បំណែងចែករដ្ឋបាលនៃកម្ពុជា
កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង (កាលពី ខែមករា ២០១៤ ខេត្តថ្មីត្បូងឃ្មុំបានបំបែកចេញពីខេត្តកំពង់ចាម) និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក់ស្ដែងកម្ពុជាមាន ២៥ ខេត្ត។ ប៉ុន្តែភ្នំពេញជាទីតាំងរដ្ឋបាលពិសេសដោយឲ្យឈ្មោះថា រាជធានីភ្នំពេញ។
ខេត្តទាំង ២៥ ត្រូវបានបែងចែកទៅជា ក្រុង ស្រុក ខណ្ឌ as of 2010[update] ២៦ក្រុង ដែលមាន ១៥៩ ស្រុក និង ១២ ខណ្ឌនៅភ្នំពេញ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាិបាលបានសម្រេចបង្កើតក្រុងស្រុកខណ្ឌចំនួន៦ទៀតក្នុងនោះមានខណ្ឌចំនួន២ ស្រុកចំនួន៣ និងក្រុងចំនួន១ ជារួមទៅសរុបក្រុង២៧ ស្រុក១៦២ និង ខណ្ឌ១៤។ ។ ខេត្តនីមួយៗមានទីរួមខេត្តមួយដែលឲ្យឈ្មោះថាក្រុង (ឧ. ខេត្តសៀមរាប មាន ក្រុងសៀមរាប)។ លើកលែងតែបន្ទាយមានជ័យ កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ធំ ត្បូងឃ្មុំ មណ្ឌលគីរី ឧត្តរមានជ័យ ព្រះវិហារ និង រតនគីរី ដែលឈ្មោះខេត្តនិងទីរួមខេត្ត(ក្រុង)ដែលមានឈ្មោះមិនដូចគ្នា។
នៅភ្នំពេញ ខណ្ឌ ត្រូវបានបែងចែកទៅជាសង្កាត់ ដែលមានទំហំតូចជាងគេបើប្រៀបទៅនឹងឃុំនៅក្នុងខេត្តផ្សេងៗ។
សង្កាត់ ត្រូវបានបែងចែកបន្តទៅទៀតជាភូមិ ទោះជាយ៉ាងណា ភូមិ ទាំងឡាយដោយចាំបាច់ទៅមិនបានគ្របដណ្ដប់ការតាំងលំនៅតែមួយនោះទេ។
នៅខេត្ត ត្រូវបែងចែកជាក្រុង ស្រុក។ ក្រុងចែកជា សង្កាត់ ហើយសង្កាត់ចែកជាភូមិ។ ដោយឡែកស្រុកត្រូវចែកជាឃុំ សង្កាត់ និងឃុំសង្កាត់ចែកជាភូមិ។
បំណែងចែករដ្ឋបាល[១] | |||
---|---|---|---|
ថ្នាក់ទី១ | ថ្នាក់ទី២ | ថ្នាក់មូលដ្ឋាន | ក្នុងមូលដ្ឋាន |
១រាជធានី | ១៤ខណ្ឌ | ១០៥សង្កាត់ | ៩៥៣ភូមិ |
២៤ខេត្ត | ២៧ក្រុង ១៦២ស្រុក |
១៣២សង្កាត់ ១.៤០៩ឃុំ |
១៣.៤១២ភូមិ |
២៥រាជធានី ខេត្ត | ១៩៧ក្រុង ស្រុក ខណ្ឌ | ១.៦៤៦ឃុំ សង្កាត់ | ១៤.៣៦៥ភូមិ |
បំណែងចែកថ្នាក់ទីមួយ៖ ខេត្ត-រាជធានី
កែប្រែខេត្ត និងរាជធានីគឺជាចំណែករដ្ឋបាលថ្នាក់ទីមួយរបស់កម្ពុជា ដែលឲ្យឈ្មោះថា រដ្ឋបាលរាជធានី ខេត្ត។ ខេត្តត្រូវចែកជា១៥៩ស្រុក និង ២៦ក្រុង។ រាជធានីចែកជា ១២ខណ្ឌ។
រដ្ឋបាលរាជធានី ខេត្ត គ្រប់គ្រងដោយក្រុមប្រឹក្សារាជធានី ខេត្ត និងដឹកនាំដោយគណៈអភិបាលរាជធានី ខេត្ត ដែលមានអភិបាលរាជធានី ខេត្តមួយរូប និងអភិបាលរងតាមការកំណត់របស់រាជរដ្ឋាភិបាល ព្រមទាំងជំនួយការដោយនាយករដ្ឋបាល។
