ប៊ុន រាវី ភេទស្រី មានអាយុ២៥កើតនៅឆ្នាំ២000ខ្មែរមួយរូបដ៏ល្បីនាទសវត្សរ៍ឆ្នាំ៦០។

អ៊ឹម សុងសឺម

ជីវប្រវត្តិសង្ខេប
នាម​ពេញ អ៊ឹម សុងសឺម
រហស្សនាម
សញ្ជាតិ កម្ពុជា (ឥណ្ឌាចិនបារាំង) (1943 - 1953)
កម្ពុជា (ជប៉ុន)
កម្ពុជា (1953 - 1970)
សាធារណរដ្ឋខ្មែរ (1970 - 1972)
អាជីព
  • អ្នកចម្រៀង
ជំនាញ
  • អ្នកចម្រៀង
ថ្ងៃខែឆ្នាំកំណើត 1943?
ថ្ងៃទទួលមរណភាព 16 មីនា 1972; 52 ឆ្នាំកន្លងទៅ (1972-០៣-16)
ទទួលមរណភាពដោយសារ ជំងឺមហារីកក្រពះ
ស្រុកកំណើត ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង
ឪពុក អ៊ឹម ស៊ាន
ម្តាយ តាន់ សឿន
ភរិយា
បុត្រ

ប្រវត្តិរូប

កែប្រែ

លោកអ៊ឹម សុងសឺមចាប់កំណើតនៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់លោកឈ្មោះអ៊ឹម ស៊ាន ម្ដាយរបស់លោកឈ្មោះតាន់ សឿន។ លោកជាអតីតសិស្សថ្នាក់ទី៣នៃវិទ្យាល័យព្រះមុនីវង្ស(បាត់ដំបង)។ លោកធ្លាប់បានជាប់ឈ្មោះជាអ្នកចំរៀងលេខ ១ ក្នុងការប្រឡងចម្រៀងនៅក្រុងបាត់ដំបង ក្នុងពេលដែលលោក​នៅរៀននៅឡើយ។ បន្ទាប់មកក្រសួងឃោសនាការ បានអញ្ជើញលោកអោយមកចូលរួមក្នុងក្រុមតន្ត្រីឃោសនាការជាតិ។ លុះក្រោយព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ១៩៧០ គឺរដ្ឋប្រហារលន់នល់ លោកបានចូលធ្វើជាយុទ្ធជនក្នុងកងពលតូចថ្មើរជើងលេខ១៣ ដោយមានឋានន្តរសក្ដិជាអនុសេនីត្រី។ លោកបានទទួលមរណភាពនៅថ្ងៃទី១៦ មីនា ១៩៧២ នាម៉ោង១៧និង៣០នាទី​នៅគេហដ្ឋានរបស់លោកនៅខេត្តបាត់ដំបង ដោយជំងឺមហារីកក្រពះ។

ចម្រៀង

កែប្រែ

បទចម្រៀងដែលជាស្នាដៃច្រៀងរបស់លោកអ៊ឹម សុងសឺមមានដូចតទៅ៖

  • ចម្រៀងទោល
    • ផ្កាអើយផ្កាចា
    • រីករាយនឹងជីវិត
    • បក្សីក្ងោកមាស
    • ស្នេហាជាស្រាពុល
    • សង្ឃឹមចុងក្រោយ
    • ឆ្នាំមុន
    • ស្រណោះកន្ទោងខៀវ
    • សម្លេងបងច្រៀង
    • លាហើយសង្សារ
    • ​ កាលពីឆ្នាំមុន
    • ថ្ងៃសៅរ៍
    • ផ្សែងបារី
    • បុប្ផានៃដួងចិត្ត
    • ព្រានព្រៃក្លាហាន
    • ចិត្តនាងយ៉ាងណា?
    • អាថ៌កំបាំងស្នេហ
    • យប់មិញសុបិន្តឃើញអូន
    • កាលណានឹងបានជួប?
  • ច្រៀងឆ្លើយឆ្លងជាមួយ អ្នកស្រី រស់ សេរីសុទ្ធា
    • កម្លោះក្រមុំហ៊ឺហា (បទ ចុងក្រោយរបស់លោក )
    • ​ ខ្មៅអើយខ្មៅ
    • ចាំមើលតែផ្លូវ (បទ ចុងក្រោយរបស់លោក )
    • ស្នេហានាងខៀវ
    • ទឹកភ្លៀងលេងភ្លេង
    • កម្លោះក្រមុំស្រុកស្រែ
    • ប្រុសពេញដីស្រីពេញនគរ
    • ម៉ាក់ថឺង
    • ខូចខ្លួនខូចប្រាណ
  • ច្រៀងឆ្លើយឆ្លងជាមួយ អ្នកស្រី ហួយ មាស
    • សន្យា៧ថ្ងៃ
    • ផ្កាល្ហុង
    • អូនស្ម័គ្របងទេ?
    • ប្រយ័ត្នខ្ញុំស្រែក
    • ទៅហើយមកវិញ
    • ម្តេចមិនឃើញបងចូលស្ដី?
    • អូននាងគេងទៅ
    • គន់មើលចន្ទ្រា
    • ពេលបានឃើញស្រី
    • រាំវង់ប្រពៃណី
    • ភូមិព្រះម្លប់ស្នេហ៍ខ្ញុំ
  • ច្រៀងឆ្លើយឆ្លងជាមួយ​ អ្នកស្រី ឈុន វណ្ណា
    • ស្រីណាប្រច័ណ្ឌប្តី
    • ជីកក្ដាម
    • រៀមសូមស្នេហ៍
    • ផ្គរលាន់ដើមឆ្នាំ
    • ខ្លាចខ្មាស់គេ
    • ប្ដីគេទេអូន
    • មិនបានទេប្រុស