះ​ទាំងនោះសុទ្ធតែប្រក់ស្លឹក ​មាន​តែ​ផ្ទះ​​អ្នក​ធំ ​និង​ វិហារ​ទេ​​ដែល​ប្រក់ក្បឿង ។​ ហើយទំហំ​ផ្ទះ​ទាំងនោះត្រូវសង់ទៅ​តាមលំដាប់យសសក្ដិ​នៃ​ម្ចាស់​ផ្ទះ​ផង ។​ ​ចំណែក​​ផ្ទះ​ប្រជារាស្រ្ដវិញ សុទ្ធតែប្រក់ស្លឹក ឬ ស្បូវ គេមិនហ៊ានប្រក់ក្បឿង​ទេ​ ឯទំហំសោត សង់ទៅតាមធនធានខ្លួន តែមិនហ៊ានសង់​ឲ្យ​ដូចលំនាំ​អ្នក​ធំឡើយ ។​

សំលៀកបំពាក់ ​និង​ គ្រឿងអលង្ការ

កែប្រែ

អ្នក​​ស្រុក​ទាំងអស់ ចាប់តាំងពីស្ដេចចុះទៅ ទាំង​ស្រី​ទាំងប្រុស សុទ្ធតែបួងសក់ទាំងអស់ ហើយគេតែងលែងខ្លួនទ ​ទេ​ស្អាត ​មាន​តែសំពត់​មួយ​ផ្ទាំងតូចវ័ណ្ឌជុំវិញខ្លួន របៀបគេចង់ពុង ហើយ​ប្រសិនបើ​ត្រូវការចេញទៅណា​មក​ណា គេយ ក​កំណាត់​​មួយ​ផ្ទាំងទៀតធំជាង​មុន​ ​មក​រុំស្រោបថែមពីលើ ។​ ការស្លៀកពាក់នេះ ​មាន​លក្ខខ័ណ្ឌទៅតាមឋានៈទៀត  ។​ ព្រះសស្រ្ដរបស់ស្ដេច ​មាន​តំលៃជាមាសបីបួនតំលឹងគឺល្អដាច់ពីសំលៀកបំពាក់​អ្នក​ផងទាំងពួង ។​ ​អ្នក​​ស្រុក​នេះ ចេះត្បាញសំពត់ប្រើហើយ តែ​មាន​ប្រើសំពត់​មក​ពី​ស្រុក​សៀម ​និង​ ចាមផងដែរ ។​ សំពត់ពិសេស​មក​ពីបស្ចឹមប្រ​ទេ​ ស​ដែល​​មាន​សាច់ម៉ដ្ឋល្អ ​មាន​តែស្ដេច​ទេ​​ដែល​​មាន​ប្រើ គឺសំពត់ផ្កាសរសៃសូត្រឆ្មារ ស្ដេចពាក់មកុដមាស ​ប្រសិនបើ​ជួន កាលមិនពាក់មកុដ​ទេ​ គឺពាក់កំរងផ្កាដូចជាផ្កាម្លិះជាដើម ព័ទ្ធជុំវិញព្រះសិរ ។​ នៅលើកំពូលព្រះកេស ​មាន​ស្នៀត សក់ដាំត្បូងពេជ្រយ៉ាងធំទៀតផង ។​ គ្រាន់តែគ្រឿងអលង្ការ​ដែល​ពាក់នៅនឹងព្រះបាត ​និង​ព្រះហស្ថ​មាន​ទំងន់ដ ល់ទៅបីនាឡិ ។​ នៅគ្រប់តែម្រាម​មាន​ពាក់ចញ្ចៀន​ដែល​​មាន​ដាំពេជ្រភ្នែកឆ្មា ។​ បាតព្រះហស្ដ ​និង​ បាតព្រះបាទ ​មាន​លាបពណ៌ក្រហម ហើយនៅពេល​ដែល​ទ្រង់យាងចេញ​មក​ម្ដងៗ តែងកាន់ព្រះខាន់មាស​មួយ​ជានិច្ច ។​

ចំណែក​ប្រជារាស្រ្ដវិញ ​មាន​តែស្រ្ដីភេទ​ទេ​ ​ដែល​អាចលាបថ្នាំក្រហមនៅបាតដៃបាតជើង​បាន​ ឯប្រុសៗមិនហ៊ាន លាប​ទេ​ ។​ ព្រះញាតិវង្ស ​និង​មន្រ្ដីធំអាចប្រើ​កំណាត់​ផ្ការង្វើលៗ​បាន​ ឯមន្រ្ដីធម្មតាប្រើ​បាន​តែត្រឹមផ្កាចុងជាយប៉ុ ណ្ណោះ ​ចំណែក​រាស្រ្ដសាមញ្ញ ​ប្រសិនបើ​​ស្រី​ៗ អាចប្រើសំពត់ផ្កា​បាន​ខ្លះដែរ ។​

ជនជាតិ​ចិន​​ដែល​​ទើប​​មក​ដល់ប្រ​ទេ​សនេះ​ថ្មី​ៗ ទោះបីប្រើសំពត់​មាន​ផ្កានៅជាយទាំងសងខាង ​ក៏​គេមិនថាអីដែរ ព្រោះគេសន្មតថា ជា​ពួក​មិនទាន់ដឹងទំនៀម​ស្រុក​ ​ហៅ​ថា ​ពួក​ ង៉ានទឹង ប៉ា ឆា (មិនដឹងភាសា?) ។​

អំពី​មន្រ្ដី

កែប្រែ

ប្រ​ទេ​សនេះ​មាន​រដ្ឋមន្រ្ដី មេទ័ព ​និង​ហោរា ហើយមន្រ្ដីក្រោមពីនោះ ​មាន​ច្រើនឋានៈទៀត ដូចជានៅប្រ​ទេ​ស ​ចិន​ដែរ ប្លែកគ្នាតែឈ្មោះ​ហៅ​ ។​ មន្រ្ដីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្ដេច ​ប្រសិនបើ​​មាន​​អ្នក​ក្រៅចូល​ធ្វើ​ជាមន្រ្ដី ផងទាល់តែ​អ្នក​នោះ​យក​កូនទៅថ្វាយ​ឲ្យ​​ធ្វើ​ជាស្នំស្ដេច ។​ ការ​ធ្វើ​ដំនើរ​នៃ​មន្រ្ដីទាំងនោះ គេសំគាល់តាមគ្រឿង​ហែហមតាមឋានៈ ។​ ​អ្នក​ធំជាងគេអង្គុយលើគ្រែស្នែងមាស ​មាន​បាំងក្លស់ដងមាសបួន ។​ ​អ្នក​បន្ទាប់​មក​ទៀត គ្រែស្នែងមាសក្លស់ដងមាសពីរ ចុះ​មក​ទៀតគ្រែស្នែងប្រាក់ ​មាន​ក្លស់ដងមាស​មួយ​ ។​ ​អ្នក​តូចបន្ដ​មក​ចេះតែថយ ក្លស់ដងមាសតែ​មួយ​ រួចក្លស់ប្រាក់​មួយ​​ឥត​​មាន​គ្រែស្នែង ។​

ចំពោះមន្រ្ដី​ដែល​ត្រូវជិះគ្រែស្នែងប្រាក់ ​និង​ក្លស់ដងមាស​មួយ​ឡើងទៅ សុទ្ធតែ​ហៅ​ ប៉ាតេង (ម្រតេង) ឬ អាំតេង (អំដែង?) ។​ ​អ្នក​​ដែល​​មាន​ក្លស់ដងប្រាក់ ​ហៅ​ថា សីលាត់ទី (​ស្រី​ស្ឋិន?) ។​ ក្លស់នោះ គេ​យក​សំពត់ជាតិសូត្រ​ដែល​ ​ធ្វើ​​មក​ពីប្រ​ទេ​ស​ចិន​ពាស ហើយទំលាក់ចុងរំភាយចុះសឹងដល់ដី ។​ ឯឆ័ត្រតាំងយូរ គេ​យក​សំពត់សូត្រពណ៌ខៀវ ​មក​ពាស ហើយទំលាក់រំភាយខ្លឹបបន្ដិចដែរ រួច​យក​ប្រេង​មក​លាបយ៉ាងរលើបទៀតផង ។​

អំពី​លទ្ធិសាសនាបីបែប

កែប្រែ

អ្នក​ចេះដឹង (​ពួក​ព្រាហ្មណ៍?) គេ​ហៅ​ថា ប៉ាឃាប(១) លោកសង្ឃ គេ​ហៅ​ថា ជូតូ(២) ​ពួក​តាបសគេ​ហៅ​ថា ប៉ា ស៊ីវី(៣) ។​

១ = តាម​សេចក្ដី​ប្រែ​របស់​លោក ប៉ែល្លីយ៉ូត៍​ថា ប៉ាឃី ពាក្យ​នេះ​ទំនង​ជា​​មក​​ពី​ពាក្យ បណ្ឌិត  ។​

២ = លោក​សង្ឃ​ខាង​ពុទ្ធសាសនា ប្រហែល​​មក​​ពី​ពាក្យ​ព្រះគ្រូ ។​

៣ = លោក ប៉ែល្លីយ៉ូត៍ ប្រែ​ថា ប៉ាសិវ៉ៃ ប្រហែល​​មក​​ពី​ពាក្យ បស្វៈ ​ដែល​​​ហៅ​​ថា ប៉ាឃាប នេះ មិន​ដឹង​ជារៀន​ពី​កន្លែង​ណា​​ទេ​ ខ្ញុំ​មិន​​ដែល​​ឃើញ​សាលា ឬ ទី​កន្លែង​រៀន​សោះ ខ្ញុំ​ឃើញ​តែ​រូប​​ពួក​​គេ​នេះ​ឯង ​ដែល​​ស្លៀក​ពាក់​ដូច​ជា​ធម្មតា​ដែរ ​ប៉ុន្ដែ​​មាន​​ប្លែក​ត្រង់​​មាន​​ពាក់​អំបោះ​ស វេញ​​មួយ​​ខ្សែ​នៅ​ក ហើយ​អំបោះនេះ ពាក់​ជាប់​នឹង​ក អស់​​មួយ​​ជីវិត ។​ គេ​តែង​រើស​​យក​​​ពួក​ ប៉ាឃាប នេះ​ឯង​​ធ្វើ​​ជា​មន្រ្ដី​ព្រោះ​គេ​ទុក​ជា​​អ្នក​​ចេះ​ដឹង​ជាន់​ខ្ពស់​ហើយ ។​

ចំណែក​លោក​សង្ឃ​វិញ កោរ​ព្រះ​កេស គ្រង​ចីវរ​ពណ៍​លឿង​បញ្ចេញ​ស្មា​ខាង​ស្ដាំ ហើយ​និមន្ដ​ដោយ​ជើង​ទ​ទេ​ អត់​ពាក់​ស្បែក​ជើង​ឡើយ  ។​ ព្រះ​វិហារ​​មួយ​ គេ​អនុញ្ញាត​ឱ្យ​ប្រក់​ក្បឿង​​បាន​ ហើយ​នៅកណ្តាល​ព្រះ​វិហារ​នោះ​​មាន​​តំកល់​ព្រះ​ពុទ្ធរូប​​មួយ​​ព្រះ​​អង្គ​ ​ដែល​​​មាន​​ភិនភាគ​ ដូច​ព្រះ​សក្យមុនី​ដែរ(៤) គេ​​ហៅ​​ថា ពុតលៃ លាបលន ពណ៌​ក្រហម ដោយ​គេ​​យក​​ដី​ស​​មក​​សូន​​ធ្វើ​​ហើយ​លាប​ពណ៌​ផ្សេង​ៗ​ គ្មាន​ភិនភាគ​អ្វី​ក្រៅ​ពីនេះ​​ទេ​ ច្រើន​តែ​កសាង​​អំពី​​ស្ពាន់ ហើយ​គ្មាន​ជួង​ស្គរ រគាំង ទង់​អ្វី​ទាំង​អស់  ។​ ព្រះ​សង្ឃ​ឆាន់​ត្រី​សាច់​​បាន​​ តែ​មិន​ឆាន់​ស្រា​​ទេ​ ហើយ​គេ​អាច​រៀប​ម្ហូប​ត្រី​សាច់​ទាំង​នេះ​ថ្វាយ​ព្រះ​ផង  ។​ ​ក្នុង​​​មួយ​​ថ្ងៃ​លោក​និមន្ដ​ទៅ​បិណ្ឌបាត​ពី​​ផ្ទះ​​ឧបាសក​តែ​​មួយ​​ដង​​ទេ​ ហើយ​គ្មាន​រៀប​ដាំ​ស្ល​នៅ​​ក្នុង​​វត្ដ​ឡើយ ។​ លោក​ឆាន់​​មួយ​​ដង​​ក្នុង​​​មួយ​​ថ្ងៃ ។​

៤ = តាម​មហាយាន គេ​ជឿ​ថា ​មាន​​ព្រះ​ពុទ្ធ​ពីរ​​អង្គ​ គឺ​ព្រះពុទ្ធ​ដើម​នៅ​ឋាន​សួគ៌​គឺ​នាម អាមិតាភៈ ​និង​​ព្រះពុទ្ធ​​ដែល​​ត្រាស់​ដឹង​នៅ​ស្ថាន​មនុស្ស​នាម សក្យមុនី  ។​

ធម៌​​ដែល​​សូត្រ ​លោក​សង្ឃ​មាន​ច្រើន​ណាស់ គេ​ក្រង​នៅ​នឹង​ស្លឹក​តាលព្រឹក្ស(១) ដិត​ស្នាម​អក្សរ​ខ្មៅ តែ​មិន​សរសេរ​ដោយ​ជក់ ឬ ខ្មៅ​ដុស​ឡើយ  ។​ ខ្ញុំ​មិន​ដឹងគេ​​សរសេរ​ដោយ​អ្វី​​ទេ​(២) ។​ គេ​​យក​​គ្រែ​ស្នែង ​និង​​ក្លស់​ដង​មាស ឬ ដង​ប្រាក់​​មក​​សែង ​​មក​​​បាំង​លោក​សង្ឃ​ដែរ​ ព្រោះ​ស្ដេច​តែង​ពិគ្រោះ​នឹង​ព្រះសង្ឃ ចំពោះ​បញ្ហា​ណា​​ដែល​​ធំ​ៗ​របស់​​ស្រុក​​​ទេ​ស​ ។​ ប៉ុន្ដែ​ពុំ​ឃើញ​​មាន​​ដូន​ជី​នៅ​​ក្នុង​​វត្ដ​ទាំង​នោះ​​ទេ​ ។​

១ = ​បាន​​ជា​ខ្ញុំ​ប្រែ​ថា តាលព្រឹក្ស ព្រោះ​ពាក្យ​ដើម គេ​ពុំទាន់​បញ្ជាក់​​ច្បាស់​ថា ស្លឹក​រឹត​នៅ​ឡើយ​​ទេ​  ។​

២ = ការ​ពិត​គេ​ចារ​ដោយ​ដែក​ចារ ហើយ​​យក​​ធ្យូង​លាយ​ប្រេង​លុប ​ទើប​​​បាន​​ជា​ស្មាម​ខ្មៅ​នេះ​  ។​

រីឯ ​ពួក​​តាបស​​ដែល​​​ហៅ​ ប៉ាស៊ីវី នេះ ស្លៀក​ពាក់​ជា​​អ្នក​​​ស្រុក​​ធម្មតា​ដែរ តែ​​មាន​​ជួត​ក្បាល​កំណាត់​​ពណ៌​ក្រហម របៀប​ដូច​​ពួក​​​ស្រី​ តារតា ​នៃ​​ជនជាតិ​ម៉ុងហ្គោល​ដែរ តែ​ទាប​ជាង​បន្ដិច  ។​ ​ពួក​​នេះ​​មាន​​វត្ដ​ដូច​ព្រះសង្ឃ​ពុទ្ធសាសនា​ដែរ​ តែ​​មាន​​ទំហំ​តូច​ជាង  ។​ លទ្ធិតាបស​នេះ គ្មាន​ឥទ្ធិពល​ខ្លាំង​ដូច​សាសនា​ព្រះពុទ្ធ​​ទេ​  ។​ ​ពួក​​នេះ​គេ​គោរព​ចំពោះ​តែ​ថ្ម​​មួយ​​ដុំ​ធំ (៣) ដូច​ថ្ម​រូប​​អ្នក​តា​ព្រះ​​ស្រុក​​ដូច្នោះ​ដែរ  ។​ ប្រភព​ក្ដី របៀប​ប្រតិបត្ដិ​​នៃ​​​ពួក​​នេះ​ក្ដី ខ្ញុំ​ពុំ​​បាន​​ដឹង​​ទេ​  ។​ ​ពួក​​នេះ​មាន​​ដូន​ជី ហើយ​វិហារ​​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រក់​ក្បឿង​​បាន​​ដែរ  ។​ ​ពួក​ ប៉ាស៊ីវី មិន​បរិភោគ​របស់​​អ្នក​​ដទៃ​​ទេ​ ហើយ​មិន​បរិភោគ​នៅ​ចំពោះ​មុខ​ទីសាធារណៈ​ផង ហើយ​មិន​សេព​សុរា​ជា​ដាច់​ខាត  ។​ ខ្ញុំ​មិន​​ដែល​​ឃើញ​តាបស​សូត្រ​ធម៌ ឬ​​ក៏​​​ធ្វើ​​អំពើ​អ្វី​ជា​ប្រយោជន៍​​អ្នក​​ផង​ច្បាស់​នឹង​ភ្នែក​ម្ដង​ណា​ឡើយ ។​

៣ = លោក ប៉ែល្លីយ៉ូត​យល់​ថា ជា​លិង្គ ។​

ចំណែក​ក្មេង​ៗ​កូន​​អ្នក​​​ស្រុក​​វិញ ​ដែល​​ត្រូវ​ការ​រៀន​សូត្រ គេ​តែង​​យក​​ទៅ​ទុក​ដាក់​រៀន​ជា​​មួយ​​ព្រះ​សង្ឃ​ហើយ​បួស​ជា​ព្រះ​សង្ឃ​ផង​ លុះ​ដល់​អាយុ​ច្រើន​​ក៏​​វិល​ត្រលប់​​មក​​កាន់​ជីវភាព​ជា​ជន​ធម្មតា​វិញ  ។​ ឯ​ការ​ល្អិត​ល្អន់​ជាង​នេះ​ទៅទៀត ខ្ញុំ​មិន​​បាន​​ដឹង​ឱ្យ​ច្បាស់​លាស់​ឡើយ ។​

