ព្រះពុទ្ធឃោសាចារ្យ គឹម តុក ចើង (កន្តធម្មោ) អតីតព្រះមេគណខេត្តព្រះត្រពាំង ។ ព្រះអង្គប្រសូត ថ្ងៃសុក្រ ០៥ រោច ខែកក្តិក ឆ្នាំ ជូតអដ្ឋស័ក ព.ស.២៤៧៩ ត្រូវនឹង ថ្ងៃទី ១៥ ខែវិច្ឆិកា គ.ស.១៩៣៥ ។
សុគតនៅក្នុងពន្ធនាគារ ខេត្តព្រះត្រពាំង នៃបក្សកុម្មុយនិស្តយួននាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៨៦ (ព្រះជន្ម ៥១ វស្សា) ។

គឹម​ តុក​ចើង
គឹម​ តុក​ចើង
ព័ត៌មាន​មួយ​ចំនួន
ព្រះនាម គឹម​ តុក​ចើង
ព្រះនាមក្រៅ កន្តធម្មោ
ប្រសូត ថ្ងៃសុក្រ ០៥រោច ខែកក្តិក ឆ្នាំជូតអដ្ឋស័ក ព.ស.២៤៧៩ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា គ.ស. ១៩៣៥
ទីកន្លែងប្រសូត ភូមិដំបងពាក់ ឃុំរំដួលស្រុក ថ្កូវ ខេត្តព្រះត្រពាំង
ឋានៈ អតីតព្រះមេគណខេត្តព្រះត្រពាំង
សុគត ថ្ងៃព្រហស្បតិ៍ ០២ រោច ខែមិគសិរ ឆ្នាំ ខាល អដ្ឋស័ក ព.ស.២៥៣០ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៦ (ព្រះជន្ម ៥១ វស្សា)
កន្លែង​សុគត ក្នុងពន្ធនាគារ ខេត្តព្រះត្រពាំង


ប្រវត្តិ

កែប្រែ

ព្រះពុទ្ធឃោសាចារ្យ គឹម តុក ចើង (កន្តធម្មោ) ប្រសូតថ្ងៃសុក្រ ០៥ រោច ខែកក្តិក ឆ្នាំជូតអដ្ឋស័ក ព.ស.២៤៧៩ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា គ.ស. ១៩៣៥ នៅភូមិដំបងពាក់ ឃុំរំដួលស្រុក ថ្កូវ ខេត្តព្រះត្រពាំង ។ ពេលធំដឹងក្តី្ត ម្តាយឪពុកបាននាំចូលទៅនៅវត្តសុវណ្ណទេព្វីឯកវិមលារាម (ដំបងពាក់) ដើម្បីសិក្សាអក្សរសាស្ត្រខ្មែរ និងសាងផ្នួស ។ ក្រោយពី បានសាងផ្នួសព្រះអង្គបានព្យាយាមសិក្សាពីអក្សរសាស្ត្រខ្មែរនិង ធម៌ អាថ៌គម្ពីរដីកា នៅក្នុងព្រះពុទ្ធសាសនាឥតមានល្អៀង ។


ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា

កែប្រែ

យោងតាមសៀវភៅបញ្ហាបឋមកឋិនដែលព្រះអង្គបានរៀបរៀងនាឆ្នាំ ១៩៧១ បានកំណត់ខ្លួនព្រះអង្គផ្ទាល់ថាមហាបរិយត្តិធម្មឯក


ជីវិតបដិវត្តន៍

កែប្រែ

ឆ្នាំ ១៩៦៥ ព្រះអង្គបានចូលជាសមាជិកនៃបក្សកុម្មុយនិស្តយួនដើម្បី ធ្វើបដិវត្តន៍ដេញកងទ័ពអាមេរិចកាំង និងយួនសេរីចេញពីដែនដី កម្ពុជាក្រោម

ចលនាអក្សរសាស្ត្រខ្មែរ

កែប្រែ

នៅឆ្នាំ ១៩៧៦ ព្រះអង្គបានទទួលនាទីជាព្រះមេគណ ខេត្តព្រះត្រពាំងក្រោយពីកងទ័ពអាមេរិចបានដកចេញពីដែនដីកម្ពុជាក្រោម និងរបបយួន សេរីត្រូវបានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ ការតស៊ូរបស់ព្រះអង្គជាមួយបក្សកុម្មុយនិស្តយួនរំពឹងថានឹងធ្វើឲ្យខ្មែរក្រោមរួចផុតពី អាណានិគមតែក្រោយពីអាមេរិចកាំង និងរបបយួនសេរីត្រូវបានដួលរលំហើយនោះ យួនកុម្មុយនិស្តខាងជើងបានចូលត្រួតត្រាខ្មែរក្រោមវិញ យ៉ាងឃោរឃៅ ។ ក្នុងពេលដែលព្រះអង្គបានទទួលនាទីជាព្រះមេគណខេត្តនោះបានចលនាឲ្យព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោមនៅតាមវត្ត អារាមនានាទូទាំងខេត្តខិតខំរៀនសូត្រអក្សរសាស្រ្តខ្មែរដោយមានសាលាពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់គរុកោសល្យដែលធ្វើឲ្យសន្ទុះនៃ វប្បធម៌ខ្មែរមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។


