គណៈកម្មការមូលត្រកម្ពុជា
ពិធីសម្ពោធទីស្នាក់ការគណៈកម្មការមូលត្រកម្ពុជា |
គណៈកម្មការមូលត្រកម្ពុជាហៅកាត់ថា គ.ម.ក ត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ស្ដីពីការបោះផ្សាយ និង ជួញដូរមូលបត្រមហាជនបានអនុម័តរួច។ គ.ម.ក មាន គោលដៅគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពី សាធារណជន ឫអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហរិញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។
បេសកម្ម
កែប្រែ- បង្កើត និងរក្សាឲ្យមានទំនុកចិត្ដពីអ្នកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការ ការពារសិទ្ធិស្របច្បាប់ របស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយ និងការជួញដូរ មូលបត្រប្រកបដោយសណ្ដាប់ ធ្នាប់ និង ត្រឹមត្រូវ។
- លើកកម្ពស់ការគ្រប់គ្រងទីផ្សារមូលបត្រឲ្យមានប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារនេះឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។
- ជំរុញឲ្យមានភាពសម្បូរបែបនៃឧបករណ៍សញ្ជ័យ តាមរយៈការទិញមូលបត្រ និងឧបករណ៍ ហិរញ្ញវត្ថុផ្សេងទៀត។
- ជំរុញឲ្យមានការធ្វើវិនិយោគទុនពីបរទេស និងការចូលរួមក្នុងទីផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ជួយសម្រួលដល់ការធ្វើឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រធានគណៈកម្មការ
កែប្រែប្រធានគណៈកម្មការមូលបត្រកម្ពុជា ជារដ្ឋមន្ដ្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន គ.ម.ក នាពេលបច្ចុប្បន្ន។
សមាជិក គ.ម.ក
កែប្រែគណៈកម្មការមួលបត្រកម្ពុជាដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញរត្ថុជាប្រធាន មានសមាជិកចំនួន០៨រូបដែលមានអាណត្ដិរយៈពេល០៥ឆ្នាំ។ សមាជិកទាំងនោះរួមមានៈ
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូបដែលតំណាងដោយលោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- តំណាងធនាគារជាតិនៃកម្ពុជាមួយរូបដែលតំណាងដោយលោកជំទាវ នាវ ច័ន្ទថាណា អគ្គទេសាភិបាលរងនៃធនាគារជាតិកម្ពុជា
- តំណាងក្រសួងពាណិជ្ជកម្មមួយរូបដែលតំណាងដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម
- តំណាងក្រសួងយុត្ដិធម៌មួយរូប តំណាងដោយឯកឧត្តម កើត រិទ្ធ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
- តំណាងទីស្តីការគណៈរដ្ឋមន្រ្តីមួយរូបដែលតំណាងដោយ ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ ទីប្រឹក្សា និងជានាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
- អ្នកជំនាញមកពីវិស័យឯកជនដែលមានបទពិសោធន៍វិស័យមូលបត្រ និងមានអព្យាក្រឹតភាពពីររូប ដែលតំណាងដោយលោកបណ្ធិត សាស្រ្តាចារ្យ សំ ឃង្ទី និងលោកសាស្រ្តាចារ្យបណ្ឌិត សំ សុខុម
- អគ្គនាយកនៃ គ.ម.ក ឯកឧត្តម ស៊ូ សុជាតិ