សុខភាព
ផលលាភ
សុខភាពជាអ្វី?
កែប្រែយើងគ្រប់គ្នាសុទ្ធតែធ្លាប់ប្រើ និងឮពាក្យសុខភាព ហើយខ្លួនប្រាណ និងជីវិតរស់នៅរបស់យើងផ្ទាល់ ក៏ពាក់ព័ន្ធនឹងសុខភាពផងដែរ។ អ្នកខ្លះយល់ដឹងបានច្បាស់ពីបញ្ហាសុខភាព រីឯអ្នកខ្លះទៀតមិនខ្វល់ខ្វាយនឹងសុខភាពឡើយ។ កាលពីមុនសុខភាពត្រូវបានគេគិតគូរត្រឹមកម្រិតផ្លូវកាយ និងផ្លូវចិត្ត តាមបែបបទមាត្រដ្ឋានមួយ។ មានសុខភាព គប្បីត្រូវឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជាទម្ងន់ លទ្ធភាពសម្លឹងមើលឃើញ លទ្ធភាពស្ដាប់ ស្ថានភាពដកដង្ហើមជាដើម។ នៅឆ្នាំ១៩៤៦ អង្គការសុខភាពពិភពលោក បានដាក់បញ្ចូលកម្រិតសង្គម ដោយឲ្យនិយមន័យថា សុខភាព គឺជាស្ថានភាពសរុបនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្តអារម្មណ៍ និងសុខុមាលភាពសង្គមពោល សុខភាពមិនត្រឹមតែភាពគ្មានជម្ងឺ ឬពិការភាពប៉ុណ្ណោះទេ។ បន្ទាប់មកការវិវឌ្ឍន៍នៃសុខភាពបានឈានមួយកម្រិតទៅរកប្រធានបទសកម្មនៃសុខភាព ដោយចាប់ផ្ដើមគិតគូរអំពីតម្រូវការ និងរឿងរ៉ាវបុគ្គល ។នៅចុងទសវត្សរ៍ទី២០នេះ សុខភាព បានផ្លាស់ប្ដូរមុខមាត់នៅតាមបណ្ដាប្រទេសលូតលាស់មួយចំនួន។ ដោយឡែកមជ្ឈមណ្ឌលអប់រំសុខភាពនៅប្រទេសបារាំងបានឲ្យនិយមន័យថាសុខភាព គឺជាសុខភាពសភាវៈមនុស្សរស់នៅក្នុងសង្គម បូករួមទាំងធាតុផ្សំ ជីវិត ផ្លូវកាយ ផ្លូវចិត្ត និងសង្គមដោយគិតគូរទាំងប្រការប្រតិបត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងសុខភាពជាអាទិ ស្ថានភាពសុខភាពផ្ទាល់ខ្លួន រឿងរ៉ាវផ្ទាល់ខ្លួន កម្រិតស្ថានភាពសង្គម សេដ្ឋកិច្ច ច្បាប់ និងវប្បធម៌ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះ។ បន្ទាប់ពីបានឆ្លងកាត់ សង្រ្គាមអស់រយៈ ពេលជាង ពីរទសវត្សរ៍ កន្លងមក ប្រទេសកម្ពុជាយើងបានទទួលការបាត់បង់យ៉ាងធំធេងដែលមិនអាចពណ៍នាបានឡើយក្រោយពីស្តារ និងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធសង្គម រួចមកប្រទេសកម្ពុជា។ បានប្រែប្រួល និងផ្លាស់ប្តូរយ៉ាងខ្លាំង។ ប៉ុន្តែការរស់នៅដោយឆ្លងកាត់វិបត្តិផ្សេងៗ រួមទាំងការការប្រែប្រួលក្នុងសង្គមបានជះ ឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅរបស់ប្រជាជនកម្ពុជាយើង។ ឥទ្ធិពលអវិជ្ជមាន ទាំងឡាយ ដែលបានកើតឡើងក្នុងសង្គមនា ពេល បច្ចុប្បន្ន ជាពិសេសបញ្ហា ដែលបន្សល់ទុកពីសង្គ្រាមដូចជាការព្រាត់ប្រាស់ឪពុកម្តាយ បងប្អូនវិនាសទ្រព្យសម្បត្តិ ការធ្លាក់ខ្លួនពីការនិងផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតទៀត បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជនយើងដែល អាចបង្កើតជាបញ្ហាផ្លូវចិត្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ បញ្ហាទាំងអស់នេះ រួមជាមួយនឹងបញ្ហាអវិជ្ជមានមួយចំនួនទៀត ក្នុងសង្គមដូចជា ភាពក្រីក្រ សកម្មភាពអានាចារផ្សេងៗ អាចបង្កឲ្យយុវជនដែលជា មនុស្សជំនាន់ថ្មីមានស្ថាន ភាព ផ្លូវ ចិត្តពុំល្អប្រសើរ ឡើយ ហើយជាកត្តា ជំរុញឲ្យមានអំពើរ ហិង្សារជម្លោះប្រដាប់អាវុធក្នុងសង្គម និងនិន្នាការអវិជ្ជមានផ្សេងៗ ជាច្រើនទាក់ទងទៅនឹងឥរិយាបទ និងអកប្បកិរិយារបស់យុវជននៅក្នុងផ្នែកមួយ ស្តីអំពី អារម្មណ៍ទុក្ខ ព្រួយនៃឯកសារ ស្តីពីការ អង្កេតថ្នាក់ជាតិ ទៅលើឥរិយាបទប្រកបដោយគ្រោះថ្នាក់របស់ យុវវ័យដែលធ្វើឡើងដោយក្រសួងអប់រំយុវជន និងកីឡា ឧបត្ថម្ភ ដោយអង្គការយូនីសេហ្វ និងយូនិស្កូ នៅក្នុងឆ្នាំ២០០៤បានបង្ហាញថា យ៉ាងហោចណាស់ក៏មានយុវជន រហូតទៅដល់២០%ធ្លាប់មានអារម្មណ៍ទុក្ខព្រួយ អស់សង្ឃឹម រហូតដល់ចង់ធ្វើអ្វីក្នុងរយៈពេលច្រើនជាងមួយសប្តាហ៍ ហើយនៅក្នុងចំណោម អ្នកដែលមានអារម្មណ៍ទុក្ខព្រួយ និងអស់សង្ឃឹម២០%ម្នាក់ក្នុងចំណោម ៥នាក់ ឬ៤%នៃយុវវ័យ ទូទាំងប្រទេស ធ្លាប់បានគិត ដល់ការ ធ្វើ អត្តឃាត។ នៅពេលដែលយុវជនទាំងនោះមានអារម្មណ៍ខូចចិត្ត គឺមានតែម្តាយឪពុក ឬអាណាព្យាបាលជាស្រ្តី និងមិត្តភក្តិតែប៉ុណ្ណោះដែលបានជួយលួងលោមផ្តល់កម្លាំងចិត្តដល់ពួកគេ ។ ផ្តើមចេញពីបញ្ហានេះក្រសួងអប់រំ យុវជន និងកីឡាបានលើកទឹកចិត្តឲ្យស្ថាប័នជំនាញក្នុងក្រសួងសហការជាមួយនឹងសមាគមរញ្ជនពុទ្ធិបពោធនមិត យកចិត្តទុកដាក់ អភិវឌ្ឍន៏នូវគម្រោងមេរៀនអប់រំដល់យុវជនក៏ដូចជាការផ្តល់ការផ្តល់ចំណេះដឹងមួលដ្ឋានទាក់ទងនឹងការ ថែទាំសុខភាពចិត្តដើម្បឲ្យយុវជនយើងអាចយល់ ដឹងពីទ្រឹស្តី ហើយប្រើប្រាស់ និង អនុវត្តនជាក់ស្តែងនៅក្នុងបំណិនជីវិត ក្នុងការគ្រប់គ្រងនូវការតានតឹងចិត្ត និងអារម្មណ៍ អវិជ្ជមានដែលជំរុញឲ្យ គេធ្វើអត្តឃាតរួមនឹងការជួយគាំទ្រឲ្យយុវជនអភិវឌ្ឍន៍បានល្អប្រសើរនូវការ គោរពនិងឲ្យតម្លៃចំពោះខ្លួនឯងដែលជាកត្តាបង្កើតនូវភាពរឹងមាំផ្នែកផ្លូវចិត្ត គម្រោងមេរៀននេះគឺជាឯកសារមូលដ្ឋានមួយជួយដល់លោកគ្រូអ្នកគ្រូអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការផ្តល់ចំណេះដឹង ផ្នែកសុខភាពផ្លូវចិត្តដល់យុវវ័យបាន តាមរយៈកម្មវិធីសិក្សានៅក្ុងសាលាចាំណេះទូទៅ។ នៅក្នុង គ្រោងមេរៀន នេះ រួមមានខ្លឹមសារសំខាន់ៗជាមូលដ្ឋានមួយចំនួនទាក់ទងទៅនឹងការថែទាំសុខភាពផ្លូវចិត្តដូចជា៖
- ព័ត៌មានជាមូលដ្ឋានស្តីអំពីប្រភពដែលបង្កើតឲ្យមានបញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្ត។
- បច្ចេកទេសក្នុងក្របខ័ណ្ឌថែទាំសុខភាពបឋមផ្នែកផ្លូវចិត្ត ដែលជួយឲ្យយុវជនអាចជួយខ្លួនឯងបានក្នុងការគ្រប់គ្រង។