ក្រមប្រឹក្សារាជធានី ខេត្ត ជ្រើសតាំងដោយការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់។ គណៈអភិបាលរាជធានី ខេត្ត តែងតាំងដោយព្រះមហាក្សត្រ ដោយព្រះរាជក្រឹត្យតាមសំណើរបស់ក្រសួងមហាផ្ទៃតាមរយៈរាជរដ្ឋាភិបាល។
ថ្ងៃ ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនី បានឡាយព្រះហស្ថលើរាជក្រឹត្យមួយដែលបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និងព្រះសីហនុទៅជាខេត្ត ដូចគ្នា ហើយកែសម្រួលព្រំដែនខេត្តជាច្រើនត្រង់ចំណុចខ្លះ។[១]
ក្រចេះ រតនគីរី ស្ទឹងត្រែង និង មណ្ឌលគីរី គឺ៤ធ្លាប់ជាប៉ែកនៃប្រទេសលាវ រហូតដល់សម័យអាណាព្យាបាលបារាំង។
ទីតាំង | ឈ្មោះ | ទីរួមខេត្ត | ប្រជាជន | ផ្ទៃក្រឡា (គ.ម២) | សន្ទភាពប្រជាជន | សន្ទស្សន៍ការអភិវឌ្ឍមនុស្ស (ស.អ.ម.) | អក្សរកាត់ | លេខកូដ | |
---|---|---|---|---|---|---|---|---|---|
បន្ទាយមានជ័យ | សិរីសោភ័ណ | ៦៧៨ ០៣៣ | ៦ ៦៧៩ គ.ម២ | ១០២ | ០,៤២ | BM | 01 | ||
បាត់ដំបង | បាត់ដំបង | ១ ០៣៦ ៥២៣ | ១១ ៧០២ គ.ម២ | ៨៩ | ០,៤៣៥ | BB | 02 | ||
កំពង់ចាម | កំពង់ចាម | ១ ៦៨០ ៦៩៤ | ៩ ៧៩៩ គ.ម២ | ១៧២ | ០,៦១៦ | KC | 03 | ||
កំពង់ឆ្នាំង | កំពង់ឆ្នាំង | ៤៧២ ៦១៦ | ៥ ៥២១ គ.ម២ | ៨៦ | ០,៥៦២ | KN | 04 | ||
កំពង់ស្ពឺ | ច្បារមន | ៧១៦ ៥១៧ | ៧ ០១៧ គ.ម២ | ១០២ | KS | 05 | |||
កំពង់ធំ | ស្ទឹងសែន | ៧០៨ ៣៩៨ | ១៣ ៨១៤ គ.ម២ | ៥១ | ០,៥០៩ | KT | 06 | ||
ខេត្តកំពត | កំពត | ៥៨៥ ១១០ | ៤ ៨៧៣ គ.ម២ | ១២០ | ០,៥៤៨ | KP | 07 | ||
ខេត្តកណ្ដាល | តាខ្មៅ | ១,២៦៥,៨០៥ | ៣ ៥៦៨ គ.ម២ | ៣៥៥ | ០,៦៥៣ | KD | 08 | ||
ខេត្តកោះកុង | ខេមរភូមិន្ទ | ១៣៩ ៧២២ | ១១ ១៦០ គ.ម២ | ១២ | ០,៥៧៦ | KK | 09 | ||
ខេត្តកែប | កែប | ៤០ ២០៨ | ៣៣៦ គ.ម២ | ១២០ | KE | 23 | |||
ខេត្តក្រចេះ | ក្រចេះ | ៣១៨ ៥២៣ | ១១ ០៩៤ គ.ម២ | ២៩ | ០,៥១៣ | KR | 10 | ||
ខេត្តមណ្ឌលគីរី | សែនមនោរម្យ | ៦០ ៨១១ | ១៤ ២៨៨ គ.ម២ | ៤ | ០,៥៧៣ | MK | 11 | ||
ខេត្តឧត្តរមានជ័យ | សំរោង | ១៨៥ ៤៤៣ | ៦ ១៥៨ គ.ម២ | ៣០ | ០,៥៣៧ | OM | 22 | ||
ប៉ៃលិន | ប៉ៃលិន | ៧០ ៤៨២ | ៨០៣ គ.ម២ | ៨៨ | PL | 24 | |||
ភ្នំពេញ | ដូនពេញ | ២ ០០០ ០៦៤ | ៧៥៨ គ.ម២ | ២ ៦៣៨ | ០,៦៣៨ | ភ.ព.(PP) | 12 | ||
ព្រះសីហនុ | ព្រះសីហនុ | ១៩៩ ៩០២ | ៨៦៨ គ.ម២ | ២៣០ | SV | 18 | |||
