សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក (ភាសាអង់គ្លេស៖ United States of America), អាចបានថា អាមេរិក, សហរដ្ឋ ឬស.រ.អ. គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅអាមេរិកខាងជើង ដែលមានរដ្ឋចំនួន ៥០ និងមណ្ឌលសហព័ន្ធមួយ។ រដ្ឋចំនួន ៤៨ និងមណ្ឌលសហព័ន្ធជាប់គ្នាជាដីតែមួយផ្ទាំង ស្ថិតនៅផ្នែកកណ្ដាលនៃទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក ខាងជើងជាប់ជាមួយប្រទេសកាណាដា និងខាងត្បូងជាប់ជាមួយប្រទេសមិកស៊ិក។ អាឡាស្កា ជារដ្ឋមួយស្ថិតប៉ែកពាយ័ព្យនៃទ្វីបអាមេរិកខាងជើង ខាងកើតជាប់នឹងប្រទេសកាណាដា និងខណ្ឌពីប្រទេសរុស្ស៊ីដោយច្រកសមុទ្រប៊េរីង។ រដ្ឋហាវៃ គឺជាប្រជុំមួយនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏នៅមានអាណាខេត្តចំណុះ ឬ តំបន់នៅលើកោះដាច់ស្រយាលមួយចំនួនទៀត នៅក្នុងសមុទ្រការាបៀន និងមហាសមុទ្រប៉ាស៊ីហ្វិក។
United States of America | |
---|---|
ភ្លេងជាតិ: ខ្មែរ៖ "ទង់ផ្កាយដ៏ត្រចះត្រចង់" ភ្លេងយាត្រា: ខ្មែរ៖ "ផ្កាយនិងឆ្នូតជានិរន្ត" | |
![]() | |
រដ្ឋធានី | |
ទីក្រុងធំបំផុត | |
ភាសាផ្លូវការ | គ្មាននៅកម្រិតសហព័ន្ធ[lower-alpha ១] |
ភាសាជាតិ | ភាសាអង់គ្លេស |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[៧] | តាមពូជសាសន៍៖
|
សាសនា | សូមមើលសាសនានៅសហរដ្ឋអាមេរិក |
រដ្ឋសហព័ន្ធប្រធានាធិបតីនិយមប្រកាន់សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ | |
ចូ បៃដិន (ប) | |
កាម៉ាឡា ហារីស (ប) | |
ណានស៊ី ប៉េឡូស៊ី (ប) | |
ចន រ៉ូប៊ឺតស៍ | |
នីតិបញ្ញត្តិ | សភា |
ព្រឹទ្ធសភា | |
សភាតំណាងរាស្ត្រ | |
ទទួលឯករាជ្យ | |
៤ កក្កដា ១៧៧៦ | |
១ មីនា ១៧៨១ | |
៣ កញ្ញា ១៧៨៣ | |
២១ មិថុនា ១៧៨៨ | |
២៥ កញ្ញា ១៧៨៩ | |
▪ ការទទួលស្គាល់រដ្ឋចុងក្រោយបង្អស់ | ២១ សីហា ១៩៥៩ |
៥ ឧសភា ១៩៩២ | |
ក្រឡាផ្ទៃ | |
▪ ផ្ទៃសរុប | ៣,៧៩៦,៧៤២ គ.ម2 (ទី៣ ឬទី៤) |
▪ ផ្ទៃទឹក (%) | ៤.៦៦ (គិតត្រឹមឆ្នាំ២០១៥)[៨] |
ប្រជាជន | |
▪ ប៉ាន់ស្មាន (ឆ្នាំ ២០១៩) | ![]() |
▪ ជំរឿន (ឆ្នាំ ២០១០) | ៣០៨,៧៤៥,៥៣៨[lower-alpha ២][៩] (ទី៣) |
▪ សន្ទភាព | ៣៣.៦ នាក់/គ.ម2 (ទី១១៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
▪ សរុប | ![]() |
▪ ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
▪ សរុប | ![]() |
▪ ក្នុងម្នាក់ | ![]() |
ជីនី (២០២០) | ![]() ខ្ពស់ |
