រដ្ឋបាល

កែប្រែ

ឃុំអញ្ចាញរូង ស្ថិតនៅ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នេះគឺជាទីតាំងនៃសាលាឃុំអញ្ចាញរូង https://goo.gl/maps/PVbV7Puf6uN1BhvQ9

ឃុំអញ្ចាញរូង មាន៦ ភូមិ៖

ភូមិថ្លុកជ្រៅ

កែប្រែ

ប្រវត្តិសាស្ត្រ និងតំបន់ប្រវត្តិសាស្ត្រ

កែប្រែ

រដ្ឋបាល

កែប្រែ

ហេដ្ឋារចនាសម្ព័ន្ធ

កែប្រែ

ភូមិថ្លុកជ្រៅ ស្ថិតនៅភាគខាងជើងនៃសាលាឃុំអញ្ចាញរូង ដែលខ័ណ្ឌដោយដងស្ទឹងបរិបូណ៌។ ភូមិថ្លុកជ្រៅ បានក្លាយជាភូមិដំបូងបំផុតនៃស្រុកបរិបូណ៌ ដែលទទួលបានប័ណ្ណសរសើរពីសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១១ មីនា ២០១៦ ដែលជាភូមិគម្រូ ដោយសហគមន៍មានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រួសារ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធសង្គមវិញ នៅក្នុងភូមិថ្លុកជ្រៅ មានដូចជា៖

  • សាលាបឋមសិក្សាថ្លុកជ្រៅ
  • សាលាមត្តេយ្យសហគមន៍ភូមិថ្លុកជ្រៅ
  • វត្តអារញ្ញិការាម ហៅវត្តស្វាយម្តើម
  • ស្ថានីយ៍ទឹកស្អាតសហគមន៍ភូមិថ្លុកជ្រៅ

ចំពោះវិស័យគមនាគមន៍វិញ ថ្លុកជ្រៅមានផ្លូវធំមួយខ្សែរកាត់ចំកណ្តាលភូមិគឺផ្លូវផ្សារពន្លៃ-ពេជចង្វារ ហើយមានផ្លូវក្រហមមួយនៅខាងត្បូងភូមិ និងផ្លូវក្រហមពីវត្តស្វាយម្តើម ភ្ជាប់មកផ្លូវធំ។

បណ្ណាល័យសហគមន៍

កែប្រែ

បញ្ជីរសៀវភៅសម្រាប់អាន សូមចុចលើឈ្មោះសៀវភៅដើម្បីទទួលបានហ្វាល់សៀវភៅអាន

ភូមិ ស្ទឹងថ្មី

កែប្រែ

ភូមិ អញ្ចញរូង

កែប្រែ

ភូមិ ដំរីកូន

កែប្រែ

ភូមិ ព្រៃព្រាល

កែប្រែ

ភូមិ អណ្តូងរវៀង

កែប្រែ

វប្បធម៌ សិល្បៈ

កែប្រែ

របាំស្នែងទន្សោង ឬទន្សោងព្រៃព្រាល

កែប្រែ

របាំស្នែងទន្សោង ដើម្បីចង់ដឹងប្រវត្តិនៃរបាំនេះកាន់តែច្បាស់សូមចុចលើពាក្យខាងដើម (របាំស្នែងទន្សោង) ឬចុចលើលីងតំណរនេះ https://drive.google.com/file/d/1RNBkaTbzp-H0jnSByoDNrsIo9xCfS8sH/view?usp=drive_linkនេះជាប្រវត្តិខ្លះរបស់របាំស្នែងទន្សោង។

សេចក្តីផ្តើម[កែប្រែ]