ព្រះវិហារ | ព្រះវិហារ | ១៧០ ៨៥២ | ១៣ ៧៨៨ គ.ម២ | ១២ | PR | 13 | |||
ពោធិ៍សាត់ | ពោធិ៍សាត់ | ៣៩៧ ១០៧ | ១២ ៦៩២ គ.ម២ | ៣១ | ០,៥៨៥ | PS | 15 | ||
ព្រៃវែង | ព្រៃវែង | ៩៤៧ ៣៥៧ | ៤ ៨៨៣ គ.ម២ | ១៩៤ | ០,៥៣៥ | PV | 14 | ||
ភូមិសោមត្រក |
រតនគីរី | បានលុង | ១៤៩ ៩៩៧ | ១០ ៧៨២ គ.ម២ | ១៤ | ០,៥០២ | RK | 16 | |
សៀមរាប | សៀមរាប | ៨៩៦,៣០៩ | ១០ ២៩៩ គ.ម២ | ៨៧ | ០,៦០១ | SR | 17 | ||
ស្ទឹងត្រែង | ស្ទឹងត្រែង | ១១១ ៧៣៤ | ១១ ០៩២ គ.ម២ | ១០ | ០,៥៥៧ | ST | 19 | ||
ស្វាយរៀង | ស្វាយរៀង | ៤៨២ ៧៨៥ | ២ ៩៦៦ គ.ម២ | ១៦៣ | ០,៤៨៦ | SG | 20 | ||
តាកែវ | ដូនកែវ | ៨៤៣ ៩៣១ | ៣ ៥៦៣ គ.ម២ | ២៣៧ | ០,៥៨២ | TK | 21 | ||
ត្បូងឃ្មុំ | សួង | ៧៥ ៤០០០ | ៣ ៥៦៣ គ.ម២ | TM | 24 |
បំណែងចែកថ្នាក់ទីពីរ៖ ស្រុក ក្រុង ខណ្ឌ
កែប្រែ- បន្ថែមទៅលើបំណែងចែកបន្តបន្ទាប់ទាំងនេះ ក៏មានទីក្រុងនិងទីប្រជុំជនជាច្រើនដែលមានទំនួលខុសត្រូវខ្លះលើខណ្ឌ និង សង្កាត់លើបរិវេណដែលបានគ្របដណ្ដប់ដោយក្រុង។ បណ្ដាបំណែងចែករដ្ឋបាលទាំងអស់នេះមានក្រុមប្រឹក្សាជាប់ឆ្នោតមួយក្រុម និង អភិបាលជាប់ឆ្នោតមួយរូប។
មានកម្រិតថ្នាក់ក្រុងបីប្រភេទផ្សេងគ្នា (ក្រុង):
បន្ថែមទៅលើចំនួនប្រជាជន រាជធានី និង ក្រុងត្រូវចំណូលពន្ធគ្រប់គ្រាន់ដើម្បីឱ្យរដ្ឋបាលអាចដំណើរការការិយាល័យរដ្ឋបាលបាន។
ក្រុង និង ទីរួមខេត្ត ត្រូវបានចែកទៅជា សង្កាត់ គឺស្មើនឹង ឃុំ នៅក្នុងស្រុក។
ចំពោះតំបន់ដែលឈានមិនដល់លក្ខខណ្ឌសំគាល់ដោយច្បាប់នៅត្រង់នោះក៏មានកម្រិតថ្នាក់ទាបមួយទៀតនៃបំណែងចែករដ្ឋបាលដែនដី។ បំណែកចែករដ្ឋបាននេះជាធម្មតាគ្របដណ្ដប់លើ ឃុំ ប៉ុន្តែក៏ប្រហែលជាអាចគ្របដណ្ដប់ច្រើនជាងមួយឃុំ រឺ ក៏ក្ដោបក្ដាប់រួមគ្នាជាមួយក្រុង។
ស្រុកគឺជាចំណែកបន្ទាប់នៃខេត្តនិងប្រកបដោយឃុំ និងសង្កាត់ជាច្រើន ។ ក្រុងគឺជាចំណែករងនៃខេត្តនិងប្រកបដោយសង្កាត់ជាច្រើន ។ ខណ្ឌគឺជាចំណែករងនៃរាជធានី និងប្រកបដោយសង្កាត់ជាច្រើន ។
ចំណែកថ្នាក់មូលដ្ឋាន
កែប្រែ- ឃុំគឺជាបំណែងចែករងនៃស្រុក ដែលហៅថារដ្ឋបាលឃុំ គ្រប់គ្រងដោយក្រុមប្រឹក្សាឃុំ ដឹកនាំដោយមេឃុំមួយរូប និងជំទប់ឃុំ តាមរយៈការបោះឆ្នោតជាសកល។
- សង្កាត់គឺជាបំណែងចែករងពីក្រុង ឬខណ្ឌ ដែលហៅថារដ្ឋបាលសង្កាត់គ្រប់គ្រងដោយក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយចៅសង្កាត់មួយរូប នឹងចៅសង្កាត់រង តាមរយៈការបោះឆ្នោតសកល។
