ខេមរៈ សិរីមន្ត (អង់គ្លេស : Khemarak Sereymun) ឈ្មោះកំណើត ខេមប៊ុនថៃ កើតថ្ងៃទី (៣ វិច្ឆិកា ១៩៨៥) លោកគឺជា អ្នកចម្រៀងដែលស្ថិតក្នុង ផលិតកម្ម ហ្គាឡាក់សុីណាវ៉ាត្រា ។

ខេមរៈ សិរីមន្ត

ឯកសារ:Khemarak Sereymun.jpg
Khemarak Sereymun his profile picture 2020
ឈ្មោះ ខេមរៈ សិរីមន្ត
ថ្ងៃ.ខែ.ឆ្នាំកំណើត (1985-11-03) 3 វិច្ឆិកា 1985 (អាយុ 39)
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​Khmer traditional, Classic, R&B, Rock & Hip hop.
ឆ្នាំសកម្ម 2003-បច្ចុប្បន្ន
អជីបសិល្បៈ
  • អ្នកចម្រៀង
  • តួសម្ដែងប្រុស
  • ជារដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី / Local Brand Ambassador
ស្លាកតន្ត្រី
  • ផលិតកម្ម U2 Entertantment​​ (2003-2007)
  • ផលិតកម្ម Sunday (2007-2017)
  • ផលិតកម្ម-រស្មីហង្សមាស (RHM) (2017-បច្ចុប្បន្ន)
គេហទំព័រ

ជីវិតចាប់ផ្ដើម

កែប្រែ
ឯកសារ:ខេមរៈ សិរីមន្ត ឈ្នះពានអាណាចក្រតារា 2013.jpg
ខេមរៈ សិរីមន្ត ឈ្នះពានអាណាចក្រតារា Top Singer Award 2013

ខេមរៈ សិរីមន្ត កើតថ្ងៃទី (៣ វិច្ឆិកា ១៩៨៥) លោកមានទីកន្លែងកំណេីតនៅក្នុងខេត្ត កំពង់ចាម ។ មានឪពុកឈ្មោះ ថា ស៊ីថុន ​និងម្តាយឈ្មោះ សំ រាប​​​​​​​ ។ លោក សិរីមន្ត មានបងប្អូន៦នាក់ ប្អូនស្រីពៅឈ្មោះ ខេមរៈ ស្រីពៅ ជាអ្នកចម្រៀង(ស្លាប់) ។ បងប្រុសឈ្មោះ ខេមរៈ ភារុណ​ ជាអ្នកនិពន្ធទំនុកច្រៀង ។ ប្រពន្ធឈ្មោះ ផល្លី ជាម្ចាស់ផលិតផលទឹកអប់ផ្ទាល់ខ្លួនម៉ាកយីហោ Or Brand នាំចូលពីប្រទេសបារាំង។ លោក សិរីមន្ត មានកូន៣នាក់ប្រុសម្នាក់ស្រី២នាក់ កូនប្រុសបងឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី១ឈ្មោះ ខេមរៈ ស្ត្រី កូនស្រីទី៣ឈ្មោះ ខេមរៈ មន្តរាជនី ។ នៅឆ្នាំ ១៩៩៩ លោក ខេមរៈសិរីមន្ត បានចូលរួមកម្មវិធីប្រឡងចម្រៀងក្នុងស្រុកដែលទទួលបានជ័យលាភីលេខ ១ នៅកម្មវិធីប្រលងចម្រៀង (Nestle-Cambodia) ក្នុងទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ ។ ក្រោយមកលោកខេមរៈសិរីមន្តត្រូវបានជ្រើសរើសអោយច្រៀងនៅផលិតកម្ម (U2 Entertantment) ក្នុងឆ្នាំ ២០០៣ ពេលនោះហើយដែលលោកទទួលបានភាពជោគជ័យក្នុងបទចម្រៀង "បេះដូងអ្នកប្រដាល់" ដែលបទនេះ ទទួលបានការគាំទ្រច្រើននិងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់លោក ខេមរៈសិរីមន្ត នាពេលនោះដែរ ។[]

អាជីពតន្ត្រី

កែប្រែ

ការផ្ដើមបទចម្រៀងក្នុងផលិតកម្ម U2 Entertantment ២០០៣-២០០៧

កែប្រែ

ក្នុងឆ្នាំ២០០៣ លោក ខេមរៈ សិរីមន្ត ត្រូវបានម្ចាស់ផលិតកម្ម (U2 Entertantment) ជ្រើសរើសលោក ឲ្យច្រៀងនៅក្នុងផលិតកម្មនេះ ហើយបទដំបូងដែលអង្រួនផលិតកម្ម U2 នាពេលនោះ និងបានរុញលោកឲ្យហក់ឡើងកេរ្តិ៍ឈ្មោះក្មុងវិស័យសិល្បះ គឺបទ "បេះដូងអ្នកប្រដាល់" បទនេះដែរធ្វើឲ្យលោក ទទួលបានការគាំទ្រច្រើន និងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់ឈ្មោះរបស់លោកថា ជាតារាចំនូលថ្មី និង បទបន្ទាប់មកទៀតគឺបទ "ព្រមទាំងអាល័យ" បទ "ព្រលិតបាតបឹង" សុទ្ធតែជាបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងផុសផលនាពេលនោះ ។ រហូតមកដល់ឆ្នាំ ២០០៧ ផលិតកម្ម U2 Entertantment ក៏ប្រកាសបិទទ្វារផលិតកម្មរបស់ខ្លួនដោយសារការខ្ស័យធន ជាមួយនិងការប្រកួតប្រជែងផង និងទំហំខាតបង់ទៅលើការលួចចម្លងថាស ចម្រៀងរបស់ផលិតកម្ម U2 យកទៅដាក់លក់នៅលើទីផ្សារផងដែរ ។[]

