ដងមឿងតើយ
ប្រាសាទដុងមឿងតើយ ឬ មឿងសង្ខបុរៈនគរ មានទីតាំងនៅបានមឿងតេយ ភូមិលេខ៨ ឃុំសុងពយ ស្រុកខាំឃឿនកែវ ខេត្តយសោធរ ចម្ងាយ៧គីឡូម៉ែត្រ ពីផ្លូវជាតិលេខ២៣ (ផ្លូវឆាងសានិត)។
នៅទីនេះគេបានរកឃើញសិលាចរឹកនារាជ្យព្រះបាទមហេន្ទ្រវរ្ម័នគឺ K.1082។ សិលាចារឹកនៅទីនេះរៀបរាប់អំពីព្រះស្រីមាន្ប្រវរសេនា (Śrīmānpravarasena) ដែលជាអ្នកមានអំណាចនៃទីក្រុងសង្ខបុរៈ (Śaṅkhapura) និងការកសាង លិង្គ បញ្ជាដោយកូនស្រីទីដប់ពីររបស់ក្លោញ្ចពាហុ (Kroñcabāhu)ដែលមានអំណាច។ ខ្លឹមសារបង្ហាញថា ទីតាំងបុរាណវត្ថុនេះគឺជាកន្លែងសក្ការៈបូជាចំពោះព្រះសិវៈ ។ នៅពេលនោះ តំបន់ដុនមឿងតើយ រួមជាមួយនឹងសហគមន៍ក្បែរនោះ ប្រហែលជាទីក្រុងបុរាណដែលគេស្គាល់ថា “សិង្ខបុរៈ”។