ឃុំ សង្កាត់នីមួយៗ ត្រូវបែងចែកបន្តជាភូមិ (village រឺ phum)ជាច្រើន។ ភូមិ (Villages រឺphum), ចំណែករងភូមិសាស្ត្រនិងរដ្ឋបាលជាមូលដ្ឋានគ្រឹះនៅកម្ពុជា ជាចំណែករងនៃឃុំ (commune រឺ khum) និងសង្កាត់ (quarter រឺ sangkat) ។
កំឡុងសម័យខ្មែរក្រហម និងក្រោមរដ្ឋាភិបាលកុម្មុយនិស្តកាន់អំណាចកំឡុងការកាន់កាប់របស់វៀតណាមនៅកម្ពុជា ភូមិនានាត្រូវបានបែងចែកបន្តបន្ទាប់ជាក្រុម (group រឺ krom) នៃគ្រួសារ១៥-២០គ្រួ ដែលត្រូវបានដឹកនាំដោយមេក្រុម (group leader រឺ Meh Krom) ។ ក៏ប៉ុន្តែ ប្រព័ន្ធនេះលែងជាផ្នែកនៃប្រព័ន្ធរដ្ឋបាលផ្លូវការទៀតហើយ និងមិនត្រូវបានអនុវត្តមកទល់ឥឡូវនេះ ។
ប្រមុខរដ្ឋបាលភូមិគឺមេភូមិ (village chief រឺ ប្រធានភូមិ ) ដែលជាធម្មតាជួយដោយអនុប្រធាន ។ មេភូមិបានរាយការណ៍ទៅមេដឹកនាំឃុំ រឺ មេឃុំ (commune chief) ។ ប្រធានភូមិស្ថិតនៅក្រោមអំណាច នៃក្រសួងមហាផ្ទៃដែលទទួលខុសត្រូវចំពោះរដ្ឋបាល និងនគរបាលជាតិ ។ ពីមុនដល់ឆ្នាំ២០០៦ ប្រធានភូមិត្រូវបានតែងតាំងដោយរដ្ឋាភិបាល និងស្នើសុំអោយមានការយល់ព្រមពីក្រសួងបន្ទាប់ពីការតែងតាំងពីឃុំ ។ យ៉ាងណាៗ នៅឆ្នាំ២០០៦ កម្ពុជាបានរៀបចំការបោះឆ្នោតរើសប្រធានភូមិលើកដំបូង ។
ប្រវត្តិ
កែប្រែនៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្សដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មានមនុស្សបានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជាកន្លែងមួយស្ថិតនៅជិតក្រុងបាត់ដំបងចាប់តាំងពីប្រហែល៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។
នៅរវាង១០០០ឆ្នាំក្រោយមក គេបានរកឃើញថាមានមនុស្សរស់នៅក្នុងរូងភ្នំមួយទៀតនៅជិតសមុទ្រ។ ក្នុងដំណាក់កាលនេះ ប្រជាជនខ្មែរទំនងជាបានរស់នៅក្នុងភូមិដែលមានកំពែងព័ទ្ធជុំវិញ ជាភូមិដែលមានរាងមូលដូចភូមិនានារបស់កុលសម្ពន្ធមួយចំនួនក្នុងប្រទេសកម្ពុជា លាវ និងវៀតណាមសព្វថ្ងៃ(ឆាណ្ឌល័រ ២០០៩)។ ជាក់ស្តែង ការរស់នៅ ជាក្រុម ជាភូមិមូលនោះ ជនជាតិដើមភាគតិចនៅស្រុកខ្មែនៅតំបន់ខ្ពង់រាបរសព្វថ្ងៃនៅតែរក្សាការរស់នៅ បែបនេះរហូតដល់សព្វថ្ងៃ។ ជាប្រពៃណី ពួកគេនិយមសង់ផ្ទះព័ទ្ធជុំវិញរោងមួយ(ផ្ទះធំសហគមន៍)នៅចំកណ្តាលសម្រាប់ប្រជុំគ្នាឬរៀបចំពិធីប្រចាំភូមិជាដើម(កែវ ណារុំ ២០១០)។