អំពី​​អ្នក​​ស្រុក

កែប្រែ

តាមទំលាប់របស់​ពួក​មនុស្ស​ដែល​មិនទាន់ស៊ីវិល័យ ច្រើនតែ​មាន​ រូបឆោមខ្មៅគំរឹងគំរាំង មិននិយមនៅលើកោះ​ដែល​សំ បូណ៌ដោយទឹក​ទេ​ ចូលចិត្ដតែនៅ​ក្នុង​ភូមិដាច់ស្រយាលពីគេ ។​ ទំលាប់បែបនេះជាការពិតណាស់ ។​​ចំណែក​ស្រ្ដី​ក្នុង​វាំង ឬ ​ស្រុក​​ក្នុង​ត្រកូលថ្កុំថ្កើងវិញ​មាន​សាច់សដូចចាន ព្រោះតែគេមិនងាយបះនឹងកំដៅថ្ងៃឡើយ ។​ តាមធម្មតា ទាំង​ស្រី​ ទាំ ងប្រុស គ្មានស្លៀកដន្ដប់អ្វីក្រៅពីសំពត់​មួយ​ផ្ទាំងរុំព័ទ្ធភ្ជាប់នឹងចង្កេះនោះ​ទេ​ ។​ គេលែងខ្លួនទុកដើមទ្រូងនៅកន្ដាលវាល ឯសក់បួង ជើងទ​ទេ​ គ្មានស្បែកជើងឡើយ ទោះជា​ស្រុក​មហេសីស្ដេច​ក៏​ដោយ ព្រះមហាក្សត្រ​មាន​មហេសីប្រាំ​អង្គ​ គឺអគ្គមហេសី​មួយ​ ​និង​មហេសីសាមញ្ញបួនប្រចាំទិសធំទាំងបួនដែរ ។​ ចុះពីនោះ​មក​ខ្ញុំ​ឮ​គេថា​មាន​​ស្រី​ស្នំ បួនពាន់ ឬ ប្រាំពាន់ នាក់​ ហើយ​មាន​ចែកជាជាន់ថ្នាក់ ​និង​មិន​ឲ្យ​​ដើរ​ចេញទៅណាផ្ដេសផ្ដាសឡើយ ។​ ខ្ញុំចូលទៅ​ក្នុង​វាំងពេលណា ​ក៏​ឃើញស្ដេចខ្មែរចេញ​មក​ជា​មួយ​អគ្គមហេសី ហើយគង់ប្រថាប់នៅ​ក្នុង​ស៊ុមមាស (១) នាល្វែងកន្ដាលធំទូលាយ ។​ ​ចំណែក​មន្រ្ដី​ក្នុង​វាំងវិញ នាំគ្នានៅអង្គុយ​ក្នុង​ថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្ដិរៀង ខ្លួន ហើយនាំគ្នាលបមើលពីក្រោមស៊ុមមាសនោះ​មក​ ។​ ខ្ញុំ​បាន​ចូលទៅឃើញម្ដងគឺ​ឲ្យ​តែ​នរណា​​មាន​កូនក្រមុំល្អច្បា ស់ជាត្រូវគេ​ហៅ​​ឲ្យ​នាំចូលទៅ​ក្នុង​វាំង ។​ ​ពួក​​ស្រី​នៅខាងក្រោយនេះ​ដែល​​ដើរ​ច្រវាត់ចេញចូលបំរើ គេ​ហៅ​ថាតាំង កេលាង (ស្រឹង្គារ)  ។​ ​ពួក​នេះ​មាន​ចំនួនមិនតិចជាង​មួយ​ពាន់ ឬពីរពាន់ នាក់​​ទេ​ តែអាច​យក​ប្ដីរស់នៅជា​មួយ​​អ្នក​ធម្មតាបា ន ។​ ​ស្រុក​ទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាសបន្ដិច ហាក់ដូចជា​ពួក​​អ្នក​បើក​ផ្លូវ​ទឹកនៅ​ស្រុក​​ចិន​ខាងជើង ហើយគេលា បជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសងខាង ។​ នេះហើយជាសញ្ញាសំគាល់​ពួក​តាំងកេលាង ឬ ជេនគលា ន គឺ​មាន​តែ​ពួក​នេះហើយ​ដែល​អាចចូល​ក្នុង​វាំង​បាន​ ឯ​អ្នក​ថយថោកពីនេះទៀតចូលទៅកាន់​ផ្លូវ​ខ្វាត់ខ្វែងខាងក្រោម ប្រាសាទនោះមិន​បាន​​ទេ​ ។​

១ = ល៊ុមមាសនេះហើយ ​ដែល​យើងស្គាល់ម្ដង​មក​ហើយ ហើយយើងសន្មតថាជាបុស្បុកដែកជាទីប្រថាប់​ក្នុង​ក្រលាព្រះ កំនាល់ ។​

ស្រ្ដី​អ្នក​ភូមិធម្មតា ​ក៏​បួងសក់ដែរ ប៉ុន្ដែគ្មានសៀតស្នៀតសក់ ​និង​ តុបតែងលំអមុខឡើយ ។​ នៅកដៃ​មាន​ពាក់កងមាស នៅនឹងម្រាមដៃ ​មាន​ពាក់ចិញ្ចៀនមាស ។​ ម្យ៉ាងទៀត​ពួក​ជេនគាឡាង ​និង​​អ្នក​នៅ​ក្នុង​វាំងទាំងប្រុសទាំង​ស្រី​ សុទ្ធតែលា បប្រេងក្រអូប​ដែល​ផ្សំឡើងពីជាជាតិឈើក្រអូប ​និង​ក្រលៀនប្រើស ។​

គ្រួសារទាំងអស់សុទ្ធតែគោរពប្រតិបត្ដព្រះពុទ្ធសាសនា ។​​ក្នុង​ប្រ​ទេ​សនេះ ​មាន​មនុស្ស​ស្រី​ភេទខ្លះស្អាតៗ រាល់ថ្ងៃតែង​ដើរ​ជាក្រុមដប់ នាក់​ ឬ លើសពីនេះ ទៅពាសពេញទីផ្សារជាញឹកញយណាស់ ​មាន​បំនងទាក់ទង​ពួក​​ចិន​ៗ ដូរ​យក​របស់​មាន​តំលៃ ​ដែល​ជាទំលាប់​មួយ​មិនល្អ មិនថ្លៃថ្នូរសោះ ។​

អំពី​ស្រ្ដីសំរាលកូន

កែប្រែ

ស្រ្ដី​ស្រុក​នេះ ក្រោយ​ដែល​សំរាលកូនរួចទៅ គេ​យក​បាយក្ដៅប្រលាក់លាយអំបិល ហើយញាត់ចូលទៅ​ក្នុង​ទ្វារមាស លុះ ដល់​បាន​​មួយ​យប់​មួយ​ថ្ងៃ ​ទើប​គេ​យក​ចេញ​មក​វិញ ។​ ការ​ធ្វើ​ដូច្នេះ ជាហេតុនាំ​ឲ្យ​មិនសូវ​មាន​ជំងឺ ​និង​​ឲ្យ​​បាន​រួម ទ្វារមាសតូចដូចជាស្រ្ដីក្រមុំទៀត ។​ កាលខ្ញុំ​ទើប​ដឹងរឿងនេះដំបូង ឆ្ងល់ថា ក្រែងមិនពិតដូច្នោះ​ទេ​ដឹង? ព្រោះថា បើ​បាន​ ជា​មាន​ប្ដី ​និង​​មាន​កូនទៅហើយ ចុះម្ដេចខ្លាចគេដឹងរឿងនេះទៀត? ប៉ុន្ដែនៅនឹង​ផ្ទះ​​ដែល​ខ្ញុំសំណាក់នៅ ​មាន​ស្រ្ដីម្នាក់​សំ រាល​កូន ​ដែល​ជាហេតុនាំ​ឲ្យ​​ខ្ញុំដឹងរឿងនេះច្បាស់លាស់ នៅក្រោយពេលសំរាលកូនហើយ ​មួយ​ផ្នែកទៀត ​ស្រី​នោះ ពកូនខ្ចីទៅមុជទឹកទន្លេ ​ដែល​ជាការចំឡែកមិន​ដែល​ជួបប្រទះ​ទេ​ ។​

នៅពេល​ដែល​ខ្ញុំទៅជួបគេម្ដងណា គេតែងពោលថា ​ស្រី​​ស្រុក​នេះក្រាស់ដោយកាមតណ្ហាណាស់ ។​ ក្រោយពេល​ដែល​សំ រាលកូនហើយ​មួយ​ថ្ងៃ ឬ ពីរថ្ងៃប៉ុណ្ណោះ គេ​ក៏​រួមដំណេកជា​មួយ​ប្ដីទៀតហើយ ។​ ​ប្រសិនបើ​ប្ដីនោះបំពេញចំណង់ខ្លួនមិន​បាន​​ទេ​ នឹងត្រូវគេបោះបង់ចោលដូច​ពួក​បួយឆេង(១) មិនខាន ។​ ប្រសិនប្ដីនោះ​មាន​ធុរៈទៅ​ស្រុក​ឆ្ងាយអស់ច្រើនយប់ ចាប់ពីដប់ យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្ដី​ឲ្យ​​ថា ខ្ញុំមិនមែនស្រ្ដីខ្មោច​ទេ​ តើ​ឲ្យ​ខ្ញុំដេកម្នាក់ឯងម្ដេចនឹង​បាន​? ខ្ញុំឮថា ​មាន​​ស្រ្ដីច្រើនណាស់រក្សាទុកសេចក្ដីបរិសុទ្ធរបស់ខ្លួន ។​ ស្រ្ដីៗច្រើនតែឆាប់ចាស់ណាស់ ពីព្រោះតែគេឆាប់​មាន​ប្ដី ឆាប់ ​មាន​កូនពេក ។​ មនុស្ស​ដែល​​មាន​អាយុ ២០ ឬ ៣០ គឺប្រហែលគ្នានឹងជនជាតិ​ចិន​​ដែល​​មាន​អាយុ ៤០ ឬ ៥០ឆ្នាំដូច្នោះដែរ ។​

១ = បួយឆេង ប្រែថា មន្រ្ដីទិញ គឺ​ពួក​​ដែល​គេទិញដាច់ មិន​ឲ្យ​ទៅនៅ​មាន​ប្រពន្ធកូនឡើយ ។​

អំពី​ស្រ្ដីក្រមុំ

កែប្រែ

ឪពុក ម្ដាយ​ដែល​​មាន​កូន​ស្រី​ តែង​ឲ្យ​ពរកូនថា “សូម​ឲ្យ​ឯងទៅអនាគត​បាន​ជា​ស្រី​​ដែល​​មាន​ប្ដីរាប់ពាន់(២ ) ។​ កូន​ស្រី​​ក្នុង​គ្រួសារ​អ្នក​​មាន​ចាប់ពិអាយុ ៧ ទៅ ៩ឆ្នាំ គ្រួសារ​អ្នក​ក្រខ្សត់រហូតដល់អាយុ ១១ឆ្នាំ គេនិមន្ដលោក ឬតាបស ​មក​បើកមុខកូន​ស្រី​​ហៅ​ថា ឆិនថាន់(៣) ។​

២ = ពរនេះ ​បាន​ន័យថា ​ឲ្យ​​មាន​គេស្រលាញ់ច្រើន ដូចទំលាប់​ពួក​ កួយ-ពុង ​ប្រសិនបើ​​មាន​កូនក្រមុំ គេ​ឲ្យ​ដេក នៅ​ផ្ទះ​បាយ ទុកអោកាសពេលយប់​ឲ្យ​កំលោះចូលទៅស្គាល់លលួងចុះ ។​ ៣ = ឆិនថាន់ នេះមិនដឹងជាពាក្យ ដើមថាអ្វី រកប្រែ​ឲ្យ​ជាន័យច្បាស់ពុំទាន់ឃើញ ។​

ពិធីនេះ រាជការដាក់កំរិត​ឲ្យ​​ធ្វើ​​មួយ​ឆ្នាំម្ដង នៅ​ក្នុង​ខែ​ដែល​ត្រូវនឹងខែទី៤ របស់​ចិន​ ដោយរើស​យក​ថ្ងៃណា​មួយ​​ធ្វើ​តែ ម្ដង ។​ ​អ្នក​​មាន​កូន​ស្រី​​ដែល​ត្រូវ​ធ្វើ​ពិធីនេះ តោងជំរាបរាជការជា​មុន​ ហើយ​អ្នក​រាជការ គេ​ក៏​​ឲ្យ​ទៀនធំ​មួយ​ដើម​មក​ ទុក​មុន​ ​និង​​មាន​គូសគំនូស​មួយ​ជា​កំណត់​សញ្ញាផង ថាដល់ពេលយប់​ធ្វើ​ពិធីនេះ ​ប្រសិនបើ​ដុតទៀនអស់ត្រឹមគន្លាក់នោះហើយ ត្រូវចាប់ពិធី ឆិនថាន់ ឡើង ។​

នៅ​មុន​ពេល​ដែល​​ធ្វើ​ពិធីនេះ​មួយ​ខែ ឬ កន្លះខែ ឬ ដប់ថ្ងៃ អូវពុកម្ដាយត្រូវជ្រើសរើស លោក ឬ តាបសណា​មួយ​ប្រកាន់ ទុកជា​មុន​ ទោះបីនៅវត្ដណា​ក៏​ដោយ ​ក៏​តែងតែ​មាន​គេទៅនិមន្ដដែរ ។​

លោកគ្រូ​អង្គ​ណា​ដែល​សំខាន់ៗជាងគេ តែងតែត្រូវ​ពួក​មន្រ្ដី ឬ​អ្នក​​មាន​គេនិមន្ដទុកអស់ហើយ ឯ​អ្នក​ក្រ ពុំអាចជ្រើសរើ សរកលោក​បាន​តាមចំនង់ឡើយ ។​ មន្រ្ដី ឬ ​អ្នក​​មាន​ គេបូជាលោកនូវសុរា អង្ករ ​កំណាត់​សំពត់ ស្លាម្លូ ​និង​គ្រឿងប្រាក់យ៉ាង ច្រើនរហូតដល់ទៅ ១០០អំរែកផង ហើយ​មាន​តំលៃប្រមាណមិនតិចជាងសាច់ប្រាក់​ចិន​ ២០០ឬ ៣០០ តំលឹងឡើយ ។​ ​អ្នក​ ​មាន​របស់របរតិច ​ក៏​គង់ ៣០ - ៤០ ឬ ១០ -២០ អំរែកដែរ ។​ ដូច្នេះ គ្រួសារ​អ្នក​ក្រត្រូវរង់ចាំដល់កូន​ស្រី​អាយុ ១១ឆ្នាំ ​ទើប​ចា ប់​ធ្វើ​ពិធីនេះ ​មក​ពីពិបាករករបស់របរទាំងនេះឯង ។​

មាន​​អ្នក​ខ្លះ គេជួយលុយដល់កូន​អ្នក​ក្រ​ឲ្យ​​ធ្វើ​ពិធីនេះ​ដែល​គេទុកជាការសាងកុសល​មួយ​ដែរ ។​ ​ក្នុង​​មួយ​ឆ្នាំលោក ឬ តាបស​មួយ​​អង្គ​អាចទទួលនិមន្ត ​ធ្វើ​ពិធីនេះ​ឲ្យ​ក្មេង​ស្រី​​បាន​តែ​មួយ​ នាក់​​ទេ​ ​ប្រសិនបើ​លោកយល់ព្រម នឹង​អ្នក​ណា​មួយ​ហើ យមិនអាចទទួល​អ្នក​ដទៃទៀត​បាន​​ទេ​ ។​

នៅពេលយប់​ដែល​​ធ្វើ​ពិធីនេះ គេ​មាន​រៀបចំគ្រឿងស៊ីផឹក ​និង​ ភ្លេងភ្លាត់ទ្រហឹងអឹងកង ។​ ក្រៅពីការជួបជុំញាតិមិត្ដជិត ឆ្ងាយ គេ​មាន​សង់​ធ្វើ​ជារោង​មួយ​ តំកល់រូបមនុស្ស រូបសត្វ​ដែល​សូន​ធ្វើ​​អំពី​ដី ។​ ​អ្នក​​មាន​យសសក្ដិ ​ធ្វើ​រូបនេះដល់ទៅជា ងដប់ ឯ​អ្នក​ធម្មតា យ៉ាងហោច​មក​​ក៏​​មាន​បី ឬ បួនដែរ ។​

ចំពោះ​អ្នក​​ដែល​ទាល់ក្រខ្លាំងវិញ គ្មាន​ធ្វើ​រូបនេះ​ទេ​ គិតតែរៀបពិធីតែម្ដងទៅ លុះដល់ពេលគ្រប់ ៧ថ្ងៃ ​ទើប​គេរុះរោង នេះចេញ ។​ នៅយប់​ដែល​​ធ្វើ​ពិធីនោះទៀតគេ​យក​គ្រែស្នែងទៅនិមន្ដលោកហើយបាំងក្លស់ ​និង​ លេងភ្លេងដង្ហែនាំ​យក​ ​មក​ ។​ គេ​មាន​កូនតូបពីរដូចគ្រែស្នែងដែរ ​ដែល​បិទបាំងលំអដោយព្រែពណ៌ភ្លឺព្រាល ។​ តូប​មួយ​សំរាប់​ឲ្យ​កូន​ស្រី​នោះ អង្គុយឯតូប​មួយ​ទៀត សំរាប់លោក ឬ តាបសគង់សូត្រធម៌ តែខ្ញុំមិនដឹងលោកសូត្រអ្វីឡើយ ។​ ពេលនោះភ្លេង​ក៏​ប្រគំ ​ឮ​គឹកកងរំពងដែរ ។​ ខ្ញុំ​ឮ​ថាយប់នេះគ្មានត្រនមអ្វី​ទេ​ គ្រាន់តែដឹងថា ដល់ពេលវេលាភ្លាមលោក ឬ តាបសនោះ​ក៏​ចូលទៅ ​ក្នុង​បន្ទប់ជា​មួយ​កូន​ស្រី​ ហើយលូកដៃរបស់លោកផ្ទាល់ទៅ​យក​របស់កូន​ស្រី​ដាក់ទៅ​ក្នុង​ស្រា(១) ។​ ខ្លះទៀតថា ​យក​​មក​ ភ្លក្យគ្រប់គ្នា ហើយខ្លះថា លោក​ក៏​រួមរ័កជា​មួយ​កូន​ស្រី​​ក្នុង​ពេលនោះ តែខ្លះថា ​ឥត​​មាន​​ទេ​ ។​ រឿងនេះ គេមិន​ឲ្យ​​ពួក​ ​ចិន​​បាន​ឃើញផ្ទាល់​ទេ​ ហេតុនេះ ​ទើប​ខ្ញុំមិនអាច​បាន​ដឹងនូវការពិតឡើយ ។​

១ = ត្រង់នេះ អត្ថបទដើម​ក៏​និយាយមិនច្បាស់សេចក្ដីដែរ យើងប្រែ​ឲ្យ​នៅន័យត្រឹមតាមឃ្លាដើមជា (អក្សរ​ចិន​) ។​ ត្រ ង់នេះលោក ប៉េលីយោត ប្រែថា : Il lade flore avec la main et recueille ses premices dans du vin ។​ ​អ្នក​បកប្រែ សូមបញ្ជាក់ថា : រឿងរ៉ាវ​ក្នុង​វគ្គនេះ ពុំ​ដែល​​ឮ​​ក្នុង​ទំនៀមខ្មែរ​ទេ​ ប៉ុន្ដែយើងប្រែតាមតែអត្ថបទដើមប៉ុណ្ណោះ មិនហ៊ាន បំបាត់ចោលឡើយ ។​

លុះពេលទៀបភ្លឺ​ទើប​គេដង្ហែលោកដោយគ្រែស្នែង​មាន​ភ្លេងនឹងបាំងក្លស់ នាំ​យក​ទៅវិញ ហើយគេ​យក​របស់ល្អៗ ​មាន​ ព្រែពណ៌ជាដើម ទៅ​ធ្វើ​ជាថ្នូរលស់​យក​កូន​ស្រី​នោះ​មក​វិញ ។​ បើពុំ​ធ្វើ​ដូច្នេះ​ទេ​ កូន​ស្រី​នេះមិនអាច​យក​ទៅ​ឲ្យ​​មាន​ ប្ដីដទៃទៀត​បាន​ឡើយ ព្រោះនៅជាកម្មសិទ្ធិរបស់លោកនៅឡើយ ។​

