កំប្រុកឆ្នូតខ្នង

កំប្រុក​ឆ្នូត​ខ្នង - Pallas Squirrel
Callousciurus erythraeus
Scientific classification
រជ្ជៈ:
Phylum:
Class:
លំដាប់:
អំបូរ:
Subfamily:
Genus:
Callosciurus

Gray, 1867
ប្រភេទ:
C. erythraeus
Binomial name
Callosciurus erythraeus
(Pallas, 1779)

ភិនភាគ

កែប្រែ

កំប្រុក​ឆ្នូត​ខ្នង (វិទ្យាសាស្ត្រ៖ Callociurus erythraeus, អង់គ្លេស៖ Pallas Squirrel) មាន​ប្រវែង​ដង​ខ្លួន​ពី ២០០-២៦០ ម.ម. និង​មាន​ប្រវែង​កន្ទុយ ១៩៧ ម.ម. និង​មាន​មាឌ​មធ្យម។ នៅ​លើ​ខ្នង និង​កន្ទុយ​មាន​ពណ៌​ត្នោត​ប្រផេះ ដោយ​មាន​ឆ្នូត​ធំ​ពណ៌​ក្រហម​ជាំ។

ជីវសាស្ត្រ

កែប្រែ

វា​រស់​នៅ​ក្នុង​ព្រៃ​ស្រោង និង ព្រៃ​របោះ​ដែល​មាន​រយៈ​កម្ពស់​រហូត​ដល់ ១០០០ម។ វា​ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅ​ក្នុង​ព្រៃ​ឫស្សី​ក្រាស់ តំបន់​វាលទំនាប។ វា​រស់​នៅ​តែ​ឯង ឬ ជា​ក្រុម​តូចៗ។ វា​ធ្វើ​សំបុក​នៅ​លើ​មែក​ឈើ​ខ្ពស់ៗ។ ចំណី​អាហារ​របស់​វា​រួម​មាន​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ មើល​រុក្ខជាតិ និង​សត្វ​ល្អិត។

រប៉ាយ​រស់​នៅ

កែប្រែ

នៅ​ប្រទេស​កម្ពុជា វា​មាន​វត្តមាន​នៅ​ក្នុង​តំបន់​អភិរក្ស​ចម្រុះ​កែវសីមា នៅ​ខេត្ត​មណ្ឌលគិរី។ ប្រភេទ​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​កើត​ប៊ូតាន ភូមា ចិន​ភាគ​ខាង​ត្បូង ឥណ្ឌូចិន និង​ម៉ាឡេស៊ី

ស្ថានភាព​អភិរក្ស

កែប្រែ

កំប្រុក​ឆ្នូត​ខ្នង​មាន​ដង់ស៊ីតេ​រស់​នៅ​ច្រើន​បង្គួរ មាន​អត្រា​បន្ត​ពូជ​ខ្ពស់ និង​រង​គ្រោះ​ថ្នាក់​តិច​តួច​ពី​មជ្ឈដ្ឋាន​ដែល​វា​រស់​នៅ។

ឯកសារ​យោង

កែប្រែ
  • សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