ការរងទារុណកម្មក្នុងគុកបក្សកុម្មុយនិស្តយួន

កែប្រែ
  • ថ្ងៃទី (១៣ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ ?) ព្រះអង្គត្រូវបានបក្សកុម្មុយនិស្ត យួនចាប់ដាក់ពន្ធនាគារដោយចោទពីបទកាសេ ៥០ ( KC 50) ថា​ព្រះអង្គ​ជា​អ្នក​បំបះ​បំបោ​ប្រឆាំង​​រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ។
  • ថ្ងៃព្រហស្បតិ៍ ០២ រោច ខែមិគសិរ ឆ្នាំ ខាល អដ្ឋស័កព.ស.២៥៣០ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៨៦ ព្រះអង្គបានសុគតនៅក្នុងគុកបក្ស

កុម្មុយនិស្តយួននា ខេត្តព្រះត្រពាំង (Tỉnh Cửu Long) ដោយ ការធ្វើឃាតពីសំណាក់អាជ្ញាធរអាណានិគមបក្សកុម្មុយនិស្តយួន ។ ព្រះអង្គរងទារុណកម្មនៅក្នុងពន្ធនាគារយួនអស់រយៈពេលពីរឆ្នាំ មួយខែប្រាំថ្ងៃ ( ១៣ វិច្ឆិកា ១៩៨៤ ដល់ ១៨ ធ្នូ ១៩៨៦ ) ។

ការសុំទោសពីសំណាក់អាជ្ញាធរអាណានិគមបក្សកុម្មុយនិស្តយួន និងសំណងទៅលើជីវិតព្រះអង្គ

កែប្រែ

ក្រោយពីបានធ្វើឃាតព្រះអង្គឲ្យសុគតនៅក្នុងពន្ធនាគារពួកយួនកុម្មុយនិស្ត បានសុំទោសដល់ព្រះសង្ឃប្រជាពលរដ្ឋខ្មែរក្រោមនិងក្រុមគ្រួសារ ព្រះអង្គថា«ដោយសារបក្សកុម្មុយនិស្តយួនបានយល់ច្រឡំទៅលើព្រះអង្គ» ហើយសងទៅក្រុមគ្រួសារវិញដោយតម្លៃ ២ លានដុងនៃជីវិត
គឹម តុក ចើង ។

វណ្ណកម្មជាស្នាព្រះហស្ថរបស់ព្រះអង

កែប្រែ

ពេលដែលព្រះអង្គនៅមានព្រះជន្មនៅឡើយព្រះអង្គបានរៀបរៀងសៀវភៅស្តីពីបុណ្យកឋិនទានមួយឈ្មោះថា «បញ្ហាបឋមកឋិន» មានពីរភាគ បាន បោះពុម្ភនាព.ស.២៥១៥ គ.ស.១៩៧១ ។

យោងតាមអារម្ភកថារបស់ព្រះអង្គដែលបានសរសេរបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យកើតសៀវភៅ«បញ្ហា បឋមកឋិន»នោះថា ៖ «ហេតុដែលនាំ ឲ្យកើតសៀវភៅបញ្ហាបឋមកឋិននេះឡើង ដោយសារបញ្ជារបស់ព្រះ ឧបជ្ឈាយ៍ ថាច់ ខ្មៅ ជាព្រះឧបជ្ឈាយ៍របស់ខ្ញុំ និងព្រះចៅអធិការ ញៀវ កែម ព្រះអាចារ្យ វិបស្សនាកម្មដ្ឋាន ព្រះពហុសូត្រ ស៊ើង លឿង និងមន្ត្រី សង្ឃក្នុងនិគមថ្កូវទាំងមូលជាប្រធានចាត់ឲ្យខ្ញុំព្រះករុណា អាត្មាភាព រៀបរៀង គឺចម្លងតាមក្បួនបុរាណដែលមានអក្សរថៃ (សៀម) ។ ចំពោះ ការបរៀងនេះ ខ្ញុំព្រះករុណា អាត្មាភាព បានពឹងទៅលើព្រះមហា ហាញ់ វណ្ណជាព្រះគ្រូរបស់ខ្ញុំ និង ព្រះមហា ឡឹម សួងជាសមណាធិការ (ចាង ហ្វាង) ព្រះមហា ឡឹម ហាយ ឲ្យជួយពិនិត្យផ្ទៀងផ្ទាត់សេចក្តីដរាបដល់ សៀវភៅនេះបានសម្រេច។ យក៏យកទៅចាត់ការបោះពុម្ភផ្សាយជាសាធា រណៈប្រយោជន៍ក្នុងសាសនមណ្ឌល» ។


ទស្សនៈសំខាន់ៗរបស់ព្រះអង្គ

កែប្រែ
  • ទន់ភ្លន់នាំឲ្យរឹងប៉ឹង រឹងត្អឹងនាំឲ្យទន់ខ្សោយ ។
  • សាមគ្គី រស់ បែកបាក់ ស្លាប់ ។
  • ត្រូវធ្វើខ្លួនឲ្យដូចសត្វជីងចក់ ។
  • ត្រូវធ្វើខ្លួនឲ្យដូចដើមត្រែង ។
  • ចង់ចាប់ចោរត្រូវសេពគប់នឹងចោរ ។ ល។

ទោះបី ព្រះពុទ្ធឃោសាចារ្យ គឹម តុក ចើង (កន្តធម្មោ) ត្រូវបានយួន កុម្មុយនិស្តធ្វើឃាតឲ្យសុគតទៅហើយ ក៏ដោយតែគំនិតនិងឧត្តមគតិ របស់ព្រះអង្គឋិតនៅក្នុងសតិអារម្មណ៍របស់កូនចៅខ្មែរក្រោមគ្រប់ សម័យកាលគ្មានពេលណារសាយឡើយ ៕

ឯកសារ​យោង​

កែប្រែ