ឃុំសំរោងលើ(ស្រុកបន្ទាយមាស)
កុំច្រឡំជាមួយឃុំសំរោងលើ ស្រុកអង្គស្នួល ។
ឃុំសំរោងលើ៖ គឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ហើយឃុំនេះមានវត្តចំនួន៤ដូចជា៖ - វត្តបរិវាស- វត្តដំបូកខ្ពស់- វត្តដំណាក់ត្រយឹង- វត្តឧត្តុងមានជ័យ។ ឃុំនេះមានប្រជាជនរស់នៅច្រើនកុះករ ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម សំរាប់ចិញ្ជឹមជីវិត។ បើមើលកាលពីឆ្នាំ២០០០ មនុស្សភាគច្រើនជាអ្នកក្រីក្រ ដោយសារតែពុំទាន់មានចំនេះដឹងគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ជឹមជីវិត។ មនុស្សមួយចំនួនធ្វើស្រែ មិនចេះមើលថែដំនាំ ដីមិនមានជីជាតិគ្រប់គ្រាន់ គ្មានការច្នៃប្រឌិត ធ្វើកសិកម្មតាមហេតុតាមកាល ដូចច្នេះទើបធ្វើអោយជីចភាពពួកគេមិនរីកចំរើនបែបនេះ ។ ណាមួយប្រជាជនភាគច្រើនរងគ្រោះថ្នាក់យ៉ាងខ្លាំង ដោយសារតែមិនមានមណ្ឌលសុខភាព នៅជិតផ្ទះ។យ៉ាងណាមិញមនុស្សមួយចំនួនធំបានចេញ ពីស្រុកកំណើតទៅរកការងារធ្វើនៅប្រទេសផ្សេងៗ ដូចជា៖ប្រទេសថៃ ប្រទេសម៉ាលេស៊ីជាដើម។ ហើយមានការជិះជាន់យ៉ាងខ្លាំងពីសំណាក់ជនបរទេស មកលើប្រជាជនខ្មែរ ។ ប៉ុន្តែបើក្រលេកមើលបច្ចុប្បន្ននេះវិញ មនុស្សភាគច្រើនមានចំនេះដឹងខ្ពង់ខ្ពស់ យល់ដឹងច្រើនពីសង្គម និងមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និត មិនថាតែជនជាតិដទៃ ឬជនជាតិខ្លួន។ ព្រមទាំស្គាល់ពីមជ្ឈដ្ធានខាងក្រៅច្រើន ហើយពួកគេយកចំនេះដឹងដែលគេបានសិក្សាពីសាលានិងចំនេះដឹងផ្សេង មកធ្វើការងារនៅក្នុងស្រុក និងក្នុងប្រទេសរបស់ខ្លួន។
រដ្ឋបាលឃុំ
កែប្រែឃុំសំរោងលើ(ស្រុកបន្ទាយមាស) (អង់គ្លេស: Samraong Leu Commune) ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត មាន ៥ភូមិ÷
ឃុំសំរោងលើ(ស្រុកបន្ទាយមាស) | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
០៧០២០៥០១ | ភូមិបរិវាស | Bariveas Village | |
០៧០២០៥០២ | ភូមិដំណាក់ចំបក់ | Damnak Chambak Village | |
០៧០២០៥០៣ | ភូមិដំណាក់ត្រយឹង | Damnak Trayueng Village | |
០៧០២០៥០៤ | ភូមិត្រាំសសរ | Tram Sasar Village | |
០៧០២០៥០៥ | ភូមិប្រផុង | Praphong Village |
- យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ
ព្រំប្រទល់នៃឃុំសំរោងលើ(ស្រុកបន្ទាយមាស)
ឃុំសំរោងលើ(ស្រុកបន្ទាយមាស) | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងត្បូង (S) | ខាងលិច (W) | ខាងជើង (N) | |
