ប្រទេសជប៉ុន (ភាសាជប៉ុន៖ 日本国 ឬ 日本​​​)​ គឺជា​ប្រទេស​កោះមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចសមុទ្រជប៉ុន សមុទ្រអុកហុតស្គ៍នៅភាគខាងជើង និងសមុទ្រចិនខាងត្បូងនៅភាគខាងត្បូង។ ​ជប៉ុន​ជាកម្រងកោះ​ផ្សំឡើងពីកោះចំនួន ៦,៨៥២ ដែលស្មើនឹងផ្ទៃដីសរុប ៣៧៧,៩៧៥ គីឡូម៉ែត្រការ៉េ និងមានកោះធំៗចំនួនប្រាំ​គឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ ស្ស៊ីកុគឹ និងអូគីណាវ៉ា។ ទីក្រុងតូក្យូគឺជារាជធានីជាតិ និងត្រូវជាទីក្រុងធំបំផុតនៅក្នុងប្រទេស ចំណែកឯទីក្រុងធំៗបន្ទាប់រួមមាន៖ យ៉ូកូហាម៉ា អូសាកា ណាហ្គោយ៉ា សាប់ប៉ូរ៉ូ ហ្វុគូអូកា កូបេ និងក្យូតុជាដើម។

ជប៉ុន
日本国 (ភាសាជប៉ុន)
ភ្លេងជាតិ
君が代
"ព្រះចៅអធិរាជទ្រង់គ្រង"
ទីតាំងប្រទេសជប៉ុន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសជប៉ុន (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
តូក្យូ
35°41′N 139°46′E / 35.683°N 139.767°E / 35.683; 139.767
ភាសាជាតិភាសាជប៉ុន
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសភាតំណាងឯកភូត
ណារ៉ុហ៊ីតូ
អ៊ីស្ស៊ីបា ស៊ីហ្គេរុ
នីតិបញ្ញត្តិរដ្ឋសភា
រាជមន្ត្រីសភា
សភាតំណាងរាស្ត្រ
និម្មិតកម្ម
១១ កុម្ភៈ ៦៦០ មុន គ.ស.
២៩ វិច្ឆិកា ១៨៩០
៣ ឧសភា ១៩៤៧
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣៧៧,៩៤៤ គ.ម   (ទី៦២)
- ផ្ទៃទឹក (%)
១.៤ (គិតត្រឹមឆ្នាំ២០១៥)[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral decrease ១២៥,៤៤០,០០០[] (ទី១១)
- ជំរឿន (ឆ្នាំ ២០២០)
១២៦,២២៦,៥៦៨[]
៣៣២ នាក់/គ.ម   (ទី២៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៥.៥៨៦ ទ្រីលានដុល្លារ[] (ទី៤)
- ក្នុងម្នាក់
increase ៤៤,៥៨៥ ដុល្លារ (ទី២៧)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
៥.៣៧៨ ទ្រីលានដុល្លារ[] (ទី៣)
- ក្នុងម្នាក់
increase ៤២,៩២៨ ដុល្លារ (ទី២៣)
ជីនី (២០១៨)positive decrease ៣៣.៤[]
មធ្យម · ទី៧៨
HDI (២០១៩)increase ០.៩១៩[]
ខ្ពស់ណាស់ · ទី១៩
រូបិយវត្ថុយេនជប៉ុន (¥) (JPY)
ល្វែងម៉ោងUTC+០៩:០០ (JST)
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៨១
ដែនកម្រិតខ្ពស់.jp

ជប៉ុន​មានសក្ដានុពលយោធាយ៉ាងខ្លាំងក្លានៅចុងស.វទី១៩និងដើមស.វទី២០ ដោយបានពង្រីកទឹកដីតាមរយៈការឈ្នះក្នុងសង្គ្រាមចិន-ជប៉ុនលើកទី១ សង្គ្រាមរុស្ស៊ី-ជប៉ុន និង សង្គ្រាមលោកលើកទី១សង្គ្រាមចិនជប៉ុនលើកទី២ នៅឆ្នាំ១៩៣៧ បានរីកដាលជាសង្គ្រាមលោកលើកទី២ ដែលបានបញ្ចប់ដោយ​ការទំលាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ស៊ីម៉ា និងណាហ្កាសាគី។ ចាប់ពីការប្រកាន់យក​រដ្ឋធម្មនុញ្ញកែប្រែហើយនៅឆ្នាំ១៩៤៧ ជប៉ុនប្រកាន់យក​របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែមួយ ដោយមានព្រះចៅអធិរាជមួយអង្គ​ជាតំណាងឯកភាពជាតិ និងរដ្ឋសភាមួយដែលបានដោយការបោះឆ្នោត​សំរាប់តាក់តែងច្បាប់។

ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣លើលោក (គិតតាមអត្រា GDP) ។ តាមការប៉ាន់ស្មានរបស់ អសប និង WHO ជប៉ុនជាប្រទេសដែលមានអាយុសង្ឃឹមវែងជាងគេលើលោក ។

និរុត្តិសាស្ត្រ

កែប្រែ

ឈ្មោះជប៉ុនសរសេរជាអក្សរខាន់ជិ «日本​​​» បកប្រែត្រង់ថា «ព្រះអាទិត្យ+ដើមកំណើត» ដែលមានន័យថា «ដែនដីដែលព្រះអាទិត្យរះចេញ» ។

ប្រវត្តិសាស្រ្ត

កែប្រែ

មនុស្សនាសម័យុគថ្មរំលីងបានមករស់នៅប្រទេសជប៉ុនដំបូងបំផុត កាលពីប្រមាណ១០០០០ឆ្នាំមុន។ យោងទៅតាមរឿងព្រេង អធិរាជដំបូងបំផុតរបស់ប្រទេសជប៉ុន គឺ​ជីមមឹ(Jimmu, 神武)ដែលគ្រប់គ្រងប្រទេសនៅឆ្នាំ៦៦០មុនគ្រឹស្តសករាជ។ អធិរាជត្រូវបានគេចាត់ទុកជាអទិទេព ប៉ុន្តែចាប់ពីឆ្នាំ៨០០មក អ្នកគ្រប់គ្រងពិតប្រាកដគឺ គ្រួសារអភិជនហ្វឹជិវ៉ារ៉ា(Fujiwara, 藤原)។

នៅឆ្នាំ១១៨៥ ប្រទេសនេះមានការច្បាំងគ្នា។ ពានិជ្ជករអឺរ៉ុបបានមកដល់ប្រទេសនេះនៅសតវត្សទី១៦ ប៉ុន្តែនៅឆ្នាំ១៦៣៧ អ្នកគ្រប់គ្រងប្រទេសឈ្មោះសូហ្គឺន(Shogun)ជាមេបញ្ជាការកងទ័ព បានហាមស្ទើតែទាំងអស់នៃពាណិជ្ជកម្មបរទេស មិនឱ្យរកស៊ីនៅប្រទេសរបស់ខ្លួន។ ប្រទេសជប៉ុនបានរក្សាភាពឯកោរបស់ខ្លួនរហូតដល់ឆ្នាំ១៨៥៤ ជា​ពេល​ដែល​មេបញ្ជាការ​កងទ័ព​ជើងទឹក​របស់​សហរដ្ឋអាមេរិកឈ្មោះម៉ាត់ធូ ភែរី( Matthew Perry) បង្ខំឱ្យជប៉ុនបើកកំពុងផែរបស់ខ្លួនម្តងទៀត។

សូហ្គឹនបានក្លាយជាអ្នកគ្រប់គ្រងអសម្ថភាព។​ ដូច្នេះ នៅឆ្នាំ១៨៦៧ អធិរាជមឹត្ស៊ឹហ៊ិតុ (Mutsuhito (Meiji)) បានទម្លាក់អំណាចរបស់សូហ្គឹន​ហើយគ្រប់គ្រងប្រទេស ដោយខ្លួនឯងផ្ទាល់។ ជប៉ុន​បាន​បង្កើត​​ឧស្សាហកម្ម ហើយនិងកងទ័ពយ៉ាងឆាប់រហ័ស។ នៅក្នុងសង្គ្រាមចន្លោះពីឆ្នាំ១៨៩៤ដល់ឆ្នាំ១៩៣៧ ជប៉ុនបានចូលទៅគ្រប់គ្រង​កូរេ​ តៃវាន់ ហើយនិងមួយភាគធំនៃប្រទេសចិន។

នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២បានផ្ទុះឡើងនៅអឺរ៉ុប។ ជប៉ុនបានចាប់ផ្តើមវាយប្រហារទៅលើអាណានិគមអឺរ៉ុបនៅអាស៊ី ត្រឹមតែរយះពេលប្រមាណ៥ខែប៉ុណ្ណោះ ជប៉ុន​បាន​វាយ​យក​បាន​អាស៊ីអាគ្នេយ៍មួយភាគធំ។ កងទ័ព​របស់​ជប៉ុន​ក៏​បាន​បំផ្ទុះ​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​អាមេរិក​ដែល​មាន​ទីតាំង​នៅ​ភើលហាប៊ើ (Pearl Harbor) ក្នុងរដ្ឋហាវ៉ៃ (Hawaii) ពេលនោះ​បាន​ធ្វើ​ឱ្យ​អាមេរិក​ឈាន​ជើង​ចូល​ក្នុង​ភ្លើងសង្គ្រាម។ ជប៉ុនបានចុះចាញ់សង្រ្គាម បន្ទាប់ពីអាមេរិកបានទំលាក់គ្រាប់បែកបរិមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima 広島) និង​ណាហ្កាសាគី (Nagasaki 長崎)។

