នគរឆាវ
នគរឆាវ រឺ ថ្ឝោ (ចិនសម័យ: 曹国; ចិនបុរាណ: 曹國; ភិងអ៊ិង: Cáo Guó) គឺជារដ្ឋចំណុះមួយនៅចិនកំឡុងសម័យរាជវង្សចូវ (១០៤៦-២២១ម.គ.) ។ រដ្ឋនេះត្រូវបានស្ថាបនាឡើងពេលមួយនៅសតវត្សទី១១ម.គ.ដោយឆោឝ៊ូ-ចឹនទ័រ (ស.១០៥៣ម.គ.) (曹叔振鐸) បុត្រនៃស្ដេចចូវវ៉ឹន និងជាអនុជនៃស្ដេចចូវវូ ។ ជាមួយរាជធានីរបស់ខ្លួននៅថោឈៀវ (陶丘) រដ្ឋឆោនេះប្រហែលជាគ្របដណ្ដប់តំបន់អាណាស្រុកទិងថោសម័យទំនើបនេះ ខេត្តឝានទុង ។ ដែលបានតាំងលើទីជនបទរាបស្មើនៃវាលរាបចិនខាងជើងប្រហែល៨០.៤៦គីឡូម៉ែត្រ (៥០ម៉ាយ) ខាងកើតនៃចំណុចដែលជាផ្លូវឆ្លងកាត់ថ្មីនៃទន្លេលឿងផ្លាស់ប្ដូរពីខាងកើតទៅឦសាន ។ ទល់នឹងទិសពាយព្យគឺវ៉ិយ ទល់នឹងទិសឦសានគឺលូនិងទៅភាគអាគ្នេយ៍គឺស៊ុង ។
នគរឆាវ 曹國/曹国
| |
---|---|
សតវត្សទី១១ម.គ.–៤៨៧ម.គ. | |
ធានី | ថោឈៀវ (陶丘) |
ភាសាទូទៅ | ចិនបុរាណ |
រដ្ឋាភិបាល | ទីព្រះ |
ប្រវត្តិសាស្រ្ត | |
▪ Established | សតវត្សទី១១ម.គ. |
▪ Disestablished | ៤៨៧ម.គ. |
ប្រវត្តិសាស្ត្រ
កែប្រែតាមលទ្ធផលមួយនៃភាពទន់ខ្សោយទាក់ទងរបស់រដ្ឋឆោនេះ ដែលជំនាន់ក្រោយបានសរសេរកំណត់ត្រាតិចតួចលើ ព្រឹត្តិការណ៍នានាអំពីប្រវត្តិរបស់រដ្ឋនេះ ។ ព្រឹត្តិការណ៍តែមួយហើយសំខាន់បានកត់ត្រានៅក្នុងកំណត់ត្រាមហាប្រវត្តិទូកំឡុងសម័យរាជវង្សចូវខាងលិច (១០៤៦-៧៧០ម.គ.) គឺនៅឆ្នាំ៨២៦ម.គ.នៅពេលនោះគុណព្រះឆោយ៉ូវត្រូវបានសម្លាប់ដោយប្អូនប្រុសរបស់លោក គឺគុណព្រះឆោតាយ ។[១]
នៅក្នុងការផ្ដើមនៃរាជវង្សចូវខាងកើត (៧៧០ម.គ.) រដ្ឋឆោនេះបានរងគ្រោះដោយចលាចលផ្ទៃក្នុង ។ នៅឆ្នាំ៧៦០ម.គ. អ្នកឧកញ៉ាឆោមុបានសម្លាប់បងប្រុសរបស់លោក គឺគុណព្រះឆោផ្វិ ហើយបានតែងតាំងខ្លួនជាអ្នកគ្រប់គ្រងទីដប់មួយ ។ លោកគឺជាអ្នកគ្រប់គ្រងទីមួយហើយនៃរដ្ឋឆោដែលទទួលគោរម្យងារ អ្នកឧកញ៉ា/ចៅពញា (公) ។
កំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រោះ រដ្ឋឆោបានដណ្ដើមតស៊ូយកអនុត្តរភាពរវាងរដ្ឋជិននិងឈូក ។ នៅឆ្នាំ៦៣៧ម.គ. ជុងអឺក បុត្រនៃអ្នកឧកញ៉ាជិនសៀនបានប្រែទៅជាមានភាពពិបាក នៅពេលឆ្លងកាត់រដ្ឋឆោហើយត្រូវបានទទួលយ៉ាងតឹងតែងដោយអ្នកឧកញ៉ាឆោគង់ (Cáo Gòng) ។
