ចំណែកថ្នាក់នៃភាវៈរស់

ចំណែកថ្នាក់នៃភាវៈរស់ ចំណែកថ្នាក់នៃភាវៈរស់ គឺជាការបែងចែកប្រភេទវត្ថុ ឬភាវៈរស់ទៅតាមលក្ខណៈដូចគ្នា។

ភាវះរស់មួយប្រភេទមានស្តែម៉ាតូកូនីពូជចំនួន 300 ធ្វើមីតូស 3ដងបន្តបន្ទាប់គ្នា។

កែប្រែ

អ្នកដែលបង្កើតប្រព័ន្ធចំណែកថ្នាក់មុនដំបូងគេ គឺ លោកអារីស្តូត ជនជាតិក្រិច ជាទស្សនៈវិទូ។ ២០០០ឆ្នាំមុន ទស្សនៈវិទូម្នាក់បានបង្កើតប្រព័ន្ធមួយនៃការធ្វើចំណែកថ្នាក់ភាវៈរស់ ដោយបានហៅឈ្មោះភាវៈរស់ថា វត្តិករសាស្ត្រ (taxonomy) ។ អារីស្តូត បានបង្កើតប្រព័ន្ធ វត្តិករសាស្ត្រ ហើយបែងចែកភាវៈរស់ជា២រជ្ជៈ គឺ រជ្ជៈសត្វ និង រជ្ជៈរុក្ខជាតិ។ ចំណែកថ្នាក់បានពឹងផ្អែកទៅលើទីកន្លែងរស់នៅ និងទម្រង់របស់វា។ រជ្ជៈគឺជាក្រុមធំជាងគេបង្អស់នៃ តាក់សូណូមី

ការហៅឈ្មោះភាវៈរស់តាមវិទ្យាសាស្ត្រ

កែប្រែ

ការូលុសលីណេ គ្រូពេទ្យជនជាតិស៊ុយអែត ជាជីវវិទូ បានប្រព័ន្ធចំណែកថ្នាក់មួយរបស់ភាវៈរស់ ដោយផ្អែកលើភាពប្រហាក់ប្រហែលគ្នានៃទម្រង់សាព៌ាង្គកាយ ទំហំ រូបរាង ពណ៌សម្បុរ និងរបៀបចាប់អាហារ។ ប្រព័ន្ធចំណែកថ្នាក់របស់លោក លីណេ ហៅឈ្មោះភាវៈរស់ទាំងអស់ដោយពាក្យពីរម៉ាត់ថាជាឈ្មោះវិទ្យាសាស្ត្រ ឬឈ្មោះឡាតាំងរបស់ភាវៈរស់។

  • ពាក្យទី១៖ ឈ្មោះរបស់ពួក (អក្សរធំ)
  • ពាក្យទី២៖ ឈ្មោះពិសេសរបស់ភាវៈរស់ (អក្សរតូច)។

ចំណែកថ្នាក់ទំនើប

កែប្រែ

ប្រព័ន្ធចំណែកថ្នាក់ទំនើបខុសពីប្រព័ន្ធចំណែកថ្នាក់អារីស្តូត និង លីណេ ដោយសារប្រព័ន្ធចំណែកថ្នាក់ទំនើប សិក្សាតាមតារាងប្រវត្តិ និងការវិវត្តរបស់ភាវៈរស់។

  • ក- ប្រព័ន្ធនៃរជ្ជៈទាំងប្រាំ

រជ្ជៈទាំងប្រាំមាន រជ្ជៈសត្វ រជ្ជៈផ្សិត រជ្ជៈរុក្ខជាតិ រជ្ជៈប្រូទីស និង រជ្ជៈម៉ូណេរ៉ា។ ប្រព័ន្ធចំណែកថ្នាក់នៃរជ្ជៈទាំងប្រាំ ផ្អែកទៅលើ ណ្វៃយ៉ូ កោសិកា អាហារ និង បំលាស់ទី។ ការហៅឈ្មោះដោយពាក្យពីរម៉ាត់ចំពោះអ្នកវិទ្យាសាស្ត្រ គឺមិនធ្វើឲ្យភ័ន្តច្រឡំទេ ព្រោះភាវៈរស់ពីរមិនមានឈ្មោះវិទ្យាសាស្ត្រដូចគ្នាឡើយ។

  • ខ- ក្រុមផ្សេងៗនៅក្នុងរជ្ជៈ

រជ្ជៈនីមួយៗត្រូវបែងចែកជា សាខា → ថ្នាក់ → លំដាប់ → អំបូរ → ពួក → ប្រភេទ ៕

ម៉ូណេរ៉ា(វេត្រាណូ) ប្រូទីស ផ្សិត រុក្ខជាតិ សត្វ
ប្រភេទកោសិកា ប្រូការីយ៉ូត អឺការីយ៉ូត អឺការីយ៉ូត អឺការីយ៉ូត អឺការីយ៉ូត
សាព៌ាង្គកាយកើត

ពីកោសិកា មួយឬច្រើន

កោសិកាមួយ កោសិកា

មួយឬ ច្រើន

កោសិកា

មួយឬ ច្រើន

កោសិកាច្រើន កោសិកាច្រើន
បំលាស់ទី ខ្លះផ្លាស់ទី ខ្លះផ្លាស់ទី មិនផ្លាស់ទី មិនផ្លាស់ទី ផ្លាស់ទី
ការចិញ្ចឹមជីវិត ខ្លះផលិតអាហារ

ដោយខ្លួនឯង ហើយខ្លះស្រូបយក អាហារពីសព៌ាង្គកាយដទៃ

ខ្លះផលិតអាហារ

ដោយខ្លួនឯង ហើយខ្លះស្រូបយក អាហារពីសព៌ាង្គកាយដទៃ

ស្រូបយកអាហារ

ពីសាព៌ាង្គកាយដទៃ (សាកសពឬ សាព៌ាង្គរស់)

ផលិតអាហារដោយខ្លួនឯង ស៊ីរុក្ខជាតិ និងសត្វដទៃ