កងទ័ព​​អាមេរិក​និង​កងទ័ពសម្ព័នមិត្តដទៃទៀតបានកាន់កាប់ជប៉ុនរហូតដល់ឆ្នាំ១៩៥២។ ចាប់ពីពេលនោះមក​ ជប៉ុនបានយកការគ្រប់គ្រងប្រទេសតាមបែប លទ្ធិប្រជាធិប្បតេយ្យ​ ហើយ​បាន​ក្លាយ​ជា​ប្រទេសដែលមានឧស្សាហកម្មរីកចំរើនមួយនៅក្នុងពិភពលោក។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ជប៉ុននៅតែមានកិច្ចសន្យា មិនអាចអភិវឌ្ឈកងទ័ពរបស់ខ្លួនបានទេ។

ភូមិសាស្ត្រ

កែប្រែ
 
ផែនទីប្រទេសជប៉ុន
 
ភ្នំហ្វឹជី គឺជាភ្នំខ្ពស់ជាងគេនៅប្រទេសជប៉ុន(៣៧៧៦ម)

ប្រទេសជប៉ុន គឺជា​ប្រទេសកោះស្ថិតនៅ អាស៊ីខាងកើត និង​ ស្ថិតនៅប៉ែកខាងលិចនៃ មហាសមុទ្រប៉ាស៊ីហ្វិក។​ ទឹកដីនៃ ប្រទេសជប៉ុន កើតឡើងពីកោះសរុបសំនួន៦៨៥២កោះ ដែលនៅ ក្នុងនោះមានកោះ​ធំៗ​​សំខាន់ៗ ​៤គឺ៖ កោះហុងស្ស៊ូ កោះហុកកៃដូ កោះឃ្យូស្ស៊ូ និងកោះស្ស៊ីកុគឹ។ ប្រទេសជប៉ុន ហ៊ុមព័ទ្ធដោយសមុទ្រដូចជា៖ សមុទ្រជប៉ុន សមុទ្រចិនខាងកើត សមុទ្រហ្វីលីពីន និង សមុទ្រអុកហុតស្គ៍។ ប្រទេសជប៉ុន​ គ្មានប្រទេសជាប់ព្រំដែនគោកទេ។ ប្រទេស នៅជិតខាងមាន សហព័ន្ធរុស្ស៊ី សហភាពប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) សាធារណ​រដ្ឋកូរ៉េ​ (កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាមានិត ចិន កោះតៃវ៉ាន់ និងសាធារណរដ្ឋហ្វីលីពីន

ប្រទេសជប៉ុន មានរាងជាធ្នូ កើតឡើងពី កោះចំនួន ៦៨៥២ និងមានផ្ទៃក្រលាប្រមាណ ៣៧៨០០០គ.ម។ ៧០% នៃផ្ទៃដីសរុបគឹជាភ្នំ និងផ្ទៃដីព្រៃ ៦៧%។​​ តំបន់ឈឺប៊ឹ (តំបន់កណ្តាល) ស្ថិតនៅភាគកណ្តាលនៃ កោះហុងស្សឺ ត្រូវបានគេស្គាល់ថាជា ដំបូលនៃ​ប្រទេសជប៉ុន ព្រោះជាតំបន់ភ្នំខ្ពស់ៗ ដែលមានកំពស់ខ្ពស់ជាង ៣០០០ម។ ភ្នំខ្ពស់ជាងគេនៅ ប្រទេសជប៉ុន គឺ ភ្នំហ្វឹជី (៣៧៧៦ម) ស្ថិតនៅលើព្រំប្រទល់ ខេត្តយ៉ាម៉ាណាស្ស៊ី និង ខេត្តស្ស៊ីស្សឹអុកា។ ភ្នំខ្ពស់លំដាប់ទី ២ ឈ្មោះ ភ្នំឃីតាដាកិ (៣១៩២ម) ក្នុងខេត្តយ៉ាម៉ាណាស្ស៊ី។ ភ្នំខ្ពស់លំដាប់ទី ៣ ឈ្មោះ ភ្នំហុតាកាដាកិ (៣១៩០ម) នៅព្រំប្រទល់ ខេត្តណាហ្គាណុ និង ខេត្តហ្គីហ្វឹ។

