មហីបតិវម៌្ម
វ្រះបាទមហីបតិវម៌្ម (គ.ស ប្រហែល ?-៧៨៨) រជ្ជកាល (គ.ស ៧៨១-៧៨៨) ព្រះមហីបតិវម៌្ម ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតាព្រះនាងឥន្ទ្រទេវី ដែលជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១។
មហីបតិវម៌្ម | |
---|---|
វ្រះបាទ | |
រជ្ជកាល | គ.ស ៧៨១-៧៨៨ |
រាជ្យមុន | វ្រះបាទជយវម៌្ម (៧៧០-៧៨១) |
រាជ្យបន្ត | វ្រះបាទជយវម៌្មទី២ |
ស្វាមី/មហេសី | ព្រះនាងរាជេន្ទ្រទេវី |
បុត្រ | ព្រះនាងឥន្ទ្រទេវី |
វង្ស | កៅណ្ឌិន្យ |
សន្តតិវង្ស | សោមវង្ស |
បិតា | វ្រះបាទរាជេន្ទ្រវម៌្មទី១ |
មាតា | ព្រះនាងន្ឫបតីន្ទ្រទេវីទី១ |
ប្រសូត | ឝម្ភុបុរ |
សុគត | គ.ស ៧៨៨ ឝម្ភុបុរ |
វង្សត្រកូល
កែប្រែតាមសិលាចារឹកវ្រះបាទ បានបញ្ជាក់ថាវ្រះបាទមហីបតិវម៌្មទ្រង់មានបុត្រីមួយព្រះអង្គ គឺព្រះនាងឥន្ទ្រទេវី ដែលត្រូវជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១ ក៏ប៉ុន្ដែមិនបានបញ្ជាក់ថា តើព្រះអង្គមានរាជបុត្រមួយអង្គដែរឬក៏អត់ទេ? ដូច្នេះ គ្មានរជ្ជទាយាទមួយអង្គណាទេនៅរាជបល្លង្កកម្ពុជាពេលដែលវ្រះបាទជយវម៌្មទី២ យាងមកពីកោះជ្វា?។ ប្រាកដណាស់ថារាជវង្សវ្យាធបុរ និងឝម្ភុបុរ ជាគ្រួសារតែមួយ ជាងសាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា តាំងតែពីពេលដែលបែកគ្នាជាពីរមកម៉្លេះ។ ដោយហេតុនេះយើងអាចសន្និដ្ឋានថា ប្រទេសទាំងពីរបែកគ្នាអាចជាការបែងចែកទឹកដីគ្នា គ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅមករវាងបងប្អូន ហើយបើទោះជាការបែកបាក់គ្នានេះ បណ្តាលមកពីអំពើហិង្សា ណាមួយក្តី ក៏អំពើហិង្សានោះឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន ២៥ ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទំាងពីរបានរៀបចំភ្ជាប់ ចំណងអាពាហ៍ពិពាហ៍នឹងគ្នា។ សិលាចារឹកវ្រះបាទបានឲ្យដឹងថា វ្រះបាទឝ្រីបុឝ្ករាក្ឝដែលជាប់ខ្សែស្រឡាយជាមួយនឹងស្តេច នៃ អនិន្ទិតបុរ បានក្លាយជាព្រះរាជានៃឝម្ភុបុរ ហើយទ្រង់ត្រូវជាព្រះបិតារបស់វ្រះបាទរាជេន្ទ្រវម៌្មទី១។ វ្រះបាទរាជេន្ទ្រវម៌្មទី១ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងន្ឫបតីន្ទ្រទេវីទី១ ជាព្រះរជ្ជទាយាទរបស់ព្រះរាជានៃវ្យាធបុរ ដែលប្រសូត្របានព្រះរាជឱរស មួយអង្គព្រះនាមមហីបតិវម៌្ម។ ព្រះមហីបតិវម៌្មបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតា ព្រះនាងឥន្ទ្រទេវី ដែលជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១។ ដូច្នេះព្រះនាងឥន្ទ្រទេវីជាបច្ឆាញាតិរបស់រាជវង្សវ្យាធបុរផង និងឝម្ភុបុរផង ហើយទ្រង់ក៏ជាបច្ឆាញាតិរបស់ស្តេចអនិន្ទិតបុរ ថែមទៀត។ ព្រះនាងជាប់ខ្សែស្រឡាយខាងព្រះមាតាជាមួយនឹង ព្រាហ្មណ៍អគ្គស្សត្យ ដែលចេះចាំគម្ពីរវេទ និងវេទង្គ ព្រាហ្មណ៍នោះមានដើមកំណើតចេញមកពីអារ្យទេស នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាងយសោមទិ ជាព្រះរាជអគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់ ដែលមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាស្រីនរេន្ទ្រវម៌្ម។ ព្រះរាជាជាម្ចាស់ពិភពលោកនេះមានបុត្រីមួយអង្គព្រះនាមថា ហ្វារេន្ទ្រលក្ឝ្មី។ រាជបុត្រីនេះបានរៀបអភិសេកជាមួយវ្រះបាទរាជបតិវម៌្ម ហើយប្រសូត្របានព្រះនាងរាជេន្ទ្រទេវី។ នៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌ដែលផ្តល់កំនើតដល់វង្ស ស្តេចសិង្ហទាំងឡាយនេះហើយដែលវ្រះបាទមហីបតិវម៌្មបានបង្រួបបង្រួមទឹកដីទាំងពីរមកក្នុងអំណាចរបស់ព្រះអង្គ គឺបានផ្តល់ កំណើតដល់ព្រះនាងឥន្ទ្រទេវីដែលល្អឥតផ្ទឹម និងមានកិត្តិនាមមូលបីដូចសមុទ្រទឹកដោះ៤។
ការឈ្លានពានរបស់ជ្វា
កែប្រែនៅអំឡុងសតវត្សរ៍ទី៨ ប្រទេសខ្មែរ (ចេនឡា) ហាក់ដូចជាគ្មានស្ថេរភាពខាងនយោបាយដោយសារតែមានសង្រ្គាមដណ្តើមកាន់កាប់ទឹកដីរវាងគ្នា និងគ្នាបញ្ហានេះធ្វើឲ្យតំបន់ ឬរដ្ឋតូចៗមួយចំនួនមិនសប្បាយចិត្ត បណ្តាលឲ្យមានការឈានទៅរកជំលោះនិងបែកបាក់ផ្ទៃក្នុង។ ការបែកបាក់គ្នានេះធ្វើឲ្យឫទ្ធានុភាព និងអំណាចដែលធ្លាប់មានពីមុននោះត្រូវចុះទន់ខ្សោយចំពោះមុខជនបរទេស ធ្វើឲ្យពួកបរទេសមើលងាយ និងហ៊ានចូលលុកលុយរាតត្បាតតាមតែអំពើចិត្ត ដែលក្នុងនោះមានដូចជាពួកជ្វា ឝ្រីវិជយនៃរាជ្យវង្សសៃលេន្រ្ទនៅកោះជ្វា ហើយដែលជារាជវង្សស្ថាបនិកប្រាសាទបូរូបូឌួ ដែលល្បីល្បាញផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួននៅលើអាស៊ីអាគ្នេយ៍ទាំងមូល។ នៅឆ្នាំ៧៧៤ ពួកជ្វាក្រោយពីវាយបានកោះត្រឡាចបានតាំងមូលដ្ឋាននៅទីនោះ។ ឆ្នាំ៧៨៧ ពួកចោរសមុទ្រជ្វាក៏បានលើកទ័ពមករាតត្បាតនៅតាមឆ្នេរសមុទ្រអណ្ណាម និងចាម្ប៉ា។ បន្ទាប់មកទៀតពួកនេះក៏បានបន្តដំណើរចូលមកដល់ពាម និងតាមទន្លេមេគង្គឡើងទៅដល់ក្រុងឝម្ភុបុរ ហើយបានធ្វើការឆក់ប្លន់ដុតបំផ្លាញទីក្រុង និងកាប់សម្លាប់ប្រជាជនតាមតែអំពើចិត្ត។ កំឡុងពេលនោះពួកជ្វាក៏ចាប់យកប្រជាជនខ្លះ និងបានកាត់ព្រះសិរព្រះរាជាខ្មែរ ព្រះនាម មហីបតិវម៌្ម យកទៅស្រុកជ្វាទៀតផង។ ក្រោយមកទៀត ពួកជ្វាក៏បានដាក់ការត្រួតត្រាលើប្រទេសខ្មែរ (ចេនឡា) រហូតដល់មានការរំដោះប្រទេសជាតិបានវិញ ឲ្យផុតពីការត្រួតត្រារបស់ពួកនេះ ដោយព្រះរាជាខ្មែរមួយអង្គគឺវ្រះបាទជយវម៌្មទី២ នៅគ.ស ៨០២។
ពង្សាវលី
កែប្រែ- ព្រះអយ្យកា ព្រះនាម បុឝ្ករាក្ឝ ក្សត្រនៃឝម្ភុបុរ
- ព្រះបិតា ព្រះនាមរាជេន្ទ្រវម៌្មទី១
- ព្រះមហេសី ព្រះនាម រាជេន្ទ្រទេវី
- ព្រះបុត្រី ព្រះនាម ឥន្ទ្រទេវី
- ព្រះនត្តា ព្រះនាម យឝោវម៌្មទី១, មហេន្ទ្រទេវី
- ព្រះបុត្រី ព្រះនាម ឥន្ទ្រទេវី
- ព្រះមហេសី ព្រះនាម រាជេន្ទ្រទេវី
- ព្រះបិតា ព្រះនាមរាជេន្ទ្រវម៌្មទី១
ឯកសារយោង
កែប្រែ- វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ វ្រះបាទជយវម៌្ម (៧៧០-៧៨១) |
ក្សត្រចេនឡាទឹក គ.ស ៧៨១-៧៨៨ |
តដោយ វ្រះបាទជយវម៌្មទី២ |