ខ្លែង
ខ្លែង គឺជាវត្ថុហោះមានចងខ្សែ។ កំលាំងដែលទាញខ្លែងអោយហោះឡើងទៅលើ ដោយសារកំលាំងដែលបានមកពីល្បឿនចរន្តខ្យល់ដែលបក់ពីលើនិងពីក្រោមវាខុសគ្នា ដែលបង្កើតអោយមានសំពាធទាបនៅខាងក្រោមនិងសំពាធខ្ពស់នៅខាងលើ។ ខ្លែងត្រូវបានប្រើជាគ្រឿងលេងកំសាន្ត ជាសិល្បៈ និងក្នុងបំរើបំរាស់ផ្សេងៗ។
ប្រវត្តិ
កែប្រែគេទទួលស្គាល់ជាទូទៅថាខ្លែងចាប់កំណើតដំបូងតាំងពី២៨០០ឆ្នាំមុននៅប្រទេសចិន[១]។ គេជឿបែបនេះដោយសារប្រទេសចិនជំនាន់មុនមានវត្ថុធាតុដើមចាំបាច់គ្រប់គ្រាន់សំរាប់ធ្វើខ្លែង ដូចជាក្រណាត់សូត្រសំរាប់ធ្វើតួខ្លែង ខ្សែសូត្រតូចឆ្មារតែមាំមិនងាយដាច់សំរាប់ធ្វើខ្សែ និងឫស្សីសំរាប់ធ្វើឆ្អឺងរឺងមាំនិងស្រាល។
គេនិយាយថាខ្លែងរកឃើញដោយម៉ស៊ឺនិងលូប៉ានទស្សនវិទូចិនដ៏ល្បីនៅស.វទី៥។ យ៉ាងហោចណាស់នៅឆ្នាំ៥៤៩គេឃើញមានខ្លែងធ្វើពីក្រដាស់ត្រូវបានគេបង្ហោះ ដោយសំអាងលើកំណត់ត្រាដែលមានសរសេរនៅឆ្នាំនោះ[២]។ ប្រភពឯកសារចិនបុរាណ និងមជ្ឈិមសម័យ បានរាយបញ្ជីរបៀបប្រើប្រាស់ខ្លែងសំរាប់វាស់វែងចំងាយ ពិនិត្យកំលាំងខ្យល់ លើកមនុស្ស និងសញ្ញាទាក់ទង។ ខ្លែងចិនបុរាណមានផ្ទៃរាបស្មើ (មិនកោង) និងមានរាងជាចតុកោណកែង។
ឯកសារយោង
កែប្រែ- ↑ មានទ្រឹស្ដីមួយផ្សេងទៀតដែលអះអាងដោយអ្នកធ្វើខ្លែងឈ្មោះ Clive Hart និង Tal Streeter ថាមានខ្លែងធ្វើពីស្លឹកឈើតាំងពីមុននោះទៅទៀតនៅកន្លែងមួយដែលជាផ្នែកមួយរបស់ឥណ្ឌូនេស៊ីបច្ចុប្បន្ន។ ទ្រឹស្ដីនេះអះអាងដោយផ្អែកលើការបកស្រាយ គំនូរក្នុងរូបភ្នំក្នុងកោះមុណាក្បែរកោះស៊ុឡាវេស៊ី។ Two lines of evidence: analysis of leaf kiting and some cave drawings Archived 2011-07-23 at the វេយប៊ែខ ម៉ាស៊ីន. Drachen Foundation Journal Fall 2002, page 18.
- ↑ Needham, Volume 4, Part 1, 127.