ផ្អែកលើស្ថានភាពសណ្ឋានដី កំរងកោះជប៉ុនចែកចេញជា២ផ្នែកធំៗគឺ ជប៉ុនខាងកើតនិងខាងជើង និង ជប៉ុនខាងលិចនិងខាងត្បូង។ ព្រំដែន​ខ័ណ្ឌ​ផ្នែក​ទាំង២​នេះ​ស្ថិត​នៅ​កោះហុងស្សូ​ភាគ​កណ្ដាល គឺ ខ្សែតិកតូនិកអ៊ីតុអ៊ីហ្គាវ៉ាស៊ីស្សឹអុកា។ កំរងកោះជប៉ុនស្ថិតនៅទីប្រសព្វ​នៃផ្លាកធំ៤មាន៖ ផ្លាកអឺរ៉ាស៊ី ផ្លាកសមុទ្រហ្វីលីពីន ផ្លាកប៉ាស៊ីហ្វិក និង ផ្លាកអាមេរិកខាងជើង។ វា​ជា​ផ្នែក​មួយ​របស់​ខ្សែក្រវ៉ាត់ភ្នំភ្លើងនិងរញ្ជួយដីប៉ាស៊ីហ្វិក។ ហេតុនេះហើយទើបប្រទេសនេះសំបូររញ្ជូយដី (១០%ទៅ២០%នៃរញ្ជូយដីពិភពលោកកើតឡើងនៅម្ដុំប្រទេសជប៉ុន)។ រញ្ជូយដី​ថ្នាក់ទី១​និង​ទី២ មានកើតនៅប្រទេសជប៉ុនជារៀងរាល់ថ្ងៃ។ គុណភាពដីប្រទេសជប៉ុនមានជីវជាតិល្អ ព្រោះជាដីបានមកពីសកម្មភាពភ្នំភ្លើង។ ម្យ៉ាងវិញទៀត ប្រការដែលប្រទេសជប៉ុនសំបូរអុនសេន ក៏​ជា​អំណោយផល​ពីភ្នំភ្លើងផងដែរ។ ក្នុងនោះភ្នំភ្លើង វាជាភោគផលយ៉ាងប្រណិតក្នុងការអនុគ្រោះដល់ការធ្វើកសិកម្ម។

អាកាសធាតុ

កែប្រែ

លក្ខណៈចំបងនៃអាកាសធាតុនៅ ប្រទេសជប៉ុនគឺភាពខុសគ្នានៃសីតុណ្ហភាពរបស់រដូវទាំង៤។​ នៅរដូវរងារ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីស៊ីបិរី ហើយនៅរដូវក្ដៅ វា​ទទួល​ឥទ្ធិពល​ពី​ខ្យល់​​រដូវ​ដែលបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុនលាតសន្ធឹងពីជើងទៅត្បូង គ្របដណ្តប់លើរយៈទទឹងចំនួន២៥ដឺក្រេ ជាហេតុធ្វើអោយ​មាន​ភាព​ខុសគ្នា​ខ្លាំង​នៃ​សីតុណ្ហភាព​ទៅ​តាម​តំបន់នីមួយៗ​។ យោង​តាមសេចក្តីរាយការមួយពី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០៧ បានអោយដឹងថា សីតុណ្ហភាព ក្តៅបំផុតនៅ ប្រទេស​ ជប៉ុន គឺ ៤០,៩ °C (អង្សារសេ) ។​ ជប៉ុន ជាប្រទេស ដែលមាន បួន រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និង រដូវរងារ។ រដូវនីមួយៗ ដើរតួនាទី សំខាន់ណាស់ នៅក្នុង ជីវភាពរស់នៅ របស់ប្រជាជន ជប៉ុន។

និទាឃរដូវ (រដូវផ្ការីក)

កែប្រែ

រដូវផ្ការីកមានរយៈពេល៣ខែគឺខែ មីនា​ មេសា និង ឧសភា។

   

រដូវក្តៅ

កែប្រែ

បន្ទាប់ពី រដូរភ្លៀវបញ្ចប់ទៅ នៅពាក់កណ្តាល ខែកក្តដា ព្រះអាទិត្យបញ្ចេញកំដៅ កាន់តែក្តៅឡើងៗ សីតុណ្ហភាពខ្ពស់ជាង ៣០ ℃។​ នៅភូមិភាគ (តំបន់) ខ្ជឺសឺ រដូរក្តៅមាន រយះពេលប្រហែល ២ខែ នៅទីក្រុង តូក្យូប្រហែល ៤៥ ថ្ងៃ ទីក្រុង ក្យូតុប្រហែល ៦៨ថ្ងៃ។

សរទៈរដូវ (រដូវស្លឹកឈើជ្រុះ)

កែប្រែ

នៅចុងខែសីហា សីតុណ្ហភាពចាប់ថយចុះ។

សិសិររដូវ(រដូវរងារ)

