វិសាខា F.C.
វិសាខា F.C. ឬ ក្លឹបបាល់ទាត់វិសាខា (អង់គ្លេស: Visakha Football Club) ហៅកាត់ថា (VSKFC) គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅ សង្កាត់ឃ្មួញ, ខណ្ឌសែនសុខ ក្រុង ភ្នំពេញ ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (VSK) ដែលមានរហ័ស្សនាមថា "អ្នកប្រយុទ្ធ សេះមាស" (Golden Horse Fighter) ក្លឹបនេះត្រូវបានបង្កើតឡើងលើកដំបូងជាក្លឹបបាល់ទាត់ វិសាខា F.C. (Visakha F.C.) ក្នុងឆ្នាំ 2017 រហូតមកដល់បច្ចុប្បន្ននេះ ។[១]
វិសាខា F.C. | ||||
Visakha F.C. | ||||
ឈ្មោះផ្លូវការណ៍ | វិសាខា F.C. | |||
រហ័ស្សនាម | អ្នកប្រយុទ្ធសេះមាស
Golden Horse Fighter | |||
អក្សរកាត់ | (VSK-FC) | |||
ការកឃើញ | 2016 (7 ឆ្នាំ) | |||
ទឹកដី | ភ្នំពេញ | |||
ផ្ទុកអ្នកទស្សនា | 15,000 នាក់ | |||
ប្រធានក្លឹប | អ្នកស្រី កែវសួនសុភី | |||
អ្នកគ្រប់គ្រង | Ke Suonsophy | |||
គ្រូបង្គោល | Simon McMenemy | |||
ក្របខ័ណ្ឌលីគ | លីគកំពូលកម្ពុជា | |||
ឈ្នះពានខាប់ | ពានសម្ដេច ហ៊ុនសែន
(HSC) 2 ដង |
|
ប្រវត្តិក្លឹប កែប្រែ
Club History
វិសាខា F.C. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ដោយឯកឧត្ដម ស សុខា តំណាងរាស្រ្ដខេត្តព្រៃវែង និងជាអនុប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ។ លោកហុក សុចិត្រា ជាអ្នកចាត់ការទូទៅ និងលោក ហុក សុជីវន្ត ជាគ្រូបង្វឹករបស់អតីតគ្រូបង្វឹកក្រុម Cambodian Tiger ក្រោមការដឹកនាំរបស់គ្រូបង្វឹក ហុក សុជីវ័ន ក្លឹបនេះបានឈ្នះជើងឯក "លីគទី២កម្ពុជា" (Cambodian Second League) ក្រោមការរៀបចំដោយ គណៈកម្មការរៀបចំបាល់ទាត់ជាតិកម្ពុជា (អង់គ្លេស: Cambodian National Competitons Committee) ហៅកាត់ថា (CNCC) ការវិវឌ្ឍន៍របស់ពួកគេ បានឡើងមកលេងនៅក្របខ័ណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League ហៅកាត់ថា (MCL) ក្នុងឆ្នាំ 2018 ក្រោមការឧប្ថម្ភដោយក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ចល័ត Metfone ដែលបានរៀបចំនៅការប្រកួតលីគកំពូលនេះ ។[២]
ការបង្កើតកីឡាដ្ឋានផ្ទាល់ខ្លួន (2018) កែប្រែ
Creating own stadium (2018)
ការចាប់ផ្ដើមរដូវកាលថ្មី របស់ក្លឹបបាល់ទាត់ វិសាខា F.C. ក្នុងការរៀបចំរចនាសម្ព័នរបស់ខ្លួនឡើងវិញ ដើម្បីជាការត្រៀមខ្លួនរបស់ពួកគេ ក្រោយពេលក្លឹបរបស់ពួកគេបានឡើងមកលេងលីគកំពូលកម្ពុជា (MCL) ជាលើកដំបូងក្នុងអំឡុងឆ្នាំ 2018 ។ (VSKFC) បានធ្វើការ សាងសង់ នូវកីឡាដ្ឋាន ផ្ទាល់ខ្លួនរបស់ក្លឹប ដែលអាចផ្ទុកអ្នកទស្សនាបាន 7000 នាក់ ក្នុងដំណាក់កាលទី1 ជាមួយនិងការដាក់បន្ថែមនូវកៅអីអ្នកទស្សនាដល់ 100.00 នាក់ នាពេលអនគត កីឡាដ្ឋានថ្មីដែលមានឈ្មោះថា Prince Stadium ដែលសហការណ៍ឧប្ថម្ភជាមួយក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិនក្នុងប្រទេសកម្ពុជា Cambodia Prince Real Estate Group ការវិវឌ្ឍន៍នេះបានធ្វើឱ្យក្លឹប វិសាខា F.C. ក្លាយទៅជាក្លឹបអជីបស្តង់ដាមួយ នៅក្នុងប្រទេសកម្ពុជាផងដែរ ។[៣]
ឯកសារយោង កែប្រែ
- ↑ Data Sports Group (2014) Team Info Visakha FC, Website: globalsportsarchive.com, Copyright © Data Sports Group. All rights reserved.
- ↑ មុន្នីរម្យ (2017) ក្លឹបបង្កើតថ្មី វិសាខា ដាក់គោលដៅលេងលីគកំពូលឆ្នាំក្រោយ និងបង្កើតទីលានខ្លួនឯង, Website: news.sabay.com.kh, Publication: February 28, 2017
- ↑ សុខ សុវត្ថិ (2018) កីឡដ្ឋានក្លឹបបាល់ទាត់វិសាខា ដំណើរការសាងសង់ដល់ណាហើយ?, Website: kleykley.sabay.com.kh, Publication: March 30, 2018