ពេល​ដែល​ខ្ញុំ​បាន​ឃើញរឿងរ៉ាវនេះ គឺនៅថ្ងៃ៦ ខែទី ៤ ​នៃ​ឆ្នាំតេងអីវ ​ក្នុង​រដ្ឋការស្ដេច តាយតេក (គ.ស ១២៩៧)នៅពេល ​ដែល​​មុន​​ធ្វើ​ពិធីនេះ កូន​ស្រី​ត្រូវនៅដែក​ក្នុង​បន្ទប់ជា​មួយ​អូវពុកម្ដាយ លុះដល់​ធ្វើ​ពិធីនេះរួចហើយ កូន​ស្រី​ត្រូវបែកទៅ ដែកបន្ទាប់ដទៃ ហើយនាងចង់ទៅដេកកន្លែងណា​ក៏​​បាន​ តាមចិត្ដចង់ ​ឥត​​មាន​​នរណា​តាមមើលគយឃ្លាំឡើយ ។​

ចំពោះរឿងអាពាហ៍ពិពាហ៍វិញ ពិតមែនតែ​មាន​​តម្រូវ​​ឲ្យ​ជូនលុយកាក់ជាច្រើន ប៉ុន្ដែគេ​មាន​អនុគ្រោះច្រើនដែរ ។​ មា នខ្លះគេអាចដេកនៅរួមរ័កនឹងគ្នាជា​មុន​ទៅហើយ​ទើប​រៀបការជាក្រោយ​ក៏​​បាន​ ។​ តាមប្រពៃណីគេមិនចាត់ទុកការណ៍ នេះជាការគួរខ្មាសអៀន ឬ ចំលែក​ឡើយ ។​

នៅយប់​ដែល​​ធ្វើ​ពិធី ឆិនថាន នោះ ជួនកាលនៅតែតាម​ផ្លូវ​​មួយ​​មាន​ដល់ទៅដប់​ផ្ទះ​ឯនោះ រៀប​ធ្វើ​ពិធីនេះ ។​នៅតាម ទីក្រុង​អ្នក​ណាហ៊ាន​ដើរ​កាត់ហ្វូងពិធី ពីមុខលោក ឬ តាបសទាំងនេះ ច្បាស់​ជា​វង្វេងវង្វន់​ផ្លូវ​ហើយ ណា​មួយ​​ឮ​គឹកកង ស័ព្ទសូរភ្លេងគ្មានចន្លោះត្រង់ណា​ទេ​ ។​

អំពី​ទាសាទាសី

កែប្រែ

គេសុទ្ធតែទិញមនុស្ស​ព្រៃ​ (១) ​យក​​មក​បង្ខំ​ឲ្យ​​ធ្វើ​​ជា​ទាសាទាសី ។​ ​អ្នក​​ដែល​​មាន​ច្រើន គឺ​មាន​ទាសាទាសីដល់ទៅជាង ​មួយ​រយ នាក់​ ឯ​អ្នក​​ដែល​​មាន​តិច ​ក៏​ត្រឹម ១០ - ២០ នាក់​ដែរ ​លើកលែង​តែ​អ្នក​ក្របំផុត​ទើប​គ្មានសោះ ។​​ចំណែក​មនុស្ស​ព្រៃ​ ទាំងនោះ គឺ​អ្នក​រស់នៅ​ក្នុង​​ព្រៃ​ភ្នំ ​មាន​​ជា​វង្សត្រកូល​មួយ​​ហៅ​ថាអាចោរ “ថុង” (២) (ជង?) ។​​ពួក​នេះបើ​មក​នៅកន្លែង ណាហើយ មិនហ៊ានចេញ​ដើរ​ទៅណាក្រៅ​ផ្ទះ​ឡើយ ។​ ​ពួក​​អ្នក​​ស្រុក​ក្រុង គេឈ្លោះគ្នា គេជេរគ្នាថា អាថុងៗ ដូច្នេះ គេ ខឹងខ្លាំងណាស់ ព្រោះទុក​ជា​ការ​មើលងាយ​យ៉ាងធ្ងន់ ។​ ក្មេងៗ​មាន​​កម្លាំង​ពេញលក់​បាន​តំលៃ​មួយ​រយ “ប៉ូវ” (៣) ​ប្រសិនបើ​ចា ស់ៗខ្សោយ​កម្លាំង​​បាន​តែ ៣០ ឬ ៤០​ទេ​ ។​

១ = មនុស្ស​ព្រៃ​នេះ គឺ​ពួក​​អ្នក​​ស្រុក​ដើម​ដែល​រស់នៅដោយ​ព្រៃ​មិនទាន់​មាន​ទទួលស៊ីវិល័យ គេកៀរចាប់​មក​លក់ ២ = លោកប៉េលីយោត ​ក៏​សន្និដ្ឋានថា ពាក្យនេះ​មក​ពី “ជង” ដែរ ហើយអះអាងថា​ជា​ពាក្យ​ដែល​អានតាម​សម្លេង​​ចិន​​ក្នុង​ សតវត្សទី១៣ ។​ ៣ = លោកប៉េលីយោត បន្ថែមន័យថា D'étoffe ពុំដឹង​ជា​​មាន​​កំណត់​ប៉ុន្មាន​ទេ​ តែនេះយើងប្រែតាមពា ក្យដើមថា ប៉ូវ ​ដែល​ប្រែថា ​កំណាត់​សំពត់ ។​

ពួក​នេះ គេ​ឲ្យ​នៅតែក្រោម​ផ្ទះ​ លុះត្រា​មាន​ការប្រើចាំបាច់​ទើប​គេអនុញ្ញាត​ឲ្យ​ឡើងលើ​ផ្ទះ​ ហើយត្រូវ​ឲ្យ​លុ តជង្គង់លើកដៃសំពះគេសិន ​ទើប​អាច​ឲ្យ​​ដើរ​ចូល​ក្នុង​​ផ្ទះ​​បាន​ ។​ គេ​ហៅ​ម្ចាស់គេថា ប៉ាថូ(១) ​ហៅ​ម្ចាស់​ស្រី​ថា មី(២)  ។​ ​ប្រសិនបើ​​មាន​កំហុសត្រូវគេវាយដំវិញ ​ពួក​នេះសុខចិត្ដជ្រប់មុខបន្ដោយ​ឲ្យ​គេវាយតាមចិត្ដ មិនហ៊ានរើបំរះឡើ យ ។​ ​ពួក​នេះ​ស្រី​-ប្រុស គេ​យក​តែគ្នាគេ​ជា​ប្ដី-ប្រពន្ធ គ្មានសិទ្ធិ​យក​​អ្នក​ដទៃឡើយ ។​ ​ប្រសិនបើ​​មាន​​ពួក​​ចិន​ទៅនៅ​ស្រុក​នោះយូរលួចរួមរ័ក​ជា​​មួយ​ស្រ្ដី​ពួក​នោះ ដោយការស្រេកឃ្លានកាមតណ្ហា ហើយម្ចាស់គេទាន់ នោះ​អ្នក​ផងគេលែង ​ឲ្យ​​ចិន​ នេះឯងអង្គុយ​ជា​​មួយ​គេហើយ ព្រោះខ្លួនលួចលាក់​ជា​​មួយ​​ពួក​ទាសៈ ។​​ប្រសិនបើ​​ពួក​ទាសៈទាំងនេះ ទាក់ទងលួចលាក់​ជា​​មួយ​ ​អ្នក​ក្រៅ រហូតដល់​មាន​ផ្ទៃពោះ កើត​បាន​​ជា​កូនទៅ ​ក៏​ចៅហ្វាយនាយ​ឥត​សួររកហេតុផលឡើយ ។​ ​បាន​​ជា​គេមិនសួរ​មក​ ពីគេយល់ថា ​ប្រសិនបើ​ទាសៈនោះ កាលណា​បាន​កូន​មក​ នឹង​បាន​ផលដល់គេ ព្រោះថ្ងៃក្រោយគេនឹងចំរើនទាសៈឡើងទៀត ។​ ​ប្រសិនបើ​ទាសៈណាលួចរត់ ហើយគេតាមចាប់​បាន​​មក​វិញ គេត្រូវ​យក​​មក​សាក់មុខ ចំកន្ដាលថ្ងាសពណ៌ខៀវ ​ជា​គ្រឿងចំនាំ ហើយគេដាក់ឃ្នាងជាប់នឹងក ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង ។​

១ = ទំនង​ជា​​មក​ពី ប៉ាតាវ ​ដែល​នៅសល់​ក្នុង​ភាសាជនជាតិដើមចារ៉ាយ ​ហៅ​អូវពុក ។​ ​សម្លេង​​ចិន​អានថា មី សំដៅពាក្យ ​ហៅ​ម្ដាយថា មេ ។។​

អំពី​ភាសា

កែប្រែ

ភាសា​​ចិន​ ​មាន​​​សម្លេង​​ប្រហាក់​ប្រហែល នឹង​ភាសា​​អ្នក​​​ស្រុក​​នេះ​ដែរ តែ​និយាយ​ប្រស្រ័យ​ស្ដាប់​គ្នា​មិន​​បាន​​​ទេ​ ​ស្រុក​​នេះ ​មាន​​ភាសា​​មួយ​​ពិសេស ទោះបី​ជា​ភាសា​​អ្នក​​ជិត​ខាង​ខ្លួន​ដូច​ជា​ចាម ឬ សៀម ​ក៏​​មិន​អាច​ដូច​គ្នា​ស្ដាប់​គ្នា​​បាន​​ឡើយ  ។​ ១ គេ​ថា ​​មួយ​, ២ ថា ព័ក, ៣ ថា បេក, ៤ ថា ពួន, ៥ ថា ពុណាំ, ៦ ថា ពុំណាំ​មួយ​, ៧ ថា ពុណាំព័ក, ៨ ថា​ ពុណាំបេក, ៩ ថា​ ពុណាំពួន, ១០ថា តាប់  ។​ គេ​​ហៅ​​ ឪពុក ថា ប៉ាថូ, ឪពុកធំ ឪពុកមា ​ក៏​​ហៅ​ ប៉ាថូ ដែរ  ។​ ម្ដាយ គេ​ហៅ​ មី, ឯ​ម្ដាយ​មីង ​និង​ ស្រ្ដី​​អ្នក​​ជិត​ខាង​ ​ក៏​​គេ​​ហៅ​ មីង ដែរ  ។​ បង​ស្រី​ ប្រុស ​ហៅ​ថា ប៉ង, ប្អូន​ប្រុស​​ស្រី​ ​ហៅ​​ថា ផូវ​អ៊ួង  ។​ មា​ខាង​ម្ដាយ​ ​ហៅ​ថា អាកឡៃ, ឯ​ប្ដី​របស់​ម្ដាយ​មីង​ខាង​ឪពុក​ ​ហៅ​​ថា ពូ​ឡៃ  ។​ គេ​ប្រើ​ពាក្យ​​យក​​ខាង​ចុង​ជា​ដើម​ បញ្ជ្រាស់​គ្នា  ។​ ឧបមា​ដូច​ពាក្យ​ "នេះ​មនុស្ស​ទាសាំ ជា​ប្អូន" គេ​ថា "ផូង​អ៊ួងទាសាំ" ពាក្យ​ថា "នេះ​មនុស្ស លីស៊ីមា ខាងឪពុក" គេថា "ងាន ឡៃលីស៊ី"  ។​ ឧបមា​​មួយ​ទៀត ដូច​គេ​​ហៅ​ ​ចិន​ ថា ពីស៊ី, ​ហៅ​​មន្រ្ដី​ថា ប៉ាតេង, ​ហៅ​​​អ្នក​ប្រាជ្ញ​ ថា ប៉ានឃាប  ។​ លុះ​ដល់​គេ​ចង់​ថា មន្រ្ដី​ចិន​ ឬ ​អ្នក​​ប្រាជ្ញ​​ចិន​ គេ​មិន​ថា ពីស៊ីប៉ាតេង ឬ ពីស៊ីប៉ានឃាប ​ទេ​ គេ​ទៅ​ជា​ប្រើ​ថា ប៉ាតេងពីស៊ី ឬ ប៉ានឃាម​ពី​ស៊ី(១) ទៅ​វិញ  ។​

១ = ប៉ាតេងពីស៊ី = មន្រ្ដី​ចិន​ ។​ ប៉ានឃាបពីស៊ី = ​អ្នក​ប្រាជ្ញ​ចិន​ ។​

ទាំង​នេះ គ្រាន់តែ​លើក​​យក​​ជាឧទាហរណ៍​គោល​ៗ​​ទេ​ ។​ ម្យ៉ាង​ទៀត គឺ​មន្រ្ដី​គេ​និយាយ​តាម​បែប​មន្រ្ដី ​អ្នក​ប្រាជ្ញ​និយាយ​គ្នា តាម​ភាសា​​អ្នក​​ប្រាជ្ញ លោក​សង្ឃ ឬ តាបស ​ក៏​​​មាន​​ពាក្យ​សំដី​ប្រើ​របៀប​ខ្លួន​ជា​សង្ឃ ជា​តាបស ឯ​​អ្នក​​ស្រែ​ចំការ​​ក៏​​និយាយ​ ប្លែក​តាម​បែប​របស់​គេ​ដែរ មិន​ប្លែក​អ្វី​ពី​របៀប​ប្រើ​ភាសា​​អ្នក​​​ស្រុក​​​ចិន​  ។​

អំពី​មនុស្ស​ព្រៃ

កែប្រែ

មនុស្ស​ព្រៃ​​មាន​ពីរបែប ។​ ​មួយ​​ពួក​ជា​ពួក​ចេះនិយាយភាសា​អ្នក​​ស្រុក​ស្ដាប់គ្នា​បាន​ គឺ​ពួក​មនុស្ស​ព្រៃ​លក់ខ្លួនជាទាសៈ បំរើ គេនេះឯង ។​ ​មួយ​ទៀត គឺ​ពួក​មនុស្ស​ព្រៃ​​ដែល​និយាយស្ដាប់ភាសាគ្នាមិន​បាន​ គ្មានរវល់នឹងការចំរើន ។​ ​ពួក​នេះ គ្មានចេះ ​ធ្វើ​​ផ្ទះ​ជ្រកនៅ​ទេ​ តែងនាំគ្នាទាំងគ្រួៗ​ដើរ​រស់នៅតាមភ្នំ ។​ ក្បាលគេ​មាន​ពាក់អ្វីម្យ៉ាង​ធ្វើ​ពីដីរាងដូចឆ្នាំង ។​ ​ប្រសិនបើ​​ដើរ​ទៅជួប នឹងសត្វ​ព្រៃ​ គេបាញ់នឹងព្រួញ ឬ ពួយនឹងលំពែង ​បាន​សត្វនោះ​មក​ ​ក៏​គូសដុំថ្ម​យក​ភ្លើង ចំអិនសត្វ រួចអង្គុយដំកង់ចែកគ្នាស៊ី  ។​ រួចហើយ​ដើរ​ទៅទៀត ។​ ​ពួក​នេះកាចសាហាវណាស់ តែងសំលាប់ក្រុមជា​មួយ​ ហើយចេះផ្សំថ្នាំពិស ពូកែសក្ដិសិទ្ធ ណាស់ ។​ នៅដីវាលជិតខាងកន្លែងនៅ គេ​មាន​ដាំសន្ដែកគួ ដើមក្រវាញ ​និង​ ដើ​មក​ប្បាស ត្បាញសំពត់ជាវិជ្ជាជីវៈ ។​ សំព ត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយ​មាន​ពណ៌ក្រវេមក្រវាមណាស់ផង ។​

អំពី​អក្សរសាស្រ្ដ(១)

កែប្រែ

លិខិតធម្មតា ​និង​អត្ថបទទាំងអស់ ដូចជាឯកសារ​ផ្លូវ​ការជាដើម សុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង ឬ ស្បែកដ ទៃទៀត ​ដែល​គេ​យក​​មក​ហាលស្ងួតលាបពណ៌ខ្មៅ ។​ គេកាត់ស្បែកនោះ​ឲ្យ​​មាន​ទំហំធំ ឬ តូច ទៅតាមសេចក្ដីត្រូវការ ​និង​​យក​ម្សៅម្យ៉ាង​មក​ប្រើ ​មាន​សន្ឋានដូចដីសនៅ​ស្រុក​​ចិន​ ដោយលញ់​ឲ្យ​វែង ចិតចុងស្រួចគេ​ហៅ​ថា សោ(២) ហើ យគេសរសេរដោយដៃ ​បាន​ជាប់ដិតល្អណាស់ មិនងាយនឹងរលុបឡើយ ។​ កាលណាគេសរសេរហើយ គេ​យក​ដីសនោះ ​មក​សៀតនឹងត្រចៀក នាំ​ឲ្យ​គេចំនាំ​បាន​ថា ​អ្នក​នេះហើយជា​អ្នក​សរសេរ ។​ ​ប្រសិនបើ​សរសេរហើយត្រូវការលុបវិញ តោង ប្រើរបស់ទទឹក​យក​​មក​ជូត​ទើប​រលុបអក្សរនោះទៅវិញ ។​ អក្សរនេះ ​មាន​សន្ឋានដូចអក្សរជនជាតិហួយតូវ (តួរក៍) ដូច្នេះ ដែរ ។​ ការសរសេរជាលិខិតអ្វី​ក៏​ដោយ គេសុទ្ធតែសរសេរពីក្រោយទៅមុខ មិនមែនសរសេរពីលើចុះក្រោម ។​ ខ្ញុំ​ឮ​អ៊ា សាយហាយ៉ា និយាយថាស្រះ​នៃ​អក្សររបស់គេ ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ ​មាន​ប្លែកគ្នាតែពីរបីប៉ុណ្ណោះ  ។​ កាលនោះគ្មានអត្ថបទបោះពុម្ព​ទេ​ ប៉ុន្ដែ​មាន​​អ្នក​និពន្ធ ​និង​​អ្នក​តែងកាព្យពេចន៍ដែរ ។​

១ = លោកប៉េលិយោត ប្រែត្រង់នេះថា Ecriture  ។​ តែន័យយើងថានេះទូលាយជាង ព្រោះ​តម្រូវ​តាមអក្សរ​ចិន​ (?)  ។​ ២ = ត្រង់នេះលោកប៉េលិយោតថា ​ហៅ​ថាសូ ទៅវិញ ។​ តែ​ប្រសិនបើ​​ឮ​តាមចាស់ៗនិយាយតៗ​មក​ថា គេសរសេរនឹងដីសពង គឺដីសុទ្ធ តែដូចម្សៅ ។​

អំពី​ពេលបុណ្យចូលឆ្នាំ

កែប្រែ

គេ​យក​ខែទីត១០ របស់​ចិន​​ធ្វើ​ខែទី១ ហើយខែនោះ​មាន​ឈ្មោះថាកាតិក (កក្ដិក)(១) ។​ នៅពីមុខវាំងគេសង់វេទិការ​មួយ​ យ៉ាងធំ ​ដែល​អាចដាក់​បាន​មនុស្ស​មួយ​ពាន់ នាក់​ ហើយគេចងប្រទីបជ្វាលា ​និង​ផ្កាផ្ញីជាដើម លំអនៅលើថ្នាក់នោះ ។​ នៅ ពីមុខ​ដែល​ឃ្លាតពីទីនេះប្រមាណជា ២០០ហត្ថ ​មាន​ទីលាន​មួយ​ទៀត គេបន្ដឈើ​ធ្វើ​ជារោងរន្ទា ​ដែល​​មាន​កំពល់ដល់ ទៅជាង២០០ហត្ថ ។​ ​ក្នុង​យប់នោះគេអុជកាំជ្រួច រន្ទា ផាវបី-បួន ឬ ប្រាំកន្លែង ។​ នៅ​ក្នុង​រោងនោះ ស្ដេច​ក៏​យាងចេញ​មក​ ទត កាំជ្រួច រន្ទា ​និង​ ផាវ ​ដែល​គេអុជនៅខាងក្រៅចំងាយ ១០០លី តែគេអាចមើលឃើញ ​និង​ស្ដាប់សូរយ៉ាងច្បាស់ ​ឮ​ខ្លាំ ងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង ។​

