ខ្សែទឹករង្វល់របស់មហាសមុទ្រ
ខ្សែទឹករង្វល់របស់មហាសមុទ្រ សំខាន់ៗនៅលើផែនដីមាន៖
- ខ្សែទឹករង្វល់អនុប៉ូលអាត្លង់ទិកខាងជើង (North Atlantic Subpolar Gyre)
- ខ្សែទឹករង្វល់អនុប៉ូលប៉ាស៊ីហ្វិកខាងជើង (North Pacific Subpolar Gyre)
- ខ្សែទឹករង្វល់អនុត្រូពិកអាត្លង់ទិកខាងជើង (North Atlantic Subtropical Gyre)
- ខ្សែទឹករង្វល់អនុត្រូពិកប៉ាស៊ីហ្វិកខាងជើង (North Pacific Subtropical Gyre) ៖ ត្រូវបានគេស្គាល់ថាជាខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងជើង។ ខ្សែទឹករង្វល់នេះគ្របដណ្ដប់ស្ទើរពាសពេញមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងទាំងស្រុង។ វាស្ថិតនៅចន្លោះខ្សែអេក្វាទ័រនិងរយៈទទឹង៥០០ខាងជើង។ ខ្សែទឹករង្វល់នេះវិលតាមទិសទ្រនិចនាឡិកា និងផ្គុំឡើងដោយខ្សែទឹកមហាសមុទ្រ៤គឺ ខ្សែទឹកប៉ាស៊ីហ្វិកខាងជើង ខ្សែទឹកកាលីហ្វរនៀ ខ្សែទឹកអេក្វាទ័រខាងជើង និង ខ្សែទឹកឃឹរ៉ុស៊ីអុ។
- ខ្សែទឹករង្វល់អនុត្រូពិកអាត្លង់ទិកខាងត្បូង (South Atlantic Subtropical Gyre)
- ខ្សែទឹករង្វល់អនុត្រូពិកប៉ាស៊ីហ្វិកខាងត្បូង (South Pacific Subtropical Gyre)
- ខ្សែទឹករង្វល់អនុត្រូពិកមហាសមុទ្រឥណ្ឌា (Indian Ocean Subtropical Gyre)
- ខ្សែទឹកជុំវិញអង់តាកទិក (Antarctic Circumpolar Current)
- ខ្សែទឹករង្វល់អនុប៉ូលសមុទ្រវិដដែល (Weddell Sea Subpolar Gyre)
- ខ្សែទឹករង្វល់អនុប៉ូលសមុទ្ររ៉ូស (Ross Sea Subpolar Gyre)
- ប្រព័ន្ឋខ្សែទឹកអេក្វាទ័រអាត្លង់ទិក (Atlantic Equatorial Current System)
- ប្រព័ន្ឋខ្សែទឹកអេក្វាទ័រប៉ាស៊ីហ្វិក (Pacific Equatorial Current System)
- ខ្សែទឹករង្វល់មូសុងឥណ្ឌា (Indian Monsoon Gyres)
ខ្សែទឹករង្វល់អនុត្រូពិក
កែប្រែផ្ចិតរបស់ខ្សែទឹករង្វល់នេះជាតំបន់មានសំពាធខ្ពស់។ ទិសដៅរង្វល់របស់ខ្សែទឹកគឺ តាមទិសទ្រនិចនាឡិកាចំពោះអឌ្ឍគោលខាងជើង និង ច្រាស់ទិសទ្រនិចនាឡិកាចំពោះអឌ្ឍគោលខាងត្បូង។ នេះជាផលរបស់កំលាំងកូរ៉្យូលីស។ កត្តាដែលធ្វើអោយចំនុចផ្ចិតមានសំពាធខ្ពស់គឺដោយសារ ខ្យល់នៅខាងជើងខ្សែទឹកដែលបក់ទៅខាងលិច និងខ្យល់ជំនួញនៅខាងត្បូងខ្សែទឹកដែលបក់ទៅទិសខាងកើត។
ខ្សែទឹករង្វល់អនុប៉ូល
កែប្រែខ្សែទឹករង្វល់អនុប៉ូលកើតឡើងនៅរយៈទទឹងខ្ពស់ (ប្រហែល៦០០) ។ ទិសដៅរង្វល់គឺច្រាស់ទ្រនិចនាឡិកាចំពោះអឌ្ឍគោលខាងជើង ជុំវិញតំបន់សំពាធទាបមួយ។ ចរន្តទឹកខាងលើជាទូទៅហូរសំដៅទៅផ្ចិតរបស់វា។ បាតុភូតនេះគេហៅថាដំនឹកអេកម៉ាន់ ដែលបង្កើតអោយមានការនាំមកផ្ទៃខាងលើនូវសារធាតុចិញ្ចឹមពីបាតសមុទ្រ។