30 វិច្ឆិកា 2016 (2016-11-30) (7ឆ្នាំ)

ចាប៉ីដងវែង

ឯកសារ:ចាប៉ីដងវែង.jpg
រូប
ប្រវត្តិ
ឈ្មោះ​ពេញ ចាប៉ីដងវែង
រហស្សនាម
ស្នាព្រះហស្ថ
មានដើមកំណើត ​មុន​ឆ្នាំ ១៤៣២ (​ស.ត.វ​ទី ១៥)
កម្មសិទ្ធ  កម្ពុជា
បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
  • នៅ ទីក្រុងអេដឌីស អាបាបា ប្រទេសអេត្យូពី
  • នៅថ្ងៃទី 30 វិច្ឆិកា 2016; 7 ឆ្នាំកន្លងទៅ (2016-១១-30) (7ឆ្នាំ)
ព្រឹទ្ធាចារ្យចាប៉ីដងវែងជំនាន់មុខ
អ្នកចាប៉ីដងវែងជំនាន់ក្រោយ
សម្បត្តិបេតិកភណ្ឌពិភពលោក

លក្ខណៈទូទៅ

កែប្រែ
 
លោកព្រឹទ្ឋចារ្យ គង់ ណៃ កំពុងដេញចាបុីដងវែង

«ចាប៉ី» ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង។ ចាបុីដងវែង ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៦។

មុខងារ

កែប្រែ
 
ចម្លាក់របស់នារីម្នាក់ដែលមានចាប៉ីដុងវែងឆ្នាំ១៨៨០ នាងជាតន្ត្រីករនៅព្រះបរមរាជវាំងកម្ពុជាដែលរូបភាពនោះត្រូវបានថត។

ចាប៉ីដងវែងមានមុខងារសំខាន់ ៤យ៉ាងគឺ÷

  • សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។
  • សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។
  • សំខាន់សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ។
  • សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ ។