ប្រហែលជាឆ្នាំ៦៣០ វាធ្លាប់ចំណុះ រឺក៏ ជាសម្ព័ន្ធមិត្តរបស់ឈូក ។ នៅពេលនោះឈូកបានវាយប្រហារស៊ុង ជិនបានធ្វើការវាយប្រហារបញ្ឆោតលើឆោ ។ បន្ទាប់ជិនបានកម្ចាត់ឈូកនៅឯសមរភូមិឆឹងភូកនៅឆ្នាំ៦៣២ម.គ. ជិនបានកម្ទេចរដ្ឋឆោ ហើយបានជួយសង្គ្រោះរដ្ឋស៊ុងនិងចាប់អ្នកឧកញ៉ាឆោគង់ដាក់ជាអ្នកទោស ។ បន្ទាប់ពីការកម្ចាត់រដ្ឋឈូក ឆោបានបន្តតាមលំដាប់នៃអ្នកជិតខាងដែលជិត រដ្ឋជិន ។
ក្រោយៗបន្តមក រដ្ឋឆោនិងស៊ុងបានក្លាយជាសត្រូវនឹងគ្នាទៅវិញទៅមក ។ អ្នកឧកញ៉ាស៊ុងជិងបានចាប់បានអ្នកឧកញ៉ាឆោតោនៅឆ្នាំ៥១៥ម.គ.និងបានឃុំជាអ្នកទោសរហូតដល់មរណភាពរបស់លោក ។ ដោយហេតុនេះហើយ ភាពគ្មានសណ្ដាប់ធ្នាប់បានផ្ទុះចេញនៅឯឆោ ពួកអ្នកស្នងបន្តរបស់អ្នកឧកញ៉ាតោគឺអ្នកឧកញ៉ាឆោឝឹង និងអ្នកឧកញ៉ាឆោយិនត្រូវបានសម្លាប់មួយម្ដងៗបន្តបន្ទាប់គ្នា ។ អ្នកឧកញ៉ាឆោផ្វិយបានក្លាយជាអ្នកគ្រប់គ្រង ហើយបានក្បត់រដ្ឋជិនដោយការលុកលុយរដ្ឋស៊ុង ។ ជាលទ្ធផលវិញ អ្នកឧកញ៉ាស៊ុងជិងបានវាយប្រហារឆោវិញ ។ គ្មានកងទ័ពពីរដ្ឋជិនមកដើម្បីធ្វើការសង្គ្រោះ ដូច្នេះហើយរដ្ឋឆោត្រូវបានបំផ្លាញចោលនៅឆ្នាំ៤៨៧ម.គ.បន្ទាប់ពីការចាប់បានអ្នកឧកញ៉ាឆោផ្វិយ ។
កេរ្តិ៍ដំណែល
កែប្រែកូនចៅនៃប្រជាជនឆោបានរក្សាទុកឈ្មោះនៃអតីតរដ្ឋរបស់ខ្លួន ។ នេះគឺកំណើតមួយនៃនាមត្រកូលចិន 曹 (ឆោ រឺ Cáo) ។
អ្នកគ្រប់គ្រងឆោ
កែប្រែ
នាមខ្មែរ | នាមសម្រាប់រាជ្យ | នាមផ្ទាល់ | រជ្ជកាល |
---|---|---|---|
ឆោឝ៊ូចឹនទ័រ | 曹叔振鐸 (Cáo Shū Zhènduó) | 振鐸/振铎 ( ចឹនទ័រ រឺ Zhènduó ) | ? – ១០៥៣ម.គ. |
ព្រះឆោថាយ | 曹太伯 (Cáo Tài Bó) | 脾 ( ភីក រឺ Pí) | ១០៥៣-១០០២ម.គ. |
លោកម្ចាស់ឆោជុង | 曹仲君 (Cáo Zhòng Jū) | 平 ( ភិង រឺ Píng) | ១០០២-៩៣៥ម.គ. |
ព្រះឆោគុង | 曹宮伯 (Cáo Gōng Bó) | 侯 ( ហូវ រឺ Hóu) | ៩៣៥-៨៩៥ម.គ. |
ព្រះឆោឝ៊ាំវ | 曹孝伯 (Cáo Xiào Bó) | 云 (យូន រឺ Yún) | ៨៩៥-៨៦៥ម.គ. |
ព្រះឆោយីក | 曹夷伯 (Cáo Yí Bó) | 喜 ( ឝ៊ីក រឺ Xǐ) | ៨៦៤-៨៣៥ម.គ. |
