ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអរម៉ូន វាអាចបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា ក្រលៀន ជើង ប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធប្រសាទ និងចរន្តឈាម ។ បើសិនជាយើងទុកវា មិនព្យាបាលទេ នោះបញ្ហាទាំងនេះអាចនឹងនាំឱ្យខ្សោយក្រលៀន កើតដំបៅ ស្លាប់អវយវៈ ងងឹតភែ្នក ឬក៏អាចនឹងនាំឲ្យមានការដាច់សរសៃឈាម ក្នុងខួរក្បាលទៀតផង ។ ជំងឺទឹកនោមផែ្អមកំពុងតែកើនឡើងជាលំដាប់ ប្រហែលជាមកពីមនុស្សដែលមានអាយុច្រើន ធាត់ ហើយធ្វើឲ្យកើនឡើងនូវភាពអសកម្មក្នុងជីវភាពរស់នៅ ។

ប្រភេទជំងឺទឹកនោមផែ្អម

កែប្រែ

ជំងឺទឹកនោមផែ្អមមាន ប្រភេទៈ

ជំងឺទឹកនោមផែ្អមប្រភេទទី១

កែប្រែ

ជំងឺទឹកនោមផែ្អមប្រភេទទី១ គឺជាជំងឺទឹកនោមផែ្អម ដែលអាស្រ័យទៅលើអ័រម៉ូនអាំងសូលីនដែលមាននៅក្នុងខ្លួន ឬជាជំងឺដោយបន្សោយ ភាពស៊ាំរបស់រាងកាយ ។ ជំងឺទឹកនោមផែ្អមប្រភេទទី1នេះវាអាចបំផ្លាញកោសិកាលំពែងដែលជាអ្នកផលិត អ័រម៉ូនអាំងស៊ូលីន អ័រម៉ូនអាំងស៊ូលីន គឺត្រូវការជាចាំបាច់ដើម្បី គ្រប់គ្រងកម្រិតជាតិស្ករ នៅក្នុងឈាម បើសិនជាគ្មានអាំងស៊ូលីនទេនោះអ្នកជំងឺ អាចស្លាប់បាន។ ចំពោះអ្នកដែលកើតជំងឺទឹកនោមផែ្អមទាំងនៅកេ្មង នោះពួកគេមិន អាចផលិត អ័រម៉ូនអាំងស៊ូលីន បានឡើយ។ អ្នកកើតជំងឺទឹកនោមផែ្អមប្រភេទទី១ ត្រូវតែបង្កើនបរិមាណ អ័រម៉ូនអាំងសូលីននៅក្នុងខ្លួនរបស់ពួកគេ មិនថាតាមរយៈ ការចាក់ថ្នាំអាំងស៊ូលីន ឬពាក់ឧបករណ៍ ដើម្បីបំភាយអាំងស៊ូលីន នៅក្រោមសែ្បកទេ អ័រម៉ូនអាំងស៊ូលីនមិនអាចទទួលបានតាមរយៈថ្នាំគ្រាប់ទេពីព្រោះវានឹង ត្រូវបំផ្លាញនៅ ពេលដែលយើង លេបចូលទៅដោយ មិនទាន់ទាំងបានផ្តល់ដល់រាងកាយផង។

ក) រោគសញ្ញា

ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី១ គឺភាគច្រើនបង្អាញរោគសញ្ញាភ្លាមៗ ។ រោគសញ្ញារបស់វាមានៈ

  • កំរិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់
  • កំរិតជាតិស្ករនៅក្នុងទឹកនោមឡើងខ្ពស់
  • នោមញឹក (បើកេ្មងៗច្រើនតែនោមដាក់កនេ្ទលតែម្តង)
  • មានអាការៈឃ្លានបែ្លកពីធម្មតា
  • ស្រកទម្ងន់បែ្លក
  • មានអាការៈខ្សោយ និងឆាប់នឿយហត់
  • ចិត្តស្រាល និងមានអារម្មណ៍មិននឹងន
  • មានអាការៈចង់ក្អួត ឬក្អួតចង្អោរតែម្តង

ខ) មូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផែ្អមប្រភេទទី១

ចំពោះមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមាន ជំងឺទឹកនោមផែ្អម គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះបីជាមានភស្តុតាងបញ្ជាក់ថា វាអាចជាជំងឺតពូជក៏ដោយ តែក៏មានកត្តាមជ្ឈដ្ឋាន និងជំងឺដទៃដែលនាំឲ្យកើតជំងឺនេះបានដែរ។

គ) តើជំងឺទឹកនោមផែ្អមប្រភេទទី១ អាចគ្រប់គ្រងបានឬទេ?

ចំពោះអ្នកដែលមាន ជំងឺទឹកនោមផែ្អម ប្រភេទទី១ ពួកគេអាចរស់នៅដោយរីករាយ និងមានសុខភាពធម្មតា បើសិនជាគេអនុវត្តតាមការព្យាបាល ។ កំរិតជាតិស្ករ ត្រូវបានគ្រប់គ្រង ឲ្យនៅក្នុង សភាពធម្មតារហូតតាមរយៈការចាក់បញ្ចូល អ័រម៉ូនអាំងស៊ូលីន ការហាត់ប្រាណ និងការទទួលទានអាហារ ឲ្យបានទៀងទាត់ ។ ការធ្វើតេស្តលើទឹកនោម និងឈាមនឹងបង្ហាញថាតើជំងឺនេះ អាចគ្រប់គ្រងបានឬអត់ ។ វត្តមានរបស់សមាសធាតុឃីថូន (Ketones) នៅក្នុងទឹកនោមនឹងបង្ហាញថា មានបញ្ហា ។