ចំណែកការកសាងភូមិនៅសម័យប្រវត្តិសាស្រ្ត មានលក្ខណៈប្រែប្រួលខុសពីមុន ខ្លះៗ។ នៅសម័យមុនអង្គរ ប្រទេសខ្មែរបានកកើតជារដ្ឋ ហើយបានបែងចែកជារដ្ឋបាល គ្រប់គ្រងដែនដីស្របច្បាប់ដោយឈរលើអំណាចកណ្តាលរបស់ព្រះមហាក្សត្រក្នុងការ បញ្ជាឱ្យបង្កើតភូមិករឬដែនដី។ តាមសិលាចារឹកជាច្រើន បានបង្ហាញឱ្យដឹងថា នៅសម័យមុនអង្គរនិងអង្គរ ដីភូមិគឺគេអាចទិញ ឬលក់បាន ក៏ប៉ុន្តែមនុស្សដែលមានសិទ្ធិទិញឬលក់ដីភូមិបានមិនមែនបណ្តាមនុស្សធម្មតាទេ គឺសុទ្ធតែពួកអភិជន(ឡុង សៀម ១៩៩៧)។
ក្នុងក្របខណ្ឌសម្គាល់ស្ថាននាមនៅសម័យនោះ ភូមិជាដីឬភូមិឋានរបស់ឯកជន ឬរបស់វត្តអារាម(ទេវស្ថាន) ហើយមានទម្រង់សមាសភាពមិនដូចភូមិសម័យបច្ចុប្បន្នទេ(ឡុង សៀម ១៩៩៧)។ តែទៅជាយ៉ាងនេះក្តី ក៏យើងឃើញមានឈ្មោះភូមិដែលមានលក្ខណៈប្រហាក់ប្រែលនឹងភូមិសព្វថ្ងៃ ដូចជាការនិយម ប្រើឈ្មោះរុក្ខជាតិជាដើម។ ឧទាហរណ៍ ភូមិតេំជ្រៃ (K. 91)៖ ភូមិដើមជ្រៃ, ភូមិវ្រះអំវិល (K. 736)៖ ភូមិព្រះអំពិល…។
នៅសម័យកណ្តាល(ស.វ.ទី១៥-១៩) ការស្ថាបនាភូមិហាក់បីដូចជាពុំសូវចេញជារូបរាងច្បាស់លាស់ ដោយសារតែក្នុងដំណាក់កាលនោះសង្គមខ្មែរមានភាពច្របូកច្របល់ គ្មានឱកាសនឹងកសាងភូមិស្រុករបស់ខ្លួន(ឡឹក សាវណ្ណ ១៩៩៩)។ ស្របពេលនោះ ពុទ្ធសាសនាថេរវាទដោយមានការនិយមសាងវត្តជំនួសប្រាសាទបុរាណ។ ហេតុនេះ ភូមិនៅសម័យនោះជាភូមិដែលជាចំណុះជើងវត្ត។ ជាក់ស្តែងនៅសម័យឧត្តុង្គ គឺក្នុងរាជ្យរបស់ព្រះបាទអង្គឌួង គេបានកសាងវត្តរាប់រយដោយមានភូមិជាអ្នកផ្គត់ផ្គង់សេដ្ឋកិច្ចព្រះសង្ឃ ហើយរស់នៅជាសហគមន៍(កម្ពុជាសុរិយា ១៩៦៣)។
ចាប់តាំងពីសម័យអាណានិគមនិយមបារាំងរហូតដល់ឥឡូវភូមិជាបំណែងចែកទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងឃុំឬសង្កាត់។ ភូមិខ្លះមានមនុស្សរស់នៅតាំងពីបុរាណរហូតដល់សព្វថ្ងៃ ដូចជាភូមិល្វា ក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបជាដើម។ ការទៅចាប់ភូមិថ្មី ខ្មែរច្រើនទៅរកទីប្រជុំជន ពិសេសកន្លែងដែលជាប់ផ្លូវធំ ឬតាមដងទន្លេដែលសម្បូរជីជាតិ។ លើសពីនេះទៀត ក្នុងជំនឿខ្មែរទូទៅមុននឹងសង់ផ្ទះថ្មីក្តី ភូមិថ្មីក្តី ឬវត្តអារាមជាដើម។ គេតែងមានអាចារ្យឬគ្រូមន្តអាគមគាថា មើលភូគម្ភសាស្រ្តរកកន្លែងដែលល្អ មានជោគមានជ័យ(ឡឹក សាវណ្ណ ១៩៩៩)។
ជារួមមកយើងឃើញថា ការកសាងភូមិបានវិវត្តប្រែប្រួលតាមសម័យកាលតាំង ពីបុរាណមកម្ល៉េះ ហើយឥឡូវនេះ ភូមិបានប្រែក្លាយជាបំណែងចែកទឹកដីតាមបែបរដ្ឋបាលរបស់ខ្មែរ ដែលជាផ្នែកនៃឃុំ។ ការវិវត្តទាំងនេះក៏អាចស្តែងឱ្យឃើញពីទំនាក់ទំនងនៃការដាក់ឈ្មោះភូមិហើយនិងទំនោររបស់មនុស្សខ្មែរយើង។
ឯកសារពិគ្រោះ