HDI (២០១៩) | ![]() ខ្ពស់ណាស់ · ទី១៧ |
រូបិយវត្ថុ | ដុល្លារអាមេរិក ($) (USD) |
ល្វែងម៉ោង | UTC−៤ to −១២, +១០, +១១ |
▪ រដូវក្តៅ (DST) | UTC−៤ ទៅ −១០[lower-alpha ៣] |
ទម្រង់កាលបរិច្ឆេទ |
|
ភ្លើងផ្គត់ផ្គង់ចម្បង | ១២០ V–៦០ Hz |
ទិសចរាចរណ៍ | ស្តាំ[lower-alpha ៤] |
ក្រមហៅទូរស័ព្ទ | +១ |
ក្រម ISO 3166 | US |
ជាមួយផ្ទៃដី ៩.៦២៩.០៩១ គីឡូម៉ែត្រក្រឡា និងប្រជាជនប្រមាណ ៣០៧ លាននាក់ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសធំជាងគេលំដាប់ទី៣ ឬ ទី៤ និងមានប្រជាជនច្រើនជាងគេទី៣ នៅលើពិភពលោក។ សហរដ្ឋអាមេរិក គឺជាប្រជាជាតិមានប្រជាជនចម្រុះជាតិសាសន៍ និងពហុវប្បធម៌ ច្រើនជាងគេលើពិភពលោក ដែលជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ចូលទៅកាន់សហរដ្ឋអាមេរិក ជាច្រើនសតវត្សមកនេះ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺឈរនៅលំដាប់ទី១ លើពិភពលោក។ បើគិតតាមឆ្នាំ ២០០៨ ផលទុនជាតិសរុប (GDP) របស់សហរដ្ឋអាមេរិក មានប្រមាណជា $14.3 trillion (ដែលប្រមាណជា ២៣% នៃ GDP និងជិត ២១% នៃអំណាចទិញ (PPP) ពិភពលោក) ។
ប្រទេសនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋដំបូងបង្អស់ចំនួន ១៣ នៃអាណានិគមអង់គ្លេស ដែលស្ថិតនៅតាមបណ្ដោយឆ្នេរមហាសមុទ្រអាត្លង់ទិក នាថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ១៧៧៦ ដែលជាថ្ងៃប្រកាសឯករាជភាព ដើម្បីធ្វើការទាមទារឯករាជ្យរបស់ពួកគេ ពីពួកអាណានិគមអង់គ្លេស និងបង្កើតសាមគ្គីភាពរួមគ្នាជាធ្លុងមួយ។ បណ្ដារដ្ឋដែលបានធ្វើការបះបោរ បានទទួលជ័យជម្នះលើពួកអង់គ្លេស នៅក្នុងសង្គ្រាមបដិវត្តអាមេរិក ដែលជាជ័យជម្នះលើកទី១ នៃសង្គ្រាមរបស់ជនក្រោមអាណានិគមដើម្បីឯករាជ្យ។ តាមរយៈសន្និបាតក្រុងហ្វីឡាដែលហ្វៀ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៧៨៧ បានសម្រេចអនុម័តបង្កើតឡើងនូវរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ ដែលការផ្ដល់សច្ចាប័ននេះ គឺធ្វើឡើងក្រោយរយៈពេលប៉ុន្មានឆ្នាំ ដែលផ្នែកនៃបណ្ដារដ្ឋមួយទាំងនោះ ស្ថិតនៅក្រោមសាធារណរដ្ឋតែមួយ ដោយមានការគ្រប់គ្រងដ៏ខ្លាំងពីរដ្ឋាភិបាលកណ្ដាល។ The Bills of Right ត្រូវបានបង្កើតឡើងដោយ ១០ មាត្រា ធានាដល់សិទ្ធិសេរីភាពស៊ីវិលមូលដ្ឋានជាច្រើន ដែលត្រូវបានផ្ដល់សច្ចាប័ននៅឆ្នាំ ១៧៩១។