ជំងឺទឹកនោមផែ្អមប្រភេទទី២

កែប្រែ

ជំងឺទឹកនោមផែ្អមប្រភេទទី២ គឺមានកំរិតធ្ងន់ធ្ងរជាងប្រភេទទី១ ហើយមានគ្រោះថ្នាក់បំផុតពីព្រោះ វាមិនអាស្រ័យទៅលើអ័រម៉ូនអាំងស៊ូលីននោះទេ ភាគច្រើនវាកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ចាប់ពីអាយុ ៤៥ឆ្នាំឡើងទៅ និងអ្នកដែលលើសទម្ងន់ អ្នកដែលមានជំងឺទឹកនោមផែ្អមប្រភេទទី២ នេះ គឺមិនអាចផលិតអ័រម៉ូនអាំងស៊ូលីនបានគ្រប់គ្រាន់ទេ។ ឬក៏មិនអាចប្រើប្រាស់អ័រម៉ូនអាំងស៊ូលីនបានតែម្តង។ ដោយគ្មានអ័រម៉ូនអាំងសូលីនគ្រប់គ្រាន់នេះហើយ ទើបរាងកាយមិនអាចបញ្ជូនជាតិស្ករទៅក្នុងឈាម ចូលទៅក្នុងកោសិកាបានទេ។ ជាតិស្ករកើនឡើងនៅក្នុងឈាម បង្កឲ្យមានបញ្ហាដល់សុខភាព

ក) រោគសញ្ញា

ជំងឺទឹកនោមផែ្អមប្រភេទទី២ ភាគច្រើនវាមានការរាតត្បាតយឺតទេ អ្នកជំងឺភាគច្រើនមានអាការៈស្រេកទឹកខ្លាំង និងនោមញឹក។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមានអារម្មណ៍នឿយហត់ ឆាប់ខឹង និងចង់ក្អួត ពួកគេមានអាការៈ ឃ្លានខ្លាំងតែស្រកទម្ងន់។ ខាងក្រោមនេះ គឺជារោគសញ្ញាផេ្សងៗទៀតៈ

  • មានជំងឺសើសែ្បក ជំងឺអញ្ចាញធេ្មញ រលាករន្ធភេទ ឬរលាកផ្លោកនោមជាញឹកញាប់ ហើយពិបាកព្យាបាល
  • ស្រវាំងភែ្នកមើលមិនច្បាស់
  • ស្ពឹកស្រពន់ដៃជើង
  • មានសែ្បកស្ងួត រមាស់

រោគសញ្ញាទាំងនេះអាចមានលក្ខណៈស្រាល ដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍ ដោយគេអាចច្រឡំ ដោយសារតែ មានវ័យចំណាស់ ។ មានមនុស្សរាប់លាន នាក់នៅលើ ពិភពលោកដែលកើត ជំងឺទឹកនោមផែ្អមប្រភេទទី២នេះដោយមិនដឹងខ្លួន។

ខ ) មូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផែ្អមប្រភេទទី២

ចំពោះមូលហេតុដែលនាំឲ្យកើត ជំងឺទឹកនោមផែ្អមប្រភេទនេះ គឺដូចជាជំងឺទឹកនោមផែ្អមប្រភេទទី១ដែរ គឺមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដែលគេថាវាអាចជា ជំងឺតពូជតែពុំមានភស្តុតាងនោះទេ។ មានកត្តាផេ្សងទៀតដែលគេកំណត់ ចំពោះអ្នកកើតជំងឺនេះដូចជាការធាត់ លើសទម្ងន់ BMI > 25 លើសសំពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម ជាដើម​ ។

គ ) តើជំងឺទឹកនោមផែ្អមប្រភេទទី២នេះអាចគ្រប់គ្រងបានឬទេ?

ជំងឺទឹកនោមផែ្អមប្រភេទទី២ អាចគ្រប់គ្រងបានដោយរក្សាបរិមាណ ជាតិស្ករឲ្យស្ថិតនៅក្នុង កំរិតធម្មតាជានិច្ចតាមដែលអាចធ្វើទៅបាន ហើយការគ្រប់គ្រង ជាតិស្ករអាចធ្វើទៅ បានតែតាមរយៈការហាត់ប្រាណឲ្យ បានទៀងទាត់ និងគ្រប់ការតមអាហារឲ្យបានម៉ត់ចត់តែប៉ុណ្ណោះ។ ការសម្រកទម្ងន់អាចជួយអ្នកលើស ទម្ងន់ខ្លះក្នុងការរក្សាកំរិតជាតិស្ករ ក្នុងឈាមស្ថិតនៅក្នុងសភាពធម្មតាបាន។

តើជំងឺទឹកនោមផែ្អមទាំងពីរប្រភេទនេះអាចព្យាបាលបានឬទេ?

កែប្រែ

នៅពេលនេះក្រុមអ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិត បានខិតខំស្វះសែ្វងគ្រប់វិធីដើម្បីរកវិធីព្យាបាល ហើយក៏មានក្តីសង្ឃឹមខ្លះដែរ ទោះបីជាមិនមាន ថ្នាំព្យាបាលពិតប្រាកដ ក៏អាចកាត់បន្ថយ គ្រោះថ្នាក់បានខ្លះៗដែរ ។ សង្ឃឹមថាគេនឹងរកឃើញថ្នាំ និងវិធីព្យាបាលក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

ប្រភពអត្ថបទនេះ

កែប្រែ

ដកស្រង់និងបកប្រែពីអត្ថបទរបស់ប៊ីប៊ីស៊ី BBC (The British Broadcasting Corporation) ។