ព្រះអង្គចន្ទមូលទ្រង់ត្រូវជាព្រះរាជបុត្រីនៃព្រះរាមាធិបតី និង ជាព្រះនត្តាក្សត្រីនៃព្រះបាទចន្ទរាជា សម័យលង្វែក។ នាក្នុងឆ្នាំគស. ១៥៤៤ ឆ្នាំរោង អដ្ឋស័កនោះ សម្ដេចព្រះរាមាធិបតី មហាឧបយោវរាជ ព្រះអង្គចង់រួមប្រតិព័ទ្ធនឹងព្រះរាជបុត្រីនោះពន់ប្រមាណណាស់។ មានថ្ងៃមួយ ព្រះអង្គចេញគង់ចុងព្រះរាជរោងដូចប្រក្រតី ទើបព្រះអង្គត្រាស់ជាឧបាយសួរអស់នាម៉ឺនសព្វមុខមន្ត្រីថា: បើយើង គេដាំសារពើដំណាំបានផលផ្លែឡើងនឹងឱ្យអ្នកដទៃស៊ីប្រសើរ ឬស៊ីខ្លួនឯងប្រសើរជាង ខណៈនោះនាម៉ឺនសព្វមុខមន្ត្រីពុំយល់ឧបាយ ក៏ក្រាបទូលថា: ទទួលព្រះរាជទានខ្លួនឯងប្រសើរជាង។ សម្ដេចព្រះមហាឧបយោវរាជ ព្រះអង្គទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ត្រឡប់ចូលទៅក្នុងព្រះបរមរាជវាំងវិញ ទ្រង់ចូលរួមប្រតិព័ទ្ធនឹងព្រះអង្គចន្ទមូលីជាព្រះរាជបុត្រីអស់ ៧ ថ្ងៃក៏ស្រាប់តែ ឮលាន់ខ្ទ័រខ្ទារទាំងព្រះរាជវាំងហាក់នឹងរលើងរលំព្រះរាជវាំង។ នោះព្រះអង្គស្ទុះចេញមកក្រៅ ឃើញជាស្រុតព្រះរាជវាំង។ ព្រះអង្គស្រែកហៅក្រុមមន្ត្រីសេះឱ្យចងគ្រឿងមង្គលស្សតរនោះ ស្ទុះបោលរួចទាំងគ្រឿងទៅគង់នៅតែសេះមួយនៅជិតខាងព្រះអង្គឈ្មោះអាខ្នារ។ ទ្រង់ក៏ត្រាស់បង្គាប់ឱ្យចងគ្រឿងអាខ្នារនោះ ហើយក៏គង់បរទៅទិសបស្ចឹម។ លុះដល់វាលមួយអន្លើ ព្រះធរណីស្រូបទាំងព្រះអង្គទាំងអាខ្នារសេះនោះទៅបានជាមានឈ្មោះហៅបឹងអាខ្នារស្រុត តែយារៗមកហៅថា ខ្នារស្រុតរៀងមកមានសណ្ឋានវែងពីខាងកើតទៅខាងលិចនៅក្នុងខែត្រលង្វែកសព្វថ្ងៃនេះ។ (ត្រង់ចំណុចអាចថាយករឿងនិទានមកបញ្ចូលដើម្បីបង្កើតនិយាយពីប្រវត្តិ បឹងខ្នារស្រុត)

ចន្ទមូលី
ព្រះអង្គក្សត្រី
សន្តតិវង្សអង្គជ័យ
បិតារាមាធិបតី

ឯកសារយោង

កែប្រែ