ជ្រោយណុតុ
ជ្រោយណុតុ ជាជ្រោយមួយនៅប្រទេសជប៉ុនដែលលយទៅខាងជើងចូលទៅក្នុងសមុទ្រជប៉ុន។ ផ្ទៃដីស្ទើរតែទាំងអស់របស់វាជារបស់ខេត្តអ៊ីស៊ីកាវ៉ា។ ផ្នែកកណ្ដាលខាងចុងនៅជ្រោយនេះបត់ទៅទិសខាងកើត បង្កើតបានជាឆកថុយ៉ាម៉ា។
ផ្នែកខាងក្នុងរបស់ជ្រោយនេះជាជួរភ្នំមានកំពស់ពី២០០មទៅ៥០០ម ជាហេតុធ្វើអោយវាមានដីទំនាបតិចណាស់។ តំបន់នេះមានឈ្មោះថាជាកន្លែងផលិតឈ្លើងសមុទ្រ។