អ្នកស្រីឈុន វណ្ណាជាអ្នកចំរៀងខ្មែរដ៏ល្បីនៅទសវត្សរ៍ឆ្នាំ៦០។តារាចម្រៀង​ទសវត្សរ៍​៦០ អ្នកស្រី ឈុន វណ្ណា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក​។ តន្ត្រីករ​ជើងចាស់ ព្រឹទ្ធាចារ្យ ស្វាយ សរ ដែលជា

អតីត​មិត្ត​រួម​អាជីព បាន​ចាត់ទុកថា ជា​ដំណឹង​ដ៏​សោកសៅ​បំផុត ពីព្រោះ​អ្នកទាំងពីរ ​មាន​អនុស្សាវរីយ៍​ជាមួយគ្នា​ច្រើន​កាលពី​អតីតកាល​។​​ អ្នកស្រីឈុន វណ្​ជា​អ្នកចម្រៀង​ប្រចាំ​ក្រសួង​ឃោសនាការ និង​ក្រុម​តន្ត្រី​យោធា​ភិរម្យ កាលពី​សម័យ​សង្គមរាស្ត្រនិយម អ្នកស្រី ឈុន វណ្ណា ដែលមាន​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម បាន​សាង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​ក្នុង​ពិភព​ចម្រៀង​ខ្មែរ​។

មិន​ចាញ់​តារាចម្រៀង​ឆ្នើម ប៉ែន រ៉​ន និង​រស់ សេរី​សុទ្ធា ឡើយ បទ​ចម្រៀង​របស់​អ្នកស្រី ឈុន វណ្ណា នៅតែ​បម្រើ​អារម្មណ៍​របស់​យុវជន​ជំនាន់​ក្រោយ​។អ្នកស្រី ឈុន វណ្ណា ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​តាំងពី​អាយុ​១០​ឆ្នាំ​មក ក្នុង​ជំនាន់​ជាមួយ អ្នកស្រី ឈួន ម៉ាឡៃ​, ម៉ៅ សារ៉េត​, សូ សាវឿន និង​អ្នក​ម្នាង សៀង ឌី ជាដើម​។​​នា​អំឡុង​ឆ្នាំ​១៩៦០ គាត់​បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ក្រសួង​ឃោសនាការ ហើយ​បន្ត​ចូលរួម​ក្នុង​ក្រុម​តន្ត្រី​យោធា​ភិរម្យ​។ នៅ​សម័យ​ខ្មែរក្រហម អ្នកស្រី ឈុន វណ្ណា ត្រូវបាន​ជម្លៀស​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង ដោយ​លាក់​ឈ្មោះ​ពិតប្រាកដ​របស់ខ្លួន​។​ឯកសារ​ដដែល​បាន​រៀបរាប់ថា អ្នកស្រី ឈុន វណ្ណា បាន​ភៀសខ្លួន​ទៅ​ជំរុំខៅអ៊ីដាង ហើយ​បាន​បន្តទៅ​រស់នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​១៩៨១ ។ គាត់​រស់នៅក្នុង​ស្ថានភាព​ជា​ស្ត្រី​មេម៉ាយ​ដែល​មានកូន​បីនាក់​។​

  • [១]បទ​ចម្រៀង​ល្បីល្បាញ​របស់​អ្នកស្រី ឈុន វណ្ណា មានដូចជា​ ៖
    • អូន​ស្រឡាញ់​តែ​បង​ម្នាក់
    • ប្រុស​នេះ​ខូច​ណាស់
    • បឹង​ហ្គា​វ៉ាន់​សូ​ឡូ
    • ប្រុស​មុខខ្មូរ
    • ទទា​យំ​ឆ្លង
    • ឱ​! ស្វាយចន្ទី
    • ដើរលេង​ក្នុង​សួន
    • ឱ​!​ផ្ការំចេក
    • លា​ហើយ​រាជធានី
    • បរ​ប៉ៃលិន
    • ព្រះពាយ​ផាត់​ក្លិន
    • វាល​អើយ​វាល​ធំ
    • យក្ខិនី
    • ស្រី​ណា​ប្រច័ណ្ឌប្តី
    • ខៅ​អ៊ី​ដាង
    • ខកចិត្តដ្បិតវាចា
    • ចំបែងរាល់ថ្ងៃ
    • បំណុលស្នេហា
    • ឆ្អែតហើយនឹងស្នេហ៍
    • ជំងឺស្នេហ៍
    • ជាតិខ្មែរមានតែសម្ដេចឪ
    • ជីកក្ដាម (ជាលោក​ អ៊ឹម សុងសឺម )
    • ជឿចិត្តអូនទៅ
    • ដងភ្នំគូលែន
    • តាវៅ
    • ទន្លេសូឡូ
    • ប្ដីគេទេអូន
    • នែ!ឈប់សិន!
    • បងធ្វើអោយអូនវង្វេង
    • ផលកម្មនាងបុប្ជា
    • ភ្នំគូលែន

ប្រភព

កែប្រែ
  1. https://thmeythmey.com/event/?page=detail&id=74030