ជម្ងឺឆ្កែឆ្កួត
ជម្ងឺឆ្កែឆ្កួត (Rabies) គឺជាជម្ងឺឆ្លងដែលបណ្ដាលឲ្យមានការរលាកខួរក្បាលយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងពពួកសត្វដែលមានឈាមក្ដៅផ្សេងៗទៀត។ [១] អាការៈរោគដំបូងៗអាចមានជាអាទិ៍ៈ ក្ដៅខ្លួន និងឈឺឆៀបៗនៅត្រង់កន្លែងដែលមុត។[១] អាការៈរោគទាំងនេះមានបន្តដោយអាការៈរោគមួយ ឬច្រើនដូចតទៅ: ចលនាដោយបង្ខំ, ឥរិយាបថសប្បាយលីលា, ខ្លាចទឹក, មិនអាចកម្រើកផ្នែកណាមួយនៃរាងកាយបាន, វង្វេងវង្វាន់, និងការបាត់បង់ស្មារតី (ឡប់ៗលែងដឹងខុសត្រូវ)។[១] បន្ទាប់ពីរោគសញ្ញានានាបានលេចឡើងហើយនោះ ជានិច្ចកាល ភាគច្រើននៃជម្ងឺឆ្កែឆ្កួតបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត។[១] រយៈពេលនៃការកកើតជម្ងឺ និងការចាប់ផ្ដើមចេញរោគសញ្ញា តាមធម្មតាគឺមានចាប់ពីមួយទៅបីខែ។ ម្យ៉ាងវិញទៀត រយៈពេលនេះអាចប្រែប្រួលពីក្រោមមួយសប្ដាហ៍រហូតដល់ជាងមួយឆ្នាំ។ [១] រយៈពេលនេះអាស្រ័យលើចម្ងាយដែលមេរោគត្រូវតែចូលទៅដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល។[២]
Rabies | |
---|---|
Classification and external resources | |
ឆ្កែដែលមានផ្ទុកមេរោគឆ្កែឆ្កួតស្ថិតក្នុងស្ថានភាពខ្វិន (ក្រោយហក់ខាំត្របាក់) | |
ICD-10 | A82. |
DiseasesDB | 11148 |
MedlinePlus | 001334 |
eMedicine | med/1374 eerg/493 ped/1974 |
MeSH | D011818 |
ជម្ងឺឆ្កែឆ្កួត (Rabies) មានការចម្លងទៅមនុស្សតាមរយៈសត្វ។ ជម្ងឺឆ្កែឆ្កួត (Rabies) អាចមានការចម្លងទៅបាននៅពេលដែលសត្វដែលមានផ្ទុកមេរោគនោះអេះ ឬខាំសត្វមួយផ្សេងទៀត ឬមនុស្ស។[១] លើសពីនេះ ទឹកមាត់ដែលចេញពីសត្វមានផ្ទុកមេរោគនេះអាចចម្លងរោគឆ្កែឆ្កួតបាន បើទឹកមាត់ជ្រាបចូលទៅប៉ះនឹងភ្នាសសើមផ្នែកខាងក្នុងសត្វមួយផ្សេងទៀត ឬមនុស្ស។[១] ករណីរោគឆ្កែឆ្កួតភាគច្រើនដែលមានលើមនុស្សគឺបណ្ដាលមកពីឆ្កែខាំ។ [១] ជាង 99% នៃករណីរោគឆ្កែឆ្កួតនៅបណ្ដាប្រទេសដែលជារួមមានសត្វឆ្កែមានរោគឆ្កែឆ្កួតគឺបណ្ដាលមកពីឆ្កែខាំ។[៣] នៅទ្វីបអាមេរិក, សត្វប្រជៀវគឺជាមូលហេតុរួមភាគច្រើនបំផុតនៃជម្ងឺឆ្កែឆ្កួត ហើយមានតិចជាង 5% នៃករណីរោគឆ្កែឆ្កួតមានលើមនុស្សដែលចេញមកពីសត្វឆ្កែ។[១][៣] ពពួកសត្វកកេរកម្រងមានការឆ្លងរោគឆ្កែឆ្កួតណាស់។[៣] មេរោគឆ្កែឆ្កួតចូលទៅដល់ខួរក្បាលតាមរយៈសរសៃប្រសាទសាច់ដុំ និងកោសិកាវិញ្ញាណផ្នែកខាងចុង។ គេគ្រាន់តែអាចធ្វើរោគវិនិច្ឆ័យសម្រាប់ជម្ងឺនេះ នៅក្រោយពេលចាប់ផ្ដើមមានអាការៈរោគនានាប៉ុណ្ណោះ។[១]