វិធីសាស្រ្ត ក្នុងការជួយខ្លួនឯង ឲ្យយុវជនមានកម្លាំងចិត្ត រឹងមាំអាចប្រឈមមុខ ដោះស្រាយ នូវបញ្ហាផ្នែកផ្លូវចិត្តក្នុងមធ្យោបាយវិជ្ជមានដែលរួមមានការបង្កើតអារម្មណ៍ និងទស្សនៈវិជ្ជមានក្នុងផ្លូវចិត្ត ក៏ដូចជាការអភិវឌ្ឍន៍នូវការគោរពចំពោះតម្លៃខ្លួនឯង។ ក្រៅពីខ្លឹមសារសំខាន់ៗជាមូលដ្ឋានដូចខាងលើ នៅក្នុងសៀភៅណែនាំនេះក៏បានផ្តល់នូវវិធីសាស្រ្តសម្រាប់ដឹកនាំការការបង្រៀនសិស្សដោយផ្អែកលើគោលការណ៍សិស្ស មជ្ឈមណ្ឌល់ដើម្បីជំរុញការបង្រៀននិងការសិក្សារបស់សិស្ស។លោកគ្រូអ្នកគ្រូអាចប្រើប្រាស់សៀវភៅណែនាំនេះ គួបផ្សំនិងសមត្ថភាពជំនាញផ្នែក រៀបចំគម្រោងសម្រាប់ការបង្រៀន និងភាពប៉ិនប្រសប់ ក្នុងការបង្រៀន ដើម្បីផ្តល់នូវចំណេះដឹង ទាក់ទងនឹងការថែទាំសុខភាព ផ្លូវចិត្តនេះដល់សិស្សឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលខ្ពស់។
សេចក្តីផ្តើម
កែប្រែ- ការរស់នៅ ប្រកបដោយសុខភាពល្អ គឺជា បំណងប្រាថ្នាទូទៅ របស់មនុស្សគ្រប់រូប។ មនុស្សដែលមានសុខភាពរឹងមាំ
តែងតែទទួលបាននូវសុភមង្គល ទាំងផ្លូវកាយ ផ្លូវចិត្ត និងរួមរស់ជាមួយអ្នកដទៃប្រកបដោយភាពចុះសម្រុងដែលជាកត្តាធ្វើឲ្យគេ ទទួលបានជោគជ័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ រួមនិងកាត់បន្ថយបានយ៉ាងច្រើនមហិមាទៅលើការចំណាយផ្នែកថ្នាំសង្កូវ និងការ ព្យាបាលជំងឺផ្សេងៗ។ហើយអាចនិយាយឲ្យខ្លីថាសុខភាពគឺជាមាសប្រាក់។
និយមន័យទូទៅ
កែប្រែសុខភាព គឺជាភាសាបាលី មានន័យថាភាពសុខ សេចក្តីសុខ។ ក្នុងន័យនេះគឺសំដៅទៅលើភាពគ្មានជំងឺតម្កាត់នៅ ក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។បច្ចុប្បន្ននេះ សុខភាព មានន័យទូលំទូលាយជាងន័យពិតប្រាកដរបស់វាទៅទៀត។សុខភាព មិនត្រឹមតែមានន័យថា ភាពគ្មានជំងឺ ឬ គ្មានពិការភាពនោះទេ សុខភាពត្រូវបានកំណត់ថា ជាសភាពមានសុខមាលភាពពេញ លេញផ្នែករាងកាយ ផ្លូវចិត្ត និងផ្នែកសង្គម ។ យើងអាចនិយាយសរុបបានថា សុខភាពត្រូវបានចែកជាបីផ្នែក គឺ សុខភាព រាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម ។ បុគ្គលដែលមានសុខភាពល្អ គឺ ត្រូវបានកំណត់ថាជាបុគ្គលដែល មានសក្ខណៈ សម្បត្តិទាំងបីដូចខាងលើដែលជាគុណភាពនៃជីវិតនិងសុខមាលភាពរបស់បុគ្គលនោះនោះគ្របដណ្តប់ទៅលើសុខភាពទាំងបី ផ្នែកគឺ សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម។
សុខភាពរាងកាយ