កែប្រែ

ក្នុងសៀវភៅសិក្សាគោលអក្សរសាស្ត្រខ្មែរ ថ្នាក់ទី ១១ របស់ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជា​​ណាចក្រកម្ពុជា បានរំលេចឡើងនៃរបាំស្នែងទន្សោងលើក្របទំព័រមុខ រួមទាំងបញ្ចូលក្នុងអត្ថបទស្តាប់។ នេះគឺជាកេរមត៌កដ៏មានតម្លៃ ដែលបន្សល់ទុកមកតាំងពីដូនតា រហូតមកទល់ពេលបច្ចុប្បន្ន ប៉ុន្តែវាហាក់បីសាបរលៀបមិនសូវមានអ្នកលើកយកមកសម្តែងច្រើនឡើយ។ បើចង់មើលការសម្តែងដ៏រស់រវើកនេះ គេឃើញតាមរយៈវីឌីអូឯកសារដែលសម្តែងដោយក្រុមសិល្បៈនៃសាលាមធ្យមវិចិត្រសិល្បៈ ហើយសូម្បីតែក្រុមដែលមានសម្តែងរបាំស្នែងទន្សោងនេះនាពេលបច្ចុប្បន្ន ក៏ជាក្រុមនៃសាលាមធ្យមវិចិត្រសិល្បៈដែរ។ ​ហើយចំណែកនៅឯភូមិសាស្ត្រឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏មានប្រជាជនតិចតួចណាស់ដែរ ដែលចេះចាំនូវទម្រង់លេងនៃរបាំនេះ ព្រមទាំងចង្វាក់ភ្លេងដែលលេងកំដរក៏គេមិនសូវដឹង តែចំពោះទំនុកច្រៀងវិញប្រជាជនតំបន់នេះចេះច្រៀងបានខ្លះ បែបសើចកំសាន្ត ព្រោះទាំងទំនុក និងអត្ថន័យវាមានភាពកំប្លុកកំប្លែង។ មិនត្រឹមតែប៉ុណ្ណោះទំនុកច្រៀងនេះ គេច្រៀងបែបជាសំនៀងភាសានិយាយរបស់អ្នកស្រុកផ្ទាល់តែម្តង ដែលអាចហ៊ាននិយាយបានថាអ្នកដែលមិនធ្លាប់ស្តាប់ ឬមិនយល់អំពីគ្រាមភាសាអ្នកភូមិអញ្ចាញរូងនោះមិនដឹងឡើយ។ ខ្ញុំនឹងលើកទំនុកច្រៀងដែលពលរដ្ឋក្មេងចាស់នៅតំបន់ភូមិថ្លុកជ្រៅ និងតំបន់មួយចំនួនទៀតដែលតែងលើកទំនុកនេះមកច្រៀងលេងកំដរបរិយាកាសកម្មវិធីណាមួយ។ ក្នុងឱកាសនេះខ្ញុំសុំរំលេចអនុស្សារីយ៍មួយដែលខ្ញុំបានឮសម្តីលោកតាម្នាក់ឈ្មោះ ដូង ដែលប្រជាប្រិយរបស់គាត់ ត្រូវបានប្រជាជននៃស្រុកបរិបូណ៌ស្គាល់គាត់ថាជាតួរល្ខោនជើងចាស់ម្នាក់ដ៏ល្បីផងដែរ។ លោកតា ដូង ក៏ជាពិធីករដ៏មានវោហារស័ព្ទម្នាក់ គេស្គាល់គាត់តាមរយៈការសម្ភោធន៍សមិទ្ធិផលនានានៅក្នុងស្រុកបរិបូណ៌ អមដំណើរសម្តេចចៅហ្វាយវាំង គង់ សំអុល។ មុនដំណើរមកដល់របស់សម្តេចចៅហ្វាយវាំង លោកតា ដូង តែងឡើងវេទិកានិយាយកំដរអង្គពិធីទាំងមូលកុំអោយស្ងាត់ គាត់តែងលើកឡើងអំពីប្រវត្តិតស៊ូរបស់គាត់ក្នុងវិស័យសិល្បៈ ហើយរឿងជាពិសេសក្នុងឱកាសពិធីសម្ភោធស្ពានដែកអញ្ចាញរូង ឆ្លងស្ទឹងបរិបូណ៌កាលពីឆ្នាំ ២០១៣ គាត់បានលើកឡើងពីទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ហើយក្នុងអង្គពិធីផ្ទុះសំណើចគឹលកញ្ជ្រៀវ។ ព្រោះតែទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ដែលទំនុកនេះគឺ៖

