ខែកញ្ញា
ខែកញ្ញា ជាខែទី ៩នៃឆ្នាំទាំង១២ បើគិតតាមប្រតិទិនសុរិយគតិ និងស្ថិតក្នុងចន្លោះខែភទ្របទ និងអស្សុជ បើគិតតាមប្រតិទិនចន្ទគតិ ។ ខែនេះស្ថិតនៅបន្ទាប់ពី ខែសីហា និងមុខខែតុលា ។ ខែនេះមានចំនួន ៣០ថ្ងៃ ហើយក្នុងខែនេះមានអាកាសធាតុត្រជាក់ តែស្ងួត ដែលមិនសូវត្រជាក់ ដូចនៅខែតុលា និងខែវិច្ឆិកានោះទេ ។ នៅក្នុងខែនេះ ភ្លៀងធ្លាក់ ជាញឹកញាប់ ហើយក៏ជាខែដ៏ពិសេសសម្រាប់ប្រជាជនខ្មែរទាំងអស់ ប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់១៥រោច ខែភទ្របទ។ នៅក្នុងថ្ងៃទី២៤ នៃខែនេះ ក៏មានប្រារពពិធីប្រកាសរដ្ឋធម្មនុញ្ញផងដែរ ។
ព្រឹត្តិការណ៍
កែប្រែ• ១៨, ១៩, ២០ ពិធីបុណ្យភ្ជុំបិណ្ឌ
• 24 ទិវាប្រកាសរដ្ឋធម្មនុញ្ញ
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |