ជំងឺអ៊ីបូឡា
ជំងឺអ៊ីបូឡា (អង់គ្លេស: Ebola virus disease) ជាជំងឺមួយប្រភេទដែលកើតមានលើមនុស្ស និងសត្វពានរមួយចំនួន បង្កឡើងដោយវីរុសអ៊ីបូឡា។ ជំងឺនេះតែងកើតមាននៅទ្វីបអាហ្វ្រិកប៉ែកខាងលិច និងប៉ែកកណ្តាល ហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។[១]
ជំងឺអ៊ីបូឡា Ebola virus disease | |
---|---|
Classification and external resources | |
គិលានុបដ្ឋាកពីរនាក់កំពុងឈរនៅជិត គិលានុបដ្ឋាកម្នាក់ទៀតឈ្មោះ ម៉ីង៉ងអិនសៀ, ដែលមានជំងឺអ៊ីបូលាក្នុងឆ្នាំ ឆ្នាំ ១៩៧៦ មានការផ្ទុះឡើងនៅហ្សេរៀ. អិនសៀ បានស្លាប់នៅពីរបីថ្ងៃក្រោយ. | |
ICD-10 | A98.4 |
ICD-9 | 065.8 |
DiseasesDB | 18043 |
MedlinePlus | 001339 |
eMedicine | med/626 |
MeSH | D019142 |
ចំណុចសម្គាល់
កែប្រែ- ជំងឺវីរុសអ៊ីបូឡា (EVD) កាលពីមុនត្រូវបានគេស្គាល់ថាជា ជម្ងឺក្ដៅខ្លួនមួយដែលធ្វើអោយបាត់បង់ឈាមខ្លាំង។ វាមានសភាពធ្ងន់ធ្ងរ និងជាញឹកញាប់គឺ សម្លាប់ជីវិតមនុស្ស។
- EVD ចាប់ផ្ដើមមានអត្រាស្លាប់ឈានដល់ ៩០%។
- EVD ចាប់ផ្ដើមកើតឡើងដំបូងនៅភូមិដាច់ស្រយាលមួយចំនួននៅតំបន់អាហ្វ្រិកកណ្ដាល និង ខាងលិច នៅក្បែរតំបន់ព្រៃត្រូពិច។
- វីរុសត្រូវបានបញ្ជូនទៅមនុស្សពីសត្វព្រៃ និងរីករាលដាលទៅមនុស្សជាភាគធំតាមរយៈការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
- សត្វប្រចៀវ ក្នុងពូជអម្បូរ Pteropodidae ត្រូវបានចាត់ទុកថាជាមូលហេតុបង្កឲ្យមានវីរុសអ៊ីបូឡា។
- អ្នកជំងឺដែលឈឺធ្ងន់ធ្ងរត្រូវការការថែទាំយ៉ាងខ្លាំង។ គ្មានវ៉ាក់សាំង ឬការព្យាបាលជាផ្លូវការណាដែលមានសុពលភាពសម្រាប់ការព្យាបាលទេ។
ការចម្លង
កែប្រែអ៊ីបូឡាត្រូវបានបញ្ជូនទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម , វត្ថុរាវ, សារធាតុរាវនៃសរីរាង្គ និងរាងកាយនៃសត្វដែលបានឆ្លងជម្ងឺ។ នៅអាហ្វ្រិក ការឆ្លងត្រូវបានកត់ត្រាទុកតាមរយៈការចាត់ចែងសាកសពនៃសត្វដែលមានដូចជា ស្វាឳ ប្រចៀវស៊ីផ្លែឈើ ស្វា ថនិកសត្វម្យ៉ាងស្រដៀងឈ្លូស និងកាំប្រមា ដែលសត្វទាំងនេះបានឈឺ និងស្លាប់នៅព្រៃ។
ក្រោយមក អ៊ីបូឡាបានរីករាលដាលទៅក្នុងសហគមន៍តាមរយៈការចម្លងពីមនុស្សទៅមនុស្ស ជាមួយនឹងការចម្លងដែលបណ្ដាលមកពីការប៉ះពាល់ផ្ទាល់ (ស្នាមរបួស) ដែលមានឈាម សារធាតុរាវនៃសរីរាង្គរបស់អ្នកជម្ងឺ និងប៉ះពាល់ដោយប្រយោលជាមួយបរិស្ថានដែលឆ្លងជាមួយសារធាតុរាវទាំងនោះ។
ពិធីបញ្ចុះសពរបស់សាច់ញាតិដែលបានប៉ះពាល់ដោយផ្ទាល់នៃសាកសពនៃបុគ្គលដែលស្លាប់ ក៏អាចដើរតួនាទីសំខាន់ជាមួយការចម្លងវីរុសអ៊ីបូឡា។ បុរសដែលបានជាសះស្បើយពីជម្ងឺ ក៏នៅតែអាចចម្លងវីរុសតាមរយៈស្ពែមរបស់បុរសចាប់ពី ៧ សបា្ដហ៍ ក្រោយជាសះស្បើយ។
រោគសញ្ញា
កែប្រែអ្នកជំងឺចាប់ផ្តើមចេញរោគសញ្ញាបន្ទាប់ពីបានឆ្លងមេរោគអស់រយៈពេលចន្លោះពី២ថ្ងៃ ទៅ២១ថ្ងៃ។[២] រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជំងឺគ្រុនឈាម គ្រុនចាញ់ រឺគ្រុនប្រភេទផ្សេងទៀត ដែលមានដូចជាអស់កម្លាំងខ្លាំង ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ។[៣] អ្នកជំងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ។ ក្នុងករណីខ្លះ អ្នកជំងឺមានស្បែកឡើងជាំ ហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អួតឈាម ក្អកចេញឈាម រឺបន្ទោរបង់ចេញឈាម។ ជាធម្មតា ការហូរឈាមបញ្ជាក់ជំងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
មនុស្សអាចចម្លងជំងឺបាន កាលណាក្នុងឈាម និងសារធាតុរាវក្នុងខ្លួនរបស់គេផ្ទុកវីរុស។ វីរុសអ៊ីបូឡានៅដាច់ដោយឡែកពីទឹកស្ពែមរយៈ ៦១ ថ្ងៃ ក្រោយពេលលេចឡើងនូវជំងឺនៅក្នុងខ្លួនបុរសដែលបានឆ្លងវីរុស។
វ៉ាក់សាំង និងការព្យាបាល
កែប្រែគ្មានវ៉ាក់សាំងជាផ្លូវការណាកំពុងមាន និងអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្នទេ។ វ៉ាក់សាំងមួយចំនួនត្រូវបានពិសោធន៍ ប៉ុន្ដែគ្នាមួយណាអាចយកមកប្រើបាននៅឡើយទេ។ អ្នកជម្ងឺធ្ងន់ធ្ងរត្រូវការការថែទាំងយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត។ អ្នកជម្ងឺជាញឹកញាប់បាត់បង់ជាតិទឹកក្នុងខ្លួន និងត្រូវការផ្ដល់ទឹកផឹកដែលមានផ្ទុកសារធាតុ អេលីតត្រូលីត ឬ សារធាតុដែលជ្រាបចូលតាមសរសៃវ៉ែន។
ការការពារ និងគ្រប់គ្រង
កែប្រែសត្វស្រុក
កែប្រែត្រូវថែទាំ និងសម្អាតអនាម័យជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ស្វាដែលមិនមានជម្ងឺ។ ប្រសិនបើការចាប់ផ្ដើមនៃជម្ងឺត្រូវបានសង្ស័យ តំបន់នោះគួរត្រូវបានពិសោធន៍ភ្លាមៗ
- ការកប់សាកសពសត្វត្រូវធ្វើដោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត ដើម្បីកាត់បន្ថយការប្រថុយប្រថាននៃការឆ្លងពីសត្វទៅមនុស្ស។
- ឃុំឃាំងការធ្វើដំណើររបស់សត្វពីកសិដ្ឋានដែលឆ្លងជម្ងឺទៅតំបន់ផ្សេងទៀត។
មនុស្ស
កែប្រែក្នុងអំឡុងពេលដែលវាក់សាំង និងការព្យាបាលមិនទាន់រកឃើញ ការលើកកម្ពស់ការយល់ដឹងនៃវីរុសអ៊ីបូឡា ជាវិធីតែមួយគត់ដើម្បីកាត់បន្ថយការឆ្លងទៅមនុស្ស។
ឯកសារយោង
កែប្រែតំណខាងក្រៅ
កែប្រែ- អង្គការសុខភាពពិភពលោក (ភាសាអង់គ្លេស) Archived 2017-06-24 at the វេយប៊ែខ ម៉ាស៊ីន.