គងវង់មានពីរប្រភេទគឺ គងវង់តូច និង គងវង់ធំ គងទាំងពីរនេះប្រើប្រាស់នៅក្នុងវង់ភ្លេងពិណពាទ្យបច្ចុប្បន្ន។ គងទាំងពីរមានសណ្ឋានដូចគ្នា និងរបៀបធ្វើដូចគ្នាមានផ្លែសំនៀងចំនួន ១៦ផ្លែ អន្លូងសម្រាប់គោះដូចគ្នា ផ្លែសំនៀងដូចគ្នាដែរ ប៉ុន្តែសំដៅគងធំ ឬតូចសំដៅទៅលើរង្វង់គងធំ ឬតូច និងសំដៅទៅលើផ្លែសំនៀងធំ ឬតូចតែប៉ុណ្ណោះ។ គង់វង់តូច ឬគងវង់ធំគឺជាគងដែលមានអាយុកាលរាប់សតវត្សរ៍ណាស់មកហើយ វាមានសារៈសំខាន់នៅក្នុងវង់ភ្លេងពិណពាទ្យ ដែលជាវង់ភ្លេង ដែលបម្រើឱ្យព្រហ្មញ្ញសាសនាកាលពីសម័យដើម។ ក្នុងឆ្នាំ១៩៦៥ សម្តេចព្រះសង្ឃរាជ ជួន ណាត បានមានបន្ទូលថាគងវង់ខ្មែរទាំងពីរបែបនេះ ខ្មែរយើងបានបំបែកចេញពីគងពាក់កណ្តាលវង់ដែលមានផ្លែសំនៀង៨ ឬ៩ បានចេញគងវង់ធំ ទើបបន្ទាប់មកបំបែកជាគងវង់តូចទៀត នៅក្នុងចន្លោះសតវត្សរ៍ទី៩ និងទី១២រីឯគងពាក់កណ្តាលវង់ខ្មែរមានទាំងពីសម័យមុនអង្គរ[១]

ឯកសារយោង កែប្រែ

  1. របាំព្រះរាជទ្រព្យ សីហា ឆ្នាំ២០០៥