កំណភ្នំវ៉ារីស្កាន

កំណភ្នំ វ៉ារីស្កាន រឺ អែរស៊ីន គឺជាព្រឹត្តិការណ៍ភ្នំកកើតបែបភូគព្ភសាស្ត្រមួយបណ្ដាលមកពីបំណុកទ្វីបចុងស័កបុរាណសត្តរវាងអឺរ៉ាមេរិក (ឡូរុស្ស) និង គោណ្ឌវ័ន បង្កើតបានជាអធិទ្វីបប៉ង់សៀ

តំណាំងទីនៃខ្សែក្រវាត់ភ្នំអែរស៊ីន-អាល្លេហ្គេនីនៅកណ្ដាលសម័យកាបូនីផ្វេរ៉ូ។ ខ្សែឆ្នេរសព្វថ្ងៃបង្ហាញជាពណ៌ប្រផេះតាមសេចក្ដីយោង។[]

នាមវលី

កែប្រែ

នាម វ៉ារីស្កាន ចេញពីនាមភាសាឡាតាំងសម័យកណ្ដាលដាក់ឱ្យស្រុក វ៉ារីស្យា ទីកំណើតនៃកុលសម្ព័ន្ធចឺម៉ានិក វ៉ារីស្គី អេដួដ ហ្ស៊ីស សាស្ត្រាចារ្យភូគព្ភវិទ្យានៅសាកលវិទ្យាល័យវីយែន បានបង្កើតបច្ចេកសព្ទនេះនៅឆ្នាំ១៨៨០។ (វ៉ារីស៊ីត រ៉ែខនិជបៃតងដ៏កំរដែលគេបានរកឃើញដំបូងនៅស្រុកផ្វខត្លន់ត៍នៃសាខ្សុននៅអាល្លឺម៉ង់ ដែលនៅក្នុងខ្សែក្រវាត់វ៉ារីស្កាន មាននិរុត្តិសាស្ត្រដូចគ្នា។)

អែរស៊ីន ម្យ៉ាងទៀត យកតាមឈ្មោះព្រៃអែរស៊ីន។ ពាក្យទាំងពីរគឺជាបច្ចេកសព្ទពិពណ៌នានូវទិសដៅឆ្នូតដែលបានអង្កេតតាមដានដោយ ពួកភូគព្ភវិទូនៅក្នុងវាល វ៉ារីស្កាន ពីនិរតីទៅឦសាន អែរស៊ីន ពីពាយព្យទៅអាគ្នេយ៍។ ទិសដៅ វ៉ារីស្កាន បានឆ្លុះបញ្ចាំងនូវទិសដៅខ្សែក្រវាត់ពំនើងផ្នត់ពីបុរាណលេចចេញពាសពេញអាល្លឺម៉ង់ និង ប្រទេសកៀកៗគ្នា និងអត្ថន័យនេះបានប្ដូរពីទិសដៅទៅខ្សែក្រវាត់ពំនើងផ្នត់ភាគកណ្ដាលវិញ។

ម្នាក់នៅក្នុងចំណោមពួកអ្នកត្រួសត្រាយក្នុងការស្រាវជ្រាវលើខ្សែក្រវាត់ពំនើងផ្នត់វ៉ារីស្កានគឺភូគព្ភវិទូអាល្លឺម៉ង់ ផ្វ្រានហ្ស៍ កូសស្មាត បង្កើតឡើងកំណត់ចែកព្រំដែនត្រឹមត្រូវនឹងនរនៃវ៉ារីស្គីដអឺរ៉ុប ក្នុងឆ្នាំ១៩២៧។[]

ទិសដៅដទៃទៀត អែរស៊ីន សំរាប់ទិសដៅនៃជួរភ្នំអែរហ្ស៍នៅអាល្លឺម៉ង់ បានសឱ្យឃើញនូវបំរែបំរួលស្រដៀងគ្នាក្នុងអត្ថន័យ។ បច្ចុប្បន្ន អែរស៊ីន ត្រូវបានប្រើជាញឹកញយជាន័យដូចសំរាប់ វ៉ារីស្កាន ប៉ុន្តែជាពាក្យដែលគេប្រើតិចតួចជាងពេលមុនៗ។[] នៅសហរដ្ឋ វាប្រើសំរាប់តែកំណភ្នំអឺរ៉ុបប៉ុណ្ណោះ វគ្គភ្នំកកើតសហកាលនិងជាប់គ្នារដឹកនៅតាមជួរភ្នំអាប្ប៉ាឡាចេនមានឈ្មោះផ្សេងៗគ្នា។[][]