លក្ខណៈ

កែប្រែ

ចាប៉ីដងវែងរបស់យើងមានលក្ខណៈដូចជា ៖ ដងទាំងវែងចែកចេញជា២ឈ្មោះ គឺដង និងប្រពែ ។

  • ប្រពែ គឺចាប់ពីប្រលួតទៅដល់ផ្នែកខាងចុង។
  • ដង គឺចាប់ពីព្រលួតទៅទល់នឹងប្រអប់សំនៀង។ ដងធ្វើអំពីដើមក្រសាំងកាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះគេយកឈើដទៃទៀតដែលមានគុណភាពប្រហាក់ប្រហែល នឹងដើមក្រសាំងមកធ្វើ ។
  • ព្រលួត (បង្គាន) មាន២ ៣ ឬ៤ ចាប៉ី ខ្លះមានព្រលួត២សម្រាប់រឹតខ្សែសំនៀង២ ចាប៉ីខ្លះមានព្រលួត៤ គឺសម្រាប់រឹតខ្សែសំនៀងទាំង៤ឱ្យមានសំនៀងតែ២ ដូចចាប៉ីដែលមានព្រលួត២ដែរ។ ព្រលួតទាំងអស់នោះធ្វើអំពីឈើរឹងដូចជាឈើនាងនួន ឈើគ្រញូង ។ល ។ មានទំហំ និងប្រវែងប៉ុនៗគ្នា ។
  • ធរណី គឺជាខ្ទង់ខ្ពស់ជាងខ្ទង់ដទៃ ដែលស្ថិតនៅកៀកនឹងព្រលួតសម្រាប់ទ្រខ្សែសំនៀងឱ្យផុតពីខ្ទង់ទាំងឡាយ ។ ធរណីនេះច្រើនតែបញ្ចុះក្បាច់ក្បូរលម្អ។ ខ្ទង់មានចំនួន១២ដែលតូចធំ ទាបខ្ពស់ជាងគ្នាជាលំដាប់លំដោយមានចន្លោះពីមួយទៅមួយតាមកម្រិតសំនៀងរបស់ ខ្លួន ។ គ្រប់ខ្ទង់ទាំងអស់មានចោះប្រហោងចំកណ្ដាលសម្រាប់ដោតខ្សែការពារ ជ្រុះបាត់ ។ ខ្ទង់ចាប៉ី គ្រប់ចាប៉ីទាំងអស់មិនបិទជាប់ទៅនឹងដងមួយកន្លែងទេ ព្រោះងាយនឹងរុះរើបិទភ្លាមៗ មុនពេលប្រគំបានជាយ៉ាងនេះមកពីកាលណាបន្ទះកំណល់តូចស្ដើង ដែលដាក់កល់ខ្សែត្រង់លើក្រាញ (គីង្គក់) ខិតចុះឡើងដើម្បីរាវរកសំនៀងត្រែងៗ ដែលជាលក្ខណៈសំនៀងរបស់ចាប៉ីដងវែងធ្វើឱ្យខ្ទង់ទាំងឡាយនោះ ត្រូវតែរុះរើភ្លាមៗ ដើម្បីរាវរកសំនៀងចំរបស់ខ្លួន។ គេច្រើនយកឈើរឹង ឬឆ្អឹងមកធ្វើខ្ទង់ ជួនកាលគេយកខ្ទង់ឫស្សីរឹងមកបិទបន្ដុបពីលើខ្ទង់ទៀត ដើម្បីចៀសវាងការសឹករឹលឆាប់ពេក ។
  • ស្នូក ឬប្រអប់សំនៀងមានរាងដូច ផ្លែម្នាស់ ស្នូកខ្លះទៀតមានរាងស្ទើរជ្រុងស្ទើរមូល ។ កាលពីសម័យដើម គេយកដើមរាំង មកធ្វើស្នូក បច្ចុប្បន្ននេះគេយកប្រភេទឈើដែលមានគុណភាពប្រហាក់ប្រហែលនឹងដើមរាំងមកធ្វើ ។ សន្ទះធ្វើអំពីដើមខ្ទុម្ព ដើមរលួស ដើមពពូលថ្ម ឬប្រភេទឈើស្រាលផ្សេងៗទៀត ។ ក្រាញ (គីង្គក់) ធ្វើអំពីឈើធ្នង់ ឬឈើផ្សេងទៀត ដែលមានគុណភាពផ្ដល់សំនៀងបានល្អដូចគ្នា ។
  • ខ្សែចាប៉ីដងវែងមានខ្សែ២ ឬ៤ ប៉ុន្ដែខ្សែ៤មានសំនៀងតែ២ទេ។ ខ្សែទី១ តូចឈ្មោះថា ខ្សែឯក។ ខ្សែទី២ធំឈ្មោះថា ខ្សែគ។ខ្សែទាំង២នេះកាលពីសម័យដើមធ្វើអំពីសរសៃសូត្រវេញចូលគ្នា ប៉ុន្ដែបច្ចុប្បន្នគេយកខ្សែជ័រនីឡុងមកប្រើជំនួសវិញ ។
  • ក្រចកសម្រាប់ត្រេះធ្វើអំពីបន្ទះស្នែងតូច ស្ដើងវែង ដូចជាស្នែងគោ ឬក្របី។ល។

លក្ខណៈសំនៀង

កែប្រែ

ចាប៉ីដងវែងមានលក្ខណៈពិសេសក្នុងការប្រើសំនៀង ត្រួតជាងសំនៀងរាយ ។ នៅពេលប្រគំបទណាក៏ដូចជាបទណាដែរ គេតែងតែត្រេះខ្សែទាំង២ស្មើគ្នា ប៉ុន្ដែលំនាំសាច់បទ គឺស្ថិតនៅលើខ្សែឯកដោយគេប្រើម្រាមដៃចុចចុះចុចឡើងទៅតាមលំនាំ នៅលើខ្សែនេះ រីឯខ្សែ​គ គេត្រេះបង្ហើរចោលសម្រាប់ជួយបន្ទរសាច់បទប៉ុណ្ណោះ។ ប្រសិនបើគេចង់បានចាប៉ីដងវែងឱ្យមានសំនៀងល្អ ឮខ្លាំង គេត្រូវធ្វើវាតាមពាក្យស្លោកចាស់បុរាណថា «ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង» ។