១ = ​បាន​ជារាប់ពីខែកក្កិត ព្រោះជំនាន់ដើមគេរាប់រនោច​មុន​ខ្នើត គឺពី១រោចខែកក្ដិក ទៅជាដើមឆ្នាំខែលេខ ១ ។​

មន្រ្ដី​និង​រាជវង្សទាំងអស់នាំគ្នាកាន់ទៀន ​និង​ម្លូស្លា​ដែល​ជាហេតុនាំ​ឲ្យ​ចំនាយប្រាក់យ៉ាងច្រើន ។​ នៅ​ក្នុង​ពិធីនេះ ស្ដេ ច​បាន​អញ្ជើញ​ពួក​ទូតបរ​ទេ​សទៅចូលរួមផងដែរ ។​ គេ​ធ្វើ​ដូចនេះអស់រយៈពេលកន្លះខែ​ទើប​​បាន​ចប់ ។​ នៅ​ក្នុង​ខែនិ​មួយ​ៗ សុទ្ធតែ​មាន​ពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ​ធ្វើ​អ៊ាបឡាក់(២) ពិធីនេះគេ​ហៅ​ ប្រជុំមនុស្សចូលក្រុង ហើយហាត់ក្បួន​ដើរ​ដង្ហែកាត់មុខវាំង ។​ ខែទី៥ គេទទួល​យក​ទឹកមន្ដព្រះពុទ្ធ ពីគ្រប់ទីជិតឆ្ងាយទាំង អានាចក្រ ​យក​​មក​ស្រោចស្រង់ថ្វាយព្រះរាជជំរះកាយ ហើយអុំនាវានៅលើគោក (អុំទូកគោក) ឯស្ដេចយាងឡើងលើ ប្រាសាទទត​មក​ពិធីនេះ ។​ ខែទី៧ ​ធ្វើ​ពិធីដុតភ្នំស្រូវ ។​ ពេលនោះស្រូវ​ទើប​នឹងទុំ​ថ្មី​ គេទទួល​យក​​មក​តាមទ្វារខាងត្បូង ហើយគេគរដុត ថាជាការបូជាចំពោះព្រះពុទ្ធ ។​ ​មាន​​ស្រី​ៗច្រើនណាស់ជិះរទេះ ឬ ដំរី នាំគ្នា​មក​មើលពិធីនេះ ឯព្រះរាជា មិនចេញ​មក​ទតពិធីនេះ​ទេ​ ទ្រង់គង់នៅឯព្រះដំ នាក់​ ។​ ខែទី៨ ​ធ្វើ​ពិធីអៃលាំ(៣) ពិធីនេះគេរាំរែក ។​ គេចាត់​អ្នក​រាំ​និង​ ​អ្នក​ភ្លេងពូកែៗ​ឲ្យ​ចូលទៅរាំអៃលាំ​ក្នុង​វាំងរាល់ៗថ្ងៃ ។​ ក្រៅពីនេះ​មាន​ប្រជល់ជ្រូក ​និង​ប្រជល់ដំរីទៀត ។​ ពិធីនេះស្ដេ ច​ក៏​អញ្ជើញ​ពួក​ទូតប្រ​ទេ​សក្រៅចូលទស្សនាផងដែរ ។​ គេ​ធ្វើ​ដូច្នេះរហូតដល់គ្រប់ដប់ថ្ងៃ ។​ ឯដទៃទៀត ខ្ញុំមិន​បាន​កត់ ត្រា​ឲ្យ​ច្បាស់លាស់​ទេ​ ។​ ​អ្នក​​ស្រុក​នេះ ​ក៏​​មាន​​អ្នក​ចេះវិជ្ជាតារាសាស្រ្ដដូច​ចិន​ដែរ អាចនឹងដេញរកថ្ងៃខែណាធំតូច ឬ សូរ្យគ្រាស ចន្ទគ្រាសដែរ តែថ្ងៃខែធំតូចនេះ មិនដូចគ្នានឹងប្រ​ទេ​ស​ចិន​​ទេ​ ។​ ​ប្រសិនបើ​ឆ្នាំណាជាឆ្នាំអធិកមាស គេ​ក៏​​មាន​លើក ខែដែរ ។​ ខែ​ដែល​ត្រូវលើកនោះគឺខែទី៩(៤) ប៉ុន្ដែខ្ញុំមិនដឹងការនេះសព្វគ្រប់​ទេ​ ។​ ​ក្នុង​១យប់ គេចែកចេញជាប្រាំយាម ។​ ប្រាំពីរថ្ងៃរាប់ជា​មួយ​ជុំ គឺដូចគ្នានៅ​ស្រុក​​ចិន​ ​ហៅ​ថា កាយ-ពី-ភៀន-ជូ ។​

២ = លោកប៉េលីយោតប្រែថា Ya-lie ហើយចុះសេចក្ដីយល់ថា Ràp Riep ។​ ៣ = លោកប៉េលីយោតប្រែថា Gnai-lan (Ràm) ៤ = តាមពិតយើងលើកខែទី៨ គឺខែអាសាធ ប៉ុន្ដែនេះ គឺលោកជីវក្វាន់និយាយតាមខ្មែរជំនាន់ដើម ​ដែល​រាប់ពី១ រោច ខែអាសាធ ទៅដល់ ១កើតខែស្រាពណ៍ចាត់ជាខែទី៩ ។​

អ្នក​​ស្រុក​នេះ គ្មានប្រើនាមក្រកូល(សែ) គ្មានឈ្មោះ ហើយមិនចេះកត់ថ្ងៃខែកំនើតផង ភាគច្រើន គេ​យក​ឈ្មោះថ្ងៃដែ លកើត ​ហៅ​ជាឈ្មោះមនុស្ស ។​ តាមក្បួនយាមថា ​ក្នុង​​មួយ​សប្ដាហ៍ ​មាន​ពីរថ្ងៃល្អបំផុត បីថ្ងៃល្មមមធម្យ ពីរថ្ងៃអាក្រក់ ហើយថ្ងៃណាត្រូវចេញដំនើរបែរមុខទៅទិបូព៌ ឬត្រូវឆ្ពោះទៅទិសបស្ចឹម ។​ ​ពួក​​ស្រី​ៗ​ក៏​ចេះរាប់ថ្ងៃខែដែរ ។​ ឆ្នាំទាំង១២ ​មាន​​យក​សត្វជាដំនាងដូចឆ្នាំរបស់​ចិន​ដែរ តែ​ហៅ​ឈ្មោះខុសគ្នា អុបមាដូចគេ​ហៅ​ឆ្នាំសេះថា ប៉ុកសាយ ឆ្នាំមាន់​ហៅ​ ថា ឡាក់ ឆ្នាំជ្រូក​ហៅ​ថា ចេកលូ ​និង​ឆ្នាំគោ​ហៅ​ គូជាដើម ។​

អំពី​ការកាត់ក្ដី

កែប្រែ

រឿងប្រជារាស្រ្ដក្ដីក្ដាំគ្នា ពិតមែនតែជាការតូចតាច ប៉ុន្ដែជាការ​មួយ​គួរ​ឲ្យ​ចង់ដឹងចង់​ឮ​ដែរ ។​ រឿងក្ដីក្ដាំរបស់រាស្រ្ដ សុទ្ធ តែឡើងគាល់រហូតដល់ស្ដេច​ឲ្យ​ជំរះក្ដី ។​ ដើមឡើយ ស្ដេច​ឥត​​មាន​វាយតប់ដោយរំពាត់ធំ ឬ តូចឡើយ​មាន​តែពិន័យ ជាមាសប៉ុណ្ណោះ ។​ ​ប្រសិនបើ​​អ្នក​នោះមានះមិនព្រម​ធ្វើ​តាម ឬ ​មាន​ទោសធ្ងន់នោះ គេចាប់ចង​យក​ទៅប្រហារជីវិតដែរ គ្រាន់ តែនាំចេញទៅទ្វារខាងលិច ហើយ​ឲ្យ​ជីករន្ដៅកប់​អ្នក​ទោសនោះ ​និង​ ​យក​ដី ឬ ថ្មកប់គ្របពីលើប៉ុណ្ណោះ ។​

ទោសស្រាលបន្ទាប់​មក​ គឺកាត់ម្រាមដៃជើង ​មាន​ខ្លះត្រូវគេកាត់ច្រមុះចោល​ក៏​​មាន​ដែរ ។​ រឿងសហាយស្មន់ ​និង​លេង ល្បែង ​ឥត​​មាន​ហាមឃាត់​ទេ​ ។​ ​ប្រសិនបើ​ប្ដីរបស់​ស្រី​​ដែល​​មាន​សហាយនោះដឹង គេ​យក​ឈើពីរ ទៅចងគាបជើងរបស់ប្រុស សហាយនោះ ​ឲ្យ​ឈឺស្ទើរស្លាប់ ។​ បក្ស​ពួក​ខាងប្រុសទាំងប៉ន្មានត្រូវរួចខ្លួន ។​ ឯ​អ្នក​​ដែល​ផ្ដើមគំនិតបោកប្រាស់គេ ត្រូវ​មាន​ទោសដែរ ។​ ​ប្រសិនបើ​​មាន​មនុស្សស្លាប់នៅនឹងទ្វារកំពែង គេ​យក​ខ្សែចងអូសទៅទីវាលក្រៅក្រុង ហើយសម័យនោះ គ្មានការពិនិត្យសាកសព្វអ្វី​ទេ​ ។​ ​ប្រសិនបើ​គេចាប់​បាន​ចោរ​ក៏​អាចនាំទៅឃុំឃាំងសួរចំលើយដែរ តែ​មាន​ការគួរ​ឲ្យ​អស់សំនើ ច គឺថា ​ប្រសិនបើ​គេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព គេនឹង​យក​ខ្ទះ​មក​ដាំខ្លាញ់​ឲ្យ​ក្ដៅ មែនទែន ហើយគេ​ឲ្យ​ជននោះលូកដៃទៅ​ក្នុង​ខ្លាញ់កំពុងពុះនោះឯង ។​ ​ប្រសិនបើ​ជននោះជាចោរមែន​ក៏​ត្រូវរលាករលួយ ដៃ ​ប្រសិនបើ​មិនមែនជាចោរ​ទេ​ ​ឥត​​មាន​រលាកឡើយ ។​ ម្យ៉ាងទៀត ​ប្រសិនបើ​​មាន​គ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីរក​នរណា​ ត្រង់ ឬ វៀចមិនមិនកើត គេ​ធ្វើ​ដូច្នេះ នៅពីមុខវាំង ​មាន​ប្រសាទថ្មតូចៗ ១២ខ្នង ហើយគេបញ្ជាកូនក្ដី​ឲ្យ​ចូលទៅអង្គុ យ​ក្នុង​ប្រសាទនោះ​មួយ​ម្នាក់ ។​ គេអង្គុយតាំងពី​មួយ​ថ្ងៃ ពីរ បី ឬ បួនថ្ងៃទៅ ​ប្រសិនបើ​​នរណា​​ដែល​ជា​អ្នក​​ធ្វើ​ខុសនឹងច្បាប់នោះ ពិតជា​មាន​ភស្ដុតាងលេចឡើងមិនខាន គឺ​ប្រសិនបើ​មិនចេញកមរមាស់​ទេ​ ​ក៏​ក្អក្ដៅផ្ដាសាយដែរ ។​ ឯ​អ្នក​ទៀងត្រង់​ឥត​​មាន​ផុល រមាស់អ្វីឡើយ ។​ ការវិន័ច្ឆ័យដូច្នេះ គេ​ហៅ​ថា គុកសួគ៌ ។​ រឿងដូច្នេះ​បាន​​មក​ពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែសក្ដិសិទ្ធិ ណាស់ ​ទើប​គេអាច​ធ្វើ​ដូច្នេះទៅកើត ។​

១ =គុកសួគ៌ គឺជាគុក​មួយ​​ដែល​សក្ដិសិទ្ធ ដូច​ទេ​វតា​មក​កាត់ក្ដីនេះ​ឲ្យ​ ។​

អំពី​ជំងឺស្រែង(២)

កែប្រែ

អ្នក​​ស្រុក​​មាន​កើតជំងឺស្រែងច្រើនគ្នាណាស់ ​មក​ពីគេចូលចិត្ដមុជត្រាំ​ក្នុង​ទឹក ហើយអុស្សាហ៍លាងសក់ក្បាល តែង​មាន​ កើតជំងឺស្រែងច្រើនណាស់ ។​ នៅតាម​ផ្លូវ​ធ្លា ​ពួក​នេះមិនសូវអៀនខ្មាស​ទេ​ ។​ ខ្ញុំ​ឮ​គេថា ​ពួក​ទាំងនេះតែគេរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ ដូច្នេះតែង​មាន​ជំងឺមូល បន្ដាល​ឲ្យ​ស្លាប់អស់៨-៩ នាក់​ដែរ​ក្នុង​បន្ដា​មួយ​ពាន់ នាក់​ ។​ នៅទីផ្សារ ​មាន​លក់ថ្នាំសំរាប់កែរោគដែរ តែមិនដូចថ្នាំ​ចិន​​ទេ​ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំង​មាន​គ្រូមន្ដអាគម​ដើរ​ព្យាបាលរោគ ​ឲ្យ​គេ ជាការគួរអស់សំនើចណាស់ ។​

១ = លោកប៉េលិយោត ប្រែថាឃ្លង់ ប៉ុន្ដែតាមន័យអក្សរ​ចិន​ ប្រែ​ឲ្យ​ចំគឺស្រែង ។​ ​ប្រសិនបើ​ថាឃ្លង់ដូចជាមិនមែន ព្រោះកើត ឃ្លង់ឯណាដល់ទៅពេញ​ស្រុក​ ​ប្រសិនបើ​ឃ្លង់មែន មិនងាយមើលជា​ទេ​ ។​ ​ប្រសិនបើ​ថាស្រែងនោះសមមែន ព្រោះជំងឺនេះច្រើន បន្ដាល​មក​ពីការកខ្វក់ ។​

អំពី​មរណភាព

កែប្រែ

មនុស្សចាស់គេ​ឥត​​មាន​ដាក់ក្ដារមឈូស​ទេ​ គេ​យក​តែកន្ទេលក្រាលពីក្រោម ​យក​​កំណាត់​សំពត់គ្របពីលើ ហើយគេ​យក​ ទៅ​ព្រៃ​ហើយ ។​ កាលពីដើម គេ​ក៏​ប្រើទង់ព្រលឹង ​និង​ ភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីរមុខ បាចតាម​ផ្លូវ​នាំ មុខខ្មោច លុះលែងទៅដល់ក្រៅក្រុងដល់កន្លែងស្ងាត់ គេ​ក៏​ដាក់ចោលខ្មោចនោះហើយត្រលប់​មក​វិញ ។​ ​ប្រសិនបើ​​មាន​សត្វខ្លែ ង ឬ តិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់​មួយ​រំពេចទៅ គេថាអូវពុកម្ដាយនោះ ​មាន​ភ័ព​បាន​សុខសប្បាយល្អណាស់ តែ ​ប្រសិនបើ​គ្មានសត្វស៊ីសោះ ឬ ​មាន​ស៊ីដែរ តែមិនអស់វិញ គេបែរជាយល់ថា អូវពុកម្ដាយនេះ ​មាន​ពៀរ​មាន​ទោស​ទើប​​បាន​ដូ ច្នេះ ។​

លុះ​មក​ដល់គ្រាអិលូវនេះ ​មាន​គេ​យក​ខ្មោចទៅដុតបូជាខ្លះៗហើយ ។​ ​ពួក​​អ្នក​​ដែល​​មាន​ជាប់ពូជជាកូន​ចិន​ អូវពុកម្ដាយ ស្លាប់ទៅគេ​ឥត​ស្លៀកពាក់សកាន់ទុក្ខ​ទេ​ ។​ ប្រុសគ្រាន់តែកោរសក់ ​ក៏​ចាត់ជាការកាន់ទុក្ខហើយ ។​ ​ចំណែក​ស្ដេចវិញ ​មាន​ ប្រាសាទសំរាប់កប់ ប៉ុន្ដែមិនដឹងជាកប់ខ្លួនទាំងមូល ឬ កប់តែឆ្អឹង​ទេ​ ។​

អំពី​ការភ្ជួរដាំ

កែប្រែ

ប្រហែលជា​ក្នុង​​មួយ​ឆ្នាំ គេអាចសាបព្រោះ​និង​ច្រូតស្រូវ​បាន​បី ឬ បួនលើក ពីព្រោះរដូវទាំងបួន​មាន​ធាតុអាកាសស្រួល ល្អ ដូចជាខែទី ៥ ទី ៦ ដែរ ។​ ម្យ៉ាងទៀត ​ស្រុក​នេះ គេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល ឬ ទឹកកកឡើយ ។​ ​ស្រុក​គេ កន្លះឆ្នាំ ភ្លៀង កន្លះឆ្នាំ​ឥត​​មាន​ភ្លៀងសោះ ។​ ចាប់តាំងពីខែទី៤ ដល់ទី៥ តែដល់ពេលរសៀល​មាន​ភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនៅ​ក្នុង​ សមុទ្រទឹកសាប (ទន្លេសាប) ជោរឡើង​មាន​កំពល់ ៧០ -៨០ ហត្ថ ។​ ដើមឈើធំៗលិចនៅសល់តែចុង ឯ​ពួក​​អ្នក​​ស្រុក​ រស់នៅក្បែរមាត់ទឹកនោះ​បាន​នាំគ្នារើលំនៅ​មក​ជ្រកខាងក្រោយភ្នំវិញ ។​

ចាប់ពីខែទី១០ ដល់ខែទី៣ ​នៃ​ឆ្នាំ​ថ្មី​ គ្មានភ្លៀង​មួយ​ដំនក់​ទេ​ នៅ​ក្នុង​សមុទ្រទឹកសាបនោះ ​ធ្វើ​ដំនើរ​បាន​តែកូននាវាតូចៗ ​ទេ​ ។​ ត្រង់កន្លែងទឹកជ្រៅ ​មាន​ជំរៅត្រឹម ៣ ឬ ៥ហត្ថប៉ុណ្ណោះ ។​ ពេលនោះ​អ្នក​​ស្រុក​រើលំនៅទៅនៅមាត់ទឹក​ធ្វើ​ការភ្ជួរ ដាំវិញ ។​ ចំពោះស្រូវ ដល់ទៅពេលណាទុំ ​ក៏​ត្រូវពេលទឹកឡើងដល់ល្មម ។​ គេសាបព្រោះដាំតា​មក​ន្លែងដីរបស់គេរក្សា រៀងខ្លួន ។​ គេភ្ជួរស្រែដោយមិនបាច់ប្រើគោ​ទេ​ ។​ ចប ​និង​ កន្ដៀវរបស់គេ ពិតមែនតែ​មាន​សន្ឋានប្រហាក់ប្រហែលគ្នា នឹង របស់​ចិន​ដែរ តែមិនដូចគ្នាឡើយ ។​