កែប្រែសុខភាពរាងកាយ គឺជាការនិយាយយោងដល់ថាតើ រាងកាយរបស់យើងមានល័ក្ខណ្ឌល្អប្រសើរយ៉ាងដូចម្តេច។ នៅពេលយើងមានសុខ ភាពផ្នែករាងកាយល្អ គឺយើងអាចបំពេញការងារប្រចាំថ្ងៃបានល្អដោយគ្មានភាពនឿយហត់។ យើងមានថាមពលគ្រប់គ្រាន់ក្នុង ការទៅសាលាដើម្បីរៀនសូត្រ ឬបំពេញការងារផ្សេងៗដើម្បីចិញ្ចឹមជីវិត។ យើងអាចរីករាយ និងពេលទំនេររបស់យើង មើលខុស ត្រូវ និងថែទាំគ្រួសារក្នុងផ្ទះរបស់យើង។ មនុស្សដែលមានសុខភាពរាយកាយល្អ គឺជាអ្នក ដែលចេះប៉ាន់ប្រមាណក្នុងការបរិភោគ បានសមស្រប ហាត់ប្រាណ ឬបញ្ចេញពលកម្មបានទៀងទាត់ទទួលទានដំណេកបានគ្រប់គ្រាន់ ថែរក្សាសុខភាពមាត់ធ្មេញ និង សុខភាពរាងកាយទាំងមូលបានល្អប្រសើរ។
សុខភាពផ្លូវចិត្ត
កែប្រែគឺជាការនិយាយយោងដល់ថាតើ យើងមានអារម្មណ៍ល្អប្រសើរយ៉ាងដូចម្តេចចំពោះខ្លួនយើង ហើយថាតើយើងត្រូវ ប្រឈមមុខដោះស្រាយនឹងបញ្ហាផ្សេងៗដែលជាសំណូមពរនៃ ជីវិភាពរស់នៅប្រចាំថ្ងៃរបស់យើងបានល្អកម្រិតណា។ នៅពេល ដែលយើងមានសុខភាពផ្លូវចិត្តល្អយើងពេញចិត្តនឹងខ្លួនរបស់យើងស្គាល់ខ្លួនឯងថាជានរណា យើងទទួលស្គាល់ សមិទ្ធិផល ដែលយើងធ្វើបាននិងរីករាយក្នុងការរៀនសូត្រអំពីកំហុសដែលយើងបានធ្វើ ដើម្បីជាមេរៀនសម្រាប់តម្រង់ទិសជីវិតយើងទៅ ថ្ងៃក្រោយ យើងអាចប្រើប្រាស់ ពេលវេលាក្នុងការសម្រាកមានអធ្យាស្រ័យល្អព្រមទាំងចែករំលែកអារម្មណ៍របស់យើងជាមួយ នឹងអ្នកដ ទៃរួមនិងសាកល្បងនូវបទពិសោធន៍សំខាន់ផ្សេងៗដែលយើងទទួលបាន ដើម្បីជាផលប្រយោជន៍ចំពោះសុខភាពផ្លូវ ចិត្តរបស់យើង។
សុខភាពសង្គម
កែប្រែសុខភាពសង្គមគឺជាការនិយាយយោងទៅដល់ភាពចុះ សម្រុងរបស់ខ្លួនយើងជាមួយអ្នកដទៃដែលនៅជុំវិញខ្លួនយើង។ នៅពេលយើង មានសុខភាពសង្គមល្អ យើងមានអារម្មណ៍ស្រឡាញ់មិត្តភាព និងរក្សានូវទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនយើងបានល្អប្រសើរ យើងចេះគោរពសិទ្ធិអ្នកដទៃ និងចេះជួយយកអាសាអ្នកដទៃដោយពុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ការកសាងនូវទំនាក់ទំនង មួយដ៏ល្អប្រសើរជាមួយនឹងសមាជិកគ្រួសារ ការបង្កើត និងរក្សាបាននូវមិត្តភាពជាមួយនឹងមិត្ត ភក្តិផរបស់ខ្លួនទាំងអស់នេះឯងគឺ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពផ្នែកសង្គម។
សេចក្តីសន្និដ្ឋាន
កែប្រែក្នុងនាមជាយុវជន យើងត្រូវខិតខំ ថែទាំសុខភាពទាំងបីផ្នែកឲ្យបានល្អប្រសើរ ដោយជៀសវាងនូវរាល់ទង្វើឬទម្លាប់ ទាំងឡាយបែបអវិជ្ជមានដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពទាំងបីនេះ។នៅពេលដែលយើងមានសុខភាពល្អ សុខភាព នេះឯងជាមាសប្រាក់ និងជាទ្រព្យសម្បត្តិដ៏មហាសាលដែលខ្លួនយើងមាន។
ពាក្យស្លោកផ្សេងៗ
កែប្រែ- សុខភាពជាមាសប្រាក់ (សុភាសិតសកល)
- ការរស់នូវដោយមានអនាម័យនាំមកនូវសេចក្តីសុខ (ពុទ្ធោវាទ)
- បុគ្គលគប្បីចង់បាននូវការមិនមានរោគ ដែលជាលាភយ៉ាងក្រៃលែង (ពុទ្ធោវាទ)
ឯកសារយោង
កែប្រែ[[Category:សុខភាព]]