ក្រឡាញ់
ក្រឡាញ់ គឺជា ឈ្មោះឈើមួយប្រភេទ មានផ្លែបរិភោគបាន ។ ផ្លែក្រឡាញ់ ជាប្រភេទអនុផលធម្មជាតិ ដែលមានដើមធំ ហើយដុះនៅតាមតំបន់ភ្នំ នៅក្នុងព្រៃក្រាស់ៗ។ អនុផលព្រៃឈើនេះ ផ្ដល់ផលមួយរដូវកាល មានរយៈពេល៣ខែ គឺចាប់ពីខែតុលា ដល់ធ្នូ។ ភាគច្រើនមានលក់ក្នុងទីផ្សារនៅរដូវភ្លៀង។
ការពិពណ៌នា កែប្រែ
ក្រឡាញ់ គឺជាចុល្លព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ពី ១៥ ទៅ២៥ម៉ែត្រ ហើយដុះក្នុងព្រៃក្រាស់ ឬស្រោង នៃឥណ្ឌូចិន ស្រីលង្កា កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង វៀតណាម។ ដើមក្រឡាញ់មានដើមកំណើតនៅ ហ្គាណា នីហ្សេរីយ៉ា និងប្រទេសជាច្រើននៅអាហ្វ្រិកខាងលិចដែរ។ [១] [២] វាត្រូវបានគំរាមកំហែងដោយ ការបាត់បង់ទីជម្រក ។ [៣] ក្រឡាញ់ក៏ជាប្រភពចំណូលបន្ថែម ដល់ពលរដ្ឋដែលរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែរ។
ការប្រើប្រាស់ កែប្រែ
ផ្លែក្រឡាញ់ មិនត្រឹមតែអាចបរិភោគបានទេ តែវាក៏ជាប្រភេទផ្លែធម្មជាតិ ដែលជួយដល់សុខភាពមនុស្សផងដែរ។[៤] ក្រឡាញ់ព្យាបាលរាក និងឫសដូងវិល។[៥]
ក្រៅពីអត្ថប្រយោជន៍នេះ សំបកក្រឡាញ់ ក៏អាចយកមកជំនួសស្លា សម្រាប់ស៊ីម្លូដែរ។ គេយកសំបកធ្វើថ្នាំជ្រលក់សំពត់ អាវ និងសំណាញ់។ ដើមក្រឡាញ់គឺជាប្រភេទឈើជាប់ល្អ សម្រាប់ធ្វើសសរផ្ទះ នឹងរនូត តែឈើនេះ ទុកមិនបានយូរហួសពី៥០ ទៅ១០០ឆ្នាំឡើយ។ គេនិយមយកឈើនេះមកធ្វើរ៉ក ធ្វើត្បាល់ កិនស្រូវ និងរទេះគោ ដូចជាធ្វើដុំរទេះ ខ្នល់រទេះ និងក្រងអន្ទាសរទេះ។[៦]
ឯកសារយោង កែប្រែ
- ↑ Whitmore,T.C., 1972 Tree Flora of Malaya, Vol.1.
- ↑ Larsen,K. et al., 1984 Flora of Thailand, Vol 4 Part 1.
- ↑ World Conservation Monitoring Centre (1998). "Dialium cochinchinense". IUCN Red List of Threatened Species. 1998: e.T32820A9732378. doi:10.2305/IUCN.UK.1998.RLTS.T32820A9732378.en. Retrieved 16 November 2021.
- ↑ សំបក ក្រឡាញ់ ព្យាបាល រាក និង ប្ញសដូងវិល យ៉ាងសក្ដិសិទ្ធ, សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំលេងជនពិការភ្នែក (VOB), ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧
- ↑ អ៊ាង សុផល្លែត, ក្រឡាញ់ព្យាបាលរាក និងឫសដូងវិល, មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ, ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧
- ↑ ផ្លែក្រឡាញ់ ជាប្រភពចំណូលបន្ថែមដល់ពលរដ្ឋខេត្តកំពង់ធំ, ថ្នីៗ, ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០