ជំនួយ:ចំណាត់ថ្នាក់ក្រុម

លំហឈ្មោះនៃវិគីភីឌា
លំហឈ្មោះ ធម្មតា លំហឈ្មោះ ពិភាក្សា
0 ទំព័រដើម ការពិភាក្សា 1
2 អ្នកប្រើប្រាស់ ការពិភាក្សារបស់អ្នកប្រើប្រាស់ 3
4 វិគីភីឌា ការពិភាក្សារបស់វិគីភីឌា 5
6 ឯកសារ ការពិភាក្សារបស់ឯកសារ 7
8 MediaWiki ការពិភាក្សារបស់ MediaWiki 9
10 ទំព័រគំរូ ការពិភាក្សារបស់ទំព័រគំរូ 11
12 ជំនួយ ការពិភាក្សារបស់ជំនួយ 13
14 ចំណាត់ថ្នាក់ក្រុម ការពិភាក្សារបស់ចំណាត់ថ្នាក់ក្រុម 15
90 Thread ការពិភាក្សារបស់ Thread 91
92 Summary ការពិភាក្សារបស់ Summary 93
100 ផតថល ការពិភាក្សារបស់ផតថល 101
108 សៀវភៅ ការពិភាក្សារបស់សៀវភៅ 109
លំហឈ្មោះ virtual
-1 ពិសេស
-2 មេឌា

របៀបដាក់ចំណាត់ថ្នាក់ក្រុម

ដើម្បីដាក់ចំណាត់ថ្នាក់ក្រុមចូលទៅក្នុងទំព័រឬអត្ថបទណាមួយ លោកអ្នកគ្រាន់តែបញ្ចូលវិគីកូដខាងក្រោមទៅផ្នែកខាងក្រោមនៃអត្ថបទ

[[ចំណាត់ថ្នាក់ក្រុម:ឈ្មោះ]]

[[Category:ឈ្មោះ]]

ដែល ឈ្មោះ តំណាងឱ្យឈ្មោះនៃចំណាត់ថ្នាក់ក្រុមដែលលោកអ្នកចង់ដាក់បញ្ចូល។ លោកអ្នកអាចបញ្ជាក់បន្ថែមដោយប្រើប៉ារ៉ាម៉ែត្រ SORT ដើម្បីបង្ហាញឈ្មោះចំណាត់ថ្នាក់ក្រុមតាមលំដាប់អក្សរក្រម នៅក្នុងទំព័រចំណាត់ថ្នាក់ក្រុម ពេលលោកអ្នកចុចលើឈ្មោះចំណាត់ថ្នាក់ក្រុមក្នុងទំព័រណាមួយ។

[[ចំណាត់ថ្នាក់ក្រុម:ឈ្មោះ|SORT]]

[[Category:ឈ្មោះ|SORT]]

ឧទាហរណ៍៖ បន្ថែមទំព័រនេះទៅក្នុងចំណាត់ថ្នាក់ក្រុម ជំនួយ លោកគួរតែប្រើ

[[ចំណាត់ថ្នាក់ក្រុម:ជំនួយ|ចំណាត់ថ្នាក់ក្រុម]]

[[Category:ជំនួយ|ចំណាត់ថ្នាក់ក្រុម]]

វាបង្ហាញទំព័រនេះក្នុងទំព័រចំណាត់ថ្នាក់ក្រុមជំនួយនៃលំដាប់អក្សរ ព្រោះចំណាត់ថ្នាក់ក្រុមចាប់ផ្តើមដោយអក្សរ ច ។ ប្រសិនបើមិនប្រើប៉ារ៉ាម៉ែត្រចំណាត់ថ្នាក់ក្រុមទេ នោះទំព័រនេះនឹងបង្ហាញនៅក្នុងលំដាប់អក្សរ ព្រោះជំនួយផ្តើមដោយអក្សរ ជ។

មធ្យោបាយផ្សេងទៀត លោកអ្នកគ្រាន់តែបញ្ចូលកូដវិគី [[Category:ជំនួយ|{{SUBPAGENAME}}]] ឬ

[[ចំណាត់ថ្នាក់ក្រុម:ជំនួយ|{{SUBPAGENAME}}]]

ដោយរក្សាចំណាត់ថ្នាក់ក្រុមនៅដដែល។ {{SUBPAGENAME}} ជាទំព័រគំរូដែលអាចធ្វើឱ្យមិនបង្ហាញលំហឈ្មោះបាន។ ឈ្មោះទំព័រនេះគឺ ជំនួយ:ចំណាត់ថ្នាក់ក្រុម ពេលដាក់ {{SUBPAGENAME}} វាបង្ហាញតែ ចំណាត់ថ្នាក់ក្រុម ប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកចង់បង្ហាញឈ្មោះទំព័រទាំងមូល លោកអ្នកត្រូវប្រើទំព័រគំរូ {{PAGENAME}}

ការតភ្ជាប់ទៅកាន់ទំព័រចំណាត់ថ្នាក់ក្រុម

ដើម្បីបង្កើតតំណភ្ជាប់ណាមួយទៅកាន់ចំនាត់ថ្នាក់ក្រុម លោកអ្នកចាំបាច់ត្រូវប្រើកូដវិគីខាងក្រោម

[[:Category:ឈ្មោះ]]

[[:ចំណាត់ថ្នាក់ក្រុម:ឈ្មោះ]]

ប្រសិនបើលោកអ្នកចង់តភ្ជាប់តំណភ្ជាប់មួយទៅកាន់ទំព័រជំនួយក្នុងវិគីភីឌា បង្ហាញជា៖ ចំណាត់ថ្នាក់ក្រុម:ជំនួយ

ប្រសិនបើលោកអ្នកចង់បង្ហាញឃ្លាក្នុងជម្រើសនាមួយសម្រាប់តំណភ្ជាប់នេះ

[[:Category:ឈ្មោះ|ឃ្លា]]

[[:ចំណាត់ថ្នាក់ក្រុម:ឈ្មោះ|ឃ្លា]]

នេះគឺជាឧទាហរណ៍នៃតំណភ្ជាប់ដូចគ្នាទៅកាន់ទំព័រចំណាត់ថ្នាក់ក្រុម សម្រាប់ជំនួយក្នុងវិគីភីឌា ដូចខាងលើ ជាមួយឃ្លាក្នុងជម្រើស​ណា​មួយ វិគីភីឌា

បំណែងចែកចំណាត់ថ្នាក់ក្រុម

ចំណាត់ថ្នាក់ក្រុមខ្លួនវា និងឯកសារដែលបានអាប់ឡូដដទៃផ្សេងទៀតដូចជារូបភាព ត្រូវបានបែងចែកជាចំណាត់ថ្នាក់ក្រុមជាក់លាក់ដូចទំព័រធម្មតាដែរ។ វាមានសារៈសំខាន់ដើម្បីភ្ជាប់ចំណាត់ថ្នាក់ក្រុមនៃអត្ថបទទៅក្នុងទីតាំងណាមួយនៃចំណាត់ថ្នាក់ក្រុម។