សាច់ភ្លេង

កែប្រែ

សាច់ភ្លេង​ធំៗ​ទាំង ៤ សម្រាប់​លេង​កំដរ​ពេល​ច្រៀង​ទោល និង​ឆ្លើយឆ្លង​រួមមាន​៖

  1. បទ​ផាត់ជាយ​៖ ប្រើ​សម្រាប់​នមស្សកា (​គុណព្រះរតនត្រ័យ​)​រំលឹក​គុណគ្រូ មាតា បិតា​)​។​
  2. បទ​សំពោង​៖ ប្រើ​សម្រាប់​បង្ហាញ​អារម្មណ៍​កំសត់ និរាស​ព្រាត់ប្រាស​។​
  3. បទ​ផាត់ជាយក្លាយ​៖ ប្រើ​សម្រាប់​រៀបរាប់​ដំណើររឿង​វែង​អន្លាយ​។​
  4. បទ​នគររាជ​៖ ប្រើ​សម្រាប់​ជូនពរជ័យ​។​

ការបង្រៀន

កែប្រែ

ការបង្រៀនចាប៉ីដងវែងពីម្នាក់ទៅម្នាក់ទៀត គេតែងតែប្រើភាសាចាប៉ីថា «ត្រែង ទីងត្រែង ទីរីរែង ទីងត្រែង ទីងទីងត្រែង ទីរី រែង ទីងត្រែង»។ តាមគំនិតចាស់បុរាណបានឱ្យនិមិត្ដរូបលើឧបករណ៍នេះថា «ស្នូកតំណាងក្បាលនាគ ដងតំណាងខ្លួននាគ ប្រពែតំណាងកន្ទុយនាគ» ៕

ព្រឹទ្ធាចារ្យចាប៉ីដងវែង

កែប្រែ
  • ព្រឹទ្ធាចារ្យ ពូថៅ ដៃ
  • ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន
  • ព្រឹទ្ធាចារ្យ គង់ ណៃ
  • ព្រឹទ្ធាចារ្យ ចង្កូម ប្រាំបី
  • ព្រឹទ្ធាចារ្យ នេត ប៉េ
  • ព្រឹទ្ធាចារ្យ ម៉ម សុន
  • ព្រឹទ្ធាចារ្យ អ៊ិន សារុន ម្ចាស់ពានចាប៉ីដងវែងលេខ2 នៅសម័យសង្គមរាស្រ្តនិយម ជាកូនសិស្សលោកតា ពូថៅ ដៃ ឆ្នាំ1960។
  • ព្រឹទ្ធាចារ្យ ងាំ ង៉ូ
  • ព្រឹទ្ធាចារ្យ សួន សាន ម្ចាស់ពានរង្វាន់ចាប៉ីដងវែងលេខ2 ប្រចាំឆ្នាំ2002។
  • ព្រឹទ្ធាចារ្យ គុយ ហ៊ីន

អ្នកចាប៉ីដងវែងបច្ចុប្បន្ន

កែប្រែ
  • លោកស្រី ស៊ិន សយ
  • លោក ពេជ្រ សារ៉ាត់
  • លោក សាន វណ្ណឌឿន
  • លោក ឌួង សុខគា
  • លោក ម៉ើ មឿន
  • លោកស្រី អ៊ូច សាវី
  • លោក ណូន សុខ

ឯកសារយោង

កែប្រែ