ឃុំម្រោម ស្រុកអង្គរជ័យ | ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស | ឃុំសំរោងក្រោម ស្រុកបន្ទាយមាស | ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ |
មិនតែប៉ុន្នោះការធ្វើការងារនៅក្នុងប្រទេសរបស់ខ្លួនគឺគ្មានការជិះជាន់ពីសំណាក់ជនបរទេសព្រមទាំងរកប្រាក់ចំនូលបានច្រើនសំរាប់ជួយផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ថ្វីបើពួកគេគ្មានចំនេះដឹងខ្ពង់ខ្ពស់ក៏ដោយ ប៉ុន្ដែពួកគេមានការច្នៃប្រៃឌិតច្រើនសំរាប់រកមធ្យាបាយរកប្រាក់ចំនូលសំរាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ រួមមានចំនួន៦គឺ ៖
ភូមិបរិវាស៖គឺជាភូមិមួយ នៅក្នុងឃុំសំរោងលើព្រមទាំងមានមនុស្សរស់នៅច្រើនកុះករ ហើយមនុស្សភាគច្រើនប្រកបមុខរបរកសិកម្មដូចជា៖ (ធ្វើស្រែចំការ ដាំដំនាំបន្ទប់បន្សំផ្សេងៗទៀត) ។ ហើយកាលពីឆ្នាំ(២០០២)មនុស្សនៅភូមិនេះភាគច្រើនធ្វើស្រែ ដោយប្រើគោសំរាប់ភ្ជួរស្រែ មួយចំនួនតូចទៀតប្រើក្របីសំរាប់ភ្ជួររាស់។ សំរាប់បច្ចុប្បន្ននេះមនុស្សភាគ ច្រើនមានជីវភាពធូធារជាងមុនច្រើនណាស់ ដោយសារតែមនុស្សភាគច្រើនយល់ដឹងពីរបៀបនៃ ការប្រកបរបរចិញ្ជឹមជីវិត ដូចជា៖ អ្នកខ្លះដំាដំនំាបន្លែ(ស្ពៃ ត្រលាច ត្រសក់ ខ្ទឹមស្លឹក ពោត ល្ពៅជាដើម។ ហើយបន្លែទំាងនេះពួកគេយកទៅដាក់លក់នៅលើទីផ្សារបានតម្លៃខ្ពស់សមរម្យដែលអាចទទួលយក បានដោយសារតែបន្លែទាំងនេះមិនមានជាតិគីមីច្រើន ទើបឈ្មួញទាំងនោះចូលចិត្តទិញ យកទៅលក់បន្តសំរាប់ជីវភាពពួកគេបានរើកចំរើនដួចគ្នា។ ហើយក្នុងភូមិនេះភាគច្រើនគេលក់ឥវ៉ានចាប់ហួយផ្សេងៗនិងអ្នកខ្លះលក់បបរ បឆែវ ព្រមទាំងរបស់ញុំជាច្រើនទៀតដើម្បើយកប្រាក់កំរៃដែលបានចំនេញនោះមកផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។យ៉ាងណាមិញទ្បួវនេះមនុស្សមួយចំនួនធំក្នុងភូមិភាគច្រើនធ្វើស្រែចំការដោយប្រើគោ សំរាប់ភ្ជួររាស់ស្រែចំការ តែមួយចំនួនតូចប្រើគោយន្ដសំភ្ជួររាស់ស្រែចំការរបស់ពួកគេ។ សំរាប់ក្មេងៗវិញពេលល្ងាចទ្បើងជិះកង់ដើរលេងមកក្បែរតូបអ្នកលក់ដូរហើយពួកគេរសប្បាយរីករាយខ្លាំងណាស់។
