លោក ជីវ តាក្វាន់ គឺ​ជា​បេសកទូតរបស់អធិរាជចិន​ដែលបានមកស្នាក់នៅ​អង្គរ​ពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ហើយដែលក្លាយទៅជា​ជនបរទេសម្នាក់​ដែលបានឃើញរ​ប្រាសាទអង្គរវត្ត​ជាលើកដំបូង​។

ជីវប្រវត្តិ

កែប្រែ
 
រូប​សំណាក​​ក្រមួន​របស់​លោក ជីវ តាក្វាន់ នៅ​ភូមិ​វប្បធម៌​កម្ពុជា ខេត្ត​សៀមរាប

លោក ជីវ តាក្វាន់ មាន កំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង ។ លោកគឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។

សំណេរ

កែប្រែ

លោក​ ជីវ តាក្វាន់ បាន​កត់​ត្រា​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ កំណត់​ត្រា​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖ "ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា" បាន​ក្លាយ​​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​កម្ពុជា។

កំណត់ហេតុ របស់ោក ជីវ តាក្វាន់ ត្រូវបានបកប្រែ​ជា ភាសាខ្មែរ ដោយ លោក លី ធាមតេង បានបោះពុម្ពផ្សាយ​នៅឆ្នាំ១៩៧៣ មានកម្រាស់ ៨១ ទំព័រ ដែលក្នុងនោះ ៦១ ទំព័រជា​ខ្លឹមសារនៃកំណត់ហេតុសុទ្ធ និង ២០ ទំព័រជាការពន្យល់ដើមហេតុ​នៃការបកប្រែ និងសេចក្ដីពន្យល់ពាក្យខ្មែរ​ដែលលោក ជីវ តាក្វាន់ កត់ត្រា​តាមសំនៀងចិន ។ កំណត់ហេតុនេះបែងចែកជា ៤០ ជំពូក ដែលជំពូកខ្លះ​មានតែ២ ឬ៣ បន្ទាត់ និងជំពូកខ្លះ​មានច្រើនទំព័រ ជារួមជំពូកទាំងនេះពិពណ៌នា​អំពី សាសនា ការកាត់ក្ដី ភាពជាព្រះមហាក្សត្រ កសិកម្ម សត្វស្លាប បន្លែ ប្រពៃណីនៃការងូតទឹក និងទាសាទាសី ។

ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរ​នៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរ នៅតែឃើញមានបន្តរហូតមកដល់ទសវត្សឆ្នាំ១៩៩០ ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀត ដូចជា ទាសាទាសី ច្បាប់គ្រប់គ្រង និងការកាត់ក្ដីមិនផ្អែកលើហេតុផលច្បាស់លាស់ ត្រូវបានកែប្រែនៅសតវត្សទី១៩ ។

អត្ថបទផ្សេងទៀត

កែប្រែ