កែប្រែ

នៅពាក់កណ្តាលខែវិច្ឆិកា ព្រិលធ្លាក់ដំបូងនៅ ប៉ែកខាង សមុទ្រជប៉ុន។ លក្ខណះនៃរដូវរងារនៅ ប្រទេសជប៉ុនគឺ៖ នៅប៉ែកខាង មហាសមុទ្រប៉ាស៊ីហ្វិក ខ្យល់មាន លក្ខណះស្ងួត ហើយត្រជាក់ ថ្ងៃដែលមានអាកាសធាតុល្អ មានច្រើន។ រីឯខាងប៉ែកសមុទ្រជប៉ុនវិញ ព្រិលធ្លាក់កាន់តែច្រើនឡើងៗ ។ នៅអាណាខេត្តតុយ៉ាមា តំបន់ដែលមាន ព្រិលច្រើន កកមានកំពស់ខ្ពស់ជាង ២ ម៉ែត្រ នៅពេលនោះការកាយ ទំលាក់ព្រិលដែលកកនៅលើ ដំបូលផ្ទះក៏ក្លាយជាការងារ ដ៏សំខាន់។ ពួកយុវជនក្មេងៗ នាំគ្នាប្រមូលផ្តុំគ្នា​ នៅទីក្រុង និងទីប្រជុំជននានា។យោងតាមប្រភពពីវិបសាយជាភាសាអង់គ្លេស អាកាសធាតុ ទីក្រុង តូក្យូ បង្ហាញដូចតារាងខាងក្រោម៖

ខែ មករា កុម្ភះ មីនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ប្រចាំឆ្នាំ
សីតុណ្ហភាពមធ្យមអតិបរមា (°C) ១៣ ១៨ ២២ ២៥ ២៩ ៣១ ២៧ ២១ ១៦ ១២ ១៩,៣
សីតុណ្ហភាពមធ្យមអប្បបរមា (°C) -១ ១៣ ១៨ ២២ ២៣ ២០ ១៣ ១០,៧
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) ៥១ ៦៩ ១០៨ ១២៨ ១៤៣ ១៧២ ១៤១ ១៤៩ ២១៦ ១៩២ ៩៦ ៥៣ ១៥១៨


ល្វែងម៉ោង

កែប្រែ

ល្វែងម៉ោង នៅជប៉ុន គឺ UTC+៩ ។ ម៉ោងនៅជប៉ុន​ លឿនជាង ម៉ោងនៅប្រទេសកម្ពុជា ២ម៉ោង។

តារាងម៉ោងនៅ  ជប៉ុន(UTC +៩) និង នៅ  កម្ពុជា(UTC +៧)
ម៉ោងនៅជប៉ុន 0 ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១ ២២ ២៣
ម៉ោងនៅខ្មែរ ២២ ២៣ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩ ២០ ២១


នយោបាយ

កែប្រែ

រដ្ឋាភិបាលជប៉ុនដឹកនាំប្រទេសដោយផ្អែកលើរដ្ឋធម្មនុញ្ញប្រទេសជប៉ុន។

បំណែងចែករដ្ឋបាល

កែប្រែ

ប្រទេស ជប៉ុន មានអាណាខេត្ត និង​ក្រុង ទាំងអស់ ចំនួន ៤៧។​​

ទំព័រគំរូ:អាណាខេត្ត និង​ក្រុងនៃប្រទេសជប៉ុន 

ភូមិភាគ

កែប្រែ

ប្រទេស ជប៉ុន ចែកជា ៩ ភូមិភាគ​(តំបន់) ៖

 
ល.រ ឈ្មោះតំបន់ ឈ្មោះឡាតាំង 地方
   ហុកកៃដូ Hokkaido 北海道
   តូហុកគឹ Tohoku 東北
   ខាន់តូ Kanto 関東
   ឈឺប៊ឹ Chubu 中部
   កាន់សៃ Kansai 関西
   ជឺហ្គុគឹ Chugoku 中国
   ស៊ីកុគឹ Shikoku 四国
   ឃ្ជឺស្សឺ Kyushu 九州
   អូគីណាវ៉ា Okinawa 沖縄


ទំនាក់ទំនងបរទេស

កែប្រែ

សេដ្ឋកិច្ច

កែប្រែ

ទំព័រគំរូ:ធនធានមនុស្ស

ហេដ្ឋារចនាសម្ព័ន្ធ

កែប្រែ

គមនាគមដឹកជញ្ជូន

កែប្រែ

ផ្លូវអាកាស

កែប្រែ

ក្រុមហ៊ុនអាកាសចរធំៗមាន ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​ (JAL: Japan Airlines) និង ក្រុមហ៊ុនអាកាសចរណ៍ANA (All Nippon Airways) ។ JAL ចាប់ផ្តើមហោះហើរ ក្នុងនិងក្រៅប្រទេស​នៅទសវត្ស៥០។ ANA​​ ធ្វើការហោះហើរតែក្នុងប្រទេសរហូតដល់ទសវត្ស៨០ ដែលក្រោយមកបានបើកផ្លូវអន្តរជាតិរបស់ខ្លូន។ ក្រុមហ៊ុនអាកាសចរណ៍ ដទៃមាន ក្រុមហ៊ុនអាកាសចរណ៍ ស្កាយម៉ាក (Skymark) ក្រុមហ៊ុនអាកាសចរណ៍ ស្កាយណេតអាស៊ី (Skynet Asia) -ល-។