ការចូលរួមក្នុងផលិតកម្ម Sunday Production ២០០៨-២០១៦

កែប្រែ

ក្រោយពេលផលិតកម្ម U2 Entertantment បានបិទក្រុមហ៊ុនរបស់ខ្លួន ។ ក្រោយមកក្នុងអំឡុងឆ្នាំ ២០០៨ លោក ខេមរៈសិរីមន្ត បានទៅចូលរួមជាមួយនិងផលិត្មសាន់ដេ (Sunday Production) លោកបានបន្តចេញអាលប៊ុមចម្រៀង ក៏ដូចជាចម្រៀង Cover ពិរោះៗផងដែរ ដូចជាបទ "ព្រួយជាមួយចន្ទ" "បងខុសហើយ" "ទុកឱកាសបងខ្លះបានទេ" "ទៅយកប្ដីបារាំង" "អ្នកស្រែក៏មានដុល្លារ" ក្នុងនោះមានបទចម្រៀងកន្ទ្រឹម ពិរោះៗដែលចេញអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ផងដែរដូចជាបទ "ចង់បានប្រពន្ធមួយ" "បាត់ស្បែកជើង" "ស្ដាយស្រីមិនភរ" ល-។ គួរបញ្ជាក់ផងដែរថា សិរីមន្ត ក៏ធ្លាប់ច្រៀង នៅក្រៅប្រទេសផងដែរ ជាពិសេសចូលរួមការប្រគំ តន្ត្រីមិត្តភាព កម្ពុជា-ថៃ ដើម្បីអបអរសាទរខួបលើក ទី ៦០ នៃទំនាក់ទំនងកម្ពុជា-ថៃ កាលពីខែវិច្ឆិកា ឆ្នាំ ២០១០ លោកបានចេញទៅសម្ដែងនាទីក្រុងបាងកក ប្រទេសថៃ (អង់គ្លេស: Thai-Cambodian Friendship Concert​ 2010) លោក ខេមរៈ សិរីមន្ត បានបន្តចេញ ទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១១ ផងដែរ ជាមួយប្អូនស្រី របស់លោក គឺ (ខេមរៈ ស្រីពៅ) ដែលជាដៃគូ ចម្រៀង របស់លោក នៅក្នុងផលិតកម្ម សាន់ដេ ជាមួយគ្នា សម្រាប់ រយៈពេលពីរខែ នៅទីនោះ ។[] ​លោក ខេមរៈសិរីមន្ត ក៏បានចូលរួមសម្ដែងក្នុងខ្សែរភាព​យន្ត​ខ្មែរខ្នាត​ធំ​ទី​៣ របស់ផលិតកម្មសាន់ដេផងដែរ គឺ​រឿង «​វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម​» ត្រូវ​បាន​បើក​សម្ពោធ និង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១២ ។[] ជាចុងក្រោយលោក ក៏ចាកចេញពីផលិតកម្មសាន់ដេ ក្នុងឆ្នាំ ២០១៦ និងបានទៅចូលរួមក្នុងផលិតកម្មរស្មីហង្សមាស ក្នុងឆ្នាំ២០១៧ ដែលជាផលិតកម្មយក្សនិងជាផលិតកម្មឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ។

ការចូលរួមក្នុងផលិតកម្មរស្មីហង្សមាស ២០១៧-បច្ចុប្បន្ន

កែប្រែ

នៅក្នុងឆ្នាំ ២០១៧ លោក ខេមរៈសិរីមន្ត បានទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស (អង់គ្លេស: Hangmeas Production)[] ​ក្រោយពេលមកជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ហង្សមាស របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត មិនទាន់ ស្រួលបួលផង ក៏ផ្ទុះ​ការគាំទ្រ​យ៉ាង​កក្រើក​ភ្លាមៗ​ផងដែរ អំ​ពីបទ​ចម្រៀង​បើក​ក្បាល​ដំបូង​ដែលចេញនៅ​ផលិតកម្ម​ថ្មីមួយនេះ គឺ​បទ «ស្ទឹងត្រែង​បង​អើយ» ។[] រហូតមកដល់ឆ្នាំ ២០១៨ លោក ខេមរៈសិរីមន្ត បានពញ្ញាក់អារម្មណ៍ទស្សនិកជនរបស់លោក ជាមួយនិងការចាប់ដៃសហការណ៍ផលិតចម្រៀងរួមគ្នាមួយ ជាមួយកំពូលតារាចម្រៀងជើងចាស់ប្រចាំប្រទេសថៃ គឺលោក Tik Shiro ដែលបទចម្រៀង សហការណ៍រួមគ្នារបស់ពួកគេមានចំណងជើងថា "Sad Man" ហើយអ្នកទាំងពីរក៏បានច្រៀងរួមគ្នានៅលើឆាកតន្ត្រីផងដែរ ជាមួយនិងការចាក់ផ្សាយនៅលើទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣ (Thai TV3).[] []

