ស្រុកមិត្តភាព
ស្រុកមិត្តភាពគីជាខណ្ឌ័មួយនៅក្នុងចំណោមខណ្ឌ័ទាំងបី(ខណ្ឌមិត្តភាព ខណ្ឌព្រៃនប់ ខណ្ឌស្ទឹងហាវ) ដែលស្តិតនៅក្នុងខេត្តព្រះសីហនុដែលពីភ្នំពេញមកកានតំបន់នេះមានចំងាយ២៣២គ.ម។ នៅក្នុងខណ្ឌ័នេះមាន០៥ឃុំ ១៩ភូមិ។ក្នុងតំបន់នេះមានធនាគារ អង្គការ មន្ទីពេទ្យ សាលារៀនជាច្រើនដូចជា សាលាបឋមសិស្សា នឹង អនុវិទ្យាល័យកម្មករក្រុងព្រះសីហនុ សាលាឋបមសិស្សាជាស៊ីម សាលាបឋមសិក្សាផ្សារលើ អនុវិទ្យាល័យសម្តេចឪ វិទ្យាល័យក្រុងព្រះសីហនុ បឋមសិស្សាឡាយហ្វ សាលាហ៊ុនសែនមិត្តភាព មត្តេយ្យេខេត្តព្រះសីហនុ សាលាឃ្លាំងលើ។ ហើយមានសាកលវិទ្យាល័យចំនួន០៤ សាកលវិទ្យាល័យBBU សាកលវិទ្យាល័យUME សាកលវិទ្យាល័យKUTM សាកលវិទ្យាល័យLife ចំនែកផ្សារនៅតំបន់នេះមាន០៤ ផ្សារលើ ផ្សារអូរមួយដែលមានប្រជាជនមួយចំនួនហៅថាផ្សារចិន ផ្សារពាណិជ្ជកម្ម នឹងផ្សារឃ្លាំងលើ) វត្តអារាមនៅក្នុងតំបន់មានវត្តចំនួនបីគឺ វត្តលើ វត្តក្រោម វត្តអូរត្រេះ ។ នៅតំបន់នេះក៏មានកាស៊ីណូធំៗចំនួន០4ផងដែលគឺកាស៊ីណូកំពង់សោមសីធី កាស៊ីណូដាយមិនស៊ី កាស៊ីណូហូររីដេ និងកាសីណូអូរតែលសុខា ។ ហើយពាក់កណ្តាលនៃខណ្ឌ័នេះពន្ធ័ជុំវិញទៅដោយទឹកសមុទ្រនឹងកោះដែលបានធ្វើអោយតំបន់នេះជាតំបន់ផ្លូវទឹកសមុទ្រធំជាង គេកំពុងផែស្វយ័តជាកំពុងផែអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាដែលមានទូក នឹង កាប៉ាល់តូចធំដឹក ទំនិញពីប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជាតាមផ្លូវសមុទ្រនេះជារៀងរាល់ថ្ងៃ។
ស្ថិតិ | |
---|---|
ខេត្ត: | ក្រុងព្រះសីហនុ |
ប្រជាជន: | ៦៧៤៤០ នាក់ (១៩៩៨) |
ឃុំ: | ៥ |
ភូមិ: | ១៩ |
កូដស្រុក: | ១៨០១ |
ផែនទី | |
តំបន់ទេសចរណ៍
កែប្រែដោយសារតែខណ្ឌ័នេះជាប់សមុទ្រដែល ធ្វើអោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ ចំនួន០៤គឺ ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ(អូរតែល៧ជាន់) ឆ្នេរសុខា នឹង ឆ្នេរអូរត្រេះនឹងជាតំបន់ទេសចរណ៍ដែល សំបូរទៅដោយអាហារសមុទ្រស្រស់ៗ ដែលមានតំលៃសមរម ឆ្នេរខ្សាច់សរក្បុស ទឹកសមុទ្រមានពណ៏ខៀវស្រងាត់ ខ្យល់អាកាសធម្មជាតិនិងបរិសុទ្ធ ហើយប្រជាជននៅក្នុងតំបន់នេះមានទឹកមុខស្រស់ញញឹម ហើយមានផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនដែលធ្វើអោយតំបន់នេះមានមនុស្សច្រើនកុះករជាពិសេសគឺនៅថ្ងែសៅរ៍ថ្ងែអាទិត្យនឹងថ្ងែបុណ្យទាន។ប្រជាជននៅក្នុងខណ្ទ័នេះ ភាគច្រើនជាអ្នកនេសាទតាមសមុទ្រ លក់ដូរផ្សេងៗ ហើយអ្នកដែលជាប់នៅតាមមាត់សមុទ្រ ឫ នៅតាមផ្លូវទៅសមុទ្របានបើកជា ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីដ្ឋាន ឫ លក់តាមមាត់សមុទ្រ ។
អាកាសធាតុ
កែប្រែនៅតំបន់នេះរដូវប្រាំងពីខែមិនាដល់ខែឧសភា ហើយថ្ងែដែលក្តៅមានកំដៅ៣៥អង្សា ។រដូវភ្លៀងចាប់ពីខែមិថុនាដល់ខែតុលា នឹង រដូវរងាចាប់ពី ខែវិច្ចកាដល់ខែកុម្ភះ បើត្រជាក់ជាង គេវិញមានរហូតដល់២០អង្សា។ នៅឆ្នាំ២០០៩ខណ្ឌ័មិត្តភាពក្រុងព្រះសីហនុត្រូវបានប្តូរទៅជាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វិញ៕
ស្រុកមិត្តភាពរួមមាន៥ឃុំ និង១៩ភូមិ។
មិត្តភាព | ||
ឃុំ | ភូមិ | |
---|---|---|
សង្កាត់១ | មណ្ឌល១, មណ្ឌល២, មណ្ឌល៣ | |
សង្កាត់២ | មណ្ឌល១, មណ្ឌល២, មណ្ឌល៣ | |
សង្កាត់៣ | មណ្ឌល១, មណ្ឌល២, មណ្ឌល៣ | |
សង្កាត់៤ | មណ្ឌល១, មណ្ឌល២, មណ្ឌល៣, មណ្ឌល៤, មណ្ឌល៥, មណ្ឌល៦ | |
កោះរុង | កោះតូច, ដើមថ្កូវ, ព្រែកស្វាយ, មណ្ឌលកោះរ៉ុងសន្លឹម |