មាន​ស្រែ​ព្រៃ​​មួយ​បែបទៀត គេមិនព្រោះស្រូវធម្មតា​ទេ​ ស្រូវ​ដែល​គេព្រោះនោះចេះលូតឡើងតាមទឹក ​ប្រសិនបើ​ទឹកឡើងដល់ កំពស់ ១០ហត្ថ ​ក៏​ស្រូវលូតឡើងកំពស់នោះដែរ ។​ នេះប្រហែលជាពូជស្រូវ​មួយ​បែបផ្សេងទៀតហើយ ។​ ស្រែអំពក​និង​ ថ្នាលបន្លែ កេមិនប្រើគ្រឿងស្មោគគ្រោក ​ដែល​ជាហេតុនាំ​ឲ្យ​មិនស្អាតនោះ​ទេ​ ។​ ​ពួក​​ចិន​​ដែល​ទៅដល់​ស្រុក​នោះ ​ក៏​ គេមិនហ៊ាននិយាយរឿងពាងលា​មក​នៅប្រ​ទេ​ស​ចិន​​ឲ្យ​​ពួក​នោះដឹងដែរ ព្រោះខ្លាចគេ​មើលងាយ​ ។​ នៅ​ក្នុង​​ផ្ទះ​ពីរបី ខ្នង គេជីករន្ដៅបង្គន់អាច់​មួយ​ហើយគេប្រក់ស្បូវ ។​ ដល់កាលណាពេញទៅនោះ គេលប់ចោលវិញ ហើយទៅជីរន្ដៅមួ យទៀត ។​ ទៅពេល​ដែល​បន្ទោរបង់រួច គេតែងតែចុះទៅលាងឯ​ក្នុង​ស្រះ​ឲ្យ​​បាន​ស្អាតជានិច្ច តែគេ​យក​តែដៃឆ្វេង ទៅលាង​ទេ​ ឯដៃស្ដាំគេទុកបរិភោគបាយ ។​ ​ពួក​គេមើលឃើញជនជាតិ​ចិន​ចូលបង្គន់ហើយ​យក​ក្រដាសកិត គេសើច ថែមទាំងមិនចង់​ឲ្យ​ឡើងលើ​ផ្ទះ​គេទៀតផង ។​ ​ស្រី​ៗ​ស្រុក​នេះ បត់ជើងតូចឈរដូចប្រុសដែរ ជាការគួរ​ឲ្យ​អស់សំ នើចណាស់ ។​

អំពី​ទឹកដី

កែប្រែ

ចាប់តាំងពីចូល​ក្នុង​​ស្រុក​ ចេងផូវ​មក​ ខ្ញុំមើលឃើញសុទ្ធតែ​ព្រៃ​ឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង ​មាន​ដើមឈើ ធំចាស់បុរាណ ​និង​ គុម្ពផ្ដៅស៊ុបទ្រុបចំងាយរាប់រយលី ហើយ​មាន​​សម្លេង​បក្សាបក្សីស្រែទ្រហឹងអឹងកង នៅទីនោះផង ។​ លុះទៅដល់ពាក់កន្ដាលទន្លេ ​ទើប​មើលទៅឃើញវាលស្រែដ៏ធំធេង គ្មានឃើញដើមឈើ​មួយ​ដើមឡើយ គេមើលទៅ ឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ ។​

មាន​សត្វគោ​ព្រៃ​រាប់រយរាប់ពាន់ ​បាន​​មក​ផ្ដុំគ្នាជាហ្វូងនៅទីនោះ ។​ ​មាន​ឫស្សីដុះជាប់គ្នាជាដង​ព្រៃ​ ​មាន​ចំងាយរាប់រយលី ហើយឫស្សីទាំងនោះ​មាន​ជួរបន្លានៅត្រង់គ្រប់ថ្នាំង ។​ ទំពាំងឫស្សី​មាន​រសជាតិហាងខ្លាំងណាស់ ហើយ​និង​​មាន​ភ្នំនៅគ្រប់ ទិសទាំងបួនទៀតផង ។​

អពីផលានុផល

កែប្រែ

ស្រុក​នេះ ​មាន​ភ្នំច្រើន ​និង​​មាន​ដើមឈើប្លែកៗ ។​ កន្លែងណា​ដែល​គ្មានដើមឈើ​ទេ​ គឺជាកន្លែង​ដែល​សត្វរមាស ​និង​ ដំរី រស់នៅ  ។​ ព​ពួក​សត្វស្លាបដ៏​មាន​តំលៃ ​និង​ សត្វម្រឹគដ៏ប្លែកៗ ​មាន​ច្រើនឥតគណនា ។​ ​មាន​សត្វចចាតពណ៌ ​និង​រោមល្អិត ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក (ជីកេង) ប្រេងសំរោង (តៃហួងជី) ។​

  • ចចាតជាសត្វ​មួយ​បែប គេកំរចាប់វា​បាន​ណាស់ ។​ នៅ​ក្នុង​​ព្រៃ​​មាន​ស្រះ ឬ ត្រពាំង ហើយនៅ​ក្នុង​ទឹកនោះ​មាន​ត្រីជាច្រើន

។​ សត្វចចាត វាហើរចេញពី​ព្រៃ​​មក​ចាប់ត្រីនោះជាអាហារ ។​ ​ពួក​​អ្នក​​ព្រៃ​គេ​យក​ស្លឹកឈើបិទបាំងខ្លួនហើយទៅអង្គុយ ក្បែរមាត់ទឹក ។​ គេ​យក​មេចចាតធ្នាក់​មួយ​ដាក់​ក្នុង​ទ្រុង ដើម្បីនឹងបញ្ឆោតចាប់​យក​ចចាតឈ្មោល គឺនៅនឹងដៃគេ​មាន​កា ន់លប់​មួយ​ទៀត រង់ចាំកាលណាចចាតឈ្មោល​មក​ជិត គេគ្របលប់នោះ​យក​វា ។​ គេ​ធ្វើ​របៀបនេះ​ក្នុង​​មួយ​ថ្ងៃទាល់ល្ងាច ជួលកាលចាប់​ឥត​​បាន​សោះ​ក៏​​មាន​ដែរ ។​ ភ្លុកដំរី ​មាន​តែ​អ្នក​​ដែល​នៅ​ក្នុង​រូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ​ទើប​រក​បាន​ ។​ ដំ រី​មួយ​ស្រុតស្លាប់ទៅ នៅសល់តែភ្លុក​មួយ​គូប៉ុណ្ណោះ ។​ ដូច្នេះពាក្យ​ដែល​គេធ្លាប់និយាយថា សត្វដំរី​ក្នុង​​មួយ​ឆ្នាំប្ដូរភ្លុកម្ដង នោះមិនពិត​ទេ​ ។​ ភ្នុកណា​ដែល​ចាក់នឹងច្បូក ឬ លំពែង​បាន​​មក​ គេទុកជាភ្លុកលេខ១ ​ប្រសិនបើ​ភ្លុកណា​ដែល​គេ​បាន​ដោយឃើញ វាស្រុតស្លាប់ខ្លួនវាភ្លាមគេចាត់ជាភ្លុកល្អលេខ២ ​ប្រសិនបើ​គេរើស​បាន​ដោយដំរីស្លាប់យូរឆ្នាំចោលនៅ​ក្នុង​រូងភ្នំ គេចាត់ចាធុនអ ន់ជាងគេ ។​

  • ក្រមួនឃ្មុំ គេរក​បាន​ពីដើមឈើចាស់ៗ នៅ​ក្នុង​ភូមិ​ដែល​សត្វឃ្មុំ​មួយ​ប្រភេទ​មាន​ចង្កេះស្ដួចឆ្មារ ដូចសត្វអង្រ្កងវា​ធ្វើ​សំ

បុក ។​ ​អ្នក​​ស្រុក​​ដែល​ទៅ​យក​ឃ្មុំ តាមទូកតូចៗ គេអាចដាក់​បាន​ពីរបីពាន់ផ្លិត ។​ ផ្លិតណា​ដែល​ធំជាងគេ​មាន​ទំងន់ដល់ទៅ ៣០-៤០នាឡិ ឯផ្លិតណា​ដែល​តូច ​ក៏​មិនតិចជាង១៨ ឬ ១៩នាឡិដែរ ។​

  • កុយរមាសណា​ដែល​ពណ៌ស ហើយ​មាន​ផ្កា គេចាត់ទុកជាកុយល្អ ហើយ​ប្រសិនបើ​ខ្មៅវិញគេទុកជាកុយអន់មិនសូវល្អ ។​

ឈើចន្ទន៍ក្រស្នា ដុះនៅ​ក្នុង​​ព្រៃ​ស្បាត ​ព្រៃ​ស្ដុក ។​ ​អ្នក​​ស្រុក​ទៅកាប់​យក​​បាន​​មក​ដោយពីបាកណាស់ ព្រោះឈើ​ដែល​ ​មាន​ខ្លឹម ។​ ឈើនេះ​មាន​សាច់ស្រាយកំរាស់៨ ឬ ៩តិក ។​ ទោះជាដើមតូច​ក៏​​មាន​សាច់ស្រាយ ៤ ឬ ៥តិកដែរ ។​

  • ក្រវា ​ពួក​​អ្នក​​ព្រៃ​គេដាំនៅលើភ្នំ ។​
  • ជ័រចុង គឺជាជ័រឈើម្យ៉ាង​ដែល​​អ្នក​​ស្រុក​នេះគេ​យក​កាំបិតទៅចោះឈើសំរក់ជ័រ​មុន​​មួយ​ឆ្នាំ ដល់ឆ្នាំបន្ទាប់​មក​ ​ទើប​

គេទៅ​យក​ជ័រនោះ​មក​ ។​ បញ្ញើជើងកែង (អ័រគីដេ?) ដុះនៅលើមែកឈើ​មួយ​ប្រភេទ ដូចគ្នានឹងដើមមន​ដែល​ដុះផ្ញើនឹង គេដូច្នេះដែរ ហើយគេកំរនឹងរក​បាន​ណាស់

  • ប្រេងសំរោង គេ​យក​​មក​ពីផ្លែឈើដើមធំ​មួយ​ប្រភេទ​ដែល​​មាន​សន្ឋានដូចផ្លែដូងល្អិតមូលៗ ។​ នៅ​ក្នុង​ផ្លែនោះ​មាន​

គ្រាប់ច្រើនទៀត ។​ ឯម្រេច ដុះព័ទ្ធលើដើមផ្ដៅ​មួយ​គូ ​មាន​ពណ៌បៃតងដូលស្មៅ ​ប្រសិនបើ​នៅខ្ចីពណ៌​ក៏​ខ្ចី ​និង​រិតតែហិរណាស់ ផង ។​

អំពី​របរជំនួញ

កែប្រែ

អ្នក​​ស្រុក​នេះ ​ពួក​​ស្រី​ៗប៉ិនជួញដូរណាស់ ហេតុនេះ​ពួក​​ចិន​ៗ គេរកប្រពន្ធ​មួយ​ជា​មុន​សិន ហើយនឹង​បាន​ចំនេញច្រើនដោ យគេប៉ិនប្រសព្វរកស៊ី ។​ រាល់ថ្ងៃគែទៅលក់តាំងពីភ្លឺព្រាងៗ ដល់ពេលថ្ងៃត្រង់​ទើប​ឈប់ ហើយ​ពួក​នេះគ្មានគ្រែ ឬ ​ផ្ទះ​សំ រាប់លក់អិវ៉ាន់ទែ គេច្រើនតែក្រាលវត្ថុ ហាក់ដូចជាកន្ទេលផ្ទាល់នឹងដីតំរៀបគ្នា ។​ ខ្ញុំ​ឮ​គេថា ​មាន​បង់ឈ្នួលដីជាលុយអោ យ​ពួក​មន្រ្ដីទៀតផង ។​

ជំនួញតូចតាច គឺគេជួញស្រូវអង្ករ ​និង​ របស់​ដែល​​ធ្វើ​​មក​ពី​ស្រុក​​ចិន​ ។​ បន្ទាប់​មក​ ​មាន​លក់ដូរ​កំណាត់​សំពត់ផ្សេងៗ ។​ ជំនួ ញធំ គឺគេជួញមាសប្រាក់ ។​ តាមធម្មតា ​ពួក​​អ្នក​​ព្រៃ​ តែឃើញ​ពួក​​ចិន​ទៅដល់ គេគោរព​ចិន​សំបើមណាស់ ទុកដូចជា​បាន​ ជួបនឹងព្រះ ហើយក្រាបក្បាលគោពទៀតផង ។​ លុះដល់ពេល​ថ្មី​ៗនេះ ​ទើប​​មាន​ការបោកប្រាស់ ​និង​ ​មើលងាយ​​ចិន​ ដោ យហេតុ​មក​ពី​មាន​មនុស្សទៅច្រើនពេក ។​

ទំនិញ​ចិន​​ដែល​គេត្រូវការ

កែប្រែ

អ្នក​​ស្រុក​នេះ គ្មានកើតមាសកើតប្រាក់​ទេ​ គេនឹកឃើញតែមាស​មក​ពី​ស្រុក​​ចិន​ គឺមាសប្រាក់ជាផលលេខ១ ​កំណាត់​​មាន​ ពណ៌ទាំងប្រាំជាលេខ២ ។​ បន្ទាប់​មក​គេត្រូវការសំនរ​មក​ពី​ស្រុក​ចេងផីវ ថាំងតែស្មាច់​មក​ពី​ស្រុក​អ៊ូជីវ ថូផ្កាពណ៌​មក​ពី ​ស្រុក​ជួរជីវ ​និង​ ទឺកប្រាក់ជាតិហិង្គុល ក្រដាសសរសេរ ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប រិសប៉េកជី ក្រលៀនប្រើស សំពត់សរ សៃធ្មៃ សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក ថាសស្ពាន់គជ ម្រ័ក្យណ៍ ក្រាសឈើ ម្ជុល ជាដើម ។​ ក្រៅពីនេះរបស់​ដែល​ធំៗដូច ជាកន្ទេល​ស្រុក​ម៉ែងជីវ ​ដែល​គេពេញចិត្ដបំផុតគឺ ​មាន​សញ្ញារូបម្ទេស តែគេមិនងាយនឹង​យក​ទៅ​បាន​​ទេ​ ។​

អំពី​ស្មៅ ​និង​ ដើមឈើ

កែប្រែ

មាន​ដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក ផ្លែខេម៉ា ចេក ដូចនៅ​ស្រុក​​ចិន​ដែរ ។​ គូលែន​និង​ក្រូចឃ្វិច​ក៏​​មាន​រាងរៅដូច តែជូរ ។​ ក្រៅពីនេះ​មាន​ផ្លែឈើ​ព្រៃ​ជាច្រើន​ដែល​ប្រ​ទេ​ស​ចិន​យើងមិនធ្លាប់​ដែល​ឃើញ ហើយប្លែកៗទៀតផង ។​ ​មាន​ ផ្កាជាច្រើន​ដែល​ល្អៗ ហើយ​មាន​ក្លិនក្រអូបណាស់ ។​ ផ្កា​ដែល​ដុះនៅ​ក្នុង​ទឹក​ក៏​​មាន​ច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថាជាឈ្មោះ ផ្កាអ្វី​ទេ​ ។​ ​ចំណែក​ដើមថោ លី ហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលួយ ឈើប្រភេទអស់នេះ គ្មាន​ទេ​ ។​ នៅ​ស្រុក​នោះ ខែទី១ ​ក៏​​មាន​ផ្កាឈូកដែរ ។​

អំពី​សត្វស្លាប

កែប្រែ

បន្ដាសត្វស្លាប ឃើញ​មាន​ក្ងោក ចចាត លលក ​ដែល​ប្រ​ទេ​ស​ចិន​គ្មាន ។​ ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក ចាប​ស្រុក​ ត្រដក់ កុក ប្រវឹក ​និង​ចាប​ពួក​ជាដើម សុទ្ធតែ​មាន​ទាំងអស់ ។​ សត្វស្លាប​ដែល​​ស្រុក​នេះគ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង(ក្ងាន​ព្រៃ​) អ៉ឹងអេង (ក្លែងលឿង) តូវអ៊ូ (ត្រចៀកកាំ).. ។​

អំពី​សត្វជើងបួន

កែប្រែ

សត្វចតុបាទ​មាន​រមាស ដំរី គោ​ព្រៃ​ ​ដែល​ប្រ​ទេ​ស​ចិន​គ្មាន ។​ ក្រៅពីនេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូក​ព្រៃ​ ប្រើស ក្ដាន់ ​និង​ កញ្ជ្រោងជាដើម សុទ្ធតែ​មាន​ច្រើនណាស់ ។​ សត្វ​ដែល​​ស្រុក​នេះគ្មានគឺតោស៊ីងស៊ីង(១) ​និង​ អូដ្ឋ ។​ មាន់ ទា គោ សេះ ជ្រូ ក​និង​ ពពែ​មាន​ច្រើនក្រៃលែង ។​ តែសេះ​ស្រុក​នេះទាបៗណាស់ គោតូចៗ​ក៏​​មាន​ច្រើនណាស់ដែរ ។​ សត្វគោនៅរស់ គេ ហ៊ានជិះ តែដល់វាស្លាប់ទៅគេមិនហ៊ានស៊ី ​និង​ មិនហ៊ាន​យក​ស្បែកវា​ទេ​ គេទុក​ឲ្យ​វារលួយទៅតាមចិត្ដចុះ ពីព្រោះ វាធ្លាប់ជួយដល់​កម្លាំង​មនុស្សលោក ។​ វាធ្លាប់តែអូសរទេះ ។​ ពីដើម​មក​ មិនធ្លាប់​មាន​ក្ងាន​ទេ​ ប៉ុន្ដែអិលូវ​មាន​ហើយ ព្រោះ​មាន​នាវា​ចិន​ទៅញយៗ គេ​យក​ពូជពី​ស្រុក​​ចិន​ទៅ ។​ កន្ដុរ​ស្រុក​នេះធំៗដុចសត្វឆ្មា ហើយ​មាន​កន្ដុរ​មួយ​មុខទៀត ​មាន​ក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ ។​

១ = គឺជាស្វាមាឌធំប៉ុនមនុស្ស ដូចគេធ្លាប់​ហៅ​តាមកុនថា ស្វាគីងកុង

អំពី​បន្លែបង្ការ

កែប្រែ

បន្លែ​មាន​ ត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រលាច ត្រសក់ ឃិនឆាយ ។​ បន្លែ​ដែល​គ្មាននោះគឺ ឆៃថាវ ស្ពៃខៀវ ខូវចេង ប៉ោលេង ជាដើម ។​បន្លែដូចជាត្រប់ ឪឡឹក ត្រសក់ ត្រលាចជាដើម តែដល់ខែទី​មួយ​​មាន​ហើយ ។​ ដើមត្រប់​មាន​ដុះ រាប់ឆ្នាំមិនទាន់រំលើងចោល​ក៏​​មាន​ ។​ ដើម គ ខ្ពស់ៗជាង​ផ្ទះ​ទៅទៀត អាយុជាង១០ឆ្នាំមិនទាន់កាប់ចោល​ក៏​​មាន​ដែរ ។​ មានបន្លែច្រើនមុខទៀត ​ដែល​ខ្ញុំមិនស្គាល់ឈ្មោះ ឯបន្លែដុះ​ក្នុង​ទឹក​ក៏​​មាន​ច្រើនមុខណាស់ដែរ ។​