ទន្សោងៗផ្រៃផ្រាល          គោរ៉ាលៗកប់ផក់

កញ្ជ្រាំងៗបស់ប៉ក់            ថើមក់ៗក្រហមទែង[1]។

           គ្រាន់តែទំនុកច្រៀងប៉ុណ្ណេះ បានធ្វើឲ្យមនុស្សម្នាសើចសប្បាយក្អាកក្អាយ តែចំពោះអ្នកដែលស្តាប់មិនដឹងរឿង បានត្រឹមឆ្ងល់ពីព្រោះមិនយល់អំពីខ្លឹមសារដែលគេបានច្រៀងឡើយ។ ដែលឃ្លានេះហើយទើបប្រជាជនក្នុងតំបន់រត់មាត់ហៅរបាំប្រពៃណីនេះថា ទន្សោងព្រៃព្រាល ដូចដែលគេច្រៀងនៅទំនុកដើមថា ទន្សោងៗផ្រៃផ្រាល (ដែលផ្រៃផ្រាល មានន័យថា ព្រៃព្រាល) ។ នេះបញ្ជាក់ថាប្រជាជននៅចាំទំនុកច្រៀង និងឈ្មោះរបស់របាំស្នែងទន្សោង ចំណែកទម្រង់លេងវិញពលរដ្ឋមិនដែលមានប្រទះច្រើនឡើយ។                                              

           នៅខែកញ្ញា ឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានចុះមកស្រាវជ្រាវស្វែងរកអ្នកដែលធ្លាប់សម្តែងរបាំស្នែងទន្សោង នៅក្នុងមូលដ្ឋាននៃភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដើម្បីឲ្យពួកគាត់បង្ហាញនូវកាយវិការសម្តែង តើមានលក្ខណៈដូចម្តេច តែដោយសារវ័យចំណាស់របស់គាត់ ការសម្តែងហាក់ភ្លេចភ្លាំងមិនសូវជាស៊ីសង្វាក់ឡើយ។ តែទោះយ៉ាងណាក្តី វាក៏បង្ហាញពីដង្ហើមដែលបន្សល់នៅដានខ្លះៗ មិនទាន់រលត់ទាំងស្រុងឡើយ។ លោកសុខ ធួក បានលើកទឹកចិត្តឲ្យអជ្ញាធរភូមិឃុំ ជួយយកចិត្តទុកដាក់អភិរក្ស និងលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យជួយផ្ទេរចំណេះវិជ្ជាដល់ក្មេងជំនាន់ក្រោយ ហើយរូបលោកនឹងបញ្ជូនមន្ត្រីជំនាញឲ្យជួយមកកែតម្រូវចំណុចណាដែលខ្វះខាត ឲ្យសមស្របទៅតាមទម្រង់នៃប្រភេទនៃរបាំប្រពៃណីនេះ។

           នៅខែមីនា ឆ្នាំ ២០២៣ ក្នុងឱកាសពិធីបុណ្យពូជសាមគ្គី របស់ក្រុមសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ស្ថិតក្នុងភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ មានមោទកភាពពេកក្រៃដែលបានពើបនូវទស្សនីយភាពដ៏អស្ចារ្យដែលជាកេរមត៌កដូនតារៀងមក បានលេចឡើងចំពោះមុខដោយក្រុមសម្តែងមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។ សកម្មភាពនេះ​ បានដាស់ស្មារតីប្រជាពលរដ្ឋឲ្យដឹង កាន់តែច្បាស់ជាងមុន នេះប្រសិនបើគាត់បានដឹងពីប្រវត្តិនៃការកើតឡើង អារម្មណ៍គាត់កាន់តែមោទកភាពចំពោះខ្លួនឯងជាងនេះ។


[1] នេះគ្រាន់ជាទំនុកច្រៀងបែបកំប្លុកកំប្លែងរបស់អ្នកស្រុកតែប៉ុណ្ណោះ! ប្រជាជននៅចំណាស់ៗក្នុងតំបន់ឃុំអញ្ចាញរូង តែងលើកយកឃ្លារនេះមកច្រៀងលេងពេលជុំគ្នាដកស្ទូង ឬក្នុងពេលដែលគេនៅជុំគ្នា។

អំពីឈ្មោះនៃរបាំ[កែប្រែ]