នៅសតវត្សទី១៩ សហរដ្ឋអាមេរិកបានទទួលទឹកដីប្រទេសបារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និងរុស្ស៊ី ហើយថែមទាំងបានធ្វើការបង្រួបបង្រួមជាមួយសាធារណរដ្ឋតិចសាស និងសាធារណរដ្ឋហាវៃទៀតផង។ ជម្លោះរវាងបណ្ដារដ្ឋកសិកម្មនៅភាគខាងត្បូង និងបណ្ដារដ្ឋឧស្សាហកម្មនៅភាគខាងជើង លើបញ្ហាសិទ្ធិ និងច្បាប់ស្ដីពីទាសភាព បានបង្កឱ្យមានសង្គ្រាមស៊ីវិល ឬ សង្គ្រាមបំបែកស្រុកនៅអាមេរិក ក្នុងទសវត្សឆ្នាំ ១៨៦០។ ទីបំផុតទៅ ពួកខាងជើងបានទទួលជ័យជម្នះ បានធ្វើឱ្យសហរដ្ឋអាមេរិករក្សាបាននូវឯកភាព និងលុបបំបាត់ចោលច្បាប់ទាសភាពនៅសហរដ្ឋអាមេរិកទាំងមូល។ សង្គ្រាមអេស្ប៉ាញ-អាមេរិក និងសង្គ្រាមលោកលើកទី១ បានបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិក ជាមហាអំណាចយោធាមួយលើពិភពលោក។ សង្គ្រាមលោកលើកទី២ នៅឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិកជាប្រទេសទី១ ដែលមានអាវុធនុយក្លេអ៊ែរ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកមួយនៃអង្គការណាតូ។ ក្រោយសង្គ្រាមត្រជាក់ និងការដួលរលំនៃសហភាពសូវៀត បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាកំពូលមហាអំណាចតែមួយគត់។ នៅវិស័យយោធា សហរដ្ឋអាមេរិកបានចំណាយជាង ៥០% នៃវិស័យយោធាទាំងអស់លើពិភពលោក និងភាពនាំមុខគេទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។
អំពីនិរុត្តិសាស្ត្រកែប្រែ
នៅឆ្នាំ ១៥០៧ សិល្បករខាងផែនទីជនជាតិអាល្លឺម៉ង់ បានបង្កើតផែនទីពិភពលោកមួយ ដែលដាក់ឈ្មោះថាឈ្មោះថាដីនៃពិភពខាងលិច "អាមេរិក" (America) ក្រោយពេលអ្នករុករក និងសិល្បករផែនទីជាតិអ៊ីតាលី អាមេរីកូ វេសពូស៊ី (Amerigo Vespucci) ។
ភូមិសាស្ត្រ និង បរិស្ថានកែប្រែ
ផ្ទៃដីសរុបបណ្ដារដ្ឋខាងលើនៃសហរដ្ឋអាមេរិក (contiguous United States) មាប្រមាណ ១.៩ ពាន់លាន acres ។ រដ្ឋអាឡាស្កា ដែលជារដ្ឋធំជាងគេ មានប្រមាណ ៣៦៥ លាន acres បាននៅដាច់ពីបណ្ដារដ្ឋខាងលើដោយប្រទេសកាណាដា។ រដ្ឋហាវៃ ជាទីប្រជុំកោះមួយ ស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ប៉ែកនិរតីនៃអាមេរិកខាងជើង ដែលមានក្រឡាផ្ទៃ ប្រមាណជាង ៤ លាន acres ។ បន្ទាប់ពីប្រទេសរុស្ស៊ី និងកាណាដា សហរដ្ឋអាមេរិកគឺជាប្រទេសធំជាងគេទី៣ ឬ ទី៤ លើពិភពលោក (ប្រហាក់ប្រហែលនឹងផ្ទៃដីប្រទេសចិន) ។ ចំណាត់ថ្នាក់នេះ ក៏អាស្រ័យផងដែរលើការរួមបញ្ចូលតំបន់ចំនួនពីរ ដែលកំពុងមានជម្លោះជាមួយប្រទេសឥណ្ឌា ជាមួយប្រទេសចិនដែរឬយ៉ាងណា។ ម្យ៉ាងទៀត ការផ្ដល់តួលេខពីក្រឡាផ្ទៃនៃសហរដ្ឋអាមេរិក មានភាពខុសគ្នា ៖ CIA World Fackbook ផ្ដល់តួលេខ ៣.៧៩៤.០៨៣ ម៉ាយការ៉េ (៩.៨២៦.