អំពី​ត្រី ​និង​ សត្វល្មូន

កែប្រែ

ពួក​ត្រី ​និង​ អណ្តើក​មាន​ : ត្រីរ៉ស់មានច្រើនណាស់ ក្រៅពីនេះដូចជាត្រីឆ្ពិន ​និង​ ត្រីល្អិតឯទៀត រិតតែច្រើនណាស់ទៅទៀត ​មាន​ត្រីថូវពួ​ដែល​ធំនាះ ​មាន​ទំងន់ដល់ជាងពីរនាឡិ ហើយត្រី​ដែល​ខ្ញុំមិនស្គាល់ឈ្មោះនោះ ​ក៏​​មាន​ច្រើនណាស់ដែរ ​ដែល​ជាត្រី​មក​ពីសមុទ្រទឹកសាប (ទន្លេសាប) ។​ ​ចំណែក​ត្រីទឹកប្រៃវិញ ​ក៏​​មាន​ច្រើនមុខ រាងដូចអន្ទង់ ​និង​ ត្រីខ្ជឹងបឹងដែរ ។​ ​ពួក​​អ្នក​​ស្រុក​នេះមិនស៊ីកង្កែប​ទេ​ ម៉្លោះហើយដល់ពេលយប់ គេឃើញកង្កែបលោតច្រវាត់កាត់​ផ្លូវ​​ដើរ​ ។​ អណ្តើក កន្ធាយធំៗ ប៉ុនចង្អេរអុំ ។​ ទោះជាអណ្តើក ​មាន​អាយុដល់ទៅ៦ឆ្នាំ ​ក៏​គេនៅតែស៊ីវាដែរ ។​ បង្កងនៅស្រុកឆាណាំ(កំពង់ឆ្នាំង) ​មួយ​​មាន​ ទំងន់ដល់ជាងមួយនាឡិ ។​ ជើងអណ្តើក​ស្រុក​ចេនភូ​មាន​ប្រវែងជាង ៨ - ៩តឹក ។​ ក្រពើធំៗប៉ុនទូក ។​ ​មាន​នាគជើងបួន ​មួយ​ប្រភេទយ៉ាងចមួយប្រភេទយ៉ាងចំលែកឥតមានស្នែង គ្រំចំពុះទា លៀស ខ្យង ខ្ចៅ នៅ​ក្នុង​សមុទ្រទឹកសាប (ទន្លេសាប) នោះគ្រាន់ តែលូកដៃទៅ​ក៏​​យក​​បាន​ភ្លាម តែខ្ញុំមិនឃើញ​មាន​ក្ដាម​ទេ​ ខ្ញុំស្មានថាប្រហែលជា​មាន​ដែរ តែគេមិនស៊ី​ទេ​មើលទៅ(១) ។​ ១ = ការពិត​ស្រុក​យើង​មាន​ក្ដាមច្រើនណាស់ពីដើម​មក​ តែប្រហែលជាលោកជីវតាក្វាន់ មិនប្រទះឃើញ​ក្នុង​ទន្លេ ។​

អពីការបិទស្រា

កែប្រែ

ស្រា​ស្រុក​នេះ​មាន​បួនយ៉ាង ស្រាលេខ​មួយ​ ​ចិន​​ហៅ​ស្រាទឹកឃ្មុំ ដេលគេ​យក​ជាតិថ្នាំ ​និង​ ទឹកឃ្មុំលាយជា​មួយ​ទឹក ហើយ ផ្សំ​ធ្វើ​ឡើង ។​ បន្ទាប់​មក​​ហៅ​តាមពាក្យ​អ្នក​​ស្រុក​ថា ផេងកេស៊ី ​ដែល​គេ​យក​ស្លឹកឈើ​មក​ផ្សំ គឺស្លឹកឈើឈ្មោះផេងកេស៊ី នេះឯង ជាឈើ១ប្រភេទ ។​ បន្ទាប់​មក​ទៀត គេ​យក​អង្ករ ឬ បាយ​ដែល​សេសសល់ទៅបិទស្រា ​ហៅ​ប៉ាវលេងកាក ព្រោះ ពាក្យថា ប៉ាវលេងកាក ​បាន​ន័យថាអង្ករ(២) ក្រៅពីនេះទៀត ​មាន​ស្រាទឹកល្ងៃស្ករ ​ដែល​គេ​យក​ជាតិស្ករ​មក​បិទ​ឲ្យ​ កើតទៅជាស្រា ។​ ​ប្រសិនបើ​គេចូលទៅ​ស្រុក​ភូមិតាមមាត់ទន្លេ គេប្រទះស្រា​មួយ​មុខទៀត​ធ្វើ​ពីទឹកក្រចាប់ ព្រោះក្រចាប់ដុះនៅ មាត់ព្រែក ហើយស្លឹកវា​មាន​រសជាតិស្ករ ​ដែល​គេអាច​យក​​មក​​ធ្វើ​ជាស្រា​បាន​ ។​

២ = អង្ករពីដើម គេ​ហៅ​ រង្ករ ។​

អំបិល ទឹកខ្មេះ ស៊ីអ៊ីវ ​និង​ មី

កែប្រែ

នៅប្រ​ទេ​សនេះ ការ​ធ្វើ​របស់អស់ទាំងនេះ ​ឥត​​មាន​ហាមឃាត់​ទេ​ ។​ តាមឆ្នេរសមុទ្រចាប់ពីចេនភូ ​និង​ ប៉ាងកាង(១) គេ ​ធ្វើ​អំបិលដោយទឹកសមុទ្រ ។​ នៅ​ក្នុង​ភ្នំ​មាន​រ៉ែ ​ដែល​គេ​បាន​ជាតិថ្ម ​ធ្វើ​ពីអំបិលប្រសើរជាងអំបិលសមុទ្រទៀត ​និង​​យក​ ថ្ម​ធ្វើ​ជាវត្ថុដទៃៗទៀត ។​ ​ពួក​​អ្នក​​ស្រុក​នេះមិនចេះ​ធ្វើ​ទឹកខ្មេះ​ទេ​ តែគេចូលចិត្ដប្រើជាតិជូរនៅម្ហូបណាស់ គេត្រាំទឹកកាំ ផេង(២) ​ធ្វើ​ជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់គេ​យក​ស្លឹកឬទងខ្ចី កាលណា​មាន​ផ្លែគេ​យក​ផ្លែវិញ ។​

គេមិនចេះ​ធ្វើ​មី​ទេ​ ព្រោះតែគ្មានស្រូវសាលី ​និង​ សន្ដែក ។​ ​ពួក​នេះ​ក៏​មិនចេះ​ធ្វើ​ដំបែគ្រាប់ដែរ កាលណាគេបិទស្រាគេ លាយទឹកឃ្មុំ ​និង​ទឹកត្រាំស្លឹកឈើ ​ឲ្យ​​បាន​ជាក្បាលស្រា ហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅ​ក្នុង​ភូមិ​ស្រុក​យើង ដែរ ។​

១ = ចេនភូ = ចន្ទបូរ ឬ ចន្ទបុរី  ។​ ប៉ាកាង = បាកាន  ។​ ២ = តាមមើលទៅ ដើមនេះគួរជាដើមអំពិល ព្រោះគេប្រើស្លឹក​ក៏​ ​បាន​ផ្លែ​ក៏​​បាន​ ។​

អំពី​ដង្កូវនាង ​និង​ ដើមមន

កែប្រែ

អ្នក​​ស្រុក​នេះមិនចេះចិញ្ចឹមដង្កូវនាង​ទេ​ ទាំងដើមមន​ក៏​គ្មានដាំដែរ ។​ ​ស្រី​ៗមិនចេះប៉ាក់ជុល​និង​ដេរប៉ះឡើយ ។​ គេចេះ ត្បាញសំពត់ តែមិនចេះរវៃអំបោះ​ទេ​ គេ​យក​ដៃត្រកួញសរសៃកប្បាស ​ឲ្យ​កើតជាអំបោះ ហើយគេ​យក​​មក​ត្បាញ មិ នបាច់កី​ទេ​ ។​ គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញចុងម្ខាងទៀត ដោយ​មាន​ត្រល់ជាបំពង់រិស្សី ។​ ប៉ុន្មានឆ្នាំក្រោយ​មក​នេះ ​មាន​​ពួក​សៀមចូល​មក​នៅ គេ​ក៏​ដាំមន ចញ្ចឹមនាង​ធ្វើ​សូត្រ ដោយ​យក​ពួជ​មក​ពី​ស្រុក​សៀម ។​ នៅ​ស្រុក​នេះ គ្មានដើមធ្មៃ​ទេ​ ​មាន​តែដើមក្រចៅ ។​ ជនជាតិសៀមចេះដេរប៉ាក់ចំនាប់ ​ប្រសិនបើ​សំពត់​អ្នក​​ស្រុក​នេះរហែក គេ ​យក​​មក​ពឹង​ស្រី​សៀម​ឲ្យ​ដេរប៉ះ​ឲ្យ​ ។​

អំពី​ប្រដាប់ប្រើប្រាស់

កែប្រែ

អ្នក​​ស្រុក​ធម្មតា ​មាន​​ផ្ទះ​នៅហើយ តែគ្មានតុកៅអី ចានដែក ឬ ថាំងជាដើមប្រើ​ទេ​ គេប្រើឆ្នាំងដីសំរាប់ដន្ដាំបាយ ហើយ ឆ្នាំង​មួយ​ទៀតសំរាប់ស្ល ។​ គេ​យក​ថ្មបីដុំកំកល់​ធ្វើ​ជាជើងក្រាន ​និង​​យក​ត្រលោកដូង​ធ្វើ​ជាវែក ។​ គេប្រើចានទាប​មក​ពី ​ស្រុក​​ចិន​សំរាប់ដាក់បាយ ឯសំល គេដាក់នឹងកន្ទោងស្លឹកឈើ​ដែល​គេខ្ទាស់មិនលេចទឹក​ទេ​ ។​ គេ​យក​ស្លឹកក្រចាប់​ធ្វើ​ ជាស្លាបព្រាដួសសំលបញ្ចូលមាត់ កាលណាប្រើរួចគេបោះចោលទៅ ។​ ម្ហូបថ្វាយព្រះ ថ្វាយ​ទេ​វតា ​ក៏​គេដាក់នឹងស្លឹកដូ ច្នេះដែរ ។​ គេ​យក​គ្រឿង​ដែល​​ធ្វើ​ពីស្ពាន់ស ​ដែល​ដាក់ទឹកនៅក្បែរខ្លួន សំរាប់ជ្រលក់ដៃកុំ​ឲ្យ​ជាប់បាយនឹងដៃ ព្រោះ គេបរិភោគដោយផ្ទាល់នឹងដៃ ​ប្រសិនបើ​គ្មានទឹកផ្សើមដៃមិន​បាន​ឡើយ ។​ គេប្រើផ្ដិលសំរិទ្ធសំរាប់ចាក់ស្រាផឹក ​ចំណែក​​អ្នក​ក្រ ប្រើផ្ដិល​ដែល​​ធ្វើ​​អំពី​ដី រីឯ​ពួក​មន្រ្ដី គេប្រើផ្ដិល​ធ្វើ​ពីប្រាក់ ឬជាមាសផង​ក៏​​មាន​ ។​ ​ប្រសិនបើ​​ក្នុង​អោកាសបុណ្យធំៗ ដូចជាបុណ្យ ជាតិវិញ គេប្រើប្រដាប់ទាំងនេះ ​ធ្វើ​សុទ្ធតែពីមាសទាំងអស់ ហើយ​មាន​របៀបផ្សេងពិសេសទៀតផង ។​ នៅនឹងដី គេ ក្រាលកន្ទេល​មក​ពី​ស្រុក​ម៉េងជីវ (​ស្រុក​​ចិន​) ឬ ​មួយ​ក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង ពុំនោះ​ទេ​ គេប្រើកន្ទេល ផ្ដៅ ។​ នៅពេលជិតៗនេះ គេ​ទើប​នឹងចេះប្រើតុទាបៗ ​មាន​កំពស់ប្រហែល​មួយ​ហត្ថ ។​ សំរាប់កន្លែងគេដេក គេប្រើ កន្ទេលរិស្សី តែអិលូវនេះ​មាន​ខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ​ដែល​ជាគ្រែ​ធ្វើ​​មក​ពី​ស្រុក​​ចិន​ ។​ ម្ហូបចំនី គេគ្របដោយសំ ពត់ ឯនៅ​ក្នុង​វាំង គេប្រើសំពត់ព្រែប៉ាក់ឌិន ឬ ខ្សែសយ ​ដែល​​បាន​​មក​ពី​ពួក​ឈ្មួញសំពៅប្រ​ទេ​សក្រៅនាំ​យក​​មក​ថ្វាយ ។​ ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិន​ទេ​ គេប្រើត្បាល់បុកទៅវិញ ។​

អំពី​រទេះ ​និង​ អង្រឹងស្នែង

កែប្រែ

ការ​ធ្វើ​អង្រឹងស្នែង គេ​យក​ឈើ​មួយ​ដើម​ដែល​កោងចំកន្ដាល អ៊ែនចុះក្រោម ចុងសងខាងងឡើងលើ ហើយនៅចុងនោះ គេឆ្លាក់ជាក្បាច់ផ្កាភ្ញី ​និង​ ​មាន​ស្រោបមាស ឬ ប្រាក់ពីក្រៅឈើនោះផង គេ​ហៅ​ថា អង្រឹងដងមាស ឬ ដងប្រាក់ សំរាប់តា មលំដាប់ថ្នាក់ ។​ ចំងាយពីចុងដងប្រហែល​មួយ​ហត្ថ គេវាយដែក​ធ្វើ​ចាស្រយូវម្ខាង​មួយ​ ហើយគេ​យក​សំពត់​មួយ​ផ្ទាំង យ៉ាងធំ ហើយក្រាស់ ​មក​បត់​ធ្វើ​ជាត្រចៀកសំរាប់ស៊កខ្សែភ្ជាប់ទៅ នឺងស្រយូវដែកនោះ ។​ ​អ្នក​ជិះគេអង្គុយលើសំពត់ នោះ ដៃកាន់ជាយសំពត់ផង ហើយ​ឲ្យ​មនុស្សពីរ នាក់​ជា នាក់​សែង ។​ នៅក្បែរអង្រឹងស្នែង តែងតែ​មាន​ប្រដាប់​មួយ​ ទៀត ​មាន​សន្ឋានដូចដំបូលទូកតែធំជាង ​ក៏​​មាន​បិទបាំងដោយសំពត់ព្រែប្រាំពណ៌ ហើយដោយ​មាន​មនុស្សបួន នាក់​សែ ង ​និង​​មាន​មនុស្ស​ដើរ​តាមហែពីក្រោយផង ។​ ​ប្រសិនបើ​​ធ្វើ​ដំនើរទៅឆ្ងាយ គេអាយជិះដំរី​និង​សេះ ព្រមទាំងប្រើរទេះដែរ ។​ រទេះនៅ​ស្រុក​នេះ ​ក៏​​មាន​លក្ខណដូចរទេះ​ស្រុក​ឯទៀតដែរ តែគេជិះសេះ​ឥត​​មាន​កែប​ទេ​ ឯដំរី​ក៏​គ្មានប្រដាប់សំរាប់ អង្គុយដែរ ។​

អំពី​ទូកច្រវា

កែប្រែ

អំពី​ទូកធំៗ សុទ្ធតែ​ធ្វើ​ឡើងដោយ​យក​ឈើរឹងៗ ​មក​ចាំងជាបន្ទះក្ដារសិន រួច​ទើប​វាយផ្ដុំឡើងជាទូក ។​ មេជាង​ឥត​​មាន​ ប្រើ​នរណា​​ទេ​ គេប្រើតែដឹង ហើយ​និង​ដែកខួង ​ដែល​ជាហេតុនាំ​ឲ្យ​ខាតឈើ​និង​​កម្លាំង​ច្រើនណាស់ ។​ នៅពេលដែ លគេចង់កាត់ឈើជា​កំណាត់​ គេតែង​យក​ដែកខួង​មក​ខួងទំលុះផ្ដាច់តែម្ដង ទោះជា​ធ្វើ​​ផ្ទះ​​ក៏​​ធ្វើ​របៀបគ្នានេះដែរ ។​ គេ​មាន​ ប្រើដែកគោលវាយ​ធ្វើ​ទូកដែរ ។​ គេ​យក​ស្លឹកលេង (ក្រចាប់) ​មក​ប្រក់​ធ្វើ​ដំបូល ដោយ​យក​ដើមស្លា​មក​ពុះជាបន្ទះគាប សង្កត់ស្លឹកនោះផង ។​ ទូករបៀបនេះ គេ​ហៅ​ថា “ស៊ីនណា” ។​ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ ។​ ចំ នែកទូកតូចវិញ គេលុង​ធ្វើ​ពីឈើ​មួយ​ដើមធំ ។​ គេ​យក​ភ្លើងដុតរោល​ឲ្យ​ទន់សាច់ឈើ ​ទើប​ទល់បំប៉ោងពង្រីកពោះទូ ក​ឲ្យ​ធំ ក្បាលកន្សៃស្រួច ​ឥត​​មាន​ប្រើដំបូល​ទេ​ តែដាក់​បាន​មនុស្សច្រើន នាក់​ណាស់ដែរ ។​ ទូករបៀបនេះ ​ហៅ​ថា កុយលាំង ។​

អំពី​ខេត្ដ=== ខេត្ដ​មាន​ទាំងអស់ជាង ៩០ គឺខេត្ដ ចេងពួ (ចន្ទបូរ) ឆាណា(ឆ្នាំង) ប៉ាកាង(​បាន​កាន) មុងលាង ប៉ួចស៊ី ភូវ​មួយ​ ទីហួង បាក់ លុតប៉ោ ណៃកាខាំង ប៉ួចស៊ីលី ជាដើម ។​ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះ​ទេ​ ។​ ខេត្ដនិ​មួយ​ៗ សុទ្ធតែ​មាន​មន្រ្ដីកាន់កាប់ ហើយ ​មាន​​ធ្វើ​បន្ទាយឈើជារបាំងផង ។​

អំពី​​ស្រុក​ភូមិ

កែប្រែ

នៅ​ក្នុង​ភូមិនិ​មួយ​ៗ ជួន​មាន​វត្ដ ជួន​មាន​ប្រាសាទ ហើយ​មាន​មន្រ្ដីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់ ។​ មន្រ្ដីនោះគេ​ហៅ​ថា ​មួយ​ស៊ី ។​ នៅតាម​ផ្លូវ​ធំៗ តែង​មាន​សាលា​មួយ​សំរាប់ឈប់សំរាក គេ​ហៅ​ថាស៊ិមប៉ាក់ ។​ ប៉ុន្ដែនៅពេល​ថ្មី​ៗនេះ ​មាន​កើត ចំបាំងជា​មួយ​នឹងប្រ​ទេ​សសៀម ភូមិទាំងនេះ​ក៏​ប្រែក្លាយទៅជាដីវាលទៅវិញ ។​

អំពី​ប្រមាត់ប្រមង់

កែប្រែ

កាលពី​មុន​នេះ តែដល់ខែទី៨ គេតែង​ធ្វើ​ការចាប់មនុស្ស​យក​ប្រមាត់ ពីព្រោះស្ដេចចាម ​ក្នុង​​មួយ​ឆ្នាំគេសុំ​យក​ប្រមាត់មួ យថូ ​ដែល​​មាន​ចំនួនរាប់ពាន់ ។​ នៅ​ក្នុង​ពេលយប់ គេចាត់​ពួក​​អ្នក​​យក​ប្រមាត់ (ប្រមាត់ប្រមង់?) ​ដើរ​ទៅតាម​ផ្លូវ​នានា​ក្នុង​ ទីក្រុង ​និង​ ​ក្នុង​ភូមិ ។​ ​ប្រសិនបើ​ប្រទះមនុស្សណា​ដើរ​​ក្នុង​ពេលយប់ស្ងាត់នោះ គេចាប់​យក​ខ្សែចងក្បាល​ឲ្យ​ជាប់ ហើយកូន កាំបិទចាក់ក្រោមឃ្លៀកខាងស្ដាំខ្វះ​យក​ប្រមាត់ដាក់​ក្នុង​ថូ លុះត្រាតែ​បាន​ពេញចំនួន ​ទើប​គេ​យក​ទៅថ្វាយស្ដេចក្រុងចាម  ។​ ប៉ុន្ដែគេមិន​យក​ប្រមាត់ជនជាតិ​ចិន​​ទេ​ ពីព្រោះ​មាន​កាល​មួយ​ឆ្នាំនោះ គេ​យក​ប្រមាត់របស់​ចិន​​មួយ​ទៅលាយនឹងគេ ​ក៏​បន្ដាល​ឲ្យ​ស្អុយរលួយខូចប្រមាត់នៅ​ក្នុង​ថូ លែងប្រើការ​បាន​ទាំងអស់ ពេលក្រោយ​មក​ គេលែងមាការ​ដើរ​ចាប់​យក​ ប្រមាត់ទៀតហើយ ហើយគេចាត់មន្រ្ដីដោយលែកសំរាប់មុខងារខាង​យក​ប្រមាត់ពី​ពួក​ក្រោមអំនាចខ្លួន ​ដែល​តាំងអោ យនៅជាយក្រុងក្បែរទ្វារខាងជើង ។​

