ឃុំគោកព្រេចគឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ នៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួចទេនៅក្នុងខេត្តតាកែវ។ សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំ​ គោកព្រេចអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាសុខអានព្រៃជើងនិងវិទ្យាល័យសុខអានសូបិណដែលអាចអោយកុមារានិងកុមារីបានចូលរៀនបានស្ទើរទូទាំងឃុំ ដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនិងបានកាត់បន្ថយ​ការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ដោយឡែកនៅក្នុងចំណោមភូមិទាំងអស់របស់ឃុំ មានភូមិមួយគឺភូមិព្រៃជើងដែលមានសាលាសំណាក់សម្រាប់ធ្វើពិធីបុណ្យផ្សេងៗ ប្រជុំដោះស្រាយរាល់ចំណោទបញ្ហារ​បស់ប្រជាពលរដ្ឋ និងបង្រៀនអក្សរនិងចំរៀងដល់កុមារផងដែរ។

វិស័យអប់រំ

កែប្រែ

នៅក្នុងឃុំគោកព្រេចមានសាលារៀនបឋមសិក្សា​ អនុវិទ្យាល័យ និង​​ វិទ្យាល័យ សម្រាប់ឲ្យកុមារនិងយុវជនដែលជាទំពាំងស្នងឫស្សីបានរៀននិងមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីអភិវឌ្បប្រទេសជាតិនាថ្ងៃអនាគត។សាលាទាំងនោះក៏ជាកន្លែងសម្រាប់ឲ្យពួកគេបានលេងកីឡាផ្សេងៗដែលធ្វើឲ្យពួកគេជៀសឆ្ងាយពីអំពើផ្សេងៗដែលសង្គមស្អប់ខ្ពើម។

វិស័យសុខភិបាល

កែប្រែ

មានមណ្ឌុលសុខភាពឃុំគោកព្រេចដែលមានភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្បែនោះក្នុងនោះដែរប្រជាជនយល់ដឹងច្រើនអនាម័យដែលជាកត្តានាំមកនូវសុខភាពល្អ។ ផងដែរគ្រូពេទ្យក៏មានការយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ខដែលទៅព្យាបាលជំងឺនៅទីនោះ និងមានភាពរស់រាយរាក់ទាក់យ៉ាងគួរឲ្យគោរព។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។

វប្បធម៏

កែប្រែ

ប្រជាជនឃុំនេះភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា និង​សាសនាយេស៊ូដែលជាសាសនាគ្រឹស្ដ ។ ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា[៦]តែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យ\ដាលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា​ )។

ប្រវត្តិសាស្រ្ត

កែប្រែ

ឃុំគោកព្រេច ជាឃុំមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងស្រុកគីរីវង់ដែលពីដំបូងឡើយឃុំនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។

អាកាសធាតុ

កែប្រែ

នៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អមិនក្តៅខ្លាំងហើយមានភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ ​នៅ​ថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។

ការអប់រំ

កែប្រែ

ការអប់រំ ក្នុងឃុំគោកព្រេចមានសាលារៀនគ្រប់កម្រិតសិក្សាមានដូចជាថ្នាក់មត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ ។ ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាត់ជួយធ្វើការងារដើម្បីរកប្រាក់ចំណូល។

ការអភិវឌ្ឍ

កែប្រែ

ចំពោះការអភិវឌ្ឈន៍ចំពោះឃុំគោកព្រេចវិញបើនិយាយពីផ្លូវគីកំពុងមានការអភិវឌ្ឍន៍ដើម្បីឪ្យមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន មានការជីកប្រឡាយទឹកងាយស្រួលក្នុងការធ្វើស្រែប្រាំង ​​។ យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។

ឃុំគោកព្រេចមួយនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ មាន១៥ភូមិ ។

  •  កំណប់
  • កំពែង
  • គិរីចុងកោះ
  • ព្រះបាទជាន់ជុំ
  • ព្រៃរំដេង
  • ព្រៃអំពក
  • ភ្នំដិន
  • រាមអណ្តើក
  • សោម
  • តាអូរ
  • អង្គប្រាសាទ
  • សំរោងខាងកើត
  • សំរោងខាងលិច
  • អណ្តូងធំ
  •  ព្រៃជើង

ឯកសារយោង

កែប្រែ