បច្ចេកពាក្យតំបន់ វ៉ារីស្កាន បានទទួលនូវការប្រែប្រួលអត្ថន័យបន្ថែមទៀតចាប់តាំងពីទសវត្សឆ្នាំ១៩៦០។ ពួកភូគព្ភវិទូបានចាប់ប្រើជាទូទៅដើម្បីបញ្ជាក់លក្ខណៈខ្សែក្រវាត់ពំនើងផ្នត់ចុងស័កបុរាណសត្ត និង វគ្គកំណភ្នំដែលមាននូវក្នុងយុគមួយប្រហែល ៣៨០ ដល់ ២៨០ ម៉ា។

ការបោះពុម្ពផ្សាយមួយចំនួនប្រើបច្ចេកសព្ទ វ៉ារីស្កាន សំរាប់ខ្សែក្រវាត់ពំនើងផ្នត់នៃយុគមានអាយុកាលកាន់តែតិច[] ងាកចេញពីអត្ថន័យដូចនឹងបច្ចេកសព្ទសំរាប់កំណភ្នំអាមេរិកខាងជើង និង អឺរ៉ុបដែលទាក់ទងទៅនឹងបំណុកគោណ្ឌវ័ន-ឡូរ៉ាស៊ី។

 
របាយកំណភ្នំដែលមានយុគស្រដៀងៗគ្នាត្រង់កំណភ្នំវ៉ារីស្កាន (បានដាក់ស្រមោល)

ខ្សែក្រវាត់វ៉ារីស្កានអាមេរិកខាងជើង និង អឺរ៉ុប រួមមានជួរភ្នំនៃព័រទុយហ្កាល់ និង អេស្ប៉ាញ (ហ្កាលីស និង ពីរ៉េណេ) អៀរភាគនិរតី (ឧ. ម៊្ហូមហេន) ខនវ៉ល ដេវ៉ុន ប៉េមប៊្រុកឝៀរ ទៀបកោះហ្កូវ៉ឺរ និងវ៉េលនៃក្លាម័រហ្គែន។ ឥទ្ធិពលរបស់វាបច្ចុប្បន្ននៅបារាំងចាប់ពីប្រេតាញ ខាងក្រោមអាងប៉ារីសទៅដល់ជួរភ្នំអារដេន ប្រជុំភ្នំកណ្ដាល ជួរភ្នំវ៉ហ្ស និង ករ្ស

ខ្សែក្រវាត់វ៉ារីស្កានលេចឡើងវិញនៅសារឌីននៅអ៊ីតាលី និងនៅអាល្លឺម៉ង់ ដែលជាកន្លែងប្រជុំភ្នំរីន (ដងភ្នំអារដេន អាយផ្វល ហ៊ុនស៊្រីក តៅនុស និងតំបន់ផ្សេងៗទៀតនៅលើ ជ្រលងរីនកណ្ដាលទាំងសងខាង) ព្រៃខ្មៅ និង ជួរដងភ្នំអែរហ្ស៍ដែលបន្សល់នូវជាសក្ខីភាព។

នៅសាធារណរដ្ឋឆែក និង ប៉ូឡូញខាងកើត ប្រជុំភ្នំបូហេមគឺជាចុងខាងកើតនៃខ្សែក្រវាត់វ៉ារីស្កានមិនប្រែប្រួលនៃវិរូបកម្មសំបកផែនដីនៅអឺរ៉ុប។ ដំណុះវ៉ារីស្កានកាន់តែឆ្ងាយឆ្ពោះទៅភាគអាគ្នេយ៍ត្រូវបានលាក់បាត់ដោយអន្លើៗ និងផ្ដានលើដោយកំណភ្នំអ័ល្ប