កែប្រែ

           បើនិយាយអំពីនាមនៃរបាំប្រជាប្រិយមួយនេះ គេបានស្គាល់ជាទូទៅថា របាំស្នែងទន្សោង នេះក៏ដោយសារតែគេឲ្យនាមនេះតាមរយៈតួរសម្តែងទាំងពីរ ដែលមានពាក់ស្នែងទន្សោងនៅលើក្បាល។ ហើយឈ្មោះនេះ ត្រូវបានគេស្គាល់ជាទូទៅ ពេញក្នុងប្រទេសកម្ពុជា និងមានកត់ត្រាជាសំណេរជាហូរហែរផងដែរ។ ចំពោះនាមមួយទៀត គេហៅខ្លីត្រឹមថា របាំទន្សោង ដែលឈ្មោះនេះគេសម្គាល់តាមរយៈអ្នកសម្តែង ឬការកើតឡើងនៃរបាំនេះ ដែលរាំត្រាប់តាមសត្វទន្សោងញីឈ្មោល។ ហើយក៏មានទំនុកច្រៀងខ្លះមានចំណងជើងថា ទន្សោងគោព្រៃជាដើម ដែលមានជាច្រើនទំនុក ច្រើនបែបទៅតាមតំបន់ ឬតាមការស្រាវជ្រាវ។ ចំណែកនាមមួយទៀត ដែលមានឈ្មោះរីកសុសសាយតែត្រឹមតំបន់ប៉ុណ្ណោះ ជាពិសេសក្នុងភូមិសាស្ត្រនៃឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះឯង។ របាំទន្សោងព្រៃព្រាល ត្រូវបានគេប្រសិទ្ធិនាមតាមទំនុកច្រៀងមួយឃ្លាដ៏ល្បីល្បាញប្រចាំតំបន់ដូចដែលបានលើកឡើងនៅចំណុចខាងលើ។ ឈ្មោះនេះគេយកប្រយោគដើមនៃល្បះមកសម្គាល់ ដែលព្រៃព្រាលគឺជាឈ្មោះភូមិមួយ ក្នុងចំណោមភូមិទាំង ៦ នៅក្នុងឃុំអញ្ចាញរូង ហើយយើងមិនបានដឹងអំពីមូលហេតុដែលគេលើកយកភូមិព្រៃព្រាល មកភ្ជាប់ជាមួយទំនុកច្រៀងនេះឡើយ។ តែនេះក៏បានបង្ហាញពីអត្តសញ្ញាណមួយនៃឈ្មោះរបស់របាំប្រជាប្រិយ ប្រចាំតំបន់មួយដែរ។

តំបន់ទាក់ទាញទេសចរណ៍ក្នុងឃុំអញ្ចាញរូង

កែប្រែ

ឃុំអញ្ចាញរូង ហាក់មិនសូវបានអជ្ញាធរយកចិត្តទុកដាក់ចំពោះវិស័យទេសចរណ៍ឡើយ ទោះបីជាក្នុងមូលដ្ឋាននៃឃុំអញ្ចាញរូងនេះផ្ទាល់ មានតំបន់ដ៏គួរឲ្យទាក់ទាញយ៉ាងច្រើនក្តី។ ខាងក្រោមនេះជាតមបន់ដែលជាទីទាក់ទាញ តែមិនសូវមានអ្នកស្គាល់!

ទំនប់ធារាសាស្ត្រលំហាច (ព្រែកជីក)

កែប្រែ

តំបន់ឆ្នេរខ្សាច់ស្រែកាច់

កែប្រែ

ទំនប់ធារាសាស្ត្រអាចាង

កែប្រែ

តំបន់ស្ពានអញ្ចាញរូង

កែប្រែ

តំបន់កោះសម្ងាត់

កែប្រែ

តំបន់ឆ្នេរឋ្សាច់ច្រាំងបាក់

កែប្រែ

តំបន់ឆ្នេរខ្សាច់ផ្លូវលោក

កែប្រែ

តំបន់កោះអាចាំង ឬកោះអម្រិន្ទបូរ

កែប្រែ

ទំនប់អូរកនយស

កែប្រែ

អត្ថបទផ្សេងទៀត

កែប្រែ