ព្រះឆោយ៉ូវ | 曹幽伯 (Cáo Yōu Bó) | 疆 (ជាំង រឺ Jiāng) | ៨៣៥-៨២៦ម.គ. |
ព្រះឆោតាយ | 曹戴伯 (Cáo Dài Bó) | 蘇/苏 ( ស៊ូក រឺ Sū) | ៨២៦-៧៩៦ម.គ. |
ព្រះឆោហ៊ួយ | 曹惠伯 (Cáo Huì Bó) | 兕 ( ស៊ឺក រឺ Sì) | ៧៩៤-៧៦០ម.គ. |
ព្រះឆោផ្វិយ | 曹廢伯 (Cáo Fèi Bó) | 石甫 ( ឝ៊ឺកភ្វុ រឺ Shífǔ) | ៧៦០-៧៦០ម.គ. |
អ្នកឧកញ៉ាឆោមុ | 曹穆公 (Cáo Mù Gōng) | 武 ( វូ រឺ Wǔ) | ៧៥៩-៧៥៧ម.គ. |
អ្នកឧកញ៉ាឆោហ៊័ន | 曹桓公 (Cáo Huán Gōng) | 終生/终生 ( ជុងឝឹង រឺ Zhōng Shēng) | ៧៥៦-៧០២ម.គ. |
អ្នកឧកញ៉ាឆោជ័ង | 曹莊公/曹庄公 (Cáo Zhuāng Gōng) | 射姑 ( ឝ៊ឹកគូ រឺ Shègū) | ៧០១-៦៧១ម.គ. |
អ្នកឧកញ៉ាឆោលីក | 曹釐公/曹厘公 (Cáo Lǐ Gōng) | 夷 ( យីក រឺ Yí) | ៦៧០-៦៦២ម.គ. |
អ្នកឧកញ៉ាឆោចាវ | 曹昭公 (Cáo Zhāo Gōng) | 班 ( ប៉ាន រឺ Bān) | ៦៦១-៦៥៣ម.គ. |
អ្នកឧកញ៉ាឆោគុង | 曹共公 (Cáo Gòng Gōng) | 襄 ( ឝ៊ាំង រឺ Xiāng) | ៦៥២-៦១៨ម.គ. |
អ្នកឧកញ៉ាឆោវ៉ឹន | 曹文公 (Cáo Wén Gōng) | 壽/寿 ( ឝូវ រឺ Shòu) | ៦១៧-៥៩៥ម.គ. |
អ្នកឧកញ៉ាឆោឝៀន | 曹宣公 (Cáo Xuān Gōng) | 彊 ( ឈាំង រឺ Qiáng) | ៥៩៤-៥៧៨ម.គ. |
អ្នកឧកញ៉ាឆោឆឹង | 曹成公 (Cáo Chéng Gōng) | 負芻/负刍( ភ្វុឈូក រឺ Fùchú) | ៥៧៧-៥៥៥ម.គ. |
អ្នកឧកញ៉ាឆោវូក | 曹武公 (Cáo Wǔ Gōng) | 勝/胜 ( ឝឹង រឺ Shèng) | ៥៥៤-៥២៨ម.គ. |
អ្នកឧកញ៉ាឆោភិង | 曹平公 (Cáo Píng Gōng) | 須/须 ( ឝ៊ី រឺ Xū) | ៥២៧-៥២៤ម.គ. |
អ្នកឧកញ៉ាឆោតោ | 曹悼公 (Cáo Dào Gōng) | 午( វូក រឺ Wǔ) | ៥២៣-៥១៥ម.គ. |
អ្នកឧកញ៉ាឆោឝឹង | 曹聲公/曹声公 (Cáo Shēng Gōng) | 野 ( យ៉េក រឺ Yě) | ៥១៤-៥១០ម.គ. |
អ្នកឧកញ៉ាឆោយិន | 曹隱公/曹隐公 (Cáo Yǐn Gōng) | 通 (ថុង រឺ Tōng) | ៥០៩-៥០៦ម.គ. |
អ្នកឧកញ៉ាឆោជិង | 曹靖公 (Cáo Jìng Gōng) | 露 ( លូក រឺ Lù) | ៥០៥-៥០២ម.គ. |
ឆោព័រយ៉ាំង | 曹伯陽 (Cáo Bóyáng) | 伯陽/伯阳 ( ព័រយ៉ាំង រឺ Bóyáng) | ៥០១-៤៨៧ម.គ. |
ឯកសារយោង
កែប្រែតំណភ្ជាប់ខាងក្រៅ
កែប្រែ- គម្រោងអត្ថបទភាសាចិន “អ្នកគ្រប់គ្រងរដ្ឋ”