ក្នុងជួរភ្នំអ័ល្ប ស្នូលវ៉ារីស្កានគឺត្រូវកកើតដោយមែរសង់តួរ ប៉ែលវូខ្ស៍ បេល្លឌន ភ្នំប្លង្ស៍ និង ប្រជុំភ្នំអារ៉ឺ។ ច្រវាក់ភ្នំឌីណារ៉ា ក្រិក និង តួកគី គឺជាទីបញ្ចប់ភាគអាគ្នេយ៍នៃវ៉ារីស្កានកណ្ដាល។[]

វ៉ារីស្កានធ្លាប់មានសហកាលជាមួយកំណភ្នំអាកាដ និង អាល្លេហ្គេនីនៅសហរដ្ឋ និងកាណាដា ទទួលខុសត្រូវចំពោះការកើតឡើងជួរដងភ្នំវ៉ាឝ៊ីតា និង អាប្ប៉ាឡាចេន។ បរិវេណអាមេរិកខាងជើងជាមួយខ្សែក្រវាត់ពំនើងផ្នត់វ៉ារីស្កាន រួមមានអង់គ្លេសថ្មី ស្កុតថ្មី និង ដីថ្មី និង ឡាវ៉្រាឌ័រ

មេសេតាម៉ារ៉ុក និង បដិ-អាត្លាសនៅអាភ្វ្រិកពាយព្យ បង្ហាញនូវទំនាក់ទំនងស្និទទៅនឹងជួរភ្នំអាប្ប៉ាឡាចេន និងធ្លាប់បង្កើតប៉ែកខាងកើតនៃកំណភ្នំអាប្ប៉ាឡាចេនមុនពេលបើកមហាសមុទ្រអាត្លង់ទិកក្នុងកាលសម័យយូរ៉ា[]

ជួរភ្នំ 'វ៉ារីស្កាន' ក្នុងន័យកាលវិទ្យាទូលំទូលាយ រួមមានជួរភ្នំឧរ៉ាល់ ប៉ាមៀរ ភ្នំធៀន និង ខ្សែក្រវាត់ពំនើងផ្នត់អាស៊ីផ្សេងៗទៀត។[][១០]

និម្មិតកម្ម

កែប្រែ

កំណភ្នំវ៉ារីស្កានពាក់ព័ន្ធប្រជុំវិសមានដ៏ស្មុគស្មាញនៃចុល្លរិក្តផ្សេងៗ និង បំណុកវិសកាល ដែលធ្វើឱ្យមានការកកើតឡើងវិញជាក់ស្ដែងនូវដំណើរការរចិតវិវត្តន៍រិក្តលំបាក។ ការរួបរួមគ្នានៃរិក្ដដែលបង្កើតបានជាកំណភ្នំកាឡេដុងនៅសម័យស៊ីល័របានបន្តបង្កើតជាកំណភ្នំវ៉ារីស្កានដែលបន្តនូវសម័យដេវ៉ុន និងកាបូនីផ្វេរ៉ូ។ កំណភ្នំទាំងពីរជាបណ្ដាលឱ្យមានការប្រជុំនៃអធិទ្វីប ប៉ង់សៀ ដែលភ្ជាប់គ្នាជាសារវន្តនៅចុងសម័យកាបូនីផ្វេរ៉ូ។

នៅសម័យអ័រដូវីកេស ផ្ទៃដីមួយ ដែលមានឈ្មោះថាគោណ្ឌវ័ន (សម័យបច្ចុប្បន្ន អាមេរិកខាងត្បូង អាភ្វ្រិក អង់តាកទិក និង អូស្ត្រាលី) បានញែកឱ្យមានចន្លោះរវាងអក្ខោសានខាងត្បូង និង ភូមធ្យរេខានៅម្ខាងនៃផែនដី។ ចុះមកខាងលិចគឺផ្ទាំងផ្ទៃបីផ្សេងៗគ្នា: ឡូរ៉ង់ត៍ ស៊ីបេរ និង បាលទិក បានតាំងនៅហាក់បីដូចជាកំពូលនៃត្រីកោណ។ ទៅខាងត្បូងនៃផ្ទៃផ្ទាំងទាំងនោះគឺធ្លាប់ជាកំរងកោះដ៏ធំ ផ្ទាំងដី អាវ៉្លុន បានប្រេះស្រាំចុះមកដល់រឹមគោណ្ឌវ័នខាងជើងនៅដើមសម័យអ័រដូវីកេស។

