ជយវម៌្ម (ឥន្ទ្របុរ-ឝម្ភុបុរ)
វ្រះបាទជយវម៌្ម (គ.ស ?-៧៨១) រជ្ជកាល (គ.ស ៧៧០-៧៨១) តាមសិលាចារឹកពីរសំដៅលើអ្នកគ្រប់គ្រងម្នាក់ព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០មេសា ឆ្នាំ៧៧០ សិលាចារឹកទីពីរ មកពី ល្បុកស្រុតនៅបរិវេណក្រចេះក្បែរឝម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ៧៨១ )។ លោកសឺដេសបានហៅទ្រង់ថាវ្រះបាទជយវម៌្ម (ស្ទួន ៧៧០-៧៨១) ប៉ុន្តែទំនងជាព្រះអង្គដូចគ្នាជាមួយនឹងវ្រះបាទជយវម៌្មទី២ដែរ បិតាស្ថាបនិកអាណាចក្រអង្គរ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖ មិនមែនមានតែវ្រះបាទជយវម៌្មទី២មកពីភាគខាងត្បូង គឺបន្ថែមជាងនេះមានស្ដេចដែលគេស្គាល់ផ្សេងទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយវ្យាធបុរ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K. ១០៩/៦៥៥ [ប្រាកដមែន:ទី១០កុម្ភៈ ឆ្នាំ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ១០៦៩ [K. ៤៤៩មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ១០៦៩] … ពីរក្នុងចំណោមអត្ថបទនោះ K. ៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាកំណត់ត្រាជាក់លាក់អំពីវ្រះបាទជយវម៌្មទី២ ដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបង់។ (បើរាប់ទាំងស្ទួនបីអង្គ គឺ ជយវម៌្មទី៤)
ជយវម៌្ម | |
---|---|
វ្រះបាទ | |
រជ្ជកាល | គ.ស ៧៧០-៧៨១ |
រាជ្យមុន | វ្រះបាទរាជេន្ទ្រវម៌្មទី១ |
រាជ្យបន្ត | វ្រះបាទមហីបតិវម៌្ម |
ប្រសូត | ឝម្ភុបុរ |
សុគត | គ.ស ៧៨១ ឝម្ភុបុរ |
ឯកសារយោង
កែប្រែ- វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ វ្រះបាទរាជេន្ទ្រវម៌្មទី១ |
ក្សត្រចេនឡាទឹក គ.ស ៧៧០-៧៨១ |
តដោយ វ្រះបាទមហីបតិវម៌្ម |