ភាពជោគជ័យ និង សមិទ្ធិផល

កែប្រែ
ឆ្នាំ ប្រភេទពាន ស្ថាប័នផ្សព្វផ្សាយ លទ្ធផល ក្រុមហ៊ុនឧបត្ថម្ភ
​​ 2011 Best Male Singer Award Anachak Dara  Won  Sabay Company[]
​​ 2013 Cambodia Top Singer Award Anachak Dara  Won  Sabay Company[១០]
ស្លាកយីហោ ឯកអគ្គរដ្ឋទូតម៉ាកល្បី ស្ថាប័នផ្សព្វផ្សាយ ឆ្នាំ
Brand Ambassador ​ Mazda-Cambodia ​​ 2019 [១១]

កាតាឡុកតន្ត្រី

កែប្រែ

អាលប៊ុមចម្រៀងទោល (Solo Albums)

កែប្រែ
ចំណងជើងបទ ប្រភេទ សិល្បៈ ចេញផ្សាយ ផលិតកម្ម
បេះដូងអ្នកប្រដាល់ Cover Version Khmer ខេមរៈ សិរីមន្ត 2003 U2 Entertantment
ព្រមទាំងអាល័យ Cover Version Khmer ខេមរៈ សិរីមន្ត 2004 U2 Entertantment
អងន្ទងស្នេហ៍ Cover Version Khmer ខេមរៈ សិរីមន្ត 2005 U2 Entertantment

អាលប៊ុមចម្រៀងដៃគូរ (Partner Albums)

កែប្រែ
ចំណងជើងបទ ប្រភេទ សិល្បៈ ចេញផ្សាយ ផលិតកម្ម
ម៉ែថា Cover Version Khmer ខេមរៈ សិរីមន្ត ft ឱក សុគន្ធកញ្ញា 2006 U2 Entertantment
Slow Motion Cover Version Khmer ខេមរៈ សិរីមន្ត ft ខេមរៈ ស្រីពៅ 2007 U2 Entertantment

ការសម្តែងលើឆាកតន្ត្រី - Performances

កែប្រែ

សកម្មភាព ភាពយន្ត

កែប្រែ
  • រឿង វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម​ ត្រូវ​បាន​បើក​សម្ពោធ និង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១២ ។

ឯកសារយោង

កែប្រែ
  1. "Khemarak Sereymun, Biography". CelebsAgewiki.com. 2012.
  2. "តារាចម្រៀង «Pop» ខេមរៈ សិរីមន្ត". freshnewsasia.com. 2016. http://m.freshnewsasia.com/index.php/en/freshnewsplus/166919-2020-08-01-11-32-52.html. 
  3. The Phnom Penh Daily News "ខេមរៈសិរីមន្ត មានភាពល្បីល្បាញជាបន្តបន្ទាប់". http://ww1.phnompenhdailynews.com/?sub1=01227c8a-66cd-11eb-b54b-e609155e7a42. 
  4. ​ភាព​យន្ត​ខ្នាត​ធំ​ទី៣​«វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម» Postkhmer.com 20 November 2012
  5. "Hang Meas Video Company Co., LTD". Cambodia.mom.rsf.org. Archived from the original on 8 ធ្នូ 2021. Retrieved 14 December 2017.
  6. "ល្បី ខេមរៈសិរីមន្ត ទៅទ្រនំហង្សមាស". ភ្នំពេញប៉ុស្តិ៍. Retrieved 1 September 2017.
  7. "តារាចម្រៀងថៃលោក Tik Shiro និងចាប់ដៃគ្នាជាមួយ លោក ខេមរៈសិរីមន្ត ត្រៀមចេញបទចម្រៀងរួមគ្នា". peoplenews.asia. Archived from the original on 6 សីហា 2018. Retrieved 31 July 2018.
  8. "ខេមរៈ សិរីមន្ត និងតារាចម្រៀងថៃ ចាប់ដៃគ្នាសាងភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រខ្មែរ-ថៃ". Retrieved 27 July 2018.
  9. ខេមរៈសិរីមន្ត ទទួល​បាន​​ពាន​តារា​ចម្រៀង ច្រៀង​បាន​ល្អ​បំផុត​​ប្រចាំ​ឆ្នាំ​ kohsantepheapdaily.com 11 March 2012
  10. "ម្ចាស់ពានទាំង៣៣រូបក្នុងកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣". Postkhmer.com. Retrieved 16 August 2013.
  11. "Khemarak Sereymun Mazda Cambodia's brand ambassador". phnompenhpost.com. Retrieved 22 October 2019.