អូន ព័ន្ធមុនីរ័ត្ន

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ( កើតថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦៥) ជាអ្នកនយោបាយ និងសេដ្ឋវិទូខ្មែរ ដែលបច្ចុប្បន្នកំពុងបម្រើការជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាឧបនាយករដ្ឋមន្ត្រី។[] លោកក៏ធ្លាប់បានបម្រើការ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់នាយករដ្ឋមន្ត្រី ​ពី​ឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ​២០១៣ ផងដែរ។ មុន​ពេល​បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី លោក​ធ្លាប់​ធ្វើ​ការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាមជា​រដ្ឋលេខាធិការ។ ក្រៅពីនេះ លោក​ក៏​ជាតំណាងរាស្ត្រប្រចាំខេត្តកណ្ដាលចាប់តាំងពីឆ្នាំ២០១៨ ទៀតផង។

អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រីកម្ពុជា
ក្នុងការិយាល័យ
៦ កញ្ញា ២០១៨
នាយករដ្ឋមន្ត្រីហ៊ុន សែន
ហ៊ុន ម៉ាណែត
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្នុងការិយាល័យ
២៤ កញ្ញា ២០១៣
នាយករដ្ឋមន្ត្រីហ៊ុន សែន
ហ៊ុន ម៉ាណែត
មុនគាត ឈន់
សមាជិករដ្ឋសភា
ក្នុងការិយាល័យ
៥ កញ្ញា ២០១៨
មណ្ឌលបោះឆ្នោតខេត្តកណ្ដាល
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1965-10-01) 1 តុលា 1965 (អាយុ 59)
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
សញ្ជាតិខ្មែរ
គណបក្ស​នយោបាយគណបក្ស​ប្រជាជន​កម្ពុជា
សាលាមាតាសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (អនុបណ្ឌិតសិល្បៈ, បណ្ឌិតទស្សនវិជ្ជា)
គេហទំព័រGovernment website

ជីវិតនិងអាជីព

កែប្រែ

អូន ព័ន្ធមុនីរ័ត្ន កើតនៅឆ្នាំ ១៩៦៥ នៅរាជធានីភ្នំពេញនៃកម្ពុជា។ ដែលជា​សេដ្ឋវិទូ លោក​បាន​បម្រើការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤​។ តំណែង​ដំបូង​របស់​លោក​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៣ ជា​ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​១៩៩៤។ នៅខែធ្នូ ឆ្នាំ១៩៩៨ លោកបានក្លាយជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី ដែលមានឋានៈជារដ្ឋលេខាធិការ។ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៩៩ លោកត្រូវបានតែងតាំងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល និង ធនាគារជាតិនៃកម្ពុជា

នៅឆ្នាំ២០១៣ លោកត្រូវបានជ្រើសរើសឱ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបន្ទាប់ពីឯកឧត្តម គាត ឈន់ ហើយចូលកាន់តំណែងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។ លោកជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (តាំងពីខែកញ្ញា ឆ្នាំ២០០១)។ []

នៅឆ្នាំ២០២០ លោកត្រូវបានគេលើកឡើងថាជាបេក្ខជនដ៏មានសក្ដានុពលជានាយករដ្ឋមន្ត្រី មុនពេលដែលគណបក្សប្រជាជនកម្ពុជាជ្រើសរើសលោកឯកឧត្តម ហ៊ុន ម៉ាណែត នៅខែធ្នូ ឆ្នាំ២០២១។ មុននេះ ត្រូវបានគេរាយការណ៍មកថា មានគម្រោងឲ្យ អូន ព័ន្ធមុនីរ័ត្ន ជានាយករដ្ឋមន្ត្រីអន្តរកាល មុននឹងប្រគល់ឱ្យលោក ហ៊ុន ម៉ាណែត ជាយថាហេតុ ស្រដៀងនឹងតួនាទីរបស់លោកហ្គោច ឆុកតុង មុនពេលប្រគល់ឱ្យលោក លី ស៊ានឡុង[]

សមិទ្ធិផលសិក្សា

កែប្រែ

អូន​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ ​សាកលវិទ្យាល័យរដ្ឋម៉ូស្គូ ដែល​លោកបានទទួលបណ្ឌិតទស្សនវិជ្ជា ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​នយោបាយ។ លោកនិយាយភាសាដោយស្ទាត់ជំនាញនឹង ភាសាអង់គ្លេស និង រុស្ស៊ី

ជីវិត​ឯកជន

កែប្រែ

លោកបាន​រៀប​ការ​ជាមួយ អ៊ឹម ប៉ូលីកា ហើយ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អូន ព័ន្ធមុនីរាជ ដែល​រៀប​ការ​ជាមួយ​ចៅ​ស្រី ឡោ ម៉េងឃីន[] [] លោកមាន សញ្ជាតិពលរដ្ឋស៊ីប[]

ឯកសារយោង

កែប្រែ
  1. "H.E. Aun Porn Moniroth". Ministry of Economy and Finance. Retrieved 25 May 2014.
  2. "H.E. Aun Porn Moniroth". Ministry of Economy and Finance. Retrieved 25 May 2014.
  3. "PM Successor Poser: Mr Hun Sen hints at Aun Pornmoniroth pick". Khmer Times. 16 December 2020. https://www.khmertimeskh.com/50793511/pm-successor-poser-mr-hun-sen-hints-at-aun-pornmoniroth-pick/. 
  4. "Cambodian Elite Park Millions in Australia". RFA (in អង់គ្លេស). Retrieved 2023-03-10.
  5. Nimol, Seoung (2023-02-02). "Finance Minister's Wife Gets State Land in Keo Seima for Ecotourism". VOD (in British English). Retrieved 2023-03-10.
  6. "How relatives and allies of Cambodia’s leader amassed wealth overseas." (ជាen). Reuters. https://www.reuters.com/investigates/special-report/cambodia-hunsen-wealth/.