   

ផ្លូវដែក

កែប្រែ

សេវ៉ាកម្មផ្លូវដែកសំរាប់ដឹកអ្នកដំណើរចាប់ដំណើរការ​ពីឆ្នាំ ១៨៧២ ដោយប្រើក្បាលរថភ្លើងប្រើចំហាយទឹក ដែលតភ្ជាប់ស្ថានីយ៍ ស៊ីមបាស៊ី (តូក្យូ) និងទីក្រុងយ៉ូកូហាម៉ា។ នៅឆ្នាំ ១៩៦៤ រថភ្លើង​ល្បឿនលឿនឈ្មោះថា ស៊ិងកានសេន ដំបូងគេនៅលើពិភពលោក ត្រូវបានដាក់អោយប្រើប្រាស់ដោយក្រុមហ៊ុនផ្លូវដែកជាតិ​ (សព្វថ្ងៃត្រូវបានឯកជនភាវូបនីយកម្មជា​ក្រុមហ៊ុនផ្លូវដែកជប៉ុនJR Japan Railway) ដើម្បីតភ្ជាប់ទីក្រុងធំៗ។ រហូតមកទល់ឆ្នាំ ១៩៧០ ទាំងផ្លូវដែកឯកជន និង​ រដ្ឋ រថភ្លើងស្ទើរទាំងអស់ត្រូវបានប្តូរទៅជា រថភ្លើងប្រើអគ្គីសនី។ បច្ចុប្បន្ន នៅទីក្រុងធំៗ បណ្តាញផ្លូវដែកថ្មីៗ ដូចជា បណ្តាញផ្លូវដែកក្រោមដី និង បណ្តាញផ្លួវដែករថភ្លើងផ្លូវមួយ (Monorail) ត្រូវបានស្ថាបនាជាបន្តបន្ទាប់។ ចាប់ពីខែសីហា ២០០៣​ មក គ្រប់ខេត្តក្រុងទាំងអស់ រាប់បញ្ចូលទាំងកោះអូគីណាវ៉ា សុទ្ធតែមានរថភ្លើងរត់។ គិតត្រឹមឆ្នាំ ២០០៤ ប្រវែងផ្លូវដែកទាំងអស់គឺ ២៣ ៥៧៧ គ.ម។

ប្រជាសាស្ត្រ

កែប្រែ
  • ១២៧ ៧៦៧ ៩៤៤នាក់ យោងតាមលទ្ធផលនៃការ​ធ្វើជំរឿនប្រជាជន នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០០៦។
  • ប្រហែល ១២៧ ៧២៤ ០០០ នាក់ យោងតាមលទ្ធផល របស់ការិយាល័យក្រសួងទំនាក់ទំនង និងកិច្ចការផ្ទៃក្នុង នៅ ថ្ងៃទី ១ ខែមិនា ឆ្នាំ ២០០៧។
  • ១២៧ ៤៣៣ ៤៩៤ នាក់ នៅខែកក្តដា ឆ្នាំ២០០៧[]
  • ប្រហែល ១២៨ ១០០ ០០០ នាក់ (នៅខែមិថុនា ឆ្នាំ២០០៧)
  • ១២៧ ០៦៦ ១៧៨ នាក់ (ខែកក្កដា ២០០៨)
  • ភាគរយអ្នកដែលមានសញ្ជាតិជប៉ុន ៩៨,៨% (២០០៣)

បច្ចុប្បន្ន​ជប៉ុនមានការបារម្ភអំពីការថយចុះចំនួនប្រជាជន។ ការធ្លាក់ចុះនៃអត្រាកំនើត​និង​កំនើនជនចាស់ជរា ជាកង្វល់ដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងដោះស្រាយ។

សាសនា

កែប្រែ

សាសនាធំៗនៅប្រទេសជប៉ុនគឺ សាសនាស៊ិនតូ សាសនាព្រះពុទ្ធ និងសាសនាគ្រឹស្ត

ការអប់រំ

កែប្រែ
  • អក្ខរភាព៖ ៩៩,៨% (បុរស ៩៩,៩% និង ស្ត្រី ៩៩, ៧%) (ស្ថិតិឆ្នាំ១៩៩០)
  • កាតព្វកិច្ចអប់រំ៖ ក្មេងពី​អាយុ ៦ឆ្នាំ ដល់ ១៥ឆ្នាំ​ត្រូវ​ចូលរៀន​នៅ​សាលា​ជាចាំបាច់​រយៈពេល​៩ឆ្នាំគឺនៅបឋមសិក្សា៦ឆ្នាំ និង អនុវិទ្យាល័យ៣ឆ្នាំ។ សិស្សានុសិស្សចប់អនុវិទ្យាល័យ​ចំនួន៩៦%​បន្តការសិក្សាទៅវិទ្យាល័យ។