៦៣០ គីឡូម៉ែត្រក្រឡា) ផ្នែកស្ថិតិអង្គការសហប្រជាជាតិ (United Nations Statistics Division) ផ្ដល់តួលេខ ៣.៧១៧.៨១៣ ម៉ាយការ៉េ (៩.៦២៩.០៩១ គីឡូម៉ែត្រក្រឡា) និង Encyclopedia Britannica ផ្ដល់តួលេខ ៣.៦៧៦.៤៨៦ ម៉ាយការ៉េ (៩.៥២២.០៥៥ គីឡូម៉ែត្រក្រឡា) ។ ករណីមួយទៀត ប្រសិនបើ គិតបញ្ចូលតែផ្ទៃដីគោកសុទ្ធសាធនោះ (មិនរាប់បញ្ចូលដីកោះ) សហរដ្ឋអាមេរិកជាប្រទេសធំជាងគេទី៣ ក្រោយប្រទេសរុស្ស៊ី និងចិន ដោយនាំមុខប្រទេសកាណាដា។
តំបន់ឆ្នេរវាលរាបនៃបណ្ដោយឆ្នេរមហាសមុទ្រអាត្លង់ទិក ត្រូវបានគ្របដណ្ដប់ដោយព្រៃក្រាស់ៗ និងហ៊ុមព័ទ្ធដោយតំបន់ភ្នំ។ តំបន់ភ្នំ Appalachian បានខណ្ឌចែកច្រាំងសមុទ្រភាគខាងកើត ពីបឹងធំៗ និងវាលស្មៅនៃពាក់កណ្ដាលខាងលិច។ ទន្លេមីស៊ីស៊ីពី-មីស៊ូរី ដែលជាប្រព័ន្ធទន្លេវែងជាងគេទីទី៤ លើពិភពលោក ហូរពីជើងទៅត្បូង កាត់តាមបេះដូងនៃប្រទេស។ ទំនាប ដែលមានវាលស្មៅដ៏ធំល្វឹងល្វើយប្រកបដោយជីជាតិ លាតសន្ធឹងឆ្ពោះទៅទិសខាងលិច ត្រូវបានកាត់ផ្ដាច់ដោយតំបន់ខ្ពង់រាប នៅភាគអាគ្នេយ៍។ បណ្ដាភ្នំថ្មជាច្រើន ដែលស្ថិតនៅចុងខាងលិចនៃទំនាប លាតសន្ធឹងពីជើងទៅត្បូង កាត់ផ្ទៃប្រទេស រហូតទៅដល់តំបន់ដែលមានរយៈកម្ពស់ជាង ៤.៣០០ ម៉ែត្រនៅកូឡូរ៉ាដូ (Colorado)។ ចុងបំផុតនៃភាគខាងលិច គឺជាអាងថ្មដ៏ធំ និងវាលលំហ ដូចជាវាលលំហម៉ូចាវ (Mojave)។ ជួរភ្នំព្រិលសៀរ៉ាណេវ៉ាដា និងកាសកាដ គ្របដណ្ដប់រហូតជិតដល់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក។ ភ្នំ McKinley នៃអាឡាស្កា ដែលមានកម្ពស់ ៦.១៩៤ ម៉ែត្រ គឺជាចំណុចខ្ពស់បំផុតនៃប្រទេស។ ភ្នំភ្លើងដ៏សកម្ម បានគ្របពាសពេញកោះ Alexander និង Aleutian របស់អាឡាស្កា ហើយរដ្ឋហាវៃ ក៏មានកោះភ្នំភ្លើងជាច្រើនផងដែរ។ ភ្នំភ្លើងដ៏ធំសម្បើម ក្រោមឧទ្យានជាតិ Yellowstone គឺជាភ្នំភ្លើងធំបំផុតនៃទ្វីបអាមេរិក។
- ឯកសា
តំបន់ថែមស្វ៊ែរ បុរីញ៉ូវយ៉ក
សូមមើលផងដែរកែប្រែ
កំណត់ចំណាំកែប្រែ
- ↑ ភាសាអង់គ្លេសគឺជាភាសាផ្លូវការនៃរដ្ឋចំនួន ៣២; ភាសាអង់គ្លេសនិងភាសាហាវ៉ៃគឺត្រូវជាភាសាផ្លូវការនៅរដ្ឋហាវ៉ៃ ហើយនៅរដ្ឋអាឡាស្កាវិញគឺមានភាសាអង់គ្លេសនិងភាសាអន្តោគ្រាមចំនួន ២០ ទៀត។ ភាសាអាហ្កនឃ្វាន, ភាសាឆេរ៉ូគី និងភាសាហ្ស៊ូជាដើមគឺជាភាសាផ្លូវការនៅក្នុងទឹកដីដើមនៃម្ចាស់ស្រុកក្នុងប្រទេស។ ភាសាបារាំងគឺជាភាសា de facto, និងជាភាសាឥតផ្លូវការនៅក្នុងរដ្ឋមេន និងល្វីហ្ស៊ីណា, ខណៈរដ្ឋញូវម៉ិកស៊ិកូ បានតាងភាសាអេស្ប៉ាញជាភាសាពិសេសមួយ។ In five territories, English as well as one or more indigenous languages are official: Spanish in Puerto Rico, Samoan in American Samoa, Chamorro in both Guam and the Northern Mariana Islands. Carolinian is also an official language in the Northern Mariana Islands.[៥][៦]