នៅចុងសម័យស៊ីល័រ និង នៅដើមសម័យដេវ៉ុន បាលទិក និង ឡូរ៉ង់ត៍បានរសាត់រកគ្នាទៅវិញទៅមក ភ្ជិតមហាសមុទ្រអៀប៉េទុសនៅចន្លោះទ្វីបទាំងពីរ។ ទ្វីបទាំងពីរបានបុកទង្គិចគ្នាក្នុងកំណជួរភ្នំកាឡេដុង និងបង្កើតបានជាប្រជុំភ្នំកាឡេដុងនៃ អាមេរិកខាងជើង ហ្គ្រីនឡង់ អាយសលស៍ប៊្រិថេន និងន័រវែស

ការលាតសន្ធឹងផ្ទៃបាតសមុទ្រទៅខាងត្បូងនៃអាវ៉្លុនបានរុញច្រានផ្នែកខាងចុងទៅកាន់ឡូរ៉ង់ត៍ខាងជើង និង លយឡើងទៅរកជួរភ្នំអាប្ប៉ាឡាចេនខាងជើងក្នុងវគ្គអាកាដនៃកំណភ្នំកាឡេដុង។ ពេលសហសម័យនោះ សមុទ្រតនឃ្វីស្ត៍ចន្លោះអាវ៉្លុននិងបាលទិកត្រូវបានបិទភ្ជិតទាំងស្រុង។ ដោយហេតុថាអាវ៉្លុនបានបង្កើតជាឆ្នេរខាងត្បូងនៃទ្វីបថ្មី អឺរ៉ាមេរិក (ឡូរុស្ស ទ្វីបថ្មភក់ក្រហមបុរាណ នៅក្នុងអាមេរិកខាងជើងសព្វថ្ងៃនេះ អាយសលស៍ប៊្រិថេន អាល្លឺម៉ង់ខាងជើង ស្កង់ឌីណាវ រុស្ស៊ីខាងលិច)។

នៅចុងសម័យដេវ៉ុន និង កាបូនីផ្វេរ៉ូ កំរងកោះអាម៉ូរិកនៃអឺរ៉ុបខាងត្បូង ដែលបានបែកប្រេះចេញពីគោណ្ឌវ័ន បន្ទាប់មកបែកចេញពីអាវ៉្លុនក្រោយសម័យអ័រដូវីកេស ហើយក៏បានរុញច្រានចូលទៅក្នុងអាវ៉្លុន បង្កើតបានជាជួរភ្នំទីពីរ អាមេរិកខាងជើង/វ៉ារីស្កានអឺរ៉ុប ទៅខាងកើតនៃពួកកាឡេដុង/អាប្ប៉ាឡាចេន។ បំណុកនៃគោណ្ឌវ័នភាគកណ្ដាលជាមួយឡូរុស្សបានបន្តមកដល់ដើមសម័យកាបូនីផ្វេរ៉ូ នៅពេលនោះខ្សែក្រវាត់វ៉ារីស្កានបានមកដល់កន្លែងដើមហើយ ហើយក៏កំពុងវិវត្តប្រែប្រួលយ៉ាងខ្លាំងដែរ។

នៅកៀកនឹងចុងនៃសម័យកាបូនីផ្វេរ៉ូ គោណ្ឌវ័នបានរួបរួមជាមួយឡូរុស្សនៅចុងខាងលិចឆ្លងទៅអាមេរិកខាងត្បូងភាគខាងជើង និង អាភ្វ្រិកភាគពាយព្យ។ ស៊ីបេរកំពុងតែខិតមកដល់ពីភាគឦសាន ហើយបានបែកចេញពីឡូរុស្សដោយទឹករាក់ប៉ុណ្ណោះ។ បំណុកជាមួយស៊ីបេរបានបង្កើតជាជួរភ្នំឧរ៉ាល់នៅស័កបុរាណសត្វចុងក្រោយគេបង្អស់ និងសម្រេចបាននូវកំណើតប៉ង់សៀជាស្ថាពរ។ ឡូរុស្សខាងកើតនៅតែត្រូវបែងចែកពីគោណ្ឌវ័នដោយមហាសមុទ្របុរាណតេធីស