ភូមិដំណាក់ត្រយឹង ៖ គឺជាភូមិមួយស្ថិតក្នុងឃុំសំរោងលើ នៃខេត្តកំពត។ភូមិនេះមានមនុស្សរស់នៅច្រើនកុះករ ហើយប្រជាជនភាគច្រើនប្រកបមុខរបរធ្វើស្រែចំការសំរាប់ចិញ្ជឹមជីវិតរបស់ពួកគេ។ ក្នុងការធ្វើស្រែនេះផងដែរពួកគេប្រើប្រាស់គោសំរាប់ភ្ជួររាស់។ ហើយកសិករភាគច្រើននៅក្នុងភូមិនេះ ធ្វើស្រែដោយពឹងផ្អែកទៅលើទឹកភ្លៀង។ បើកាលពីឆ្នាំ២០០៣វិញជីវភាពរបស់ពួកគេដុនដាបចុះខ្លាំងព្រោះថា ទឹកភ្លៀងក្នុងឆ្នាំនោះមិនសូវអំណោយផលបានល្អ។ យ៉ាងណាមិញឆ្នាំនោះផងដែរការធ្វើស្រែ ពីដំបូងភ្លៀងបានអំណោយផលល្អណាស់ ប៉ុន្តែលុះដល់ពាក់កណ្តាលខែបែរជាមានភាពរាំងស្ងួត បណ្ដាលអោយស្កក (ស្រូវមិនដាក់គ្រាប់)ជាច្រើនមិនតែប៉ុននោះ សូម្បីតែដំនាំដែលពួកគេដំាបន្តិចបន្ទួច សំរាប់ចិញ្ជឹមជីវិតក៏ត្រូវខូចខាតផងដែរ។ណាមួយផ្សារនៅឆ្ងាយប្រសិនបើគេចង់ទៅផ្សារគឺត្រូវចំនាយពេលយូរផងដែរ។ ហើយប្រជាជនក្នុងភូមិនេះពេលទៅទិញរបស់របរប្រើប្រាស់មួយចំនួនទាល់តែធ្វើដំណើរទៅផ្សារតូចនៅក្បែរភូមិ នោះមានឈ្មោះថាផ្សារត្រាំសរសរ។ហើយក្នុងផ្សារនេះមានលក់របស់របរប្រើប្រាស់សំរាប់ផ្គត់ផ្គង់ តំរូវការរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ចំនែកបច្ចុប្បន្ននេះវិញជីវភាពរបស់ពួកគេបានរីកចំរើនជាងមុនច្រើន ដោយសារតែបានការអំណោយផលពីទឹកភ្លៀងបានល្អ ហើយមនុស្សមួយចំនួនមានគំនិតច្នៃប្រឌិតច្រើន និងមានចំនេះដឹងខ្ពង់ខ្ពស់ ចេះកែច្នៃរកវិធីសាស្ដ្រដែលថ្មីសំរាប់ជួយសង្គមគ្រួសាររបស់ពួកគេ។ មិនតែប៉ុន្នោះមនុស្សនៅក្នុងភូមិនេះមួយចំនួនបន្ទាប់ពីធ្វើស្រែរួចគេចេះធ្វើក្អម ឆ្នាំងដី និងចង្កា្រនដីទៀតផង ។ ក្នុងនោះផងដែរក៏មានការប្រកបមុខរបរដ៏ទៃទៀតដូចជា៖ ដំាដំណាំផ្សេងៗរួមមានពោត សណ្ដែក ល្ពៅ និងលក់ វ៉ាន់ចាប់ហួយមួយចំនួនសំរាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេអោយមានភាពរើក ចំរើនមួយកំរិតទៀតនូវពេលទំនេរពីការធ្វើស្រែចំការ។
ភូមិត្រាំសសរភូមិត្រាំសសរគឺជាភូមិមួយដែកស្ថិតនៅជាប់ផ្លូវជាតិលេខៈ៣៣។ នៅក្នុងភូមិនេះមានផ្សារតូចមួយ មានលក់ម្ហូប បន្លែ និងមានរបស់របរប្រើប្រាស់ជាច្រើន សំរាប់ប្រជាជននៅក្នុងភូមិប្រើប្រាស់។ ហើយក្នុងភូមិនេះសំបូរទៅដោយបន្លែស្រស់ៗមិនមានជាតិគីមី មិនតែប៉ុនោះជីវភាពប្រជាជននៅទីនោះមានភាពរីកចំរើនយ៉ាងរហ័សគួរអោយគាត់សំគាល់។ បើក្រលេកមើលក្នុងឆ្នាំ២០១១កំនើនប្រជាជនក្នុងភូមិមានការកើនឡើងច្រើន ក៏ប៉ុន្ដែការបង្កបង្កើនផល របស់ប្រជាជននៅទីនោះមានការកើនឡើងច្រើនជាងឆ្នាំមុនៗ។ តួយ៉ាងប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិ គាត់បានបើកមុខរបរដូចជា៖ គ្រួសារមួយចំនួនលក់ឥវ៉ាន់ចាប់ហួយ អ្នកខ្លះទៀតលក់សំលៀកបំពាក់នៅក្នុងផ្សារជាដើម។