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedpop
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedtime
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs nameddrive
ឯកសារយោងកែប្រែ
- ↑ ទំព័រគំរូ:Cite act
- ↑ Kidder & Oppenheim 2007, p. 91.
- ↑ "uscode.house.gov" Public Law 105-225 uscode.house.gov August 12, 1999 pp. 112 Stat. 1263 ដកស្រង់នៅថ្ងៃ September 10, 2017
Section 304. "The composition by John Philip Sousa entitled 'The Stars and Stripes Forever' is the national march."
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedde facto Motto
- ↑ Cobarrubias 1983, p. 195.
- ↑ García 2011, p. 167.
- ↑ ៧,០ ៧,១ "U.S. Census Bureau QuickFacts: United States" United States Census ដកស្រង់នៅថ្ងៃ January 21, 2020
- ↑ "Surface water and surface water change" Organisation for Economic Co-operation and Development (OECD) ដកស្រង់នៅថ្ងៃ 2020-10-11
- ↑ "Annual Estimates of the Resident Population: April 1, 2010 to July 1, 2016" United States Census បណ្ណសារចម្លងពីខ្លឹមសារដើមនៅFebruary 14, 2020 ដកស្រង់នៅថ្ងៃ July 25, 2017 Unknown parameter
|url-status=
ignored (ជំនួយ) The 2016 estimate is as of July 1, 2016. The 2010 census is as of April 1, 2010. - ↑ ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, October 2020" IMF.org International Monetary Fund ដកស្រង់នៅថ្ងៃ March 30, 2020
- ↑ "Income inequality in America is the highest it's been since Census Bureau started tracking it, data shows" www.washingtonpost.com The Washington Post ដកស្រង់នៅថ្ងៃ July 27, 2020
- ↑ "Human Development Report 2020: The Next Frontier: Human Development and the Anthropocene" (PDF) (អង់គ្លេស) United Nations Development Programme December 15, 2020 ដកស្រង់នៅថ្ងៃ December 15, 2020