នៅប្រទេសជប៉ុន​ គេបង្កើតអោយមាន​សាលាមុនបឋមសិក្សា​សំរាប់ក្មេងៗ​ចាប់ពីអាយុ​៣ឆ្នាំ។ ការអប់រំជាចំបាច់​ចាប់ផ្ដើម​នៅអាយុ​៦ឆ្នាំ ដោយក្មេងៗចូលរៀននៅបឋមសិក្សារយៈពេល៦ឆ្នាំ និងនៅអនុវិទ្យាល័យរយៈពេល​៣ឆ្នាំ។ សិស្សានុសិស្សដែលមានបំនងបន្តការសិក្សា ត្រូវធ្វើការប្រលង រួចចូលរៀនវិទ្យាល័យរយៈពេល៣ឆ្នាំ មហាវិទ្យាល័យរយៈពេល៤ឆ្នាំ (២ឆ្នាំសំរាប់មហាវិទ្យាល័យវគ្គខ្លី) និងថ្នាក់ក្រោយឧត្តមរយៈពេល៥ឆ្នាំ។ បវេសនកាលចាប់ផ្ដើមនៅខែមេសា និងចប់នៅខែមិនាឆ្នាំបន្ទាប់។ ឆ្នាំសិក្សាចែកចេញជា៣ចតុមាស (២ឆមាស សំរាប់មហាវិទ្យាល័យ) ដោយនៅចន្លោះរវាងចតុមាសនីមួយមាន វិស្សមកាលរដូវក្ដៅ (ជាទូទៅរយៈពេល៦សប្តាហ៍) វិស្សមកាលរដូវរងារ (ជាទូទៅរយៈពេល២សប្តាហ៍) និង វិស្សមកាលរដូវផ្ការីក (ជាទូទៅរយៈពេល៣សប្តាហ៍)។ ស្ថាប័នអប់រំចែកចេញជា៣ផ្នែកធំៗអាស្រ័យតាមអ្នកគ្រប់គ្រង គឺ រដ្ឋ សាធារណៈ(ខេត្តឬសង្គមស៊ីវិល) និង ឯកជន។

កាតព្វកិច្ចអប់រំនៅប្រទេសជប៉ុនមានរយៈពេល៩ឆ្នាំ។ ការអប់រំនៅក្នុងរយៈពេលនេះ (បូករួមទាំងសៀវភៅសិក្សា) ត្រូវបានផ្ដល់ដោយឥតគិតថ្លៃ។ សិស្សានុសិស្ស​ត្រូវបង់ការចំនាយផ្សេងៗទៀត​រួមមាន​សំភារៈសិក្សាបន្ថែម​និងដំនើរកំសាន្តចាត់ចែងដោយសាលា ដោយខ្លួនឯង។ ​នៅពេលបញ្ចប់ការសិក្សាជាកាតព្វកិច្ច សិស្សានុសិស្សអាចជ្រើសរើសបន្តការសិក្សាទៅ​វិទ្យាល័យ​បើពួកគេចង់។

សុខភាព

កែប្រែ

យោងតាមអង្គការសុខភាពពិភពលោក​(WHO)អាយុសង្ឃឹមមធ្យម​របស់ប្រជាជនជប៉ុន​វែងជាងគេនៅលើពិភពលោក។​ អាយុសង្ឃឹមរបស់បុរស​ជាមធ្យម​៧៨,៤ឆ្នាំ​ស្ត្រី​ជាមធ្យម​៨៥,៣​ឆ្នាំ​(ស្ថិតិឆ្នាំ២០០១)។

វប្បធម៌

កែប្រែ

បេតិកភណ្ឌវប្បធម៌ ១១ និងបេតិកភណ្ឌធម្មជាតិ ៣ របស់ជប៉ុនត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

បេតិកភណ្ឌពិភពលោកក្នុងប្រទេស ជប៉ុន

កែប្រែ

ប្រជាជនជប៉ុនគ្រប់វ័យចូលចិត្តសកម្មភាពកីឡា មិនថាតែកាលចូលរួមក៏ដូចជាការទស្សនា។ នៅក្នុងប្រទេសជប៉ុនកីឡាត្រូវបានគេចាត់ទុកជាការកំសាន្តដើម្បីសុខភាព​ និងផ្តល់នូវសីលធម៌ល្អ។​