កម្មវិធីត្រួតពិនិត្យ និងចាក់ថ្នាំសត្វ រហូតមកទល់ពេលនេះបានបន្ថយហានិភ័យនៃជម្ងឺឆ្កែឆ្កួតនៅតាមតំបន់មួយចំនួននៃពិភពលោក។ [១] ការធ្វើឲ្យស៊ាំនឹងរោគមុននឹងកើតចេញរោគនេះមានការណែនាំប្រាប់ដល់មនុស្សទាំងឡាយណាដែលមានហានិភ័យខ្ពស់។ ក្រុមមនុស្សដែលមានហានិភ័យខ្ពស់រួមមានអ្នកដែលធ្វើការងារផ្ទាល់ជាមួយនឹងពពួកសត្វប្រជៀវ ឬពួកអ្នកចំណាយពេលយូរនៅតាមកន្លែងដែលសំបូរទៅដោយមេរោគនៃជម្ងឺឆ្កែឆ្កួត។[១] នៅក្នុងខ្លួនមនុស្សដែលបានប្រឈមទៅនឹងរោគឆ្កែឆ្កួត វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត និងជួលកាល អង្គបដិបក្ខប្រាណនៅក្នុងឈាមដែលប្រឆាំងមេរោគ នឹងមានប្រសិទ្ធភាពក្នុងការបង្ការជម្ងឺទៅបាន បើមនុស្សនោះទទួលបានការព្យាបាលនៅមុនពេលចាប់ផ្ដើមមានរោគសញ្ញាជម្ងឺឆ្កែឆ្កួត។[១] ការលាងត្រង់កន្លែងមានស្នាមខាំ និងស្នាមខ្វាចដាច់រយៈពេល 15 ដោយប្រើសាប៊ូ និងទឹក ប៉ូវីដូន អ៊ីយ៉ូឌីន (PVP-I) ឬម្សៅសាប៊ូ ដោយសារវាអាចនឹងសម្លាប់មេរោគដែលលើសពីនេះបង្ហាញឲ្យនូវប្រសិទ្ធភាពតិចតួចនៅក្នុងការការពារដល់ការឆ្លងមេរោគឆ្កែឆ្កួត។[១] រហូតមកទល់ពេលនេះ មានមនុស្សតិចតួចប៉ុណ្ណោះដែលបានរស់រួចជីវិតពីការឆ្លងរោគឆ្កែឆ្កួតប៉ុណ្ណោះ ហើយនេះក៏ដោយសារមានការព្យាបាលវែងឆ្ងាយច្រើនដែលគេដឹងថាជារយៈពេលពិសោធន៍ព្យាបាលមនុស្សដែលមានការឆ្លងមេរោគឆ្កែឆ្កួត វិធីព្យាបាលរោគឆ្កែឆ្កួតរបស់មីលវ៉ូគី (Milwaukee)។[៤]
ជម្ងឺឆ្កែឆ្កួត (Rabies) បណ្ដាលឲ្យមានការស្លាប់បាត់ជីវិតមនុស្សចំនួនប្រហែលពី 26,000 ទៅ 55,000 នាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។[១][៥] ចំនួនជាង 95% នៃការស្លាប់ទាំងនេះកើតមានឡើងនៅទ្វីបអាស៊ី និងអាហ្រិក។[១] ជម្ងឺឆ្កែឆ្កួត (Rabies) កើតមាននៅជាង 150 ប្រទេស និងនៅគ្រប់ទ្វីបទាំងអស់ ដោយលើកលែងតែទ្វីបអង់តាក់ទិកចេ។[១] មនុស្សចំនួនជាង 3 លាននាក់ដែលរស់នៅតាមតំបន់នានានៃពិភពលោកដែលមានកើតឡើងនូវជម្ងឺឆ្កែឆ្កួត។[១] នៅតាមតំបន់ភាគច្រើននៃទ្វីបអឺរ៉ុប និងប្រទេសអូស្ត្រាលី ជម្ងឺឆ្កែឆ្កួតគ្រាន់តែមាននៅលើពពួកសត្វប្រជៀវប៉ុណ្ណោះ។[៦] បណ្ដាប្រទេសដីកោះតូចៗជាច្រើនមិនមាននូវជម្ងឺឆ្កែឆ្កួតអ្វីឡើយ។[៧]
ឯកសារយោង
កែប្រែ- ↑ ១,០០ ១,០១ ១,០២ ១,០៣ ១,០៤ ១,០៥ ១,០៦ ១,០៧ ១,០៨ ១,០៩ ១,១០ ១,១១ ១,១២ ១,១៣ ១,១៤ ១,១៥ ១,១៦ ១,១៧ "Rabies Fact Sheet N°99". World Health Organization. July 2013. Retrieved 28 February 2014.
{{cite web}}
: no-break space character in|title=
at position 8 (help) - ↑ Cotran RS ; Kumar V ; Fausto N (2005 ). Robbins and Cotran Pathologic Basis of Disease (7th រ.រ.). Elsevier/Saunders . p. 1375 . ល.ស.ប.អ. 0-7216-0187-1.
- ↑ ៣,០ ៣,១ ៣,២ Tintinalli, Judith E. (2010 ). Emergency Medicine: A Comprehensive Study Guide (Emergency Medicine (Tintinalli)). McGraw-Hill . pp. Chapter 152 . ល.ស.ប.អ. 0-07-148480-9.
- ↑ "{{{title}}}".
- ↑ "{{{title}}}".
- ↑ "Presence / absence of rabies in 2007". World Health Organization. 2007. Retrieved 1 March 2014.
- ↑ "Rabies-Free Countries and Political Units". CDC. Retrieved 1 March 2014.