កែវ ណារុំ (២០១០) រឿងព្រេងខ្មែរលើ ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត ។ ដេវីឌ ឆាណ្ឌល័រ(២០០៩) ប្រវត្តិសាស្រ្តខ្មែរ ភ្នំពេញ : មជ្ឈមណ្ឌលខេមរសិក្សា។ ឌ. គាម (១៩៦៨) សាវតារទាក់ទងភូមិសាស្រ្តខ្មែរ ភ្នំពេញ : បណ្ណាគារ សេង ងួន ហួត។ ហ្វីលីពី, ហ ម (២០០៩) ការស្រាវជ្រាវបឋមអំពីភាសាជនជាតិភាគតិចនៅកម្ពុជា. ភ្នំពេញ: រោងពុម្ពហ្វូណន។ ឡុង គារ (១៩៩៨)ប្រវត្តិស្រុកបាភ្នំឬបាភ្នំស្រុកយើងភ្នំពេញ។ ឡុង សៀម (១៩៩៧) ស្ថាននាមវិទ្យាខ្មែរ (Toponymie Khmére) ភ្នំពេញ: វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ឡុង សៀម (២០០០) វចនានុក្រមខ្មែរបុរាណ (សតវត្សទី៦-ទី៨) ភ្នំពេញ: រាជបណ្ឌិត្យសភាកម្ពុជា។ ឡឹក សាវណ្ណ (១៩៩៩) ការស្ថាបនាភូមិតាមទស្សនៈខ្មែរ សមាជជាតិស្រាវជ្រាវសង្គម-វប្បធម៌អំពីកម្ពុជាលើកទី៣ ភ្នំពេញ : សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អៀន ហ៊ែរីស (២០១០) ប្រវត្តិនិងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ភាគទី១ ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត។
សង្កាត់ (quarters)
កែប្រែរាជធានី (តំបន់ក្រុងធំ-ឧទាហរណ៍ ភ្នំពេញ) គឺត្រូវបានបែងចែកទៅជាស្រុកដែលគេហៅថាខណ្ឌ ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៀតទៅជាសង្កាត់(quarter) ដែលគឺជាកម្រិតរដ្ឋបាលតំបន់ក្នុងស្រុកនៅទីក្រុង ។
ប្រវត្តិសាស្ត្រ
កែប្រែនៅឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបោះបង់ចោលជាមួយចំណែករដ្ឋបាលតាមប្រពីណៃនៃអតីតកម្ពុជា ។ ជំនួសអោយខេត្ត កម្ពុជាប្រជាធិបតេយ្យបានបែងចែកជា៧ភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល ។
ភូមិភាគទាំងនេះបានមកពីចំណែកដែលបានបង្កើតឡើងដោយខ្មែរក្រហមនៅពេលពួកគេបានប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរដឹកនាំដោយឧត្តមសេនីយ៍លន់-ណុល ។[២]
).
See also
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: Atlas of Cambodia |
References
កែប្រែ- ↑ "Decree Creates Three New Provinces". khmerization.blogspot.com. December 2008.
- ↑ James A. Tyner, The Killing of Cambodia
External links
កែប្រែ
ទំព័រគំរូ:Provinces of Cambodia
ទំព័រគំរូ:Articles on first-level administrative divisions of Asian countries