នៅសម័យត្រ័យិកនៃស័កមជ្ឈសត្វ សត្វទាំងឡាយអាចផ្លាស់ទីដោយគ្មានរបាំងមហាសមុទ្រពីស៊ីបេរលើអក្ខោសានខាងជើងទៅអង់តាកទិកឆ្លងទៅអក្ខោសានខាងត្បូង។ ក្នុងស័កមជ្ឈសត្វ ការបើកមាត់សមុទ្រអាត្លង់ទិកបានបំបែកញែកអធិទ្វីបប៉ង់សៀ។ ជាបន្តបន្ទាប់ ខ្សែក្រវាត់វ៉ារីស្កានជុំវិញបរិមណ្ឌលបាលទិកនោះបានបញ្ចប់ត្រឹមរាប់រយគីឡូម៉ែត្រពីជួរភ្នំអាប្ប៉ាឡាចេនតែប៉ុណ្ណោះ។

កំណត់

កែប្រែ
  1. Based on Matte 2001 and Ziegler 1990
  2. Kossmat, F. (1927). "Gliederung des varistischen Gebirgsbaus". Abh. Sächs. Geol. L.-A. 1: 1–39.
  3. Google search on December 29, 2007: ca. 44.500 for Variscan orogeny, ca. 15.000 Hercynian orogeny. In German: 1.170 for "variszische Orogenese", 154 for "herzynische Orogenese".
  4. Tectonics of the Devonian. Website of University of California Museum of Paleontology. Accessed on December 29, 2007.
  5. "The Hercynian Orogeny". Historical Geology, University of North Texas.
  6. Lee, K. Y. (1989). "Geology of petroleum and coal deposits in the North China Basin, Eastern China". USGS Bulletin 1871. Retrieved on 2019-02-28.
  7. Tectonic Map of the western Tethysides Archived 2008-04-23 at the វេយប៊ែខ ម៉ាស៊ីន.. Institute of Geology and Paleontology of the University of Lausanne, Switzerland. Accessed on December 29, 2007.
  8. (2006). "Tectonics of the anti-Atlas of Morocco". Comptes Rendus Geoscience 338 (1): 11–24. DOI:10.1016/j.crte.2005.11.012. Retrieved on November 2015.
  9. Paleotethys. Paleogeographic reconstructions for the Devonian and Carboniferous Archived 2011-06-08 at the វេយប៊ែខ ម៉ាស៊ីន.. Tethyan Plate Tectonic Working Group of the University of Lausanne, Switzerland. Accessed on December 29, 2007.
  10. Paleogeographic configuration Lower Carboniferous. Paleomap Project by C.Scotese. Accessed on December 29, 2007.

អំណានបន្ថែម

កែប្រែ
  • Matte, P. (2001). "The Variscan collage and orogeny (480 ±290 Ma) and the tectonic definition of the Armorica microplate: a review". Terra Nova 13 (2): 122–128. DOI:10.1046/j.1365-3121.2001.00327.x.
  • Ziegler, P.A. (1990). Geological Atlas of Western and Central Europe (2 រ.រ.). Shell Internationale Petroleum Maatschappij BV. ល.ស.ប.អ. 978-90-6644-125-5. 
  • von Raumer, J. (2002). "The organisation of pre-Variscan basement areas at the north-Gondwanan margin". International Journal of Earth Sciences 91: 35–52. DOI:10.1007/s005310100200.
  • von Raumer, J. (2003). "Gondwana-derived microcontinents - the constituents of the Variscan and Alpine collisional orogens". Tectonophysics 365 (1–4): 7–22. DOI:10.1016/S0040-1951(03)00015-5.
  • Stampfli, GM; Borel, GD (2004). "The TRANSMED Transects in Space and Time: Constraints on the Paleotectonic Evolution of the Mediterranean Domain". ជា Cavazza W, Roure F, Spakman W, Stampfli GM, Ziegler P. The TRANSMED Atlas: the Mediterranean Region from Crust to Mantle. Springer Verlag. ល.ស.ប.អ. 978-3-540-22181-4. 

តំណខាងក្រៅ

កែប្រែ