ច្បាប់ប្រលេឡូក្រាម

ច្បាប់ប្រលេឡូក្រាមចែងថាផលបូកនៃការ៉េនៃរង្វាស់ជ្រុងទាំងបួន​នៃប្រលេឡូក្រាម​ស្មើនឹង​ផលបូកនៃ​ការ៉េនៃរង្វាស់អង្កត់ទ្រូង។ ជាមួយនឹងសម្មតិកម្មផ្តល់អោយបង្ហាញក្នុងរូបខាងស្តាំ គេបានទំនាក់ទំនង៖

ប្រលេឡូក្រាម៖ ជ្រុងបង្ហាញជាពណ៌ខៀវ និង អង្កត់ទ្រូងពណ៌ក្រហម

ក្នុងករណីប្រលេឡូក្រាមជាចតុកោណកែង អង្កត់ទ្រូងទាំងពីរគឺមានរង្វាស់ស្មើគ្នា គេបានច្បាប់ប្រលេឡូក្រាម​ក្លាយទៅជាទ្រឹស្តីបទពីតាករ។ ប៉ុន្តែជាទូទៅ ការ៉េនៃរង្វាស់អង្កត់ទ្រូងទាំងពីរជាផលបូកការ៉េនៃរង្វាស់ជ្រុងពីរទៀត។