គណបក្សខ្មែររួបរួមជាតិ

គណបក្សនយោបាយកម្ពុជា

គណបក្សខ្មែររួបរួមជាតិ (អង់គ្លេស៖ Khmer National United Party ហៅកាត់: ខ.រ.ជ ហៅកាត់អង់គ្លេស: K.N.U Party) គឺជាគណបក្សនយោបាយនៅកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដោយលោកញឹក ប៊ុនឆៃ និងអតីតសមាជិកនៃគណបក្សហ៊្វុនស៊ិនប៉ិច

គណបក្សរួបរួមជាតិខ្មែរ
Khmer National United Party
អ្នកដឹកនាំញឹក ប៊ុនឆៃ
អនុប្រធានស៊ឹង គិរី
បាវចនាឯករាជ្យ សន្តិភាព យុត្តិធម៌
បង្កើតខែកុម្ភៈ ឆ្នាំ២០១៦
ផ្ដាច់ចេញគណបក្សហ៊្វុនស៊ិនប៉ិច
មនោគមវិជ្ជាសេរីអភិរក្សនិយម
សង្គមសេរីនិយម
រាជានិយម
ពណ៌ផ្លូវការ     ខៀវចាស់
ព្រឹទ្ធសភា
០ / ៦២
រដ្ឋសភា
០ / ១២៥
ឃុំ
១ / ១៦៤៦
ក្រុមប្រឹក្សាឃុំសង្កាត់
២៤ / ១១៥៧២
រដ្ឋាភិបាលក្នុងស្រុក[]
៣៨ / ៤១១៤
គេហទំព័រ
https://www.knu-party.org
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

គោលនយោបាយមូលដ្ឋាន

កែប្រែ

គោលនយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិមាន៩ចំណុចដូចជា៖[]

- ភូមិ ឃុំ សុខក្សេមក្សាន្ដ៖ បង្ក្រាប ទប់ស្កាត់ អំពើ ចោរកម្ម ក្មេងទំនើង អំពើអសិលធម៌សង្គម ហឹង្សាក្នុងគ្រួសារ ការចរាចរ ផលិត និងសេពគ្រឿងញៀន។

- ភូមិឃុំស្អាតស្អំ៖ គ្មានអំពើពុករលួយ គ្មានការយកកម្រៃក្រៅផ្លូវការលើសេវាសាធារណៈគ្រប់ប្រភេទ ដូចជាអត្តសញ្ញាប័ណ្ណ ប័ណ្ណគ្រួសារ សៀវភៅស្នាក់នៅលិខិតបញ្ជាក់កំណើត លិខិតអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់ នានា...។ល។

- ភូមិ-ឃុំ យុត្តិធម៌៖ គ្មានការរើសអើង បក្ខពួកនិយម និងគ្រួសារនិយម។

- ភូមិ-ឃុំ រុងរឿង៖ ប្រជាពលរដ្ឋមានចំណូល តាមរយៈការជម្រុញផលិតភាពកសិកម្មបែបទំនើប និងបច្ចេកទេសថ្មី ព្រមជាមួយការធានាតម្លៃកសិផល ស្របតាមតម្លៃទីផ្សារអន្ដរជាតិ។

៥- ភូមិ-ឃុំ សុខដុម្យ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការងារធ្វើគ្រប់គ្នា ទប់ស្កាត់ការធ្វើចំណាកស្រុក និងចំណាកស្រុកទៅក្រៅប្រទេស។

៦- ភូមិ-ឃុំ បៃតង៖ ទប់ស្កាត់ និងបង្ក្រាបអំពើកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ការពារ និងលើកកម្ពស់បរិស្ថាន។

៧- ភូមិ-ឃុំ គ្មានការគៀបសង្កត់៖ ការពារ និងទប់ស្កាត់ការរំលោភបំពាន ដណ្ដើមដីធ្លី រឹបអូសទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ។

៨- ភូមិឃុំ មានគុណភាព៖ លុបបំបាត់អនក្ខរកម្ម ខិតខំសាងសង់សាលារៀន នៅតាមភូមិ-ឃុំ និងជម្រុញកុមារគ្រប់អាយុបានចូលរៀនគ្រប់គ្នា។

៩- ភូមិ-ឃុំ អភិវឌ្ឍន៍៖ ខិតខំប្រមែប្រមូលប្រភពនានា ជួសជុលកសាងហេដ្ឋារចនាសម្ព័ន្ធ ជីកអណ្ដូងទឹក ស្រះទឹក ផ្គត់ផ្គង់ទឹកស្អាតតាមតម្រូវការក្នុងមូលដ្ឋាន។

គោលការណ៍ដឹកនាំគណបក្សខ្មែររួបរួមជាតិ

កែប្រែ

គោលការណ៍ដឹកនាំនៃគណបក្សខ្មែររួបរួមជាតិគឺ៖[]

- សមាជិក សមាជិកា សកម្មជន គណបក្សជាម្ចាស់គណបក្សខ្មែររួបរួមជាតិ។

- គណបក្សខ្មែររួបរួមជាតិ តម្កល់ផលប្រយោជន៍ប្រទេសជាតិប្រជាពលរដ្ឋធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។

- ការដឹកនាំ គ្រប់គ្រងគណបក្ស តាមបែបលទ្ធិប្រជាធិបតេយ្យ គ្មានបក្ខពួកនិយមគ្រួសារនិយម និងគ្មានអំពើពុករលួយ។

ឯកសារយោង

កែប្រែ
  1. Khorn, Savi (11 June 2019). "Ministry: Councillors to be appointed by next Monday". The Phnom Penh Post. https://www.phnompenhpost.com/national-politics/ministry-councillors-be-appointed-next-monday។ បានយកមក 17 June 2019. 
  2. ២,០ ២,១ គោលនយោបាយមូលដ្ឋាន ទាំង៩ចំណុច របស់គណបក្ស ខ្មែររួបរួមជាតិ។ Facebook, 23 January 2017