អំពី​រឿងចម្លែក

កែប្រែ

នៅ​ក្នុង​កំពែងនាទិសខាងកើត ​មាន​​អ្នក​​ព្រៃ​ម្នាក់នោះរួមរ័កជា​មួយ​ប្អូន​ស្រី​ឯងបង្កើត ​ក៏​ស្រាប់តែជាប់ស្បែកសាច់គ្នាបេះ មិនចេញរហូតគ្រប់បីថ្ងៃ ​ឥត​​មាន​ស៊ីចុកអ្វីសោះ ​ក៏​ស្លាប់បង់ជីវិតទៅ ។​ ​អ្នក​​ស្រុក​ខ្ញុំម្នាក់សែ “ស៊ី” គេ​បាន​រស់នៅ​ស្រុក​នេះ រវាងសាមសិបប្រាំឆ្នាំ គេថា គេ​បាន​ឃើញរឿងនេះច្បាស់ពិតពីលើក ហើយគេថា ​បាន​ជាសក្ដិសិទ្ធដូច្នេះ ព្រោះបារមីព្រះ របស់​ស្រុក​នេះខ្លាំងពូកែណាស់ ។​

អំពី​ការងូតទឹក

កែប្រែ

ប្រ​ទេ​សនេះក្ដៅខ្លាំងណាស់ ​ក្នុង​​មួយ​ថ្ងៃៗ ​ប្រសិនបើ​មិនងូតទឹកច្រើនលើក​ទេ​ គឺច្បាស់ជាអត់ទ្រាំមិន​បាន​ឡើយ ទោះបីនៅពេល យប់​ក៏​ជៀសមិនរួចពីការងូតទឹកម្ដង ឬ ពីដងដែរ ។​ គេគ្មានបន្ទប់ទឹក គ្មានចានដែក គ្មានប៉ោត​ទេ​ ។​ ​ក្នុង​​ផ្ទះ​​មួយ​តោង​មាន​ ស្រះ​មួយ​ ​ប្រសិនបើ​ពុំនោះ​ទេ​ គេព្រួតគ្នា២ -៣​ផ្ទះ​ទៅងួតទឹកស្រះ​មួយ​ដោយលែងខ្លួនចោល ​ឥត​គិតពីរឿងខ្មាសគ្នា​ស្រី​ប្រុស​ទេ​  ។​ ប៉ុន្ដែ​ប្រសិនបើ​អូវពុកម្ដាយចាស់ គាត់ទៅដល់ស្រះ​មុន​ ក្មេង​ស្រី​ប្រុសមិនហ៊ានទៅជិត​ទេ​ ​ប្រសិនបើ​ក្មេងកំពុងតែងូតទឹកស្រះ នោះ​មុន​វិញ ​ក៏​ចាស់ទុំនោះ នាំគ្នាគេចចេញដែរ ។​ មនុស្ស​មាន​វ័យស្របាលគ្នា ​ឥត​គិតអៀនខ្មាសគ្នាឡើយ ។​ គេ​យក​តែ ដៃធ្វេងបិទបាំងកេរ្ដខ្មាសរបស់ខ្លួន ហើយ​ដើរ​ចុះ​ក្នុង​ទឹកទៅ ។​ ជួនកាល​ក្នុង​រយៈ ៣.៤ថ្ងៃ ឬ ៥-៦ថ្ងៃម្ដង ​ពួក​​ស្រី​ៗទីក្រុង​មួយ​ ក្រុម ​មាន​គ្នា ៣-៤ នាក់​ នាំគ្នាចេញទៅមុជទឹកទន្លេខាងក្រៅកំពែងក្រុង ។​ នៅពេល​ដែល​ទៅដល់ទន្លេនោះ គេដោះសំ ពត់ដេលវ័ណ្ឌខ្លួនចេញ ​ដើរ​ចុះទៅ​ក្នុង​ទឹក ហើយទៅជួបជុំគ្នានៅ​ក្នុង​ទន្លេនោះរាប់ពាន់ នាក់​ ។​ សូម្បីតែ​ពួក​​ស្រី​ៗ​ដែល​មា នក្រកូលខ្ពង់ខ្ពស់ ​ក៏​ដូច្នេះដែរ ។​ គេ​ឥត​​មាន​ខ្មាសអ្វី​ទេ​ ចាប់តាំងពីក្បាលដល់ចុងជើង មើលគ្នាឃើញទាំងអស់ ។​

នៅមាត់ទន្លេក្រៅទីក្រុងនោះ រាស់ថ្ងៃតែងតែ​មាន​ជនជាតិ​ចិន​នៅទំនេរ ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិល ខូច ហើយ​ឮ​ថា គេឆ្លៀតពេលនៅ​ក្នុង​ទឹកនោះផង ។​ ទឹកនោះនៅក្ដៅអុនៗជានិច្ច លុះត្រាដល់ពេលយប់យាមបួន​ទើប​ ត្រជាក់ លុះដល់ព្រឹក ថ្ងៃរះឡើង​ក៏​ក្ដៅអុនៗឡើងវិញទៀត ។​

ការចូលជ្រកនៅ (អន្ដោប្រវេសន៍)

កែប្រែ

ពួក​ជនជាតិ​ចិន​ ​ដែល​ជា​អ្នក​ឈ្នួញ​ដើរ​សំពៅ កាល​មក​ដល់​ស្រុក​នេះ​ក៏​ពេញចិត្ដគេខ្លាំងណាស់ ព្រោះ​ស្រុក​នេះមិនបាច់ ប្រើសំលៀកបំពាក់ច្រើន ហើយអង្ករគេ​ក៏​ស្រួលរក ប្រពន្ធ​ក៏​ស្រួលរក​បាន​ ឯ​ផ្ទះ​សំបែង​ក៏​ងាយ​ធ្វើ​ គ្រឿងប្រើប្រាស់​ក៏​ងា យរក ការលក់ដូរ​ក៏​ធូរងាយ ម្លោះហើយ​បាន​ជា​មាន​​អ្នក​ចូលពី​ស្រុក​ក្រៅ ​មក​រស់នៅ​ស្រុក​នេះច្រើនណាស់ ។​

អំពី​កងទ័ព

កែប្រែ

កងទ័ព​ធ្វើ​ដំនើរដោយលែងខ្លួន​ឥត​អាវ ។​ ដៃស្ដាំគេកាន់លំពែង ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូ​និង​ព្រួញ​ទេ​ កាំភ្លើងធំ ឬ អាវ ក្រោះ​ក៏​គ្មានដែរ ។​ តាម​ឮ​គេថា កាលកើតចំបាំង នឹងជាតិសៀម គេនាំគ្នាកេណ្ឌ​អ្នក​​ស្រុក​ទៅវាយដោយ​កម្លាំង​តែម្ដង ពុំ ​មាន​ប្រើល្បិចកលអុបាយអ្វីឡើយ(១) ។​

១ = រឿងនេះ ​មក​ពីជីវតាក្វាន់ មិន​បាន​ឃើញ នឹងស៊ើបពត៌​មាន​​ទេ​ ព្រោះតាមឯកសារជាច្រើនណាស់ ថាខ្មែរចេះរៀបចំ ទ័ពត្រឹមត្រូវ ​មាន​សាស្ដ្រាវុធ ​និង​ក្បួនយុទ្ធសាស្រ្ដផង ។​

អំពី​ការយាងចេញ​នៃ​មហាក្សត្រ

កែប្រែ

ខ្ញុំ​បាន​​ឮ​គេនិយាយថា ស្ដេច​អង្គ​​មុន​ៗ មិន​ដែល​យាងចេញទៅណា​ទេ​ ព្រោះខ្លាច​មាន​រឿងហេតុ ។​ ស្ដេច​អង្គ​​ថ្មី​នេះត្រូវ សនិសាស្ដេច​មុន​(២) ។​ កាលពីដើម លោក​មាន​ឋានៈជាមេទ័ព ។​ បិតាក្មេកនោះសព្វព្រះទ័យ នឹង បុត្រីព្រះ​អង្គ​ណាស់បា នជាកូន​ស្រី​នេះ លួច​យក​ព្រះខ័នមាស​បាន​ ហើយ​យក​ទៅ​ឲ្យ​ប្ដីរបស់ព្រះនាង ។​ បុត្រាបង្កើត​ក៏​មិន​បាន​ទទួលរាជស្នង បិតា ​ក៏​លើកគ្នាទៅ ដណ្តើម​រាជ តែត្រូវស្ដេច​ថ្មី​ជ្រាបការទាន់ ចាប់​បាន​នាំ​យក​​មក​កាត់ម្រាមជើង ហើយ​យក​ទៅដាក់គុក ងងឹត ។​ ស្ដេច​ថ្មី​នេះ​មាន​ពាក់អាវក្រោះដែក ទោះបីគេប្រើកាំបិត ឬព្រួញ​ក៏​មិនអាចមុត​បាន​ដែរ ។​ ដូច្នេះហើយ ​ទើប​ព្រះ ​អង្គ​ហ៊ានយាងចេញក្រៅ ។​ ខ្ញុំ​បាន​ទៅនៅទីនោះជាង​មួយ​ឆ្នាំ ​បាន​ឃើញព្រះ​អង្គ​យាងចេញ​មក​៤-៥ដង ។​ ការយាងចេញ ​មក​ម្ដងណាតែង​មាន​ទ័ពទៅការពារពីខាងមុខ ​មាន​​អ្នក​កាន់ទង់ជ័យ ​និង​ ​មាន​តន្រ្ដីនៅខាងក្រោយ ។​ ​ស្រី​ស្នំ ៤-៥  នាក់​​ស្លៀក​សំពត់ផ្កាសៀតផ្កានៅសក់ក្បាល ដៃកាន់ទៀនធំ ​ដើរ​ជាក្រុមៗ ។​ ទោះបីនៅពេលថ្ងៃភ្លឺក្រលែតក្ដី ​ក៏​គេអុជទៀនដែរ ។​ នៅ​ក្នុង​​ចំណោម​​ស្រី​ស្នំទាំងនោះ ​មាន​ខ្លះកាន់គ្រឿង ​មាន​ដូចជាភាជន៍មាស ​និង​គ្រឿងបិទបាំងជាដើមផ្សេងៗពីគ្នា មិនដឹ ងជាគេ​យក​ទៅប្រើការអ្វីខ្លះឡើយ ។​ នៅ​មាន​​ស្រី​ស្នំខ្លះទៀត កាន់ស្នរ លំពែង ខែល ជាទ័ព នៅខាង​ក្នុង​​មួយ​ក្រុមទៀត ផង ​មាន​រទេះទឹមពពែ ​និង​ រទេះទឹមសេះ ​ដែល​​មាន​តាក់តែងដោយគ្រឿងមាសបរដង្ហែដែរ ។​

២ = ស្ដេច​អង្គ​នេះ លោក A-Leclère សរសេរ​ក្នុង​ Histoire du Cambodge ថា : ​ក្នុង​ចន្លោះពេលនោះ ​មាន​ស្ដេចសោ យរាជជាច្រើន​អង្គ​មិនប្រាកដនាម តែគេសំគាល់​បាន​​មួយ​តាមលិលាចារឹក គឺ ស្ដេចជយបរមេសូរៈ (ព្រះបាទ​ឥន្រ្ទវរ្ម័នទី៣) ​ដែល​សោយរាជ​ក្នុង​ចន្លោះឆ្នាំ ១២៥០ - ១៣០០នេះ ។​

ពួក​នាម៉ឺនសព្វមុខមន្រ្ដី ​និង​ ​ពួក​ញាតិវង្ស សុទ្ធតែជិះដំរី នៅខាងមុខ ​ប្រសិនបើ​មើលពីចំងាយទៅឃើញសុទ្ធតែក្លស់ពណ៌ក្រហម ​ឥត​គណនា ។​ បន្ទាប់​មក​​ទើប​ដល់ព្រះមហេសីធំតូច តាមលំដាប់ថ្នាក់ ជីះអង្រឹងស្នែងជិះរទេះសេះ ឬ ជិះដំរីដ៏​មាន​ក្លស់ បើកបាំងមិនតិចជាង​មួយ​រយ​ទេ​ ។​ បន្ទាប់ទៀត ​ទើប​ដល់ព្រះរាជាព្រះទ្រង់ឈរនៅលើខ្នងដំរី ព្រះហស្ដកាន់ព្រះខ័នទិព្វ  ។​ ភ្លុកដំរី ព្រះទីនាំងសឹង​មាន​ពាក់ចង្កំមាស ។​ ​មាន​ក្លស់ស (ស្វេតច្ឆត្រ) ចំនួន២០ ដ៏​មាន​ស៊ែមមាសបើកបាំងជុំព្រះ​អង្គ​ដែ លសុទ្ធតែជាក្លស់ដងមាស នៅជុំវិញព្រះ​អង្គ​​មាន​ទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារ ។​ ប្រសិនបើ​ជាស្ដេចយាង ទៅណាជិតៗ​ទេ​ ទ្រង់គង់លើគ្រែស្នែង (ព្រះវរ) ហើយ​អ្នក​សែងសុទ្ធតែ​ស្រី​ៗស្នំ ។​ សឹងតែរាល់ដង កាលណាស្ដេចយាង ចេញដំនើរតែង​មាន​រូបស្ដូបតូច​មួយ​ ហើយពីមុខនេះ​មាន​ព្រះពុទ្ធរូបមាស​មួយ​​អង្គ​ផង សែងពីមុខព្រះរាជា ។​ បន្ដាជន ​ដែល​នៅតាមដង​ផ្លូវ​ ត្រូវសំពះលុងជង្គង់ក្រាបក្បាលដល់ដី​ដែល​គេ​ហៅ​ថា សំប៉ា (សំពះ?) ​ប្រសិនបើ​ពុំដូច្នោះ​ទេ​ នឹងត្រូវគេចោ ទថា ​មើលងាយ​ព្រះចេស្ដា ហើយនឹងត្រូវគេចាប់​យក​ទៅឃុំចោល ​ឥត​ដោះលែងឡើយ ។​

ក្នុង​​មួយ​ថ្ងៃព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក គឺទទួលសវនាការពីរដ្ឋមន្រ្ដី ​និង​ រាស្រ្ដ ប៉ុន្ដែគ្មានបញ្ជីកត់​កំណត់​ចំនួន មនុស្សនឹ ងកិច្ចការនោះ​ទេ​ ។​ ​ប្រសិនបើ​មន្រ្ដី ឬ រាស្រ្ដណាចង់ចូលគាល់ ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរង់ចាំជា​មុន​ ។​ ​មួយ​សន្ទុះ ក្រោយ​មក​ ​ទើប​គេ​ឮ​សូរ​សម្លេង​តន្ដ្រីរងំខាង​ក្នុង​ ។​ ​អ្នក​នៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ ។​ ខ្ញុំ​ឮ​គេថា គេប្រើតែទីនាំងគ្រែ ស្នែងមាស (ព្រះវរមាស) ​ទេ​ ​ប្រសិនបើ​គ្រាន់តែយាងជិតៗ ។​ បន្ទាប់​មក​គេឃើញ​ស្រី​ស្នំពីរ នាក់​រូតវាំងននពញរះវរនោះឡើង ​ក៏​លេចឃើញស្ដេចគង់ឈរកាន់ព្រះខាន់ នៅ​ក្នុង​ស៊ុមមាសជាទីព្រះទែនគង់ប្រថាប់ ។​ ពេលនោះ ទាំងមន្រ្ដីទាំងរាស្រ្ដសុទ្ធ តែអោនក្បាលលើដៃសំពះ លុះត្រាតែផុត​សម្លេង​ស័ង្ខ​ដែល​ជាសញ្ញា​ឲ្យ​ងើបមុខឡើង ​ទើប​ហ៊ានងើបព្រមគ្នា ។​ ដែ លជាកេរ្ដដំន​មក​ច្រើនស្ដេចហើយ ។​ លុះទ្រង់ប្រស្រ័យការចប់ហើយ ស្ដេចយាងចូលវិញ ដោយ​មាន​​ស្រី​ស្នំពីរ នាក់​រូតរនាំ ងបិទដូចដើម ​អ្នក​ទាំងអស់គ្នា​ក៏​ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងខ្លួនទៅ ។​ ពិតមែនតែ​ស្រុក​នេះ មិនសូវស៊ីវិល័ យ តែគេស្គាល់ច្បាប់ទំលាប់គោរពព្រះមហាក្សត្រ ។​

ពន្យល់ពាក្យខ្លះ

កែប្រែ

ជាសំដីខ្មែរ ហើយ ជីវតាក្វាន់ កត់ជាអក្សរ​ចិន​ (រៀបតាមលំដាប់អក្សរ)