មុនពេលមានការនាំចូលនូវកីឡាបស្ចិមប្រទេស ជប៉ុន​មានកីឡាជាប្រពៃណីផ្ទាល់ខ្លួនឈ្មោះថា ប៊ុដូ (ទេពកោសល្យនៃការប្រយុទ្ធ) ដែលជាកីឡាពេញនិយមក្នុងចំនោមវណ្ណៈយុទ្ធជនតាំងពីសតវត្ស​ទី១២មកម្ល៉េះ។ កីឡា​​ ប៊ុដូ រួមមាន យូដូ តៃខ្វាន់ដូ ខេងដូ (កីឡាកាប់ដាវ) ឃ្យូដូ (កីឡាបាញ់ព្រួញ) ជាដើម។ បន្ទាប់ពីសករាជពន្លឺមេជិ (១៨៦៨) កីឡាបស្ចិមប្រទេសត្រូវបាននាំចូលមក​ប្រទេសជប៉ុន ដូចជាកីឡាវាយបាល់(បេសបល) ត្រូវបាននាំចូលដោយជនជាតិអាមេរិកនៅឆ្នាំ១៨៧២។ កីឡាបាល់អោប​ (រ៉ាហ្គប៊ី) កីឡាបាល់ទាត់ កីឡាជិះស្គីលើទឹកកក ត្រូវបាននាំចូលមកក្នុងទសវត្ស៧០។

សិល្បៈតន្ត្រី

កែប្រែ

ថ្ងៃឈប់សម្រាក

កែប្រែ

តារាងខាងក្រោមបង្ហាញពី ថ្ងៃបុណ្យជាតិនៃ ប្រទេស ជប៉ុន។

ថ្ងៃបុណ្យឈប់សំរាកនៅ ប្រទេសជប៉ុន
ការបរិច្ឆេទ ឈ្មោះថ្ងៃបុណ្យ
 ថ្ងៃទី១ ខែមករា   ថ្ងៃបុណ្យចូលឆ្នាំ 
 ថ្ងៃច័ន្ទលំដាប់ទី២នៃ ខែមករា   ពិធីបុណ្យពេញវ័យ 
 ថ្ងៃទី១១ ខែកុម្ភះ    ទិវាបុណ្យបង្កើតប្រទេស 
 ថ្ងៃ២១ ខែមិនា    Vernal Equinox Day  
 ថ្ងៃ២៩ ខែមេសា    Showa Day 
 ថ្ងៃ៣ ខែឧសភា    Constitution Day  
 ថ្ងៃ៤ ខែឧសភា    Greenery Day  
 ថ្ងៃ៥ ខែឧសភា   ទិវាកុមារ 
 ថ្ងៃច័ន្ទលំដាប់ទី៣​នៃ ខែកក្តដា    Marine Day 
 ថ្ងៃច័ន្ទលំដាប់ទី៣​នៃ ខែកញ្ញា    Respect-for-the-Aged Day  
 ថ្ងៃទី២៣ ខែកញ្ញា    Autumnal Equinox Day  
 ថ្ងៃច័ន្ទលំដាប់ទី២នៃ ខែតុលា   ថ្ងៃបុណ្យកីឡា 
 ថ្ងៃទី៣ ខែវិចិ្ឆកា    ទិវាវប្បធម៍ 
 ថ្ងៃទី២៣ ខែវិចិ្ឆកា   Labor Thanksgiving Day 
 ថ្ងៃទី២៣ ខែធ្នូ   ថ្ងៃបុណ្យចំរើនព្រះជន្មព្រះចៅអធិរាជ 

មើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. "Surface water and surface water change". OECD. Retrieved 15 កុម្ភៈ 2022.
  2. "Population Estimates Monthly Report January 2022)". ការិយាល័យស្ថិតិ (ជប៉ុន)ការិយាល័យស្ថិតិជប៉ុន. January 22, 2022.
  3. "2020 Population Census Preliminary Tabulation". ការិយាល័យស្ថិតិជប៉ុន. Retrieved 15 កុម្ភៈ 2022.
  4. ៤,០ ៤,១ "World Economic Outlook database: April 2021". មូលនិធិរូបិយវត្ថុអន្តរជាតិ. April 2021.
  5. Inequality - Income inequality - OECD Data. OECD. Retrieved 15 កុម្ភៈ 2022.
  6. "Human Development Report 2020" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. December 15, 2020. Retrieved 15 កុម្ភៈ 2022.
  7. "CIA - The World Factbook -- Japan [[ខែកក្តដា]] ឆ្នាំ២០០៧". Archived from the original on 2018-12-26. Retrieved 2007-12-05. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  8. (វិគីភីឌាអង់គ្លេស) ថ្ងៃបុណ្យនិងអត្ថន័យនៃពិធីបុណ្យនីមួយៗនៃ ប្រទេស ជប៉ុន។

តំណភ្ជាប់ក្រៅ

កែប្រែ

Japan Traval Guide