  • កាងពាងឈូ ឬ កាងពាងជូ : តាមយោបល់របស់លោក ប៉េលិយោតថា ពាក្យកាងពាង ក្លាយពីពាក្យកំពង់  ។​ តាមយោបល់របស់យើងថា កំពង់​ចិន​ សរសេរតែ​មួយ​មាត់​ទេ​ថា ប៉ុង ដូចជាប៉ុងចាំ : កំពង់ចាម ។​ ម្យ៉ាងទៀត ឈូ រែ ជូ ប្រែមិនកើត  ។​ ដូច្នេះ យើងយល់ថាពាក្យនេះទំនងជា​មក​ពីពាក្យ កំពែងជួរ ទៅវិញ ព្រោះពីដើមទីក្រុងនិ​មួយ​ៗ តោង​ធ្វើ​ជាកំពែងជា ជួរព័ទ្ធជុំវិញ ជាព្រំដែន​នៃ​ទីក្រុង ។​ ​ក្នុង​បរិវេណ​នៃ​កំពែងនេះ ​អ្នក​​ក្នុង​រស់នៅ ​មាន​វាំង ​មាន​ផ្សារផ្សោ ​មាន​​ផ្ទះ​​អ្នក​ទីក្រុង ។​ ទំលាប់បុរាណ​ហៅ​ថាកំពែង ឬ សីមា ។​ សូមមើលពាក្យលោក សុត្ដន្ដប្រីជាអិន្ទ ​ក្នុង​គតិលោកទី១ និយាយ​ហៅ​ទីក្រុងថា កំពែង ។​ នៅសិលាចារឹកជាច្រើន​ក៏​​ហៅ​ទីក្រុងថា កំពែង ។​ លោកប៉េលិយោត ​បាន​ប្រែកាងពាងជូថា Vill Murée ​ក៏​សម ន័យថាកំពែងនេះដែរ ។
  • កានពូជី (​ចិន​ទាជីវអាន : កាំព័រទី) : ជាសំដី​ចិន​ កត់តាមសំដីខ្មែរ : កម្ពុជ ឬ កម្ពុជា ។​ ហេតុនេះហើយ ​បាន​ជា​ចិន​​ដែលសរសេរក្រោយជីវតាក្វាន់កែទៅជា កាំពូចេ ​ដែល​នៅប្រើជាប់រហូតសព្វថ្ងៃនេះ ។​ ជីវតាក្វាន់ ​បាន​បញ្ជាក់​ក្នុង​សេចក្ដីផ្ដើម ថា តាមការកត់ត្រារបស់​ពួក​អឺរ៉ុបថា ប្រ​ទេ​សនេះឈ្មោះដូច្នេះដែរ ។​ ត្រង់នេះនាំ​ឲ្យ​យើងដឹងថា ជីវតាក្វាន់ ​បាន​មើល សៀវភៅ​កំណត់​ហេតុរបស់អឺរ៉ុប គឺ​ពួក​ព័រទុយហ្គេ ​ដែល​សរសេរឈ្មោះប្រ​ទេ​សយើងថា Kambuja រី Kamvuja កម្វុជ (សូ មមើលសៀវភៅ Le Cambodge ។​
  • ឃុនលុន : ឈ្មោះសមុទ្រ ដេលលោកជីវតាក្វាន់និយាយថា នៅតាមរយៈ​ផ្លូវ​ពីក្រុងចាម ​មក​​ស្រុក​ចេនលា ។​ លោក ប៉េលិយោតស្រាជ្រាវឃើញថា ជាសមុទ្រកោះត្រលាច ​ដែល​លោកប្រែ = Lamer de Poulo-Condor ប៉ុន្ដែយើងស្រាវជ្រាវ តាមរក​ឲ្យ​ឃើញន័យច្បាស់ជាងនេះទៀតពុំទាន់ឃើញ ។
  • ចេនគាឡាង ឬ តាំងកេលាង : ទំនងជាពាក្យសំស្រ្កឹត ​ស្រី​គារ​ដែល​ខ្មែរនិយម​យក​​មក​ប្រើ ​ហៅ​ព​ពួក​ ស្នំបរិវារ ​និង​ ​អ្នក​បំរើស្ដេច សំរាប់ហែហម ជាលំអ​និង​ កត្ដិយសស្ដេច ។​ យើងសរសេរសព្វថ្ងៃទៅជា “ស្រឹង្គារ” ។​ ​មក​ពីដំបូងគេអានថា សឹង គារៈ ​មាន​​សម្លេង​ រៈ នៅចុងលុះ​ចិន​គ្មានអក្សរ រ ​ក៏​​យក​​សម្លេង​ ឡ ឬ ល ​មក​ជំនួស​បាន​ជា សីការៈ ទៅជា ចេន គា ឡាង ។
  • ចេងផូវ ឬ ថេងភូ : លោកជីវតាក្វាន់ ទុកជាឈ្មោះ​ស្រុក​​មួយ​ ជាជាយដែនប្រ​ទេ​សចេនលា ។​ លោកប៉េលិយោតបញ្ជាក់ថែមថា ​ស្រុក​នេះនៅត្រង់ភូមិភាគ Cap Saint-Jacques ឬ ខេត្ដបារៀសព្វថ្ងៃនេះ ។
  • ចេនលា ឬ ចេនលាក់ : ពាក្យនេះនៅ​ក្នុង​ការរាវរកសំខាន់ណាស់ ព្រោះជាឈ្មោះប្រ​ទេ​សតែម្ដង ។​ នឹងថា ជាឈ្មោះ​ដែលអ្នក​​ស្រុក​យើង​ហៅ​ខ្លួនថា យើងជា​អ្នក​ចេនលា ឬ ជាតិចេនលា ​ក៏​មិនមែន ព្រោះដូចនិយាយខាងដើមសេចក្ដីប្រែនេះ ស្រាប់ ដែល​លោកជីវតាក្ចាន់បញ្ជាក់ ​អ្នក​ប្រ​ទេ​សនេះ​ហៅ​ខ្លួនឯងថា កាន់ ជៃ ចី ហើយ​ដែល​​អ្នក​​ស្រុក​អឺរ៉ុបកត់ទុកថា កាំពូចី ​ដែល​​មាន​​សម្លេង​ស្រដៀងនឹង កាំពូចេ ដែរ ។​ ​កំណត់​នេះបង្ហាញថា មិនមែនជនជាតិយើងដាក់ ឈ្មោះចេនលា នេះ​ទេ​ ប្រាកដជាបរ​ទេ​ស​ហៅ​សំគាល់តាមហេតុ ឬ តាមរបស់អ្វី​មួយ​មិនខាន ពិសេសគឺ​ចិន​នេះឯង ​បាន​​មក​ទាក់ទង ហើយ​បាន​សរសេរកត់ត្រា​ស្រុក​យើង​មុន​គេ (តាំងពីសតវត្សទី៤)  ។​ ​ប្រសិនបើ​ដូច្នេះយើងត្រូវរាវរកតាមសំនៀងសំដី​ចិន​ តើ ចេនលានេះថាត្រាប់តាមសំដីខ្មែរថាម៉េច? អុទាហរណ៍ ពាក្យ ហ្វូហាន ឬ ហ្វូណាម ​មក​ពីត្រាប់ពាក្យខ្មែរថា ភ្នំ ​ចិន​គ្មានអក្សរតំរួត ម្លោះហើយ ភ្នំ រំលែក​សម្លេង​ទៅជាភូណម ឬ ភូណាម ។​

កាលខ្ញុំទៅ​ស្រុក​​ចិន​ ជួបនឹង​អ្នក​ស្រាវជ្រាវច​ចិន​ម្នាក់ ឈ្មោះស៊ីវម៉េង គាត់ប្រាប់ខ្ញុំថា គាត់ឃើញឯកសារ​មួយ​និយាយពី ឈ្មោះចេនលានេះ ។​ គឺដើមឡើយ ​ចិន​​ហៅ​ប្រ​ទេ​ស​មួយ​ ​ដែល​ស្ថិតនៅខាងលើ ប្រ​ទេ​សហ្វូណាន ។​ ប្រ​ទេ​សនោះ​មាន​ ​ព្រៃ​ក្រាស់ណាស់ ហើយសំបូរឃ្មុំ​យក​ក្រមួន​ធ្វើ​ទៀន ។​ ​ពួក​​ចិន​តែង​ធ្វើ​ដំនើរតាមសំពៅ​មក​ទិញដូរ​យក​ក្រមួនសុទ្ធ គឺក្រមួ ន​យក​ពីឃ្មុំ ដើម្បីនាំទៅលក់ឯ​ស្រុក​គេ សំរាប់​ធ្វើ​ទៀន ហើយគេនាំគ្នាសន្មត​ហៅ​​ស្រុក​នេះថា : ក្រមួនសុទ្ធៗ គឺថា ចេន ឬ ចេង ប្រែថាសុទ្ធ អែឡា ឬឡាក់ ប្រែថា ក្រមួន ឬ ឃ្មុំ ឬ ទៀន (ភាសា​ចិន​គេដាក់គុណនាម​មុន​នាម) បូករួម​មក​​បាន​ន័យថា “​ស្រុក​ក្រមួនសុទ្ធ” ។​ ​មាន​យោបល់​មួយ​ទៀតចុះសំរុងគ្នាថា នៅច្រកទន្លេធ្លាយទៅសមុទ្រ ជាកន្លែង​អ្នក​ចេនលា នាំក្រមួន សុទ្ធទៅទុកលក់​ឲ្យ​សំពៅ​ចិន​នោះ គេសន្មតឈ្មោះ​ស្រុក​ក្រមួនដែរ គឺក្រមួនស (កម្ពុជាក្រោម) សនេះមិនសំដៅខ្លាញ់ គោ​ទេ​ ព្រោះសម័យនោះមិនទាន់​មាន​ ដូច្នោះ សនេះគឺ ជាសុទ្ធនេះឯង ហើយនៅភូមិភាគក្រមួនសនេះ ​ក៏​​មាន​​ស្រុក​ ភូមិ​មាន​ឈ្មោះថា ក្រមួនៗច្រើនណាស់ នាំ​ឲ្យ​សន្និដ្ឋាន​បាន​ថា : ​ស្រុក​ភូមិត្រង់នោះជាទីឃ្លាំងផ្ទុកក្រមួន នាំទៅទុក លក់​ឲ្យ​សំពៅ​ចិន​មែន ព្រោះសំពៅ​ដើរ​តែតាមសមុទ្រ មិន​បាន​ចូល​មក​តាមទន្លេ​ទេ​ ។​

  • ឆីនថា ឬ ឆេនថាន់ : ទំនង​មក​ពីពាក្យ ជាន់ឋាន ក្រែង​ក្នុង​ពិធីនេះគេនាំលោក​មក​កាន់ទីកន្លែងរបស់កូន​ស្រី​? ប៉ុន្ដែ​ក្នុង​ទំនៀម ហើយ​មក​អិលូវនេះមិនឃើញ​មាន​​ធ្វើ​ដូច្នេះ​ទេ​ ។​ ពត៌​មាន​នេះ មិនគួរនឹងជឿ ប៉ុន្ដែយើងយល់ថា តើលោកជីវតា ក្វាន់បំផ្លើសរឿងនេះដើម្បីប្រយោជន៍អ្វី? មិនតែប៉ុណ្ណោះ លោកបញ្ជាក់ទាំងពេល​ដែល​ឃើញគេ​ធ្វើ​ ហើយត្រង់ណា លោកមិនឃើញផ្ទាល់ភ្នែកដូចជានៅក្នុបន្ទាប់​ក៏​លោកបញ្ជាក់ច្បាស់ថា លោកគ្រាន់តែ​ឮ​គេថា​ទេ​ (ត្រង់នេះឃើញថា លោក​មាន​ចិត្ដត្រង់ណាស់​ក្នុង​ដំនើរកត់ហេតុនេះ ។
  • ឆេណាំ ឬ ឆាណាំ : ជា​សម្លេង​​ចិន​ ត្រាប់តាមពាក្យខ្មែរឆ្នាំង ដោយសារ​ចិន​គ្មាន​សម្លេង​អក្សរតំរួត គឺសំដៅ​យក​ កំពង់ឆ្នាំង ព្រោះពាក្យកំពង់ប្រែថា ភូមិ ម៉្លោះហើយ លោកជីវតាក្វាន់កត់​យក​តែឈ្មោះភូមិតែម្ដង ។​ ច្បាស់ថែមពីលើនេះ ទៀត គឺ លោកជីវតាក្វាន់​បាន​រាប់រៀបថា ជាឈ្មោះខេត្ដ​មួយ​​នៃ​ប្រ​ទេ​សចេនលា ហើយគេ​ធ្វើ​ដំនើរចេញពីនេះ ត្រូវឆ្លង កាត់សមុទ្រសាប (ទន្លេសាប) អស់ពេលដប់ថ្ងៃទៀត ​ទើប​ដល់ក្រុងធំ ។
  • ផូគូ : ក្លាយតាមសំដី​ចិន​ ទំនងជា​ហៅ​ពាក្យខ្មែរ ចៅគូ ​ដែល​គេធ្លាប់និយមប្រើនៅចុងសតវត្សទី១៣ សំរាប់​ហៅ​លោកសង្ឃ (សព្វថ្ងៃសៀមនៅប្រើនៅឡើយ) ។
  • ប៉ាតេង : ពាក្យខ្មែរបុរាណ ម្រតេង ​ដែល​ក្រោយ​មក​ក្លាយជា កម្រតែង រួចសព្វថ្ងៃថា គម្តែង គឺ​សម្រាប់​​សម្គាល់​ងារមន្រ្ដីជាន់ខ្ពស់ ​និង​ អ្នក​ប្រាជ្ញ​ធំ ឬ ​អ្នក​​មាន​ឫទ្ធិ​តេជៈខ្លាំងក្លា ។​ សព្វថ្ងៃនៅប្រើចំពោះព្រះសង្ឃ ឧទាហរណ៍  : បពិត្រ ព្រះគម្តែង​សង្ឃ​ទាំងឡាយ​ជាដើម ។
  • ប៉ាធ : ទំនងជាត្រាប់តាម​សម្លេង​​អ្នក​​ស្រុក​ដើម​ហៅ​ថា ប៉ាតូវ ។​ លោកប៉ែលិយោត បញ្ជាក់ថា សព្វថ្ងៃ​ជនជាតិចារាយនៅប្រើពាក្យ ប៉ាតូវ ​ហៅ​ឪពុកនៅឡើយ ។
  • ប៉ានឃាប ឬ ប៉ានឃីត : ទំនងជាត្រាប់​សម្លេង​ខ្មែរ បណ្ឌិត ​ដែល​យើងអានក្លាយទៅជា បណ្ឌិត ឬ អន្ទិត សំដៅ​យក​​ពួក​​អ្នកប្រាជ្ញ ។​
  • ប៉ាវទៀងកាក : តាមសេចក្ដី​ក្នុង​អត្ថបទ លោកជីវតាក្វាន់ ​ហៅ​សម្គាល់​អង្ករ ។​ ​មក​ពីពាក្យអង្ករ បុរាណយើង​​ហៅ​រង្ករមាន​ប្រើ​ក្នុង​សិលាចារឹកជាច្រើន ។
  • ប៉ាស៊ីវ៉ី : សំស្រ្កឹត បស្វី ប្រែថា​អ្នក​​មាន​តបៈ គឺខ្មែរបុរាណ​ហៅ​​ពួក​​អ្នក​បួសជាតាបសនៅតាម​ព្រៃ​ ភាគ​ច្រើន​ជា​​អ្នក​ប្រតិបត្ដិតាមគម្ពីរវេទ (សូមមើល​ក្នុង​រឿងរាមកេរ្តិ៍​ខ្មែរ គេប្រើពាក្យនេះសម្រាប់​ពួក​យក្ស​ហៅ​ព្រះរាម​ដែល​​ធ្វើ​តបៈ​ក្នុង​​ព្រៃ​ថា បស្វី
  • ផេងកេស៊ី : លោកជីវតាក្វាន់ថា ផេងកេស៊ី ជារុក្ខជាតិ​ដែល​គេ​យក​ស្លឹកវា​មក​​ធ្វើ​ស្រា ។​ យើង​បាន​ប្រទះឃើញ​ក្នុង​វចនានុក្រមខ្មែរភាគ១ ទំព័រ ៨២៩ និយាយថា ខ្មែរ​ជំនាន់​ដើម​​យក​ស្លឹកឈើម្យ៉ាង​មក​​ធ្វើ​ស្រា ​ហៅ​ថា ស្លឹកភ្ងាស ។​ ភ្ងាស នេះជាឈើ​ព្រៃ​ ​មាន​សំបកក្រមរជ្រួញៗ ស្លឹកល្អិតរឹង ផ្កាល្អិតកញ្ចុំ ពណ៌ស្វាយ ។​ ដូច្នេះគឺស្លឹកភ្ងាស​នេះហើយ​ដែល​កត់​តាម​សម្លេង​​ចិន​ទៅជា ផេកេស៊ី
  • ពុឡៃ : សំស្រ្កឹត ព្រះ ប្រែថា ប្រសើរ គឺតាមនិយមន័យខ្មែរ​សម្រាប់​​ហៅ​បុគ្គលជាទីគោរព ​មាន​ព្រះពុទ្ធ​​ជាដើម  ។ ក្រោយ​មក​គេ​ហៅ​មន្រ្ដី​មាន​សក្ដិខ្ពស់ ឬ សង្ឃ​ដែល​​មាន​សមណសក្ដិ ។​
  • ពូលូវពូលូឈិង ​មក​ពីពាក្យ ​ផ្លូវ​ ​ដែល​​ចិន​គ្មាន​សម្លេង​អក្សរតម្រួត ​ក៏​អានទៅជាពីរព្យាង្គថា ពូលូវ  ។ រី​ឯពាក្យ ឈិង ជាពាក្យ​ចិន​ប្រែថា ភូមិ ដូច្នេះ ពាក្យនេះ​មាន​ន័យថា ភូមិ​ផ្លូវ​ ទំនងជា ភូមិ​ផ្លូវ​ត្រី សព្វថ្ងៃ​ទេ​ដឹង? ព្រោះអត្ថបទនេះ និយាយពី​ភូមិនៅមាត់ទន្លេសាប តាមរយៈដំណើរ​ទៅសៀមរាប ។
  • ភុយឡាំង : លោក Pelliot ពន្យល់ពាក្យនេះថា C'est le nom d'une barque faite d'une seule pièce de bois;​ l'original, pilan? piran? n'est pas connu. ចំពោះ​យើង​ យល់ថា ទំនងជា ទូកកំរោល ​ដែល​គេលុង​ធ្វើ​ពីឈើ​មួយ​ដើម ប៉ុន្ដែ​មិនដឹងជាឈ្មោះដើមថាម៉េច ​បាន​ជា​ចិន​កត់ជាពាក្យ​ហៅ​ ផុយឡាំង នេះ ។
  • ម៉ៃ ឬ មី : ជាពាក្យសម្រាប់​មនុស្សស្រី ឬ សម្រាប់​​​ហៅ​ម្ដាយ​ដែល​​ចិន​ខំថាតាម​សម្លេង​ខ្មែរ មេ ។​ ឧទាហរណ៍ មេជ្រូក មេគោ មេបា... ។
  • សាមប៉ា : ​ចិន​អានតាម​សម្លេង​ខ្មែរថា សំពះ ។​
  • ស៊ីនណា : លោក Pelliot ដាក់​ក្នុង​វង់ក្រចក​ឲ្យ​អានថា Siennja ហើយលោកពន្យល់ន័យថា L'original de ce nom de bateau, quelque chose comme senda, n'a pas été retrouvé. តាមមតិយើង គឺជាទូកមួយ​យ៉ាង ​ដែល​គេ​យក​បន្ទះក្ដារ​មក​វាយភ្ជាប់ភ្ជិតគ្នា គេច្រើន​ហៅ​សព្វថ្ងៃថា ទូកឡើងក្ដារ បុរាណ​ហៅ​ថាទូកសណ្តរ ។​ ទំនងជា "សណ្តរ" នេះហើយ ​ដែល​​ចិន​កត់ទៅជា ស៊ីនណា ។
  • ស៊ីឡាក់ទី : ​មក​ពីពាក្យសំស្ក្រឹត ស្រិស្ឋិនស្រិស្ធី ប្រែថា ​អ្នក​ទ្រទ្រង់ នូវស្រុតិ គឺ​ពួក​​អ្នក​ចេះដឹង ឬ ​អ្នក​​មាន​ប្រាជ្ញា ។​
  • ហ៊ុតឈឹង : ពាក្យនេះ ​មក​ពីភាសា​ចិន​ ហ៊ុត = ព្រះពុទ្ធ + ឈឹង = ភូមិព្រះពុទ្ធ ។​ លោក Pelliot ​យល់ថាជាភូមិពោធិសាត់ ប៉ុន្ដែ​​​បើ​តាមកំណាព្យលោកសុត្តន្ដប្រីជាឥន្ទ "និរាស​អង្គ​រវត្ដ" លោកនិយាយ​ពី​ដំណើរ​របស់​លោកទៅ​អង្គ​រវត្ដតាមមាត់ទន្លេ​សាប ឃើញភូមិ​មួយ​នៅពាក់កណ្តាល​​​ផ្លូវ​នេះឈ្មោះថា ភូមិត្រៃភព ។​ ហើយ​គាត់ពិចារណាថា ​នរណា​​​យក​ពាក្យត្រៃភព​មក​​ដាក់​ឈ្មោះ​ភូមិ ត្បិត​ពាក្យ​ត្រៃភព​​ ​ជានាមរបស់ព្រះពុទ្ធដែរ ។ ដូច្នេះ ហ៊ុតឈឹង គឺជាភូមិត្រៃភពនោះឯង ។

ឯកសារ​យោង​

កែប្រែ